រាជរដ្ឋាភិបាល Archives - Millions times

ឧកញ៉ា ហេង វ៉ាន់ដា តំណាងផ្នែកឯកជនចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
ឧកញ៉ា ហេង វ៉ាន់ដា សហប្រធានក្រុមការងារ “ដ” តំណាងផ្នែកឯកជន​ បានចូលរួមជាមួយឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ និងជាសហប្រធានក្រុមការងារ “ដ” តំណាងផ្នែករដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារ ក្រុម “ដ” “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្រសួងអប់រំ យុវជន និងកីឡា។

តាមដានជាមួយយើង៖   Million Times

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលស្នើឡើងដោយផ្នែកឯកជន ពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាល។ កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន៖ ១. រយៈពេលនៃការចេញអាជ្ញាប័ណ្ណសម្រាប់ការផ្លាស់ប្តូរទីតាំង, ២. បញ្ហាទាក់ទងនឹងការប្រឡង និងជ្រើសរើសនិសិត្សចូល និងបញ្ចប់ការសិក្សា, ៣. រយៈពេលនៃការបញ្ជាក់ភាពត្រឹមត្រូវលើសញ្ញាប័ត្រ, ៤.​ ការដោះស្រាយបញ្ហាប្រឈមរបស់ក្រុមការងារផ្នែកអប់រំផ្នែកឯកជន, ៥. បញ្ហានៃការចេញទម្រង់អាជ្ញាប័ណ្ណចំពោះថ្នាក់មតេយ្យ និងបឋម និងទី ៦. ការប្រើប្រាស់ហត្ថពលកម្មបរទេស។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា តាមរយៈយន្តការក្រុមការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) យន្តការនេះនៅតែជាយន្តការស្នូលក្នុងការជំរុញកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងដោះស្រាយនូវបញ្ហាប្រឈមជូនធុរជន និងការកាត់បន្ថយថ្លៃធ្វើធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សភាពាណិជ្ជកម្មកម្ពុជា បាន​ឱ្យដឹងទៀតថា យន្តការនេះបានជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់ និងមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងរៀបចំដំណើររួមគ្នារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ឱ្យមានភាពស៊ីចង្វាក់ និងមានភាពសុខដុមជាមួយគ្នា៕

អត្ថបត៖ វីរៈ រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា

The post ឧកញ៉ា ហេង វ៉ាន់ដា តំណាងផ្នែកឯកជនចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន appeared first on Millions times.

ប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាឱ្យចាត់វិធានការចំពោះអ្នកនាំចូល និងចែកចាយបារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់
ប្រមុខរាជរដ្ឋាភិបាល បានចេញបញ្ជាឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការ ចំពោះបុគ្គលណាដែលនាំចូល ចែកចាយ លក់ ស្តុកទុក ផ្សព្វផ្សាយពាណិជ្ជកម្ម ឬផ្សព្វផ្សាយលក់ផលិត និង/ឬនាំចូលឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ នេះបើយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល​ ដែលបានចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី ២១ ខែតុលានេះ។

បើតាមខ្លឹមសារក្នុងបទបញ្ជានេះ គឺរាជរដ្ឋាភិបាល បានសង្កេតឃើញថា មានការរីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារ និងយុវជននៅកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។

ទន្ទឹមនេះ ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចណ៍ ធី ភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំងជាច្រកផ្លូវដែលនាំឱ្យកុមារ និងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេមានភាពញៀន នឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គម។

ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា ដូចជា៖

១- ហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ។

២- ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការលក់ និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។

៣- ក្រសួងសុខាភិបាល ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពនិង គ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។

៤- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ និងហាមឃាត់ ដាច់ខាតការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅក្នុងនិងជុំវិញបរិវេណ គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានសិក្សាឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា កន្លែងហ្វឹកហាត់កីឡា និងកន្លែងប្រកួតកីឡា។

៥- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅតាមមូលដ្ឋានស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

៦- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ហាមឃាត់ចំពោះ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹង ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សានេះ។

៧- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការចំពោះបុគ្គលណាដែលប្រើប្រាស់ និង/ឬកាន់កាប់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ និងត្រូវព្រមាន ដោយផ្ទាល់មាត់ ព្រមទាំងដកហូតឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ករណីមិន រាងចាល ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងធ្វើកិច្ចសន្យាឈប់ប្រើប្រាស់។

៨- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមានចំពោះបុគ្គលណាដែលបានចែកចាយ លក់ ស្តុកទុក ផ្សព្វផ្សាយពាណិជ្ជកម្មឬផ្សព្វផ្សាយ លក់ផលិត និង/ឬនាំចូលឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា តាមមធ្យោបាយណាក៏ដោយ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដកហូត និងព្យួរវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មដែលចេញដោយក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ទោះជាប្រភេទអាជីវកម្ម សេវាកម្មអ្វីក៏ដោយ។

៩- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹង ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

The post ប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាឱ្យចាត់វិធានការចំពោះអ្នកនាំចូល និងចែកចាយបារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ appeared first on Millions times.

រដ្ឋាភិបាលកម្ពុជា សម្រេចលើកលែង​ពន្ធ​​ប្រាក់​ចំណូល និងលើកទឹកចិត្តអ្នកវិនិយោគនៅខេត្តភាគឦសាន
ក្ដៅ​ៗ​នៅព្រឹកថ្ងៃ៨ ខែមេសានេះ ​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល ប្រាក់​រំដោះ​ពន្ធ​លើ ប្រាក់​ចំណូល និង​ពន្ធ​អប្បបរមា រយៈពេល ១២ ឆ្នាំ ដើម្បី​ជំរុញ​មាន​ការ​វិនិយោគ​លើ វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម និង​ទេសចរណ៍ ក្នុង​ភូមិភាគ​ឦសាន។ ក្នុង​នោះ​មាន​ខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី។

តាមដានជាមួយយើង៖   Million Times

យោង​តាម​កម្មវិធី​ពិសេស ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំងបួន នៅ​ភូមិ​ភាគ​ឦសាន ឆ្នាំ ២០២៥-២០២៨។ កម្មវិធី​ពិសេស ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំងបួន នៅ​ភូមិភាគ​ឦសាន ត្រូវ​បាន នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច ហ៊ុន ម៉ាណែត សម្រេច​អនុវត្ត​កាលពី​ថ្ងៃ​២៧កុម្ភៈ ឆ្នាំ ២០២៥។ កម្មវិធី​នេះ ផ្ដោត​សំខាន់​លើ​វិធានការ និង​លក្ខខណ្ឌ​វិនិច្ឆ័យ​ទទួល​បាន​ការ​គាំទ្រ និង​ជំរុញ​ការ​វិនិយោគ។

វិធានការ​ផ្នែក​ពន្ធដារ និង​ពន្ធគយ​លើ​គម្រោង​វិនិយោគ ក្នុង​វិស័យ​អាទិភាព វិស័យ​អាទិភាព ក្នុង​ការ​លើកលែង​ពន្ធ មាន​វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ មាន​ដូចជា បង្កើត​តំបន់​ទេសចរណ៍​អត្តសញ្ញាណ​ពិសេស តំបន់​អេកូ​ទេសចរណ៍ សួនសត្វ រមណីយដ្ឋាន សណ្ឋាគារ សួន​កម្សាន្ត កន្លែង​ហាត់​កីឡា​ជាដើម។ វិស័យ​ទាំង​នោះ នឹង​ទទួល​បាន​ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល និង​ពន្ធ​អប្បបរមា រយៈពេល១២ឆ្នាំ ដោយ​គិត​ចាប់​ពី​ឆ្នាំ ដែល​គម្រោង​វិនិយោគ មាន​ចំណូល​ពី​សកម្មភាព​អាជីវកម្ម​ដំបូង។

គម្រោងវិនិយោគមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ របស់សហគមន៍កសិកម្មទំនើប ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែល​នាំ​ចូល​សម្ភារៈ​សាងសង់ បរិក្ខា​សំណង់ សម្ភារៈ​បរិក្ខា​ផលិតកម្ម និង​ធាតុ​ចូល​ផលិតកម្ម រដ្ឋជាអ្នកទទួលបន្ទុកលើពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម។ រដ្ឋ សម្រេចលើកលែងពន្ធកាត់ទុកលើការជួយអចលនទ្រព្យ ពន្ធលើផ្ទាំងផ្សព្វផ្សាយ និង ពន្ធប៉ាតង់រយៈពេល ៣ ឆ្នាំផងដែរ។

លោក មាស សុខសេនសាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអ្នកនាំពាក្យ បានពន្យល់ពីជំហរ រដ្ឋចង់តម្រង់ទិស និងផ្ដោតចំណាប់អារម្មណ៍របស់ វិនិយោ គិន​ឲ្យ​ងាក​ទៅ​សម្លឹង​មើល​តំបន់ ដែល​មិនសូវមានការចាប់អារម្មណ៍ពីវិនិយោគិនទូទៅ ប៉ុន្តែ ជាតំបន់ដែលមានសក្តានុពលធំ។

ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះ​បញ្ជី​គម្រោង​វិនិយោគ​សរុប ១៧២ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ប្រមាណ​ជិត ១២ ម៉ឺនកន្លែង។ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៤ ទុន​វិនិយោគ មាន​ការ​កើន​ឡើង​ប្រមាណ​ជា ៣០៥ លានដុល្លារ ស្មើនឹងប្រមាណ១៤%៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ STPM

The post រដ្ឋាភិបាលកម្ពុជា សម្រេចលើកលែង​ពន្ធ​​ប្រាក់​ចំណូល និងលើកទឹកចិត្តអ្នកវិនិយោគនៅខេត្តភាគឦសាន appeared first on Millions times.

នាយករដ្ឋមន្រ្តី៖ រាជរដ្ឋាភិបាលមិនកញ្ជើធ្លុះនោះទេមានប្រាក់បើកជូនមន្ត្រីរាជការមិនឱ្យយឺតយ៉ាវនោះឡើយ
«រាជរដ្ឋាភិបាលកម្ពុជាមិនកញ្ជើធ្លុះនោះទេ យើងមានប្រាក់ខែបើកជូនមន្រ្ដីរាជការមិនឲ្យយឺតយ៉ាវនោះឡើយ។ ជាក់ស្ដែងសម្រាប់ខែមេសា ឆ្នាំ២០២៥នេះ យើងនឹងបើកប្រាក់ខែជូនមន្រ្ដីរាជការ លោកគ្រូ-អ្នកគ្រូ ដែលជាការបើកប្រាក់ខែឌុប បូករួមទាំងប្រាក់ឧបត្ថម្ភ យើងមិនកញ្ជើធ្លុះនោះទេ ព្រោះការគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុរបស់យើង គឺច្បាស់លាស់ណាស់»។

នេះជាការលើកឡើងបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសចូលរួមសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ សម្ដេចមានប្រសាសន៍ថា ឥឡូវនេះយើងកំពុងរៀបចំប្រាក់សោធន សម្រាប់អ្នកគ្រូ-លោកគ្រូ សង្ឃឹមថា នៅថ្ងៃខាងមុនយើងនឹងជួយដោះស្រាយឲ្យកាន់តែល្អប្រសើរឡើង។ ជាការពិតលោកគ្រូ-អ្នកគ្រូ ដែលចូលសោធនយើងមិនបានបោះបង់គាត់ចោលនោះឡើយ ដូចមន្រ្ដីរាជការដំបូងដែលជាបន្ទករបស់យើង ដែលត្រូវរែកទាំង២គឺទាំងមន្រ្ដីថ្មី និងមន្រ្ដីចាស់ ដោយបានគិតគូរទាំងសុខភាព ប្រាក់បៀវត្ស និងសោធន ដោយបានតម្លើងប្រាក់បៀរវត្ស ជាប្រចាំផងដែរ។

សម្ដេចគូសបញ្ជាក់ថា សម្រាប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ក៏យើងមិនភ្លេចដែរគឺប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល សម្រាប់ខែមេសានេះ។ សម្រាប់ខែមេសានេះផងដែរ យើងនឹងបើកប្រាក់ខែឌុបតែម្ដងជូនអ្នកគ្រូលោកគ្រូ មន្រ្ដីរាជការទាំងអស់ និងបូកបន្ថែមប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល របស់រាជរដ្ឋាភិបាលបន្ថែមទៀត ដោយបើមិនឲ្យយឺតពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នោះទេ។

សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា៖ «អ្នកខ្លះថា រាជរដ្ឋាភិបាលដាច់យៃ អស់លុយ បានទៅបោះពុម្ពក្រដាស់ប្រាក់២០ម៉ឺនរៀលតែមែនទែនទៅក្រដាសប្រាក់២០ម៉ឺនរៀលនេះ គឺយើងបោះពុម្ភដើម្បីអបអរសារទរពិធី ឡើងគ្រងរាជ្យគ្រប់២០ព្រះវស្សារបស់ព្រះមហាក្សត្រប៉ុណ្ណោះ ប្រសិនជាយើងដាច់យ៉ៃពិតប្រាកដមែន ម្លេះក្រដាសប្រាក់២០ម៉ឺនរៀលដែលបានបោះពុម្ពនោះ នឹងចរាចរពេញទីក្រុងទៅហើយ តែជាក់ស្ដែងមិនមានក្រដាស់២០ម៉ឺនរៀលចរាចរនោះទេ។ ខ្ញុំសូមជម្រាបជូនថា ប្រសិនបើគេចង់បោះពុម្ពក្រដាសប្រាក់ ម្លេះគេមិនបោះពុម្ពក្រដាសប្រាក់២០ម៉ឺនរៀល ដែលពិបាកចាយនោះទេ ប្រាកដជាបោះពុម្ពក្រដាសប្រាក់តូចៗជាការស្រេចទៅហើយ តែនេះមិនមានការចាំបាច់ក្នុងការបោះពុម្ពនោះទេ»។

សម្តេចថ្លែងបញ្ជាក់ទៀតថា «ប្រសិនបើរដ្ឋអស់សាច់ប្រាក់ក្នុងរតនាគារ នោះគ្មានលទ្ធភាពណាមួយ ក្នុងការបើកប្រាក់ខែជូនមន្រ្ដីរាជការ លោកគ្រូ-អ្នកគ្រូ សម្រាប់ខែមេសា ឆ្នាំ២០២៥ ដែលជាការបើកប្រាក់ខែឌុប បើកប្រាក់ខែទាន់ពេលវេលា ព្រមទាំងប្រាក់ឧបត្ថម្ភមិនឲ្យដាច់ឡើយ យើងមិនកញ្ជើធ្លុះនោះទេ ការគ្រប់គ្រងថវិការ ការគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុរបស់យើងគឺបានច្បាស់លាស់ណាស់»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post នាយករដ្ឋមន្រ្តី៖ រាជរដ្ឋាភិបាលមិនកញ្ជើធ្លុះនោះទេមានប្រាក់បើកជូនមន្ត្រីរាជការមិនឱ្យយឺតយ៉ាវនោះឡើយ appeared first on Millions times.