យន្តហោះចម្បាំង Archives - Millions times

ឥណ្ឌាអនុម័តកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយ ចំពេលមានភាពតានតឹងជាមួយប៉ាគីស្ថាន
រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបានអនុម័តក្របខ័ណ្ឌមួយសម្រាប់អភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុតរបស់ខ្លួន ចំពេលមានការប្រណាំងអាវុធថ្មីជាមួយប៉ាគីស្ថានជាច្រើនសប្តាហ៍បន្ទាប់ពីជម្លោះយោធារវាងប្រទេសជិតទាំងពីរ។

តាមដានជាមួយយើង៖   Million Times

សារព័ត៌មាន Reuters បានផ្សាយដកស្រង់ខ្លឹមសារពីក្រសួងការពារជាតិឥណ្ឌាកាលពីថ្ងៃអង្គារបាននិយាយថា ទីភ្នាក់ងារអភិវឌ្ឍន៍អាកាសយានិកគ្រប់គ្រងដោយរដ្ឋរបស់ឥណ្ឌា ដែលកំពុងអនុវត្តកម្មវិធីនេះនឹងហៅភ្លាមៗនូវក្រុមហ៊ុនចារកម្មការពារជាតិសម្រាប់ការអភិវឌ្ឍគំរូយន្តហោះចម្បាំង ដែលជាយន្តហោះចម្បាំងជំនាន់ទី ៥ ដែលមានម៉ាស៊ីនភ្លោះ។

ក្រសួងការពារជាតិបញ្ជាក់ថា គម្រោងនេះមានសារសំខាន់សម្រាប់កងទ័ពអាកាសឥណ្ឌា ដែលកងនាវាភាគច្រើនជាយន្តហោះរុស្ស៊ី បានធ្លាក់ចុះមកត្រឹម ៣១ ពីកម្លាំងដែលបានអនុម័តចំនួន ៤២ នៅពេលដែលគូប្រជែងចិនកំពុងពង្រីកកម្លាំងទ័ពអាកាសរបស់ខ្លួនយ៉ាងឆាប់រហ័ស។ ប៉ាគីស្ថានមានយន្តហោះចម្បាំងទំនើបបំផុតរបស់ចិន J-10 នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន។

យោធាឥណ្ឌា និងប៉ាគីស្ថាន បានដាក់ពង្រាយយន្តហោះចម្បាំងលំដាប់ខ្ពស់ មីស៊ីលធម្មតា និងកាំភ្លើងធំក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាច្រើនទសវត្សរ៍ ប៉ុន្តែរយៈពេលបួនថ្ងៃនៃការប្រយុទ្ធគ្នាក្នុងខែឧសភា គឺជាលើកទីមួយហើយដែលទីក្រុងញូវដេលី និងទីក្រុងអ៊ីស្លាម៉ាបាដបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងកម្រិតប្រឆាំងគ្នាទៅវិញទៅមក។ ការប្រយុទ្ធគ្នាបានបញ្ឈប់បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែមហាអំណាចអាស៊ីខាងត្បូងដែលបានចំណាយជាង ៩៦ ពាន់លានដុល្លារលើវិស័យការពារជាតិកាលពីឆ្នាំមុន ឥឡូវនេះត្រូវបានជាប់គាំងក្នុងការប្រណាំងអាវុធគ្មានមនុស្សបើក។

ប្រទេសប៉ាគីស្ថាន និងឥណ្ឌា បានប្រើប្រាស់យន្តហោះចម្បាំងជំនាន់ចុងក្រោយ ៤.៥ ក្នុងអំឡុងពេលការប៉ះទង្គិចគ្នាចុងក្រោយ ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដមានតែយន្តហោះចម្បាំង J-10 របស់ចិនប្រហែល ២០ គ្រឿងប៉ុណ្ណោះ បើធៀបនឹងយន្តហោះចម្បាំង Rafales បីបួនដែលក្រុងដេលី។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសឥណ្ឌានឹងចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកសម្រាប់អភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយ ហើយក្រុមហ៊ុននានាអាចដេញថ្លៃដោយឯករាជ្យ ឬជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ហើយការដេញថ្លៃនឹងបើកចំហសម្រាប់ទាំងក្រុមហ៊ុនឯកជន និងរដ្ឋ។

កាលពីខែមីនា គណៈកម្មាធិការការពារជាតិឥណ្ឌាបានផ្តល់អនុសាសន៍រួមទាំងវិស័យឯកជនក្នុងការផលិតយន្តហោះយោធា ដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសឥណ្ឌា និងកាត់បន្ថយបន្ទុកលើក្រុមហ៊ុនរដ្ឋ Hindustan Aeronautics Ltd ដែលផលិតយន្តហោះយោធាភាគច្រើនរបស់ប្រទេសឥណ្ឌា។ មេទ័ពអាកាសលោក Amar Preet Singh ធ្លាប់បានរិះគន់ក្រុមហ៊ុនអាកាសចរណ៍ Hindustan Aeronautics ចំពោះការបញ្ជូនយឺតយ៉ាវនៃយន្តហោះចម្បាំង Tejas ដែលជាយន្តហោះចម្បាំងជំនាន់ ៤.៥ ដែលក្រុមហ៊ុនថាការបញ្ជូនម៉ាស៊ីនយឺតពីក្រុមហ៊ុន General Electric ដោយសារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ដែលក្រុមហ៊ុនអាមេរិកជាអ្នកផ្តល់ឲ្យ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters

The post ឥណ្ឌាអនុម័តកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយ ចំពេលមានភាពតានតឹងជាមួយប៉ាគីស្ថាន appeared first on Millions times.