មូលនិធិ Archives - Millions times

កម្ពុជាជំរុញយន្តការផ្តល់មូលនិធិស្រាវជ្រាវជាតិ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍
កម្ពុជាបានបោះជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ តាមរយៈការដាក់ឱ្យដំណើរការយន្តការផ្តល់មូលនិធិស្រាវជ្រាវជាតិ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាបច្ចេកទេសស្តីពីយន្តការផ្តល់មូលនិធិថ្នាក់ជាតិ និងតំបន់សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦  ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិស្រាវជ្រាវជាតិ បានលើកឡើងថា៖ “ការបង្កើតមូលនិធិស្រាវជ្រាវជាតិជាបរធនបាលកិច្ច គឺជាការបោះជំហានជា ប្រវត្តិសាស្រ្តដ៏សំខាន់ ក្នុងការពង្រឹងមូលដ្ឋានគ្រឹះប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា។”

ឯកឧត្តមបានថ្លែងបន្តថា “វឌ្ឍនភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រការស្រាវជ្រាវនិងអភិវឌ្ឍន៍ ប្រកបដោយតម្លាភាព និរន្តរភាព និងប្រសិទ្ធភាព។”

តាមដានជាមួយយើង៖   Million Times

សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍អមនៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ ដោយ ប្រមូលផ្តុំអ្នកជំនាញក្នុងតំបន់ ដើម្បីចែករំលែកបទពិសោធន៍អំពីយន្តការផ្តល់មូលនិធិស្រាវជ្រាវ និងការគ្រប់គ្រងប្រព័ន្ធស្រាវជ្រាវជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានកំពុងផ្តោតសំខាន់លើការវិនិយោគក្នុងការស្រាវ​ជ្រាវនិងអភិវឌ្ឍន៍ ដើម្បីបង្កើតចំណេះដឹងថ្មី និងបង្កើនតម្លៃបន្ថែមដល់ផលិតផល និងសេវាកម្មរបស់ខ្លួន។

ឯកឧត្តមក៏បានរំលេចបញ្ហាប្រឈមសំខាន់ៗ រួមមានកង្វះការវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងភាពចាំបាច់នៃការបន្ស៊ីសកម្មភាពស្រាវជ្រាវទៅនឹងអាទិភាពជាតិ។ ទន្ទឹមនឹងនោះ សមត្ថភាពស្រាវជ្រាវ ទាំងនៅក្នុងវិស័យសាធារណៈ និងឯកជន ហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ និងការផ្សារភ្ជាប់រវាងស្ថាប័នស្រាវជ្រាវជាមួយនឹងសហគ្រាស នៅមិនទាន់រឹងមាំ។

លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានលើកឡើងថាCDRI បានទទួលមូលនិធិរយៈពេល៣ឆ្នាំ ពីរដ្ឋាភិបាលកាណាដា ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់មូលនិធិស្រាវជ្រាវជាតិ សំដៅពង្រឹងសមត្ថភាពអ្នកស្រាវ​ជ្រាវ និងស្ថាប័នស្រាវជ្រាវ, បង្កើនសមត្ថភាពទទួលហិរញ្ញប្បទាន និងប្រើប្រាស់មូលនិធិស្រាវជ្រាវ ព្រមទាំងជំរុញការរៀបចំគោលនយោបាយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រនៅកម្ពុជា។

មូលនិធិស្រាវជ្រាវជាតិថ្មីនេះ នឹងផ្តល់ការគាំទ្រដល់ស្ថាប័នស្រាវជ្រាវទាំងសាធារណៈ និងឯកជន ជំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដឹកនាំកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍៕

អត្ថបទ៖ ប៊ី, ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

second...

x

The post កម្ពុជាជំរុញយន្តការផ្តល់មូលនិធិស្រាវជ្រាវជាតិ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ appeared first on Millions times.

ក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ា លាង ឃុន បរិច្ចាគថវិកា ១លានដុល្លារដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ក្រុមហ៊ុន ជីប ម៉ុង របស់លោកអ្នកឧកញ៉ា លាង ឃុន បានប្រកាសថវិកាចំនួន ១លានដុល្លារដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។

ការប្រកាសបរិច្ចាគរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ធ្វើឡើងតបតាមការប្រកាសរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

គួរឲ្យដឹងថា ក្រុមហ៊ុន ជីប ម៉ុង គឺជាសាជីវកម្មដ៏ធំដែលតែងតែចេញមុខជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា ព្រមទាំងចូលរួមឧបត្ថម្ភលើកិច្ចការងារជាច្រើនទៀតពាក់ព័ន្ធវិស័យសង្គមកិច្ច អប់រំ សុខាភិបាល និងមនុស្សធម៌៕

second...

x

The post ក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ា លាង ឃុន បរិច្ចាគថវិកា ១លានដុល្លារដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន appeared first on Millions times.