មន្ទីរពេទ្យកាល់ម៉ែត Archives - Millions times

អគារថ្មីបន្ថែមចំនួន៣ ក្នុងមន្ទីរពេទ្យកាល់ម៉ែត បើកការដ្ឋានសាងសង់តម្លៃ ៦២,៤១៥,៦០០ដុល្លារ
អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង បញ្ចុះបឋមសិលា បើក ការដ្ឋាន សាងសង់នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះ ក្រោមការចុចប៊ូតុងបញ្ជាគ្រឿងចក្រនិមិត្តរូបពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

អគារទាំង៣ នឹងត្រូវសាងសង់ដោយប្រើប្រាស់ថវិកានៅសល់ ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែលសម្តេច និងសម្តេច ប៊ុន រ៉ានីហ៊ុនសែន បានចូលរួមបរិច្ចាគ និងសម្តេចអតីតនាយករដ្ឋមន្រ្តីបានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស» រួមនឹងថវិកាស្វយ័តសន្សំរំលស់ របស់មន្ទីរពេទ្យកាល់ម៉ែត។

តាមដានជាមួយយើង៖   Million Times

បើតាមផែនការគម្រោងសាងសង់នេះគ្រោងចំណាយថវិកាសរុបចំនួន ៦២,៤១៥,៦០០ដុល្លារ។ អគារមន្ទីរពេទ្យដែលបើកការដ្ឋានសាងសង់នេះ មាន៖ ទី១ អគារមជ្ឈមណ្ឌលកណ្តាល មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង ៤៩,៥០ម៉ែត្រ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ ទី២ អគារចំណត និងរោងជាង មានបណ្តោយ៧២ម៉ែត្រ ទទឹង ២៩ម៉ែត្រ និងកម្ពស់ ១៣ជាន់ ស្មើនឹង ២៨,៥៦៨ម៉ែត្រក្រឡា។ ទី៣ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង មានបណ្តោយ ១៤,៩ម៉ែត្រ ទទឹង ១១,៧ម៉ែត្រ និងកម្ពស់២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ម៉ែត្រការ៉េ។

របាយការណ៍ពីមន្ទីរពេទ្យកាល់ម៉ែត គិតត្រឹមខែសីហា ឆ្នាំ២០២៤ មន្ទីរពេទ្យកាល់ម៉ែត មានមន្ត្រី-បុគ្គលិក កំពុងបម្រើការងារសរុបចំនួន ២.១៦១នាក់ (ស្រី ១.១៧៤នាក់) ក្នុងនោះរួមមាន៖ សាស្រ្តាចារ្យ ៤៣នាក់ វេជ្ជបណ្ឌិត ឯក ទេស ៣៦៤នាក់ វេជ្ជបណ្ឌិត ១៣នាក់ ឱសថបណ្ឌិត និងឱសថការីឧត្តម ២១នាក់ គិលានុបដ្ឋាក-យិកា ៨៥៣នាក់ ឆ្មប ១៨៤នាក់ និងមន្ត្រី-បុគ្គលិកផ្សេងៗ ចំនួន ៦៨៣នាក់៕

អត្ថបទ៖ សាងតេជៈ

The post អគារថ្មីបន្ថែមចំនួន៣ ក្នុងមន្ទីរពេទ្យកាល់ម៉ែត បើកការដ្ឋានសាងសង់តម្លៃ ៦២,៤១៥,៦០០ដុល្លារ appeared first on Millions times.