ព្រំដែន Archives - Millions times

សម្តេចតេជោ៖ ចាប់តាំងពីថៃបិទព្រំដែនមក កម្ពុជាមិនដែលសុំបើកព្រំដែនឡើងវិញនោះទេ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសប្រឆាំងដាច់ខាតក្នុងការស្នើណាក៏ដោយចំពោះការសុំបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ ក្រោមហេតុផលថា ការបើកព្រំដែននេះ កូនសោរ គឺនៅលើដៃថៃ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ នាឱកាសអញ្ជើញបើក “អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥” នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។

តាមដានជាមួយយើង៖   Million Times

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីថៃ បិទព្រំដែនមក កម្ពុជាមិនដែលសុំបើកព្រំដែនឡើងវិញនោះទេ ហើយបើថៃនៅតែបន្តបិទទៀតក៏ខ្មែរមិនងាប់ដែរ។ សម្តេចតេជោ បានបន្ដថា បន្ទាប់ពីបិទច្រកព្រំដែនកម្ពុជា-ថៃ មកនាយករដ្ឋមន្ត្រីថៃក៏បានប្រកាសជាច្រើនដង រហូតដល់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិយាយថា និយាយដាច់ខាត មិននិយាយពីការបើកច្រកព្រំដែននោះទេ។ ត្រង់ចំណុចនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសរសេរតបវិញលើបណ្តាញសង្គមហ្វេសប៊ុកថា សូមឱ្យថៃបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំ ក៏គ្មានបញ្ហានោះទេ។

សម្តេចតេជោបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំសូមប្រឆាំងដាច់ខាតចំពោះសំណើរណាក៏ដោយដែលភាគីកម្ពុជាស្នើសុំបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ ព្រោះគេជាអ្នកបិទ យើងទៅសុំបើកកុំធ្វើថោក។ ព្រោះរឿងហ្នឹងយើងបានដឹងទាំងអស់គ្នាហើយ យើងមិនមែនជាអ្នកបិទនោះទេ គឺគេអ្នកបិទ កូនសោរនៅលើគេ ហេតុអ្វីបានជាយើងទៅអង្វរសុំគេ»។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានថ្លែងបន្តថា៖ «ខ្ញូំសូមផ្ញើសារទៅថ្នាក់ដឹកនាំថៃ មិនថាស៊ីវិល ឬទាហានទេ គឺកម្ពុជាមិនធ្វើថោកទៅស្នើសុំថៃបើកច្រកព្រំដែនឡើងវិញនោះទេ»។ សម្តេចតេជោបានលើកឡើងថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាពសម្រាប់ការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ ហើយរកទីផ្សារផ្សេងសម្រាប់ផ្គត់ផ្គង់ជំនួសទំនិញថៃ។

សម្ដេចតេជោ បានលើកឡើងដូច្នេះថា៖ «ប៉ុន្តែខ្ញុំសូមនិយាយរឿងមួយថា អ្វីកុំទៅជ្រុលហួស រហូតដល់អ្នកវិនិយោគថៃធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា មិនព្រមទិញទំនិញ ដែលជាការខុសក្បូន បើគេផលិតទំនិញនៅក្នុងប្រទេសកម្ពុជា គឺត្រូវចាត់ទុកជារបស់កម្ពុជា»៕

អត្ថបទ៖ ប៊ី

The post សម្តេចតេជោ៖ ចាប់តាំងពីថៃបិទព្រំដែនមក កម្ពុជាមិនដែលសុំបើកព្រំដែនឡើងវិញនោះទេ appeared first on Millions times.

មេទ័ពថៃ ជំរុញឱ្យកម្ពុជាសម្រួលម៉ោងបើកព្រំដែន និងដកអាវុធរយៈចម្ងាយឆ្ងាយ សម្រួលដល់ការធ្វើពាណិជ្ជកម្ម
នាយឧត្តមសេនីយ៍ Songwit Noonpakdee អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិថៃ បានជំរុញស្នើឱ្យកម្ពុជាសម្របសម្រួលម៉ោងប្រតិបត្តិការព្រំដែន និងដកអាវុធរយៈចម្ងាយឆ្ងាយ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។

តាមដានជាមួយយើង៖   Million Times

តាមរយៈការចុះផ្សាយរបស់កាសែត Bangkok Post នាយឧត្តមសេនីយ៍ Songwit Noonpakdee បាន​អំពាវនាវ​ឲ្យ​មាន​ការ​កាត់​បន្ថយ​វត្តមាន​យោធា​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​ស្នើ​ឲ្យ​ដក​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​មក​កម្រិត​ស្រប​នឹង​ឆ្នាំ​២០២៤។

លោក​បាន​បញ្ជាក់​ជា​ថ្មី​ថា ប្រទេស​ថៃ​មិន​ដែល​បិទ​ច្រក​ព្រំដែន​របស់​ខ្លួន​ទេ ប៉ុន្តែ​គ្រាន់​តែ​កំណត់​ម៉ោង​ប្រតិបត្តិការ​ប៉ុណ្ណោះ។ លោក​បាន​ស្នើ​បន្ថែម​ថា ប្រទេស​ទាំង​ពីរ​គួរ​ធ្វើ​សម្រួលម៉ោង​បើក​ច្រក​ទ្វារ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន។

នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ ​កម្ពុជា បានសម្រេចជាផ្លូវការបិទខ្ទប់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ខណៈដែល​យោធាថៃ​មិនព្រមបើក​ទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចដើមឡើងវិញឲ្យដូចមុនថ្ងៃទី៧ខែ មិថុនា។ តែយោធាថៃនៅតែបន្តកាត់បន្ថយម៉ោងចេញ-ចូលតាមព្រំដែន ជាឯកតោភាគី។ ជាការឆ្លើយតបបន្ថែមកម្ពុជាប្រកាសច្រកព្រំដែនទាំងអស់ជាមួយថៃ ហើយគិតត្រឹមពេលនេះ ភាគី កម្ពុជាបានសម្រេចផ្អាកការនាំចូលបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃ ខណៈវិវាទព្រំដែន កម្ពុជា និងថៃកំពុង ជួបភាពតានតឹងខ្លាំងឡើងៗ៕

The post មេទ័ពថៃ ជំរុញឱ្យកម្ពុជាសម្រួលម៉ោងបើកព្រំដែន និងដកអាវុធរយៈចម្ងាយឆ្ងាយ សម្រួលដល់ការធ្វើពាណិជ្ជកម្ម appeared first on Millions times.

រឿងព្រំដែន! កម្ពុជា បញ្ជាក់ទៅអ្នកនាំពាក្យក្រសួងការពារជាតិថៃ ៤ចំណុចឲ្យភ្លឺភ្នែក ករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំ
អ្នកនាំពាក្យក្រសួងការពារជាតិ ចេញមកច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖   Million Times

នៅព្រឹកថ្ងៃចន្ទនេះ អ្នកនាំពាក្យបានបញ្ជាក់ថា កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។

បើតាមអ្នកនាំពាក្យ កងយោធពលខេមរភូមិន្ទកម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កម្ពុជា សូមធ្វើការបញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖

ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។

ទីពីរ៖ ពេលសង្កេតឃើញការមកទស្សនាដោយគ្មានការអនុញ្ញាត ពីសំណាក់អ្នកជិះកង់ជនជាតិថៃទាំងនេះ កងទ័ពកម្ពុជាបានឆ្លើយតបដោយសមរម្យ មានសុជីវធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ កងទ័ពកម្ពុជាបានរំឭកកងទ័ពថៃថា ការមកទស្សនាដោយគ្មានការឯកភាពគ្នាជាមុននេះ គឺជាការបំពានលើកិច្ចព្រមព្រៀងហើយបានជំរុញឱ្យភាគីថៃគោរពលក្ខខណ្ឌទាំងនេះឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់។ ទោះបីជាមានការបំពានដូចបានរៀបរាប់ខាងលើក៏ដោយ កងទ័ពកម្ពុជាបានអនុញ្ញាតឱ្យពួកគេថតរូប និងចាកចេញពីតំបន់នោះដោយសន្តិវិធី ដែលនេះបង្ហាញឱ្យឃើញពីការអត់ធ្មត់ ការទទួលខុសត្រូវ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់កងទ័ពកម្ពុជា ក្នុងការជៀសវាងកុំឱ្យមានភាពតានតឹងដោយមិនចាំបាច់។

ទីបី៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃថា បញ្ហាខាងលើនេះអាចបណ្តាលមកពីការយល់ច្រឡំក្នុងទំនាក់ទំនងផ្ទៃក្នុងរវាងកងទ័ពកម្ពុជា និងរាជរដ្ឋាភិបាលរបស់ខ្លួន ការលើកឡើងបែបនេះ គឺជាទង្វើដែលគ្មានការទទួលខុសត្រូវបំផុត ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាអ្នកនាំពាក្យ ដែលមានតួនាទីត្រូវផ្តល់ការពិត និងផ្អែកលើភស្តុតាង។ ការចោទប្រកាន់បែបនេះ គឺជាចេតនាបិទបាំងកំហុសឆ្គងរបស់កងទ័ពថៃ ដែលបានល្មើសលើកិច្ចព្រមព្រៀង ហើយមិនហ៊ានទទួលខុសត្រូវ បែរជាមកចោទប្រកាន់កងទ័ពកម្ពុជា ក្នុងចេតនាបំភ័ន្តការពិតជាមួយប្រជាជនខ្លួន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា គឺរួមគ្នាតែមួយក្នុងការប្តេជ្ញាចិត្តការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។

ទីបួន៖ កងយោធពលខេមរភូមិន្ទកម្ពុជា សូមបញ្ជាក់ជាថ្មីថា តាមផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ប្រាសាទតាមាន់ធំ គឺជាដែនអធិបតេយ្យរបស់កម្ពុជា ដែលជាការពិតមិនអាចក្រឡាស់បាន។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភ័ន្តការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត។

The post រឿងព្រំដែន! កម្ពុជា បញ្ជាក់ទៅអ្នកនាំពាក្យក្រសួងការពារជាតិថៃ ៤ចំណុចឲ្យភ្លឺភ្នែក ករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំ appeared first on Millions times.

រឿងព្រំដែន! រដ្ឋមន្រ្តីការពារជាតិ៖ ដរាបណាភាគីទាំង២ នៅតែប្រើផែនទីខុសគ្នា គឺមិនអាចរកចំណុច​កណ្តាល​ដោះស្រាយ​បាននោះទេ
ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនរវាង កម្ពុជា-ថៃ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ដរាបណាភាគីទាំង២ នៅតែប្រើផែនទីខុសគ្នា គឺមិនអាចរកចំណុច​កណ្តាល​ក្នុងការដោះស្រាយ​បាននោះទេ ហើយបើទោះជាចង់ដោះស្រាយជម្លោះតាមយន្តការទ្វេភាគី ដោយប្រើពេល ១០ឆ្នាំទៀត ១០០ឆ្នាំទៀត ឫ ១០០០ឆ្នាំទៀតក៏ដោយ ក៏មិនអាចដោះស្រាយគ្នាបានដែរ។

តាមដានជាមួយយើង៖   Million Times

ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរ​ឆ្ពោះទៅផ្តួលរំលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា បើថៃមានបំណងចង់ដោះស្រាយបញ្ហាព្រំដែននេះ គឺប្រហែលជាដោះស្រាយបញ្ហាតាមរយៈយន្តការ JBC កន្លងមកហើយ ប៉ុន្តែថៃបានអាក់ខាន​ជាមួយនឹង​ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១២, ២០១៣មកម្លេះ ទើបតែចាប់ដៃគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនក្រោមយន្តការ JBC នៅឆ្នាំ២០២៥ នេះទេ រយៈពេល ១២ឆ្នាំហើយដែលថៃ និងកម្ពុជា អាក់ខានក្នុងការ​ដោះស្រាយ​បញ្ហាព្រំដែន។

លោកថ្លែងថា៖ «កម្ពុជាចង់បានណាស់នូវព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នាទាំង៣ប្រទេស ជាប់ព្រំដែនជាមួយគ្នា, ដល់ពេល​យើង​រកដំណោះស្រាយមិនបាន ដូចខ្ញុំលើកឡើង ដរាបណាយើងប្រើផែនទីខុសគ្នា យើងមិនអាចរកចំណុចកណ្តាលក្នុងការដោះស្រាយបាននោះទេ នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការដាក់ចំណុចនេះទៅតុលាការយុត្តិធម៍អន្តរជាតិ ដើ​ម្បីឱ្យមានអ្នកទី៣ មកកាត់ក្តី បើសិនជាយើងនៅប្រើផែនទីខុសគ្នា ចង់ ១០ឆ្នាំទៀត ចង់ ១០០ឆ្នាំទៀត ចង់១០០០ឆ្នាំទៀត ក៏យើងមិនអាចដោះស្រាយ​គ្នាបានដែរ»។

ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ លោក ទៀ សីហា បានបញ្ជាក់ថា យន្តការដែលល្អបំផុតគឺជូនដល់តុលាការអន្តរជាតិទីក្រុងឡាអេ ដើម្បីជួយកាត់ក្តី, ការកាត់ក្តីនេះក៏មិនប្រាកដថា កម្ពុជាចំនេញទឹកដី ហើយក៏មិនប្រាកដថា ភាគីថៃចំនេញនោះទេ គឺអាចមានចំនេញ មានខាតដូចគ្នា ដោយយក​ចំណុចកណ្តាលជាគោល តែយើងបានមកវិញនូវសន្តិភាព និងបានការឯកភាពគ្នា ដែលនេះហើយ​គឺបានពីការកាត់ក្តី​របស់តុលាការយុត្តិធម៍អន្តរជាតិ។

រឿងព្រំដែននេះ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចហើយ ដើម្បីជួយស្វែងរកដំណោះស្រាយ​ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែន​នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី៕

The post រឿងព្រំដែន! រដ្ឋមន្រ្តីការពារជាតិ៖ ដរាបណាភាគីទាំង២ នៅតែប្រើផែនទីខុសគ្នា គឺមិនអាចរកចំណុច​កណ្តាល​ដោះស្រាយ​បាននោះទេ appeared first on Millions times.

ប្រធានាធិបតីបារាំង សន្យាផ្ដល់ឯកសារសំខាន់ៗដល់កម្ពុជា-ថៃ សម្រាប់សំណុំរឿងព្រំដែននៅតុលាការយុតិ្តធម៌អន្តរជាតិICJ
លោក Emmanuel Macron ប្រធានាធិបតីបារាំង សន្យានឹងជួយសម្របសម្រួលផ្ដល់ឯកសារផ្សេងៗ ដល់កម្ពុជា-ថៃសម្រាប់ដំណើរការទៅកាន់តុលាការយុតិ្តធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ នេះបើតាមការបញ្ជាក់របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ។

តាមដានជាមួយយើង៖   Million Times

លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត ត្រឡប់ពីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅប្រទេសបារាំង នាព្រឹកថ្ងៃទី១២ ខែមិថុនានេះ បានថ្លែងឲ្យដឹងថា ប្រធានាធិបតីបារាំងម៉ាក្រុងបានថ្លែងបញ្ជាក់ថា បារាំងអាចជួយសម្រួល ជួយសម្របសម្រួល ជាអាទិ៍តាមរយៈការផ្ដល់ឯកសារ ឯកសារនេះ ឬឯកសារនោះ ដល់ភាគីទាំងពីរ ដល់ថៃផង ដល់កម្ពុជាផង បើសិនជាមានការចាំបាច់។

លោកបានរម្លឹកខ្លឹមសារក្នុងជំនួបទ្វេភាគីរវាង សម្តេចម ហ៊ុន ម៉ាណែត ជាមួយលោក Emmanuel Macron នៅទីក្រុងនីស ប្រទេសបារាំង ដោយសម្ដេចបញ្ជាក់ថា ទី១.កម្ពុជានៅតែបន្តរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការជាមួយនឹងថៃ។

ទី២.កម្ពុជាច្បាស់ណាស់ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងបញ្ហានៅតំបន់មុំបី បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាការពិតប្រកែកមិនបាន សម្រេចរួចហើយកំពុងតែដំណើរការ ដោយសម្តេចបញ្ជាក់ឡើងវិញប្រាប់លោកម៉ាក្រុងយ៉ាងដូច្នេះថា គោលដៅគឺរកឱ្យឃើញដោយសន្តិវីធី ឱ្យបានឆាប់ ឱ្យបានចប់ជាស្ថាពរដំណោះស្រាយបញ្ហាព្រំដែនឱ្យដាច់ស្រេចជាស្ថាពរ ហេតុអ្វី ? កម្ពុជាមិនចង់បន្សល់ទុកបញ្ហាច្រំដែលទាំងនេះ ឱ្យនៅបន្តវែងឆ្ងាយទៅមុខទៀតរហូតដល់អាចបង្កឱ្យកើតជាព្រឹត្តិការណ៍ផ្ទុះអាវុធជាថ្មី។

ទី៣. ជំហររបស់កម្ពុជា ទន្ទឹមនេះនៅក្រៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនដែលនៅសេសសល់ដោយប្រើប្រាស់យន្តការដែលដែលមានស្រាប់ យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃដដែល។

ទី៤. គោលជំហររបស់កម្ពុជាគឺបន្តទំនាក់ទំនងកម្ពុជាថៃតាមរយៈគ្រប់យន្តការដែលមានស្រាប់ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជាថៃ៕

The post ប្រធានាធិបតីបារាំង សន្យាផ្ដល់ឯកសារសំខាន់ៗដល់កម្ពុជា-ថៃ សម្រាប់សំណុំរឿងព្រំដែននៅតុលាការយុតិ្តធម៌អន្តរជាតិICJ appeared first on Millions times.

ថវិកា ៣០០លានរៀល សម្តេច ហ៊ុន សែន ចូលរួមក្នុងមូលនិធិ CTN របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ
សម្តេច ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុនសែន បានចូលរួមថវិកា ៣០០លានរៀល ឲ្យមូលនិធិ សុីធីអិន (CTN) ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group ដែលផ្តួចផ្តើមមូលនិធិនេះតាមការអំពាវនាវរបស់សម្តេច ហ៊ុន សែន នាពេលថ្មីៗកន្លងទៅ។

តាមដានជាមួយយើង៖   Million Times

លើបណ្តាញសង្គម Facebook នាយប់ថ្ងៃទី១១ ខែមិថុនានេះ សម្តេច ហ៊ុន សែន បានសរសេរឲ្យដឹងថា មូលនិធិ សុីធីអិនដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ បានចាប់ផ្តើមជាមួយការផ្សាយផ្ទាល់តាមទូរទស្សន៍ CTN ។

ជាមួយគ្នានេះ សម្តេចបានអរគុណអ្នកឧកញ៉ា គិត ម៉េង និងលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានបង្កើតនូវកម្មវិធីនេះឡើងតាមការអំពាវនាវរបស់សម្តេច។ សម្តេចបញ្ជាក់ថា នេះជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំរបស់យើង។ ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធា នយោបាយ ការទូតនិងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។ យោធាត្រូវត្រៀមគ្រប់ពេល និងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវ

តុលាការយុត្តិធម៍អន្តរជាតិក្រុងឡាអេ ក៏ត្រូវប្រើពេលយូរ។សម្តេច ហ៊ុន សែន សរសេរក្នុងន័យដើមថា «ខ្ញុំនិងភរិយាសូមចូលរួមមូលនិធិនេះចំនួន៣០០លានរៀលជាដំណាក់កាលទីមួយ។ សូមអំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ពនិងជាមួយជាតិ និងទឹកដីរបស់យើងទាំងអស់គ្នា»៕

The post ថវិកា ៣០០លានរៀល សម្តេច ហ៊ុន សែន ចូលរួមក្នុងមូលនិធិ CTN របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ appeared first on Millions times.

លទ្ធផលជំនួបរដ្ឋមន្រ្តីការពារជាតិកម្ពុជា-ថៃ ឯកភាពកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែន
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ ដែលពិភាក្សាអំពីភាពតានតឹងតាមព្រំដែន កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖   Million Times

នៅក្នុងជំនួបនេះ ទ្វេភាគីទាំងពីរបានឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណង ចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។

ភាគីថៃ បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ប៉ុន្តែត្រូវបានភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ  ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។

យោងតាមលទ្ធផលដែលផ្សាយលើផេកលោក រដ្ឋមន្រ្តី ទៀ សីហា បានឲ្យដឹងថា ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតម្កល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ។ ក្នុងនោះភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំណុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។ យើងក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំណុចដទៃៗទៀតនាថ្ងៃខាងមុខ។

បើតាមខ្លឹមសារដដែល ភាគីថៃ ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ  ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ។

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកលោក ទៀ សីហា

The post លទ្ធផលជំនួបរដ្ឋមន្រ្តីការពារជាតិកម្ពុជា-ថៃ ឯកភាពកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែន appeared first on Millions times.

តំបន់រសើបចំនួន៤ នឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំJBC នាថ្ងៃទី១៤ ខែមិថុនាឡើយ
ស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការICJ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តបន្តការសន្ទនា និងច្រកការទូត។ កម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។

តាមដានជាមួយយើង៖   Million Times

នៅក្នុងសេចក្តីថ្លៃងការណ៍បញ្ជាក់ថា តំបន់រសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច នឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំJBC នាពេលខាងមុខនេះ ក្រោយពីវិវាទនៅតំបន់ខាងលើត្រូវបានបញ្ជូនទៅតុលាការICJ។

បើតាមសេចក្តីថ្លៃងការណ៍ កម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។ កម្ពុជាក៏បានបានត្រៀមខ្លួន បន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យដំណើរការនៃការស្វែងរក ដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់ អត់ធ្មត់ និងកុំធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ ជាតិសាសន៍ ឬជាតិនិយមជ្រុល។ កម្ពុជាសូមគូសបញ្ជាក់ចំពោះសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតី ជាមួយប្រទេសថៃ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការទូលំទូលាយ លើវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនរបស់យើងទាំងពីរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម

The post តំបន់រសើបចំនួន៤ នឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំJBC នាថ្ងៃទី១៤ ខែមិថុនាឡើយ appeared first on Millions times.

កម្ពុជា បញ្ជាក់នូវគោលជំហររបស់ខ្លួនឥតងាករេ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាមរយៈតុលាការ ICJ
កាលពីយប់ថ្ងៃទី ៤ ខែមិថុនាម្សិលមិញ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់នូវគោលជំហររបស់ខ្លួន ឥតងាករេ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ ដែលកំពុងតានតឹង តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

រាជរដ្ឋាភិបាលកម្ពុជា នៅតែបង្ហាញក្ដីសង្ឃឹមថា រាជរដ្ឋាភិបាលថៃនឹងសហប្រតិបត្តិការរួមគ្នា ដើម្បីនាំយកសំណុំរឿងពាក់ព័ន្ធនឹងបញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក្នុងមស្មារតីស្មើភាពគ្នា ការសាងសង់ទំនុកចិត្ត មិត្តភាពរយៈពេលវែង និងជាអ្នកជិតខាងល្អ។

សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ថា ប្រសិនបើភាគីថៃ មិនព្រមសហការតាមការអំពាវនាវរបស់កម្ពុជា នោះកម្ពុជានៅតែបន្ដរៀបចំដំណើរការសំណុំរឿងនេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយឯករាជ្យ។

ការដែលសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោយពេលរាជរដ្ឋាភិបាលថៃ ចេញសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ដោយបានច្រានចោល​នូវយន្ដការដែលកម្ពុជាស្នើឡើង ដើម្បីដោះស្រាយបញ្ហាព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយភាគីថៃ ទទូចឱ្យមានការចរចាដោះស្រាយបញ្ហាព្រំដែននេះ នៅក្នុងក្របខណ្ឌយន្ដការទ្វេភាគីដែលមានស្រាប់តែប៉ុណ្ណោះ។

បើតាមរាជរដ្ឋាភិបាលថៃ ក្នុងក្របខណ្ឌយន្ដការទ្វេភាគីដែលមានស្រាប់ រួមមាន៖ គណៈកម្មាធិការព្រំដែនរួម (JBC) ដែលជាយន្ដការបច្ចេកទេស ដែលបង្កើតឡើងក្រោមអនុស្សារណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ ២០០០។ គណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា (GBC) ដែលជាយន្ដការកម្រិតរដ្ឋមន្ត្រីការពារជាតិ។ គណៈកម្មាធិការព្រំដែនតំបន់ (RBC) ដែលជាយន្ដការកម្រិតមេបញ្ជាការកងទ័ពក្នុងតំបន់។

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី

The post កម្ពុជា បញ្ជាក់នូវគោលជំហររបស់ខ្លួនឥតងាករេ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាមរយៈតុលាការ ICJ appeared first on Millions times.

ដំណើរការកសាងផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាជាមួយឡាវ និងវៀតណាម សម្រេចបានជិត ៤០%
ក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបានប្តេជ្ញាសម្រេចការកសាងផ្លូវក្រវាត់ព្រំដែនឲ្យចប់ជាស្ថាពរនៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាខាងមុខ ដោយត្រឹមខែមីនា ឆ្នាំ២០២៥ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជាក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរីសម្រេចបានជិត ៤០% ខណៈកិច្ចការងារបោសសម្អាតមីននៅមិនទាន់បញ្ចប់នៅឡើយ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាមព្រំដែន​ នៅថ្ងៃទី១ ខែមេសាបានឲ្យដឹងថា គិត​ចាប់​ពី​ខែធ្នូ ឆ្នាំ២០២៤ ដល់​ដំណាច់​ខែ​មីនា ឆ្នាំ២០២៥នេះ ដំណើរការ​កសាង​ផ្លូវក្រវាត់​ព្រំដែន​ជាមួយ​ឡាវ និង​វៀតណាម​សម្រេច​បាន​ប្រមាណ ៣៩.៩២ភាគរយ​នៃផែនការ ក្នុង​នោះ ខេត្តមណ្ឌលគិរី​សម្រេច​បាន​ប្រវែង ៤៤.៩០គីឡូម៉ែត្រ ស្មើនឹង ៤២.៤៥ភាគរយ និងខេត្តរតនគិរី​សម្រេច​បាន​ប្រវែង ៣០.៣០គីឡូម៉ែត្រ ស្មើ​នឹង ៣៤.២៦ភាគរយ។

តាមដានជាមួយយើង៖   Million Times

ជាមួយគ្នានេះ ការងារ​បោសសម្អាតមីន និងយុទ្ធភណ្ឌ​មិនទាន់ផ្ទុះ​សម្រេច​បាន​លើ​ផ្ទៃដី​ទំហំ ២ ៧៥២ ៥០០ ម៉ែត្រការ៉េ ស្មើនឹង ៤៤ភាគរយ​នៃ​ផ្ទៃដី​សរុប​ដែល​គ្រោង​រាវ​ទំហំ ៦ ២៥០ ០០០ម៉ែត្រការ៉េ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល គិតត្រឹមពេលនេះ ការងាររុករកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះតាមផ្លូវក្រវាត់ព្រំដែនបានរកឃើញគ្រាប់គ្រប់ប្រភេទចំនួន ៧៩គ្រាប់ ក្នុងនោះ ៣៥គ្រាប់ ជាគ្រាប់បែកចង្កោម។

បើទោះបីជួបឧបសគ្គយ៉ាងណា ក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានប្តេជ្ញាសម្រេចការកសាងផ្លូវក្រវាត់ព្រំដែនទៅតាមផែនការ ដែលបានគ្រោងទុក ពោលគឺត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាខាងមុខ។ ក្នុងន័យនេះ ក្រុមការងារបានអះអាងពីការបន្តជំរុញការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងត្រូវបន្តជំរុញល្បឿនកសាងផ្លូវក្នុងរដូវប្រាំងដោយធានាគុណភាព បច្ចេកទេស និងភាពធន់នឹងអាកាសធាតុ។

គួររំលឹកថា បន្ទាប់​ពី​បើកយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋមានឱកាសចូលរួមចំណែកជាថវិកាដល់ដំណើរកសាងផ្លូវខ្សែក្រវាត់ព្រំដែន ​អស់​រយៈពេល ៦៦ថ្ងៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធព្រំដែន​ដោយ​ទទួល​បាន​ថវិកា​សរុប​ជិត ២៧លានដុល្លារ។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអះអាងថា សម្តេចនឹងយក​ថវិកា​ទាំងនេះ​ទៅ​ប្រើប្រាស់​ក្នុង​ការ​កសាង​ផ្លូវក្រវាត់​ព្រំដែនប្រវែង​ប្រមាណ ២៥០គីឡូម៉ែត្រ ស្មើ​នឹង​ជាង១៨% នៃផ្លូវខ្សែក្រវាត់ព្រំដែន ដែល​នៅសល់​មិន​ទាន់​សាងសង់​ប្រមាណ ៥២% ប្រកប​ដោយ​តម្លាភាព៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកមូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធព្រំដែន

The post ដំណើរការកសាងផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាជាមួយឡាវ និងវៀតណាម សម្រេចបានជិត ៤០% appeared first on Millions times.