ព្រលានយន្ដហោះ Archives - Millions times

ពលរដ្ឋជាច្រើន បានចូលទៅទស្សនាកម្សាន្ដក្នុងបរិវេណព្រលានយន្តហោះពោធិ៍ចិនតុង
ប្រជាពលរដ្ឋរាប់ពាន់នាក់ បានចូលទៅទស្សនាកម្សាន្ដនៅក្នុងបរិវេណសួនសាធារណៈព្រលានយន្តហោះពោធិ៍ចិនតុង ស្របពេលមានការអនុញ្ញាតឱ្យទស្សនារយៈពេល ៩ថ្ងៃ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

តាមដានជាមួយយើង៖   Million Times

ថ្ងៃទី១ (ថ្ងៃទី១១ ខែមេសា) នៃការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈរយៈពេល ៩ថ្ងៃ (១១-១៩ មេសា ២០២៦) មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១ម៉ឺន ៥ពាន់នាក់ បានចូលទស្សនាកម្សាន្ត ថតរូប ហាត់ប្រាណ និងលេងកីឡាជុំវិញតំបន់ និងអគារជាច្រើន។

ក្នុងនោះរួមមាន៖ អគារផ្លិត និងប៉មបញ្ជាហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។

បន្ថែមលើនេះ ប្រជាពលរដ្ឋក៏បានទស្សនាការសម្ដែងរបាំត្រុដិ របាំឆៃយ៉ាំ ការលេងភ្លេងពិណពាទ្យ និងរបាំផ្សេងៗ ដើម្បីស្វែងយល់ពីគុណតម្លៃនៃរបាំប្រពៃណីវប្បធម៌ជាតិខ្មែរ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។

ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) បានឱ្យដឹងថា ការបើកសាកល្បងនេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥ និង០០ព្រឹក ហើយត្រូវចាកចេញនៅម៉ោង ៩ និង០០យប់។

ក្នុងនោះដែរ អាជ្ញាធរមានសមត្ថកិច្ចក៏បានតុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២៦ ក្នុងបរិវេណព្រលានយន្តហោះនេះ។

យ៉ាងណាក៏ដោយ ការចូលទៅទស្សនាកម្សាន្ដនៅព្រលានយន្ដហោះចាស់នេះ គឺហាមដាច់ខាតមិនឱ្យមានការលក់ដូរ, មិនឱ្យមានការយកចូល និងពិសាគ្រឿងស្រវឹង និងមិនឱ្យមានការយកចូល និងប្រើប្រាស់កាំជ្រួច និងគ្រឿងផ្ទុះនានាឡើយ។ ចំពោះការផ្ញើម៉ូតូ ត្រូវបង់កម្រៃ ១,០០០រៀល សម្រាប់មួយគ្រឿង និងការផ្ញើឡាន ត្រូវបង់កម្រៃ ២,០០០រៀល សម្រាប់មួយគ្រឿង៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី

second...

x

The post ពលរដ្ឋជាច្រើន បានចូលទៅទស្សនាកម្សាន្ដក្នុងបរិវេណព្រលានយន្តហោះពោធិ៍ចិនតុង appeared first on Millions times.

សម្តេច ហ៊ុន ម៉ាណែត អះអាងថា ព្រលានយន្តហោះពោធិ៍ចិនតុង គ្មានការលក់ទៅឱ្យឯកជននោះឡើយ
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានចោទសួរថា បើក្រុមជ្រុលនិយមដែលលើកឡើងថា មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនោះ សូមបញ្ជាក់ឯកសារមក! ខណៈរាជរដ្ឋាភិបាលតាំងតែពីការដឹកនាំដោយសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយសម្ដេចផ្ទាល់ គឺគ្មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនេះ នោះទេ។

តាមដានជាមួយយើង៖   Million Times

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥) នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការរក្សាទុកនូវព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺដើម្បីការពារក្នុងករណីដែលព្រលានយន្តហោះថ្មី ចៃដន្យមានបញ្ហាណាមួយកើតឡើងគឺអាចយកព្រលានយន្តហោះចាស់នេះ ប្រើប្រាស់ជំនួសវិញបាន។ ក្រៅពីនេះព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនឹងរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិរបស់រដ្ឋមិនលក់ឱ្យជារបស់ឯកជនឡើយ ដោយធ្វើយ៉ាងណារក្សាទីតាំងព្រលានយន្តហោះចាស់នេះទុក ជាទីតាំងប្រវត្តិសាស្រ្ដ។

ក្នុងឯកសណ្ឋាននាយឧត្ដមសេនីយ៍ សម្ដេច ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកដែលមានឯកសារបញ្ជាក់ពីការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ព្រលានយន្តហោះពោធិ៍ចិនតុង)យកមកបង្ហាញសម្ដេច។ សម្ដេចបញ្ជាក់បន្ថែមថា ទាំងសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចផ្ទាល់ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺមិនដែលបានអនុញ្ញាតឱ្យមានការផ្ទេរទៅឱ្យឯកជន ឬលក់ទៅឱ្យឯកជននោះឡើយ។

នៅសល់តែជាង១ខែទៀតប៉ុណ្ណោះ ព្រលានយន្តហោះពោធិ៍ចិនតុងនិងត្រូវបិទទ្វាចាប់ពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៥ខាងមុខនេះ ដោយជំនួសអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីវិញ ស្ថិតក្នុងខេត្តកណ្តាល។ នេះជាការលើកឡើងរបស់លោក ស៊ិន ចាន់សិរិវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។

គិតមកដល់ឆ្នាំ២០២៥នេះ ព្រលានយន្តហោះពោធិ៍ចិនតុង មានអាយុកាល៦៦ឆ្នាំហើយ វាបានក្លាយជានិមិត្តរូបនៃការហោះហើររបស់កម្ពុជាជាច្រើនសម័យកាល រហូតមកទល់ពេលនេះ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ AKP

second...

x

The post សម្តេច ហ៊ុន ម៉ាណែត អះអាងថា ព្រលានយន្តហោះពោធិ៍ចិនតុង គ្មានការលក់ទៅឱ្យឯកជននោះឡើយ appeared first on Millions times.

CEO៖ យន្តការនេះនឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀតបង្កើតផ្លូវហោះហើរថ្មីមកសៀមរាបអង្គរ
ប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្តិការផ្សេងៗ សម្រាប់ការបើកជើងហោះហើរថ្មី និងក្រុមហ៊ុនអាកាសចរណ៍ថ្មី ដើម្បីជាការលើកទឹកចិត្ត និងទាក់ទាញឱ្យក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀតបង្កើតផ្លូវហោះហើរថ្មី និងពង្រីកប្រតិបត្តិការអាជីវកម្ម នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

លោក ស៊ូ បូ ប្រធានក្រុមហ៊ុន យុនណាន អ៊ែរអ៊ិនវេសមែន (ខេមបូឌា) អ៊ែរផត មេនេចម៉ិន ក្នុងពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំនៃ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងផ្តល់ការលើកទឹកចិត្តសម្រាប់ការបើកជើងហោះហើរថ្មី (New Routes) ឬជើងហោះហើរដែលបានផ្អាកជាង១២ ខែ ហើយធ្វើការតភ្ជាប់ហោះហើរឡើងវិញ ដោយបញ្ចុះតម្លៃទាំងស្រុង (១០០%) នូវថ្លៃចុះចត (Landing) ថ្លៃចំណត (Parking) ថ្លៃភ្លើងបំភ្លឺ (Lighting) និងថ្លៃស្ពានឆ្លងចូលយន្តហោះ (Aerobridge) ក្នុងឆ្នាំដំបូង។ ចំណែកឆ្នាំទីពីរ តម្លៃទាំងនេះនឹងត្រូវគិតថ្លៃតែពាក់កណ្តាល ឬ៥០%ប៉ុណ្ណោះ។

តាមដានជាមួយយើង៖   Million Times

លោកបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងផ្តល់ការលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ថ្មី ឬក្រុមហ៊ុនអាកាសចរណ៍ដែលបានផ្អាកប្រតិបត្តិការលើសពី ១២ខែ ហើយធ្វើប្រតិបត្តិការឡើងវិញ ដោយគិតថ្លៃ ចុះចត (Landing) ថ្លៃចំណត (Parking) ថ្លៃភ្លើងបំភ្លឺ (Lighting) និងថ្លៃស្ពានឆ្លងចូលយន្តហោះ (Aerobridge) ៥០% ក្នុងឆ្នាំដំបូង ហើយក្នុងឆ្នាំទីពីរ នឹងត្រូវបានកាត់បន្ថយត្រឹម២៥%។

លើសពីនេះទៅទៀត នឹងផ្តល់ការបញ្ចុះតម្លៃផ្ទាល់ យោងតាមចំនួនអ្នកដំណើរចេញ។ ជើងហោះដែលមានចំនួនអ្នកដំណើរចាប់ពី ១២០ នាក់ ដល់១៥០ នាក់ នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០០ដុល្លារ ក្នុងមួយជើងហោះហើរ។ ចំណែកជើងហោះហើរ ដែលមានចំនួនអ្នកដំណើរចាប់ពី១៥០ នាក់ឡើងនឹងទទួល បានប្រាក់លើកទឹកចិត្តចំនួន ៦០០ដុល្លារក្នុងមួយជើងហោះហើរ។

ជាមួយគ្នានេះ តាមរយៈវិធានការលើកទឹកចិត្តនេះ លោក ស៊ូ បូ ជឿជាក់ថានឹងអាចទាក់ទាញ ឱ្យក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀត បង្កើតផ្លូវហោះហើរថ្មី និងពង្រីកប្រតិបត្តិការអាជីវកម្ម នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

លោកថ្លែងថា «យើងមានជំនឿដ៏មុតមាំថា ក្រោមការណែនាំ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការយក ចិត្តទុកដាក់ និងគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា និងដោយមានកិច្ចសហប្រតិបត្តិការ ពីគ្រប់ដៃគូ ទាំងអស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបន្តដំណើរទៅមុខ និងសម្រេចបាននូវការអភិវឌ្ឍ ដ៏ចីរភាព។ នេះនឹងផ្តល់កម្លាំងថ្មីសម្រាប់ការស្តារឡើងវិញ នូវសេដ្ឋកិច្ចទេសចរណ៍ខេត្តសៀមរាប និងការរីកចម្រើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជាទាំងមូល»៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល

second...

x

The post CEO៖ យន្តការនេះនឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀតបង្កើតផ្លូវហោះហើរថ្មីមកសៀមរាបអង្គរ appeared first on Millions times.

ព្រលានយន្ដហោះអន្តរជាតិតារាសាគរ គ្រោងដាក់ឲ្យដំណើរការសាកល្បងនៅថ្ងៃទី ៨ ខែសីហាខាងមុខ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅក្នុងខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរការហោះហើរសាកល្បងក្នុងស្រុក នាខែសីហា ឆ្នាំ ២០២៤ខាងមុខ។ តាមគម្រោង អាកាសយានដ្ឋាននេះ ត្រូវដាក់ឲ្យដំណើរការតាំងពីចុងឆ្នាំ ២០២១មកម្លេះ តែដោយសារបញ្ហាជំងឺកូវីដ-១៩ និងបញ្ហាសេដ្ឋកិច្ចផងនោះ​ ទើបក្រុមហ៊ុនពន្យាពេលមកដល់ពេលនេះ។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានស្នើសុំប្រតិបត្តិការហោះហើរជំហានដំបូងក្នុងស្រុក នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ខាងមុខ។ ការស្នើសុំនេះ ទទួលបានការឯកភាពពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចរាល់ហើយដែរ។

តាមដានជាមួយយើង៖   Million Times

ក្នុងនោះដែរ ក្រុមការងារបច្ចេកទេស បានចុះទៅពិនិត្យអំពីសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជាក់ស្ដែងនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ។ ប្រតិបត្តិការហោះហើរក្នុងស្រុក ដែលនឹងដាក់ឲ្យដំណើរការនាដើមខែសីហាខាងមុខ មិនតម្រូវឲ្យមានបច្ចេកទេសខ្ពស់ ដូចការហោះហើរលក្ខណៈអន្តរជាតិនោះឡើយ។ តែយ៉ាងណាក៏ដោយ នីតិវិធីផ្លូវច្បាប់សម្រាប់អាកាសចរណ៍ស៊ីវិលអន្តរជាតិ គឺក្រុមហ៊ុនបាននិងកំពុងរៀបចំ ហើយអាចនឹងបញ្ចប់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងប្រតិបត្តិការហោះហើរក្នុងស្រុក បន្ទាប់ពីមន្ត្រីជំនាញបច្ចេកទេស បានចុះត្រួតពិនិត្យរួចរាល់។ ប៉ុន្តែបន្ទាប់ពីហោះហើរក្នុងស្រុកដំណើរការល្អហើយ ក្រុមហ៊ុនត្រូវបន្តនីតិវិធីដោយត្រូវស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ពីអាកាសចរស៊ីវិលបន្តទៀត ដើម្បីឈានទៅបើកការហោះហើរកម្រិតមធ្យម កម្រិតធំ និងជាលក្ខណៈអន្តរជាតិ។

បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធ នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ មាន ៣ផ្នែកធំៗ ដោយក្នុងនោះផ្លូវរត់ និងចំណតយន្ដហោះ បានបញ្ចប់ការងារសាងសង់រួចរាល់។ រីឯប្រព័ន្ធផ្លូវចុះចត និងប្រព័ន្ធវិទ្យុទាក់ទងជាមួយយន្ដ ហោះ សម្រេចបាន ១០០ភាគរ ហើយអគារសម្រាប់ទទួលអ្នកដំណើរក៏សម្រេចបានប្រមាណ ៩០ភាគរយហើយដែរ។

គួរឲ្យដឹងថា ក្រុមហ៊ុនចិន Union Development Group បានបោះទុនវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ​ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ ក្នុងដំណាក់កាលទី ១។ ការសាងសង់ព្រលានយន្ដហោះនេះ គឺដើម្បីគាំទ្រដល់ពហុបំណង នៃវិស័យទេសចរណ៍កម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

second...

x

The post ព្រលានយន្ដហោះអន្តរជាតិតារាសាគរ គ្រោងដាក់ឲ្យដំណើរការសាកល្បងនៅថ្ងៃទី ៨ ខែសីហាខាងមុខ appeared first on Millions times.