ពន្ធត្រួតគ្នា Archives - Millions times

ពន្ធដារ បន្តលើកលែងពន្ធអចលនទ្រព្យនៅសង្កាត់-ក្រុងបង្កើតថ្មី និងបន្ធូរបន្ថយលក្ខខណ្ឌពន្ធលើដីធ្លីកំពុងធ្វើកសិកម្ម
រាជរដ្ឋាភិបាល បានសម្រេចបន្តការលើកលែងពន្ធលើអចលនទ្រព្យចំពោះសង្កាត់ ក្រុងមួយចំនួន និងពន្យាការអនុវត្តប្រមូលពន្ធលើអចលនទ្រព្យចំពោះក្រុងដែលទើបតែបង្កើតថ្មី និងបន្ធូរបន្ថយលក្ខខណ្ឌលើកលែងពន្ធលើដីធ្លីមិនបានប្រើប្រាស់ចំពោះអចលនទ្រព្យមានផ្ទៃក្រឡាលើសពី ៥ហិកតា ដែលប្រជាពលរដ្ឋកំពុងធ្វើកសិកម្មបង្កបង្កើនផល។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៥ ខែកុម្ភៈបានឲ្យដឹងថា ពន្ធលើអចលនទ្រព្យនៅតែបន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងសង្កាត់ចំនួន ៤ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។

តាមដានជាមួយយើង៖   Million Times

ក្រៅពីនេះ ពន្ធលើអចលនទ្រព្យនៅតែបន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុង ក្រុងចំនួន ៤ រួមមាន ក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត និងលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលទើបបង្កើតថ្មី។

ដោយឡែក ពន្ធលើដីធ្លីមិនបានប្រើប្រាស់ចំពោះអចលនទ្រព្យដែលមានផ្ទៃក្រឡាលើសពី ៥ ហិកតា និងនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬ លិខិតផ្ទេរសិទ្ធិ) ជាប្រភេទដីកសិកម្ម ឬដីលំនៅឋាន ឬដីមិនមានបញ្ជាក់រូបភាពប្រើប្រាស់ដី ប៉ុន្តែស្ថានភាពប្រើប្រាស់ដីធ្លី ជាក់ស្តែងត្រូវបានប្រជាពលរដ្ឋកំពុងធ្វើកសិកម្មបង្កបង្កើនផល តម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន ឬរដ្ឋបាលសារពើពន្ធ។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ការលើកលែងនានាខាងលើនេះ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ និងទណ្ឌកម្មរដ្ឋបាល ពន្ធបន្ថែម និងការប្រាក់ដែលបានបង់រួចហើយនោះទេ។ ដូច្នេះចាប់ពីឆ្នាំ២០២៦ តទៅ នឹងត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម

The post ពន្ធដារ បន្តលើកលែងពន្ធអចលនទ្រព្យនៅសង្កាត់-ក្រុងបង្កើតថ្មី និងបន្ធូរបន្ថយលក្ខខណ្ឌពន្ធលើដីធ្លីកំពុងធ្វើកសិកម្ម appeared first on Millions times.

ហេតុផលកម្ពុជាត្រូវការជាចាំបាច់នូវកិច្ចព្រមព្រៀមស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា
អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីអនុលោមច្បាប់ទាក់ទងនឹងកិច្ចព្រមព្រៀមស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ក្នុងហេតុផលសំខាន់ៗជាច្រើន ដើម្បីទាក់ទាញនិងជំរុញវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ។

លោក ស៊ឹម សូលីន អនុប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធនិងសហប្រតិបត្តិការពន្ធដាអន្តរជាតិ បានលើកឡើងពីមូលហេតុចម្បងដែលកម្ពុជាត្រូវការកិច្ចព្រមព្រៀង (DTA) ដោយសារ៖ កម្ពុជាជារដ្ឋសមាជិកអាស៊ានដែលយោងតាមផែនការមេ សហគមន៍សេដ្ឋកិច្ចអាស៊ានគឺមានចែងអំពីវិស័យពន្ធដារ ក្នុងនោះរដ្ឋសមាជិកត្រូវកំណត់ឲ្យព្យាយាមបញ្ចប់ការចរចាកិច្ចព្រមព្រៀង (DTA)ក្នុងចំណោមរដ្ឋសមាជិកទាំងអស់។

បន្ថែមពីលើការបំពេញកាតព្វកិច្ចក្រោមក្របខណ្ឌអាស៊ាននេះ កម្ពុជាក៏ត្រូវការកិច្ចព្រមព្រៀង (DTA) ដើម្បីបង្កើនភាពទាក់ទាញនិងសម្រួលការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និងបង្រ្កាបការកិបកេងបន្លំពន្ធទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិផងដែរ។

ជារួម កិច្ចព្រមព្រៀង (DTA) ក៏បានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដល់កម្ពុជាជាច្រើនរួមមាន៖
១. ការទាក់ទាញនិងជំរុញវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ដោយសារភាពច្បាស់លាស់ តម្លាភាព និងគ្មានការរើសអើងក្នុងវិស័យពន្ធដារ
២. កំណើនមូលដ្ឋានពន្ធ
៣. រំហូរមូលធនដោយសារភាពទាក់ទាញនៃអត្រាពន្ធកាត់ទុកលើការប្រាក់និងភាគលាភ

៤. ការផ្ទេរបច្ចេកវិទ្យានិងជំនាញពីបរទេស តាមរយៈបទប្បញ្ញត្តិស្តីពីសេវាបច្ចេកទេសនិងសួសារ
៥. ការការពារនិវាសនជនកម្ពុជាដែលជាវិនិយោគិននៅបរទេស

៦. ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារ ជាពិសេសការទប់ស្កាត់និងការបង្រ្កាបការកិបកេងបន្លំពន្ធតាមរយៈការផ្លាស់ប្តូរព័ត៍មានរបស់អ្នកជាប់ពន្ធ។

ជាមួយគ្នានោះ អ្នកជាប់ពន្ធអាចទទួលនូវអត្ថប្រយោជន៍ដោយផ្ទាល់ពីកិច្ចព្រមព្រៀង (DTA) ផងដែរ ក្នុងនោះរួមមាន៖
-ការទទួលបានការអនុញ្ញាតបន្ធរបន្ថយពន្ធឬលើកលែងពន្ធកាត់ទុកដែលភាគច្រើននៃកិច្ចព្រមព្រៀង (DTA) ដែលកម្ពុជាមានជាធរមានគឺបានកម្រិតអត្រាពន្ធកាត់ទុកលើភាគលាភ ការប្រាក់ សួយសារ និងកម្រៃសេវាបច្ចេកទេសមកត្រឹម 10%

-ការទទួលបានការអនុញ្ញាតបន្ធូរបន្ថយ ឬលើកលែងបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃយន្តហោះ នាវាឬទូក ឬតាមផ្លូវដែកឬផ្លូវគោក ក្នុងចរាចរណ៍អន្តរជាតិក្រោមកិច្ចព្រមព្រៀង (DTA)

-ការទទួលបានឥណទានពន្ធលើបណ្តាប្រភេទពន្ធដែលបានបង់នៅប្រទេសប្រភពពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ៕

អត្ថបទ៖ នារតី រូបភាព៖ ក្រសួងសេដ្ឋកិច្ច

The post ហេតុផលកម្ពុជាត្រូវការជាចាំបាច់នូវកិច្ចព្រមព្រៀមស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា appeared first on Millions times.