ផ្សារទំនើប Archives - Millions times

ក្រសួងពាណិជ្ជកម្ម រៀបចំជំនួបផ្គូផ្គងរវាងអ្នកផលិតជាមួយផ្សារទំនើប និងម៉ាត
ក្រសួងពាណិជ្ជកម្ម បានរៀបចំជំនួបផ្គូផ្គងរវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ជាមួយសមាគមសហគមន៍ចុងភៅកម្ពុជា សមាគមសណ្ឋាគារនៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីតំណាសមាគមសណ្ឋាគារ សមាគម សហគមន៍ចុងភៅកម្ពុជា សិប្បកម្មផលិតក្នងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត និងមីនីម៉ាតចំនួន ៦០។

តាមដានជាមួយយើង៖   Million Times

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កិច្ចជំនួបផ្គូផ្គងនេះ ពិត ជាមានសារៈសំខាន់ណាស់ ដែលនឹងផ្តល់ឱកាសឱ្យសិប្បកម្មផលិតក្នុងស្រុក បានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួន និងជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយតំណាងផ្សារទំនើប ម៉ាត និងមីនីម៉ាត សមាគមសណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជា ដើម្បីអាចពិភាក្សាគ្នា និងផ្សារភ្ជាប់ព័ត៌មានទីផ្សារ ធ្វើយ៉ាងណាអាចបង្កើនការលក់ផលិតផលក្នុងស្រុក សំដៅជំរុញបន្ថែមទៀតនូវចលនាប្រើប្រាស់ផលិតផលខ្មែរ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានណែនាំឱ្យមានការពិនិត្យរៀបចំជំនួបផ្គូផ្គងជារៀងរាល់ ៣ខែម្តង ដោយចាប់ផ្តើមពីរាជធានី-ខេត្តសំខាន់ៗ ការលើកកម្ពស់ការយល់ដឹង អំពីការប្រើប្រាស់ផលិតផលដល់អតិថិជនអ្នកប្រើប្រាស់ និងលើកទឹកចិត្តដល់ផ្សារទំនើបនានា បង្កលក្ខណៈអំណោយផលដល់ការចូលដាក់តាំងលក់ផលិតផលខ្មែរ ជាដើម។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងលើការងារលើកកម្ពស់ និងធានានូវស្តង់ដារ បច្ចេកទេស និងគុណភាពផលិតផល ដោយគិតគូរជាសំខាន់លើការថ្លឹងថ្លែង រវាងសមត្ថភាពអ្នកផលិត និងសុខមាលភាពអ្នកប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យបន្តផ្លាស់ប្តូរផ្នត់គំនិតងាកមកគាំទ្រ ផ្តល់តម្លៃ និងប្រើប្រាស់ផលិតផលក្នុងស្រុក ឱ្យកាន់តែផុលផុសបន្ថែមទៀត និងយូរអង្វែង ការស្វែងយល់បន្ថែមឱ្យបានកាន់តែច្បាស់អំពីតម្រូវការរបស់អ្នកប្រើប្រាស់ និងការបង្កើនសមត្ថភាពក្នុងផលិតកម្មសំដៅធានាបាននូវគុណភាព៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម

The post ក្រសួងពាណិជ្ជកម្ម រៀបចំជំនួបផ្គូផ្គងរវាងអ្នកផលិតជាមួយផ្សារទំនើប និងម៉ាត appeared first on Millions times.

ផ្សារទំនើប និងម៉ាតចំនួន ១០ អនុញ្ញាតឲ្យសហគ្រាស និងក្រុមហ៊ុនក្នុងស្រុក អាចដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួច
ក្រសួងពាណិជ្ជកម្ម បានប្រកាសថា មានផ្សារទំនើប និងម៉ាតចំនួន ១០ បានអនុញ្ញាតឲ្យសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីក្នុងស្រុកចំនួន ១៤ អាចដាក់តាំងលក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចក្នុងផ្សារ និងម៉ាតរបស់ពួកគេបាន។

សេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែកក្កដា បានឲ្យដឹងថា ដើម្បីជំរុញ គាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ ឲ្យកាន់តែទូលំទូលាយ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ តំណាងក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សាស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើបនិងម៉ាតនានា” ដោយមានការអញ្ជើញចូលរួម ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហព័ន្ធស្វាយចន្ទីកម្ពុជា ព្រមទាំងផ្សារទំនើប និងម៉ាតចំនួន ១០ រួមមាន៖ ផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារឡាក់គី ផ្សារជីបម៉ុង ផ្សារថៃហួត ផ្សារបាយ័ន ផ្សារបឹកស៊ី តេលាម៉ាត 7-Eleven និង Cambodian Superstore។

ជាលទ្ធផល បន្ទាប់ពីប្រជុំពិភាក្សាតំណាងផ្សារទាំង ១០ បានពិនិត្យ និងភ្លក់រសជាតិស្វាយចន្ទីរួចមក ផ្សារទំនើប និងម៉ាតទាំង ១០ មានចំណាប់អារម្មណ៍ និងអនុញ្ញាតឲ្យសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីចំនួន ១៤ អាចដាក់តាំងលក់ផលិតផលក្នុង ផ្សារ និងម៉ាតបាន រួមមាន៖ ១-ក្រុមហ៊ុន Khmer Organic Cooperative Co., Ltd. ២-សហគ្រាសគ្រាប់ស្វាយចន្ទី ចំការលើ ឡឹង ម៉ានុត ៣-ក្រុមហ៊ុន Veha Juice Co., Ltd ៤-ក្រុមហ៊ុន Ample Agro Products Co., Ltd. ៥-ក្រុមហ៊ុន សានតាណា អាហ្គា ប្រដាក់ ៦- ក្រុមហ៊ុន Kamya AgriTrade Co., Ltd ៧-ក្រុមហ៊ុន HCST (ស្ទឹងត្រែង) ៨-ក្រុមហ៊ុន GLPH (កំពង់ធំ) ៩-សហគ្រាស 3CORECO ១០-សិប្បកម្មជ័យសំបូរកំពង់ធំ ១១-ក្រុមហ៊ុន ហេស អេហ្គ្រីខលឈរ ត្រេឌីង ខូអិលធីឌី (ភ្នំពេញ) ១២-ក្រុមហ៊ុន Khun Ream Agro Product Co., Ltd ១៣-ក្រុមហ៊ុន Kirirom Food Production និង ១៤-ក្រុមហ៊ុន VCPM Thanh Dat (Cambodia) Co., Ltd ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម

តាមដានជាមួយយើង៖   Million Times

The post ផ្សារទំនើប និងម៉ាតចំនួន ១០ អនុញ្ញាតឲ្យសហគ្រាស និងក្រុមហ៊ុនក្នុងស្រុក អាចដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួច appeared first on Millions times.

ក្រសួងរៀបចំដែនដី ចុះពិនិត្យសំណង់អគារ TCC ខណៈផ្សារនេះមិនទាន់មានដំណោះស្រាយឲ្យអតិថិជន
TCC នឹង​ជា​មជ្ឈមណ្ឌល​លក់ទំនិញ និង​ផ្សារ​ដែលតាមផែនការ គឺជាផ្សារធំជាងគេ​នៅ​រាជធានី​ភ្នំពេញសាងសង់​លើ​ផ្ទៃដី១០ហិកតា និង​គ្រោង​បោះ​ទុ​ន​វិនិយោគ១០០០លាន​ដុល្លារ​អាមេរិក កំពុងបន្តអូសបន្លាយពេលសាងសង់ខណៈអ្នកទិញតូបរាប់រយនាក់ចេញតវ់ាស្វែងរកដំណោះស្រាយ។

កាលពីថ្ងៃទី៨ ខែភសភា មន្រ្តីនៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យលើគម្រោងសាងសង់ផ្សារ TRIUMPH COMMERCIAL CENTER (TCC) មានទីតាំងស្ថិតនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យ៉ាងណា ក្រោយការចុះពិនិត្យនេះ ក្រសួងរៀបចំដែនដីក៏មិនបានបង្ហាញរបាយការណ៍លទ្ធផលការងារចុះលើកកម្ពស់សំណង់នេះនៅឡើយ ខណៈភាគីក្រុមហ៊ុន TCC មិនអាចទាក់ទងសុំការបំភ្លឺបានទេពាក់ព័ន្ធនឹងរឿងនេះ។

តាមដានជាមួយយើង៖   Million Times

គម្រោងផ្សារ TRIUMPH COMMERCIAL CENTER (TCC) ត្រូវបានវិនិយោគដោយក្រុមហ៊ុន Yun Nan Sheng Mao Investment Co, Ltd ជា​ផ្នែក​មួយនៃ​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ដែល​នឹង​ផ្តល់ប្រាក់២០០០ដុល្លារ​អាម​រិ​ក សម្រាប់​ស្តង់​ឬ​តូប​លក់ទំនិញ​មួយ។

ក្រោយចាប់ដំណើរការសាងសង់បានមួយរយៈពេលផ្សារនេះក៏ជួបនូវវិបត្តិជាច្រើនចាប់តាំងពីក្រុមម៉ៅការសាងសង់ និងម្ចាស់ភាគហ៊ុន ខណៈអាជីវកដែលបានទិញស្តង់និងតូបនៅទីនោះបន្តនាំគ្នាចេញមកតវ៉ាសុំអន្តរាគមន៍ចេញ​មុខដោះស្រាយ​ជាមួយអតិថិជន និងរំលោភកិច្ចព្រមព្រៀងដែលបានសន្យាជាមួយអ្នកទិញ។

អ្នកទិញតូបនៅផ្សារ TCC បានលើកឡើងប្រាប់គេហទំព័រ មីលានថាមស៍ ឲ្យដឹងថា ចាប់តាំងពីកើតមានរឿងរ៉ាវនេះឡើង ពុំដែលឃើញថៅកែក្រុមហ៊ុន ចេញមុខមកដោះស្រាយជាមួយអតិថិជនម្តងណាឡើយ។ លោកថា គិតចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេលច្រើនឆ្នាំហើយ ដែលក្រុមហ៊ុនបានសាងសង់ តែមិនទាន់រួចរាល់ ស្របតាមកិច្ចសន្យា និងពុំមានសកម្មភាពសាងសង់បន្តឡើយ ក្រោយពីប្រមូលលុយពីអតិថិជនបានជាច្រើន​លានដុល្លារ។

លោកបានបញ្ជាក់ថា ទិន្នន័យបណ្តោះអាសន្នដែលទទួលបាន ក្រុមហ៊ុនមានគម្រោង​សាងសង់ប្រហែលជាង ៤ពាន់តូប ដោយមានតម្លៃ ១តូបចាប់ពីជាង ៦ពាន់ដុល្លារឡើង​ទៅដល់ជាង១០ម៉ឺនដុល្លារ។

គួររំលឹកថា យោងតាមកិច្ចសន្យាក្រុមហ៊ុនបានព្រមព្រៀងគ្នាទិញលក់តូបរយៈពេល ៤០ឆ្នាំ (២០១៦- ២០៥៦) ដោយក្រុមហ៊ុន​សន្យាថា នឹងសាងសង់ឱ្យរួចរាល់ប្រគល់តូបនិងផ្ទះអាជីវកម្មដល់អតិថិជននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ប្រសិនបើមានឧបសគ្គ នឹងត្រូវពន្យារយៈពេល០៦ខែយ៉ាងយូរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងរៀបចំដែនដី

The post ក្រសួងរៀបចំដែនដី ចុះពិនិត្យសំណង់អគារ TCC ខណៈផ្សារនេះមិនទាន់មានដំណោះស្រាយឲ្យអតិថិជន appeared first on Millions times.

ផ្សារទំនើបរបស់ខ្មែរ K Mall បើកគម្រោងសាងសង់សាខាទី២ មិនឆ្ងាយពីព្រលានយន្តហោះតេជោតាខ្មៅ
ផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) បើកការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងផ្សារទំនើបថ្មីមួយទៀតឈ្មោះថា ខេ ម៉លព្រែកត្នោត (K Mall Prek Thnoat) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat) ​មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន និងត្រឹមតែ ១៥នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការផ្លូវការ​នាពាក់កណ្តាលឆ្នាំ ២០២៦ខាងមុខនេះជាមួយនឹងដំណាក់កាលដំបូង។

បន្ទាប់ពីទទួលបានជោគជ័យនៃដំណើរការផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) ដោយមានអតិថិជនប្រមាណជាង ៦,៣០០នាក់ជារៀងរាល់ថ្ងៃ និងមានដៃគូអាជីវកម្មចំនួន ៣៨រួមមាន ហាងទំនិញ ហាងកាហ្វេ និងភោជនីយដ្ឋានល្បីៗ។

សូមជម្រាបថា ផ្សារ​ទំនើប K Mall គឺជា​គម្រោង​ផ្សារ​ទំនើប​ ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Urbanland ហើយជាបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន ISI Group ដែលមានពាណិជ្ជកម្មក្នុងវិស័យដូចជា គ្រឿងសំណង់, សំណង់, អចលនទ្រព្យ, បុរី និងផ្សារទំនើបជាដើម៕

អត្ថបទ៖ ស៊ីណាត រូបភាព៖ ផ្សារ ខេ ម៉ល

The post ផ្សារទំនើបរបស់ខ្មែរ K Mall បើកគម្រោងសាងសង់សាខាទី២ មិនឆ្ងាយពីព្រលានយន្តហោះតេជោតាខ្មៅ appeared first on Millions times.