ផ្លូវល្បឿនភ្នំពេញ-ក្រុងបាវិត Archives - Millions times

ក្រសួង៖ គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងអនុវត្តតាមផែនការ
គណៈប្រតិភូក្រុមជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន CRBC បន្តចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CRBC ឱ្យដឹងថា ចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣  រហូតមកទល់ពេលនេះ គម្រោងសាងសង់តាមអនុវត្តតាមផែនការដែលបានគ្រោងទុក។ ការចុះពិនិត្យនាពេលនេះ ដើម្បីធានាគុណភា និងជាពិសេសធានាបានអនុលោមភាពតាមស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវ និងស្ពាន បានរឹងមាំ។

តាមដានជាមួយយើង៖   Million Times

បញ្ជាក់នៅលើទំព័រហ្វេសបុករបស់ខ្លួន ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យទីតាំងការដ្ឋាន កន្លែងស្នាក់នៅ ការិយាល័យបំពេញការងារប្រចាំថ្ងៃ កន្លែងផលិតគ្រឿងសំណង់ បន្ទប់ពិសោធន៍ ទាំងគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងគម្រោងសាងសង់ផ្លូវល្បឿនលឿន  ជាពិសេសបានចុះពិនិត្យខ្សែផ្លូវត្រង់ចំណុចព្រំដែន កម្ពុជា-វៀតណាម ផងដែរ។

គួរឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាម៉េរិក៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណកាេ

The post ក្រសួង៖ គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងអនុវត្តតាមផែនការ appeared first on Millions times.

គម្រោងដ៏ធំមហិមាអស់ទឹកប្រាក់រាប់ពាន់លានដុល្លារទាំង ៣ នឹងលេចវត្តមាននៅកម្ពុជាឆាប់ៗ
យ៉ាងហោចណាស់មានគម្រោងធំៗមហាសាលចំនួន ៣ ស្ថិតក្នុងចំណោមគម្រោងធំៗជាច្រើនទៀតនឹងបង្ហាញវត្តមានក្នុងទឹកដៃនៃប្រទេសកម្ពុជាដ៏ឆាប់ខាងមុខ ខណៈគម្រោងទាំងនោះសុទ្ធតែបានបើកការដ្ឋានសាងសង់រួចរាល់ហើយ ដោយមួយចំនួនទៀតជិតបញ្ចប់ការសាងសង់។

គេហទំព័រ Million Times នៅថ្ងៃនេះ សូមបង្ហាញនូវគម្រោងចំនួន ៣របស់រាជរដ្ឋាភិបាលកម្ពុជាដែលបាននឹងកំពុងសាងសង់សម្រាប់ជម្រុញសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងបន្ថែមទៀតក្នុងវិស័យសាធារណការ និងអាកាសចរណ៍។

ខាងក្រោមនេះជាគម្រោងធំៗទាំង ៣របស់កម្ពុជាកំពុងដំណើរការសាងសង់រួមមាន៖

១/ អាកាសយានដ្ឋានអន្តរជាតិតេជោ

តាមដានជាមួយយើង៖   Million Times

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នកំពុងតែសាងសង់យ៉ាងមមាញឹកបំផុត ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្រាប់ដំណាក់កាលទី១នេះ គម្រោងនេះគ្រោងនឹងចំណាយថវិកា ១៥០០លានដុល្លារអាមេរិក នឹងដាក់ឱ្យដំណើរការហោះ​ហើរ​​នៅ​ដើម​ឆ្នាំ ២០២៥ ខាងមុខ។​

អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ​នៅលើ​ទំហំដី ២ ៦០០​ហិកតា ​ដោយប្រើទឹកប្រាក់វិនិយោគចំនួន ១ ៥០០ លានដុល្លារ សាងសង់ដោយក្រុមហ៊ុន OCIC ដែលមាន​​ភូមិសាស្ត្រ​នៅ​ក្នុង​ខេត្តកណ្តាល​ជាប់​ខេត្តតាកែវ និង​មានចម្ងាយ​ប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។

២/ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានចម្ងាយ ១៣៨គីឡូម៉ែត្រ គ្រោងនឹងចំណាយថវិកាសាងសង់ប្រហែលជិត ២ពាន់លានដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេលចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់​នៅក្នុង​អំឡុងឆ្នាំ២០២៧។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ដែលឆ្លងកាត់ខេត្ត​កណ្តាល ព្រៃវែង ឆ្ពោះទៅកាន់ទីក្រុងបាវិត ជាគម្រោងប្រតិបត្តិការ-ផ្ទេរ (BOT) សាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC)។ គម្រោងនេះផ្លូវល្បឿនលឿន នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា។

៣/ ព្រែកជីកហ្វូណនតេជោ

គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកប្រវត្តិសាស្ត្រទី១ និងជាការទន្ទឹងរង់ចាំជាយូររបស់ប្រជាជនកម្ពុជា ដោយបានប្រកាសបើកការដ្ឋានសាសង់ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមការចូលរួមចុចប៊ូតុងពីនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត។

ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ទន្លេមេគង្គ (ដៃទន្លេ) ទៅនឹងផ្លូវដឹកជញ្ជូនសមុទ្រ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។ គម្រោងនេះ គ្រោងចំណាយថវិកាចំនួន ១.៧០០ លានដុល្លាអាមេរិក ក្រោមទម្រង់វិនិយោគ BOT (កិច្ចសន្យាសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ) ដែលភាគហ៊ុនវិស័យឯកជនក្នុងស្រុក មានចំនួនរហូតដល់ទៅ ៥១% នៃថវិកាគម្រោង។

នៅពេលគម្រោងនេះអនុវត្តរួចរាល់ យើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌល ភស្តុភារកម្ម អភិវឌ្ឍផែរណបថ្មីៗ ពង្រីកតំបន់អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងកសិដ្ឋាន ដែលនឹងជួយគាំទ្រ ដល់ប៉ូលសេដ្ឋកិច្ចទី១ និងប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ព្រមទាំងបង្កើតការងារបន្ថែម, ជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម ភាពរីកចម្រើនផ្នែកអចលនវត្ថុ និងការវិនិយោគផ្សេងៗ ដែលនេះ គឺជាផលប្រយោជន៍ខ្មែរសុទ្ធសាធ និង ទ្រព្យសម្បត្តិដ៏មហាសាលរបស់ប្រជាជនកម្ពុជា៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម

The post គម្រោងដ៏ធំមហិមាអស់ទឹកប្រាក់រាប់ពាន់លានដុល្លារទាំង ៣ នឹងលេចវត្តមាននៅកម្ពុជាឆាប់ៗ appeared first on Millions times.

រដ្ឋកំពុងជំរុញផែនការសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ តម្លៃ ២៣២,៥៨លានដុល្លារ
គម្រោងសាងសង់ស្ពានត្រង់ចំណុចតភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រដ្ឋជ្រើសរើសត្រង់ចំណុចចាប់ផ្តើមពីឃុំដីឥដ្ឋស្រុកកៀនស្វាយ តភ្ជាប់ទៅកាន់ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

នៅព្រឹកថ្ងៃអង្គារនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំពិភាក្សាជំរុញឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាន (ដីឥដ្ឋ-ថ្មគរ) អាចប្រព្រឹត្តទៅបានដោយរលូន ស្របតាមគោលការណ៍ណែនាំពីថ្នាក់ដឹកនាំ និងស្របតាមប្រតិទិនការងារដែលបានគ្រោងទុក។

តាមដានជាមួយយើង៖   Million Times

ស្ពានឆ្លងកាត់​ទន្លេមេគង្គនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨​លាន​ដុល្លារជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកា​បដិ​ភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០​ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំង​ការសាងសង់ផ្លូវប្តទិសចរាចរណ៍ (Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។

សូមជម្រាបថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែង ១៣៥ គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានប្រវែងប្រមាណ ៣ គីឡូម៉ែត្រ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT” ដែល​គ្រោង​ចំណាយថវិកា​សាងសង់​ប្រហែលជិត ​២​ ពាន់​លាន​ដុល្លារអាមេរិក ហើយ​គ្រោង​បញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងសាធារណការ

The post រដ្ឋកំពុងជំរុញផែនការសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ តម្លៃ ២៣២,៥៨លានដុល្លារ appeared first on Millions times.