ផែនការមេអភិវឌ្ឍន៍ព្រះសីហនុ Archives - Millions times

១៤ គម្រោងមានទុន ៧៩លានដុល្លារទទួលបានការលើកទឹកចិត្តពិសេសវិនិយោគក្នុងខេត្តព្រះសីហនុ
គម្រោងវិនិយោគចំនួន ១៤ទៀតហើយទទួលបានការលើកទឹកចិត្តពិសេសពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានទុនសរុបចំនួន ៧៩លានដុល្លារអាមេរិកនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

លទ្ធលផលនៃកិច្ចប្រជុំលើកទី ១៤ ដោយបានដាក់ចេញក្របខណ្ឌតាមដាន ពិនិត្យ និងជំរុញការអនុវត្តគម្រោងវិនិយោគ និងធុរកិច្ច សម្រាប់ឆ្នាំ២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ១៤ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៦, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង និងជាគម្រោងថ្មី ៤គម្រោង និងការពង្រីកគម្រោង ចំនួន ៤, ដោយមានទុនវិនិយោគសរុប ៧៩ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២ ២៦៦ កន្លែង។

តាមដានជាមួយយើង៖   Million Times

គួរឲ្យដឹងថា គិតត្រឹមខែ កុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៦៩ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបចំនួន ៦ ៦៦៩ លានដុល្លារអាមេរិក។

ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នឹងបំពេញភារកិច្ចស្នូលសំខាន់របស់ខ្លួនបន្តតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តគម្រោងទាំង ២៦៩ គម្រោង និងធ្វើការសម្របសម្រួលការផ្តល់ការលើកទឹកចិត្តជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ម្ចាស់គម្រោងទៀតផង៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

The post ១៤ គម្រោងមានទុន ៧៩លានដុល្លារទទួលបានការលើកទឹកចិត្តពិសេសវិនិយោគក្នុងខេត្តព្រះសីហនុ appeared first on Millions times.

កម្ពុជាយកខេត្តព្រះសីហនុ ជាគំរូក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ដង់ដាររួមតាមបែបទំនើប
អ្នកជំនាញបានមើលឃើញថា ការដែលរាជរដ្ឋាភិបាលរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាការចាប់ផ្ដើមរបស់កម្ពុជាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ដង់ដាររួមតាមបែបទំនើប។

«ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព។ នេះជាការអះអាងរបស់រាជរដ្ឋាភិបាល។

តាមដានជាមួយយើង៖   Million Times

នៅក្នុងវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទិ១៧ ខែធ្នូ ឆ្នាំ២០២៤ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការដាក់ខេត្តព្រះសីហនុជា «តំបន់សេដ្ឋកិច្ចពហុបំណង» ដោយសារខេត្តនេះមានសក្ដានុពលច្រើន មានទីតាំងភូមិសាស្រ្តល្អ មានធនធានធម្មជាតិ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានកំពង់ផែ មានដីកសិកម្មមួយចំនួន ហើយអគារជាប់គាំងនេះក៏ជាធនធានរបស់ខេត្តផងដែរ គ្រាន់តែមិនទាន់បានកែច្នៃរួចរាល់។

លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ជាគម្រោងវិនិយោគដ៏ធំរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុនេះទៅជា «មជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក» និងប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ល្បីល្បាយមួយក្នុងអាស៊ាន ដែលមានរយៈពេល១៥ឆ្នាំសម្រាប់អភិវឌ្ឍ។

លោកថា គម្រោងនេះ នឹងអាចទាក់ទាញវិនិយោគិនពីវិស័យឯកជន និងដៃគូអភិវឌ្ឍប្រមាណជាង ២០ពាន់លានដុល្លារអាមេរិកហើយចំណូលរបស់ប្រជាពលរដ្ឋក្នុងគម្រោង១៥ឆ្នាំទៅមុខនេះ នឹងអាចឡើងដល់១ម៉ឺនដុល្លារជាងបើគិតជាមធ្យម។

ជាមួយគ្នានេះ ផែនការមេនេះមានចក្ខុវិស័យរយៈពេលវែងឆ្ងាយ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាច្រកទ្វារអន្តរជាតិ, ប៉ូលអភិវឌ្ឍន៍ជាតិ, ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានផ្តោតលើ ២ដំណាក់កាល៖ ដំណាក់កាលទី ១ «២០២៥–២០២៨»៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុ ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំង ការធ្វើឲ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មី រួមទាំងការទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់។ និងដំណាក់កាលទី ២ «២០២៩–២០៣៨»៖ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហ-គ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ ប្រកបដោយវិបុល-ភាព៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

The post កម្ពុជាយកខេត្តព្រះសីហនុ ជាគំរូក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ដង់ដាររួមតាមបែបទំនើប appeared first on Millions times.

រាជរដ្ឋាភិបាលបង្កើតក្រុមការងារជួយតម្រង់ទិសការអភិវឌ្ឍបណ្ដាខេត្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជាទាំង៤
រាជរដ្ឋាភិបាល សម្រេចបង្កើតសមាសភាពក្រុមប្រឹក្សារៀបចំនិងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា​។

សេចក្តីសម្រេចចំនួន៣ទំព័រដែលចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានចាត់តាំងសម្តេចនាយករដ្ឋមន្រ្តីជាប្រធាន។ ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជាអនុប្រធាន ព្រមទាំងរដ្ឋមន្រ្តីតាមបណ្តាក្រសួងស្ថាប័នមួយចំនួនទៀតជាសមាជិក។

ក្រៅពីនោះ អភិបាលខេត្តដែលជាប់សមុទ្រទាំង៤រូប ក៏ត្រូវបានចាត់តាំងឲ្យសមាជិកក្នុងក្រុមការងារនេះផងដែរ។

តាមដានជាមួយយើង៖   Million Times

គម្រោងផែនការមេនេះធ្វើឡើងដើម្បីពង្រីកវិសាលភាពផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរ សមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡាដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្របីទៀត រួមមាន ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដើម្បីជួយតម្រង់ទិសការអភិវឌ្ឍបណ្ដាខេត្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជាទាំងបួន  ឱ្យមានភាពប្រទាក់ក្រឡា បំពេញឱ្យគ្នាទៅវិញទៅមក និងប្រកបដោយបរិយាបន្ន។

សេចក្ដីព្រាងរបាយការណ៍នៃផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំំណង និងប្រទាក់ក្រឡាផ្តោតលើទិសដៅ, យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ថ្នាក់ជាតិ, និងមានភាពប្រទាក់ក្រឡា​ ទៅនឹងផែនការអភិវឌ្ឍ តាមវិស័យ ដោយគិតគូរទាំងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, និន្នាការសកល, ការអភិវឌ្ឍឧស្សាហកម្ម, ទីផ្សារកំលាំងពលកម្ម, គំរូអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, ប្រព័ន្ធសេវាសាធារណៈ, ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍និងជីវចម្រុះ, ការរស់នៅនិងសុខមាលភាព, ការរចនាទីក្រុង,​ ការគ្រប់គ្រងការប្រើប្រាស់ដី, ការគ្រប់គ្រងខ្សែក្រវាត់បៃតង, និងក្របខ័ណ្ឌស្ថាប័នដើម្បីអនុវត្ត។

រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការអភិវឌ្ឍវិស័យទាំងអស់នេះ នឹងក្លាយជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំនាពេលអនាគត ស្របតាមចក្ខុវិស័យកម្ពុជាដើម្បីឈានទៅសម្រេចបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ​២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម

The post រាជរដ្ឋាភិបាលបង្កើតក្រុមការងារជួយតម្រង់ទិសការអភិវឌ្ឍបណ្ដាខេត្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជាទាំង៤ appeared first on Millions times.