ប្រាក់រៀល Archives - Millions times

បណ្ឌិត ជា សិរី៖ អត្រាដាក់ប្រាក់សន្សំ និងកម្ចីប្រាក់រៀលពីធនាគារនៅកម្ពុជា មានកម្រិតទាប បើធៀបនឹងដុល្លារ
ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ប្រាក់​រៀល​សន្សំ​ក្នុង​ធនាគារ​របស់​ប្រជាជន​ខ្មែរ មាន​ត្រឹម​តែ ១១ ភាគរយប៉ុណ្ណោះ ក្រៅពី​នេះ​គឺជា​ប្រាក់​ដុល្លារ​អាមេរិក​ទាំងអស់។

តាមដានជាមួយយើង៖   Million Times

សម្រាប់​ឥណទាន ដែល​ប្រជាជន​កម្ពុជា​ខ្ចី​ជា​ប្រាក់​រៀល​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក៏​មាន​ចំនួន​តិចតួច​ដែរ​ ដែល​ក្នុង​នោះ​មាន​តែ ១៣% ប៉ុណ្ណោះ ជា​ប្រាក់​រៀល ហើយ​សល់ពី​នេះ​សុទ្ធ​សឹង​ជា​ប្រាក់​ដុល្លារ​អាមេរិក។ លោកជំទាវ បញ្ជាក់​ថា កំណើន​ចរាចរ​ប្រាក់​រៀល ក៏​បាន​កើន​ឡើង ទន្ទឹម​គ្នា​នឹង​ការ​ចរាចរ​ប្រាក់​ដុល្លារ ដែល​ធ្វើឲ្យ​កម្រិត​ដុល្លារ​រូប​នីយកម្ម​នៅ​ទ្រឹង ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

លោក​ជំទាវ​បណ្ឌិត ជា សិរី បាន​លើកឡើង​នៅ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដី​ពី​ប្រាក់​រៀល ប្រព័ន្ធ​ទូទាត់​បាគង និង​ខេ​អេច​ឃ្យូអរ និង​ក្នុង​ឱកាស​អបអរ​សាទរ​ខួប​លើក​ទី​៤៥ នៃ​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ នៅ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃ២០ ខែ​មីនា ឆ្នាំ ២០២៥ កន្លង​ទៅ។

សិក្ខាសាលា​នោះ​ធ្វើ​ឡើងក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់ដឹង​ក្នុង​ការ​គាំទ្រ​ប្រាក់​រៀល ក៏​ដូច​ជា​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ប្រាក់​រៀល​ទូលំទូលាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ ធ្វើ​ឲ្យ​សេរីភាព​នៃ​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង និង​ពង្រឹង​ អត្តសញ្ញាណ​ជាតិ និង​ភាព​ធន់។

កាលឆ្នាំ ២០២៤ កន្លងទៅ ចំនួន​ប្រតិបត្តិការ​ទូទាត់​ជា​ប្រាក់​រៀល​តាមរយៈ​ប្រព័ន្ធ​បាគង បាន​កើនឡើង ៤,៣ ដង ហើយទំហំ​ទឹកប្រាក់​បាន​កើន​ឡើង ២,២ ដង ធៀប​នឹង​ឆ្នាំ ២០២៣ ដែល​ច្រើនជាង​កំណើន​នៃ​ប្រតិបត្តិការ និង​ទំហំ​ទូទាត់​ជា​ប្រាក់​ដុល្លារ​អាមេរិក ដែល​បាន​កើន​ឡើង ២,៣ ដង និង ១,៩ ដង​រៀង​គ្នា។

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​អះអាង​ថា ការ​ប្រើប្រាស់​លុយ​រៀល​ច្រើន​នឹង​ពង្រឹង​អធិបតេយ្យ និង​បង្កើន​ភាព​ម្ចាស់​ការ​លើ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច។ នេះ​ដោយសារ​នៅ​ពេល​លុយ​រៀល អាច​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​ថ្លៃ​ទំនិញ និង​សេវា គឺ​កម្ពុជា​អាច​រក្សា​ស្ថិរភាព​ថ្លៃ​បាន​ប្រសើរ​ជាង​មុន។

ជាមួយ​គ្នា​នេះ ធនាគារ​ជាតិ អាច​ជួយ​សម្រាល ឬ​បន្ថយ​អត្រា​ការ​ប្រាក់​បាន​មួយ​កម្រិត តួ​យ៉ាង​ដូចជា​ការ​ឲ្យ​ខ្ចី​បច្ចុប្បន្ន ភាគច្រើន​ជា​ដុល្លារ​អាមេរិក អត្រា​ការ​ប្រាក់​ត្រូវ​បាន​កំណត់​ដោយ​ប្រទេស ដែល​បោះពុម្ព​ប្រាក់​ដុល្លារ​អាមេរិក។ ដូចនេះ​អត្រា​ការ​ប្រាក់​ត្រូវ​ប្រែប្រួល​ទៅ​តាម​នយោបាយ​រូបិយវត្ថុ​នៅ​សហរដ្ឋ​អាមេរិក៕

អត្ថបទ៖ រូបភាព​៖ cpp

The post បណ្ឌិត ជា សិរី៖ អត្រាដាក់ប្រាក់សន្សំ និងកម្ចីប្រាក់រៀលពីធនាគារនៅកម្ពុជា មានកម្រិតទាប បើធៀបនឹងដុល្លារ appeared first on Millions times.

នាយករដ្ឋមន្រ្តីអំពាវនាវអ្នកធ្វើធុរកិច្ច និងក្រុមឧកញ៉ាជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន
ថ្លែងក្នុងពិធី​សំណេះ​សំណាលជាមួយក្រុមឧកញ៉ា និងអ្នកអភិវឌ្ឍលំនៅឋាន កាលល្ងាចថ្ងៃទី២ ខែសីហា ប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្តប្រជាពលរដ្ឋ អ្នកធ្វើធុរកិច្ច និងឧកញ៉ាៗ ដែលជាម្ចាស់ក្រុមហ៊ុន ជួយជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន។

ការប្រកាសបែបនេះ ស្របពេលនឹងការប្រកាសដាក់យន្តការសម្រួលការចាយប្រាក់ដុល្លារចាស់ ទក់ ប្រឡាក់ ឬរហែកតិចតួចនៅទូទាំងប្រទេស។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការចាយវាយ ឬប្រើប្រាស់ប្រាក់រៀលរបស់ជាតិ គឺមិនបារម្ភលើការខាតបង់ដោយគេកាត់ទឹកនោះឡើយ ហើយថែមទាំងជួយលើកកម្ពស់អត្តសញ្ញាណជាតិ។

តាមដានជាមួយយើង៖   Million Times

សម្តេចថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់លុយរៀល ឱ្យបានច្រើ​ន ព្រោះយើងចាយលុយរៀលអត់មានបញ្ហាទេ មួយទៀតក៏ជាអត្តសញ្ញាណរបស់យើងដែរ។ អីចឹងខ្ញុំលើកទឹកចិត្ត ហើយថ្ងៃនេះនៅទីនោះសុទ្ធតែឧកញ៉ា អ្នកដែលមានធុរកិច្ច សូមជួនលើកទឹកចិត្តប្រាក់រៀលឱ្យបានច្រើន»។

ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីយន្តការនៃការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល (QR Code) ក៏កំពុងរួមចំណែកបានយ៉ាងច្រើន ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលជាតិ ហើយការទូទាត់តាមប្រព័ន្ធ QR Code ក៏នឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរផងដែរ។

បើតាមលោកស្រី ​ជា សិរី ទេសាភិបាល​ធនាគារជាតិនៃ​កម្ពុជា បានឲ្យដឹងថា ការប្រើប្រាស់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង​ក្នុង​អត្រា​មួយ​ខ្ពស់ ដោយ​ក្នុង​ឆ្នាំ​ ២០២៣ ប្រតិបត្តិ​ការទូទាត់​ជា​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង ៤៤ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២២​។​

​ក្នុង​សិក្ខាសាលា​ខួប​លើក​ទី​៤៤ នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​ដើម្បី​ប្រាក់រៀល និង​ប្រព័ន្ធ​បាគង ពេលកន្លងទៅ លោកស្រី ជា សិរី បានថ្លែងថា៖ «ការប្រើប្រាស់​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង ក្នុង​អត្រា​មួយ​ខ្ពស់ ដោយ​ក្នុង​ឆ្នាំ ​២០២៣ ប្រតិបត្តិ​ការទូទាត់​ជា​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង​ ៤៤​ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២២ និង​ខ្ពស់ជាង​កំណើន​នៃប្រតិបត្តិ​ការទូទាត់ អេ​​ឡិច​ត្រូ​និក​ជា​ប្រាក់​ដុល្លារ​អា​មេ​​រិ​ក​ដែល​កើន​ក្នុង​អត្រា ​៣,១​ ភាគរយ​»​។

លើសពីនេះ បានបញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ជំរុញ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេសជិតខាង និង​ក្នុង​តំបន់​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​គណនី​ជា​ប្រាក់រៀល​អាច​ទូទាត់​បាន​តាម​ប្រព័ន្ធ​ឃ្យូ​អរ​កូដ ​(QR code)​ បាន​ងាយស្រួល​នៅក្នុង​ប្រទេស​ទាំងនោះ​។​

លោកស្រី​បាន​សង្កត់ធ្ងន់ថា ការតភ្ជាប់​នេះ​ក៏បាន​អនុញ្ញាតឱ្យ​ទេសចរ​បរទេស​អាច​ទូទាត់​តាមរយៈ ​QR code នៅតាម​ហាង​ទំនិញ​នានា​នៅ​កម្ពុជា ដែល​ហាង​ទាំងនោះ​នឹង​ទទួលបាន​ការទូទាត់​នេះ​ជា​ប្រាក់រៀល​។ បច្ចុប្បន្ន កម្ពុជា​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ថៃ វៀតណាម និង​ឡាវ ព្រមទាំង​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​អន្តរជាតិ​មួយចំនួន​ជាមួយនឹង​ផែន​ការតភ្ជាប់​ជាមួយ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ ដូចជា ចិន និង​ឥណ្ឌា ជាដើម​៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី និងធនាគារជាតិនៃកម្ពុជា

The post នាយករដ្ឋមន្រ្តីអំពាវនាវអ្នកធ្វើធុរកិច្ច និងក្រុមឧកញ៉ាជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន appeared first on Millions times.

ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម សហការគ្នាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល កាន់តែទូលំទូលាយ
ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចសហប្រតិបត្តិការរដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឲ្យបានកាន់តែទូលំទូលាយ។

តាមដានជាមួយយើង៖   Million Times

កាលពីថ្ងៃទី ២១ ខែឧសភា លោកយឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយលោកស្រី សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងរៀបចំកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

លោក យឹម លាត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេសការតម្រូវឲ្យមានបិទស្លាកតម្លៃទំនិញ នៅតាមហាងទំនិញនានា ជាប្រាក់រៀល។

លោក ក៏បានឲ្យដឹងដែរថា ធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញនូវមធ្យោបាយទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលជាការរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផង និងធ្វើឲ្យការទូទាត់នៅក្នុងពាណិជ្ជកម្មជារួមប្រព្រឹត្តទៅដោយប្រសិទ្ធភាពផង។

នៅកិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សាអំពីផែនការសកម្មភាពរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងវិធានការ និងគោលនយោបាយ ដែលក្រសួងពាណិជ្ជកម្មអាចអនុវត្តបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឲ្យបានកាន់តែទូលំទូលាយ។

បើតាមធនាគារជាតិនៃកម្ពុជា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ទាមទារឲ្យមានកិច្ចសហការ និងសម្រប​ម្រួលពីអាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ដោយក្នុងនោះក្រសួងពាណិជ្ជកម្ម គឺជាក្រសួងគន្លឹះមួយផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារជាតិនៃកម្ពុជា

The post ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម សហការគ្នាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល កាន់តែទូលំទូលាយ appeared first on Millions times.