ប្រទេសកាតា Archives - Millions times

សម្ដេច ហ៊ុន សែន ស្នើឲ្យមេដឹកនាំកាតា បញ្ជូនវិនិយោគិនទៅកម្ពុជាដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម
នៅព្រឹកថ្ងៃទី១០ ខែធ្នូ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាជួបពិភាក្សាជាមួយលោក សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌការទូត ពាណិជ្ជកម្ម និងវិនិយោគ។

ក្នុងជំនួបធ្វើឡើងនៅវិមានរដ្ឋាភិបាល រាជធានីដូហា សម្តេច ហ៊ុន សែន បានថ្លែងថា កម្ពុជា និងកាតា បានបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០០៨ ហើយសម្តេច មានបំណងមកធ្វើទស្សនកិច្ចនៅរដ្ឋកាតាជាច្រើនដង ក៏ប៉ុន្តែត្រូវបានលើកពេលជាបន្តបន្ទាប់។

តាមដានជាមួយយើង៖   Million Times

សម្តេចប្រាប់នាយករដ្ឋមន្រ្តីកាតាថា «ប្រទេសយើងទាំងពីរមានសក្តានុពលច្រើនដែលប្រើប្រាស់មិនទាន់អស់។ កាតា ជាប្រទេសអ្នកមាន និងគួរវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិឧស្សាហកម្មកែច្នៃដើម្បីនាំចេញ។ កម្ពុជាមានផលិតផលកសិកម្មច្រើន ដូចជាគ្រាប់ស្វាយចន្ទីដែលកម្ពុជាផលិតច្រើនជាងគេនៅក្នុងពិភពលោក តែខ្វះលទ្ធភាពកែច្នៃ និងផលិតផលកសិកម្មជាច្រើនទៀត»។ សម្តេចក៏បានស្នើឲ្យមេដឹកនាំកាតា បញ្ជូនវិនិយោគិនទៅកម្ពុជាដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម។

សម្តេច បានគូសបញ្ជាក់ថា កម្ពុជា និងកាតា គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចពិគ្រោះ យោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចបានលើកសរសើរតួនាទីរបស់កាតានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ដោយបានបញ្ជាក់ថា កាតាត្រូវបានគេស្គាល់ទូទាំងសកលលោក តាមរយៈការចរចាពាណិជ្ជកម្មពិភពលោក Doha Round  និងបានរៀបចំគោលនយោបាយមួយ ដែលទទួលបានការទុកចិត្តពីសំណាក់ប្រទេសនានាក្នុងសកលលោក។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា កាតាមានទំនាក់ទំនងជាមួយអាស៊ាន តាមរយៈការចូលជាភាគីនៃសន្ធិសញ្ញា TAC។ អាស្រ័យហេតុនេះ ការតភ្ជាប់ផ្លូវអាកាសពីមជ្ឈិមបូព៌ា មកអាស៊ីអាគ្នេយ៍ជាចំណុចខ្លាំងរបស់កាតា។ សម្តេច បានអរគុណ Qatar Airways ដែលមានជើងហោះហើរប្រចាំថ្ងៃមកកម្ពុជា ដែលផ្តល់ផលប្រយោជន៍ដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិនិយោគិន។

ជាកិច្ចឆ្លើយតប នាយករដ្ឋមន្ត្រីកាតា បានលើកឡើងថា កាតា ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយប្រទេសជាមិត្តយ៉ាងច្រើន ក្នុងនោះមាន កម្ពុជា និងអាស៊ានផងដែរ។

លោកបន្តថា នៅក្នុងទំនាក់ទំនងទ្វេភាគី កាតា សម្លឹងមើលឱកាសសម្រាប់វិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខាចប់សព្វគ្រប់នាពេលខាងមុខ នឹងជំរុញវិនិយោគទៅកម្ពុជា។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីកាតា បានលើកឡើងថា លោក នឹងចាត់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) មកជួបសម្តេច ដើម្បីជំរុញទំនាក់ទំនងខាងវិស័យពាណិជ្ជកម្ម និងវិនិយោគ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ

The post សម្ដេច ហ៊ុន សែន ស្នើឲ្យមេដឹកនាំកាតា បញ្ជូនវិនិយោគិនទៅកម្ពុជាដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម appeared first on Millions times.

ឌូបៃជាប់ជាទីក្រុងមានទ្រព្យច្រើនជាងគេនៅមជ្ឈិមបូព៌ា បណ្ដុំទៅដោយមហាសេដ្ឋី ៧២,៥០០ នាក់
ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួមត្រូវបានជាប់ឈ្មោះជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានជាងគេបំផុតរបស់ពិភពលោក និងជាទីក្រុងមានទ្រព្យសម្បតិ្តច្រើនបំផុតនៅតំបន់មជ្ឈិមបូព៌ា ជាមួយនឹងចំនួនមហាសេដ្ឋីកើនឡើងជិត ៨០ ភាគរយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ។

បើគិតចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ ចំនួនមហាសេដ្ឋីដែលបណ្ដាក់ទុនវិនិយោគជាសាច់ប្រាក់នៅក្នុងទីក្រុងឌូបៃពី ១ លានដុល្លារ ឬច្រើនជាងនេះបានកើនឡើងដល់ ៧៨ ភាគរយ និងមានចំនួន ៧២,៥០០ នាក់ ខណៈទីក្រុងដ៏ប្រណិតមួយនេះក៏បណ្ដុំទៅដោយមហាសេដ្ឋីដែលមានប្រាក់ ១០០ លានដុល្លារចំនួន ២១២ នាក់ និងលើស ១០០ លានដុល្លារមានមហាសេដ្ឋីចំនួន ១៥ នាក់ ។

យោងតាមរបាយការណ៍ទីក្រុងដែលមានទ្រព្យសម្បតិ្តច្រើនបំផុតនៅលើពិភពលោកឆ្នាំ ២០២៤ ចេញផ្សាយដោយក្រុមហ៊ុនស៊ើបការណ៍ New World Wealth បានឱ្យដឹងថា ឌូបៃជាប់ចំណាត់ថ្នាក់ទី ២១ ក្នុងបញ្ជីទីក្រុងមានទ្រព្យសម្បត្តិកំពូលទាំង ៥០ ដោយផ្អែកលើចំនួនមហាសេដ្ឋីដែលកំពុងបណ្ដាក់ទុនវាល់លាន ហើយជាទីក្រុងកំពូលគេនៅមជ្ឈិមបូព៌ាតាមពីក្រោយដោយទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល ដែលមានមហាសេដ្ឋីចំនួន ២៤,៣០០ នាក់ប៉ុណ្ណោះ ។

ចំណែកគិតត្រឹមឆ្នាំ ២០២៣ ដដែលនេះ ញូវយ៉កជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីទីក្រុងមានទ្រព្យសម្បត្តិច្រើនជាងគេទាំង ៥០ នៅលើពិភពលោក បណ្ដុំទៅដោយមហាសេដ្ឋីចំនួន ៣៤៩,៥០០ រូបកំពុងរស់នៅទីក្រុងមួយនេះ បន្ទាប់មកទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ, ទីក្រុងតូក្យូ, ទីក្រុងសិង្ហបុរី, ទីក្រុងឡុងដ៍, ទីក្រុងឡូសអេនជឺលេស, ទីក្រុងប៉ារីស, ទីក្រុងស៊ីដនី, ទីក្រុងហុងកុង និងទីក្រុងប៉េកាំង គឺស្ថិតក្នុងលំដាប់កំពូលទាំង ១០ ៕

តាមដានជាមួយយើង៖   Million Times

ទីក្រុងឌូបៃ

ទីក្រុងឌូបៃ

ទីក្រុងញូវយ៉ក

បកប្រែ ៖ ទីន

The post ឌូបៃជាប់ជាទីក្រុងមានទ្រព្យច្រើនជាងគេនៅមជ្ឈិមបូព៌ា បណ្ដុំទៅដោយមហាសេដ្ឋី ៧២,៥០០ នាក់ appeared first on Millions times.