ប៊ុន ណារិន Archives - Millions times

អំបិលនាំចូលពីប្រទេសជិតខាងច្រើនពេក ក្រុមអ្នកផលិតស្នើសុំឲ្យរដ្ឋាភិបាលកំណត់កូតា
ដោយសារការនាំចូលយ៉ាងគំហុកពីក្រៅប្រទេស អ្នកផលិតអំបិលនៅខេត្តកំពត និងកែប បានស្នើដល់រាជរដ្ឋាភិបាលកំណត់ចំនួនកូតា នៃការនាំចូលអំបិលពីប្រទេសជិតខាង ដើម្បីផ្តល់ឱ្យ​អ្នកផលិតអំបិលក្នុងស្រុក អាចបញ្ចេញអំបិលផ្គត់ផ្គង់នៅលើទីផ្សារ ក្នុងតម្លៃសមរម្យ។

ក្នុងកិច្ចប្រជុំរវាង​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា ក្រុមអ្នកផលិតអំបិលក្នុងស្រុក មើលឃើញថា មានការនាំចូលអំបិលតាមច្រករបៀងផ្សេងៗ ចូលមកកម្ពុជា​ ​ក្នុងបរិមាណយ៉ាងច្រើន ដែលជាហេតុនាំឱ្យឈ្មួ​ញទម្លាក់តម្លៃអំបិល ដែលផលិតបាននៅស្រុក ខណៈនៅឆ្នាំ២០២៤នេះការផលិតផលអំបិលក្នុងស្រុកបានកើនឡើងខ្ពស់ រហូតដល់ជាង ១៣ម៉ឺនតោន។

តាមដានជាមួយយើង៖   Million Times

ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប លោក ប៊ុន ណារិន បានឱ្យដឹងថា បច្ចុប្បន្ននេះ​អំបិលដែលកំពុងផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា មានប្រមាណ ៤០% ត្រូវបាននាំចូលមកពីប្រទេសថៃទាំងផ្លូវការ និងក្រៅផ្លូវការ និងមួយចំនួនទៀតនាំចូលមកពីវៀតណាម។ ការនាំចូលអំបិលយ៉ាងច្រើន ពីប្រទេសជិត​​ខាងបែបនេះ បានធ្វើឱ្យអំបិលកម្ពុជា ពិបាកក្នុងការប្រកួតប្រជែងជាមួយអំបិលនាំចូល ដែលមានតម្លៃថោកជាង។

លោកថា ការដែលអំបិលក្នុងស្រុកថ្លៃជាងអំបិលនាំចូល ដោយសារថ្លៃដើមនៃការផលិតខ្ពស់ ​​ព្រោះ​តម្លៃកម្លាំងពលកម្មថ្លៃជាងមុន ស្របពេលដែលសមត្ថភាពផលិតនៅទាប។​

ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ តំណាងអគ្គនាយកដ្ឋានគយ បានលើកឡើងដោយយសារផលិតកម្មអំបិលនៅកម្ពុជានៅតូច ដែលក្នុងមួយឆ្នាំផលិតបានតែ ៤ខែប៉ុណ្ណោះ ហើយប្រសិនបើរដ្ឋាភិបាលរិតត្បិត ឬកំណត់បរិមាណនាំចូលទៀតនោះ នឹងធ្វើឱ្យតម្រូវការអំបិលកើនឡើង តម្លៃកើនឡើងប៉ះពាល់ដល់អ្នកប្រើប្រាស់។

លោក ប៊ុន ណារិន បានលើកឡើងថា ក្នុងមួយឆ្នាំ កម្ពុជាមានតម្រូវការអំបិលសរុបប្រមាណ​ពី៧ទៅ៨ម៉ឺនតោន ដែលការប្រើប្រាស់ភាគច្រើនទៅលើការធ្វើត្រីប្រហុក និងឆៃប៉ូវ។ ចំពោះតម្លៃវិញ ​មកទល់ពេលនេះ តម្លៃអំបិលផលិតក្នុងស្រុកបានធ្លាក់ចុះដល់ ៨ពាន់រៀលក្នុងមួយប៉ាវ ​(ចំណុះ៥០គីឡូក្រាម)​ ខណៈកាលពីឆ្នាំមុន ចំណុះដូចគ្នា មានតម្លៃ២ម៉ឺនរៀល និងអំបិលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញមាន ៣ម៉ឺនរៀល​៕

អត្ថបទ៖ ផល កុសល

The post អំបិលនាំចូលពីប្រទេសជិតខាងច្រើនពេក ក្រុមអ្នកផលិតស្នើសុំឲ្យរដ្ឋាភិបាលកំណត់កូតា appeared first on Millions times.