ប៉ែន បូណា Archives - Millions times

លោក ប៉ែន បូណា៖ តើថៃមានមុខអីមកនិយាយពីក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងារ?
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ចុងក្រោយនេះ មន្ត្រីថៃមួយចំនួនបានប្រើប្រាស់សារសំឡេងបែកធ្លាយដើម្បីវាយបកមកលើកម្ពុជា និងជាពិសេសមកលើសម្តេចតេជោ ហ៊ុន សែន ដោយពួកគេនាំគ្នានិយាយពីក្រមសីលធម៌ការទូត។ មុននេះបន្តិចគេនិយាយអំពីវិជ្ជាជីវៈនៃទំនាក់ទំនងដោយចាត់ទុកមេដឹកនាំកម្ពុជាដែលបានប្រើមធ្យោបាយបញ្ចេញព័ត៌មានតាមហ្វេសប៊ុកថា ខ្វះវិជ្ជាជីវៈការងារ។ ស្តាប់ទៅ ពួកគេហាក់ដូចជាមនុស្សមានក្រមសីលធម៌ណាស់ មានវិជ្ជាជីវៈណាស់ តែធាតុពិតគឺផ្ទុយពីនេះស្រឡះ។ ហេតុអ្វី?

តាមដានជាមួយយើង៖   Million Times

ទី១៖ ក្នុងទំនាក់ទំនងជាមួយកម្ពុជា ពួកគេតែងប្រើវិធីសាស្ត្រចាប់ដៃជាន់ជើងឬជាន់ឈ្លីកម្ពុជាតែម្តង។ ជាក់ស្តែង សុខៗស្រាប់តែទាហានថៃចូលមកបាញ់កងទ័ពកម្ពុជាម្នាក់ឱ្យស្លាប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥។ កម្ពុជាក៏បានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងដោយចាត់ទុកជាអំពើបំពានយ៉ាងធ្ងន់ធ្ងរមកលើកម្ពុជាហើយបានទាមទារឱ្យមានការស៊ើបអង្កេតហើយនាំជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែ រដ្ឋាភិបាលថៃធ្វើមិនដឹងមិនលឺចំពោះរឿងនេះ។ ក្រោយមក ពួកគេបានប្រើវិធីបិទព្រំដែនជាឯកតោភាគីតាមទំនើងចិត្តដោយមិនបានប្រាប់ភាគីកម្ពុជាក្នុងន័យដាក់គំនាបដោយការប្រមាថ។ ចុងក្រោយ ថៃបដិសេធមិនឡើងតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីទេ តែបែរជាដាក់ពង្រាយកងទ័ព និងសព្វាវុធដើម្បីបង្កហេតុនៅតាមព្រំដែនទៅវិញ។ យោងប្រភពពីក្រសួងការពារជាតិ ថៃបានបំពានលើកម្ពុជាជាង ៦០០ លើកមកហើយ។ នេះឬជាក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងាររបស់ថៃ?

ទី២៖ នៅពេលចង់ដោះស្រាយបញ្ហា ថ្នាក់ដឹកនាំកម្ពុជាមិនដឹងជាត្រូវនិយាយជាមួយអ្នកណាទេពីព្រោះនាយករដ្ឋមន្ត្រីថៃគ្មានអំណាចគ្រប់គ្រាន់ក្នុងការសម្រេចចិត្តដោយត្រូវទៅសុំយោបល់ជាមួយយោធាសិនមុននឹងសម្រេចកិច្ចការអ្វីៗជាពិសេសដំណោះស្រាយភាពតានតឹងនៅតាមព្រំដែន។ លើសពីនេះ នៅពេលមានការប្រឈមមុខគ្នាកើតឡើងតាមបណ្តោយព្រំដែន រដ្ឋាភិបាលថៃបែរជាប្រគល់សិទ្ធិឱ្យទៅយោធាជាអ្នកសម្រេចទៅវិញ។ មេទ័ពថៃមួយចំនួនដូចជាមេទ័ពភូមិភាគ២ជាដើមគឺជាមនុស្សប្រកាន់តឹង ប្រើតែពាក្យគំរាមចង់ធ្វើសង្គ្រាមដណ្តើមដីកម្ពុជា។ ដូចសព្វដងដែរ ឱ្យតែមានជម្លោះផ្ទៃក្នុងស្រួចស្រាល់ ថៃតែងរុញបញ្ហាមកព្រំដែនកម្ពុជាហើយទាញកម្ពុជាឱ្យជាប់ពាក់ព័ន្ធ ឬយកកម្ពុជាធ្វើជាចំណាប់ខ្មាំងនៃជម្លោះផ្ទៃក្នុងរបស់ខ្លួន។ តើនេះឬជាក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងាររបស់ថៃ?

ទី៣៖ បណ្តាញសារព័ត៌មានថៃជាច្រើន រាប់ទាំងសារព័ត៌មានជាភាសាអង់គ្លេសផងត្រូវបានប្រើប្រាស់ជាមធ្យោបាយបញ្ចេញព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ បំពុលសង្គម ដោយមិនខ្វាយខ្វល់ពីក្រមសីលធម៌វិជ្ជាជីវៈទាល់តែសោះ។ មួយថ្ងៃៗ ពួកគេបញ្ចេញព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានដែលមានលក្ខណៈគាំទ្រនយោបាយរបស់កងទ័ពដោយបំភិតបំភ័យ ចោទប្រកាន់ មួលបង្កាច់ ទម្លាក់កំហុសមកលើកម្ពុជាដើម្បីបិទបាំងអំពើបាញ់ប្រហារសម្លាប់កងទ័ពខ្មែរ និងនយោបាយឈ្លានពានរបស់ខ្លួន។ នៅពេលមានការកែសម្រួលកងទ័ពទាំងសងខាងដើម្បីកាត់បន្ថយភាពតានតឹង ស្រាប់តែកងទ័ពថៃបានប្រើសារព័ត៌មានជាច្រើនឱ្យផ្សាយព័ត៌មានមិនពិតព្រោងព្រាតថាកម្ពុជាសុខចិត្តដកកងទ័ព ដែលជាការរំលោភកិច្ចព្រមព្រៀងយ៉ាងធ្ងន់ធ្ងរ។ នេះឬក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងាររបស់ថៃ?

ទី៤៖ ក្រោយពេលបិទព្រំដែនជាឯកតោភាគីហើយកម្ពុជាចាត់វិធានការឆ្លើយតបវិញដែលធ្វើឱ្យខូចប្រយោជន៍សេដ្ឋកិច្ចថៃ នាយករដ្ឋមន្ត្រីថៃក៏បានទូរសព្ទមកសម្តេចតេជោសុំចរចាដើម្បីខ្លួនមានលេសទៅបើកព្រំដែនឱ្យដំណើរការជាប្រក្រតីឡើងវិញដោយមិនខូចមុខមាត់។ នេះគឺជាកលល្បិចនៃការប្រើប្រាស់មនោសញ្ចេតនានៃទំនាក់ទំនងគ្រួសារដើម្បីទាញផលចំណេញពីកម្ពុជា។ ប្រវត្តិសាស្ត្របង្ហាញថាកលល្បិចបែបនេះធ្លាប់ត្រូវបានប្រើដោយជោគជ័យពីអតីតកាល ប៉ុន្តែ វាគ្មានប្រសិទ្ធភាពទៀតទេក្នុងយុគសម័យតេជោ-ធិបតី។ ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារបែកធ្លាយបានបញ្ជាក់ថា កម្ពុជាមិនអាចយកផលប្រយោជន៍ជាតិរបស់ខ្លួនទៅប្តូរជាមួយមុខមាត់របស់មេដឹកនាំថៃបានទេ ហើយក៏មិនប្រើមនោសញ្ចេតនារាប់អានគ្នាធ្វើឱ្យខូចប្រយោជន៍ជាតិនោះដែរ។ ក្រោយពីបរាជ័យក្នុងការប៉ុនប៉ងប្រើមនោសញ្ចេតនាដើម្បីកេងចំណេញពីកម្ពុជា នាយករដ្ឋមន្ត្រីថៃក៏ផ្តើមខឹងសម្បាហើយបានហៅមេដឹកនាំកម្ពុជាថាខ្វះវិជ្ជាជីវៈការងារដោយសារតែការបញ្ចេញព័ត័មានតាមហ្វេសប៊ុក។ នេះឬជាក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងាររបស់ថៃ?

សរុបមកវិញ ការបែកធ្លាយសារសំឡេងសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃគ្រាន់តែជារឿងតូចតាចមួយប៉ុណ្ណោះបើធៀបនឹងអ្វីដែលថៃបានបំពានមកលើកម្ពុជា។ ក្នុងន័យនេះ ថៃគ្មានមុខអីចេញមកនិយាយពីក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងារទេពីព្រោះខ្លួនបានបំពានក្រឹត្យក្រមទាំងនេះជារៀងរហូតមកហើយ។ ទំនាក់ទំនងប្រទេសទាំងពីរដែលធ្លាក់ចុះរហូតមកទល់ពេលនេះក៏ដោយសារតែ ថៃជាអ្នកបង្កដែរដោយផ្តើមពីការបាញ់សម្លាប់កងទ័ពកម្ពុជាហើយគ្មានការទទួលខុសត្រូវ ហើយថែមទាំងធ្វើសកម្មភាពផ្គើនដល់កម្ពុជាជាបន្តបន្ទាប់។

ដូច្នេះ ការបែកធ្លាយសារនេះអាចជាអចេតនាឬជាការវាយបកទៅលើការបំពានរបស់ថៃវិញពីសំណាក់អ្នកដែលធ្វើឱ្យបែកធ្លាយនោះក៏ថាបាន។ ចំណែកសម្តេចតេជោដែលបានសម្រេចចាក់ផ្សាយសារនោះទាំងស្រុងក្រោយពីបែកធ្លាយដោយសារសម្តេចចង់បង្ហាញតម្លាភាពចំពោះមុខប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដើម្បីកុំឱ្យមានការសង្ស័យថាសម្តេចឃុបឃិតជាមួយបរទេសធ្វើឱ្យខូចប្រយោជន៍ជាតិ។ នេះជាការទទួលខុសត្រូវខ្ពស់របស់មេដឹកនាំកម្ពុជាដែលតែងតែការពារផលប្រយោជន៍ជាតិយ៉ាងប្តូរផ្តាច់ពីព្រោះសម្រាប់សម្តេចតេជោនិងសម្តេចធិបតី គ្មានអ្វីធំជាងប្រយោជន៍ជាតិឡើយ៕

The post លោក ប៉ែន បូណា៖ តើថៃមានមុខអីមកនិយាយពីក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងារ? appeared first on Millions times.

មួយឆ្នាំពេញ រដ្ឋាភិបាលទិញស្រូវស្តុកទុកជិត ១០ម៉ឺនតោន និងទម្លាក់ថវិកា ២៩លានដុល្លារដល់រោងម៉ាស៊ីនកិនស្រូវ
លោក ប៉ែន បូណា បានគូសបញ្ជាក់ពីការយកចិត្តដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងរយៈពេលពេញមួយឆ្នាំទៅលើវិស័យកសិកម្មដោយសម្រេចឲ្យមានកញ្ចប់ទិញស្រូវស្តុកទុកជិត ១០ម៉ឺនតោន ហើយរោងម៉ាស៊ីនកិនស្រូវទទួលបានថវិកា ២៩លានដុល្លារពីរាជរដ្ឋាភិបាល។

ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហានេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលអាណត្តិទី៧ បានសម្រេចឱ្យមានកញ្ចប់ថវិកាសម្រាប់ជួយដល់វិស័យកសិកម្ម ក្នុងនោះបានទិញស្រូវស្តុកទុកមានចំនួនជិត ១០ម៉ឺនតោន រោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសទទួលបានថវិកាចំនួន ២៨លានដុល្លារពីរដ្ឋាភិបាល។

តាមដានជាមួយយើង៖   Million Times

លោកបន្តថា អំឡុងរដូវប្រមូលផលក្នុងឆ្នាំ២០២៤-២០២៥ រោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបានត្រៀមទិញស្រូវពីកសិករក្នុងរង្វង់ជាងពីរលានតោន។

សម្តេច ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាល នៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍ។ សម្ដេចថា កន្លងមករាជរដ្ឋាភិបាល បានលើកលែងសេវាលើអាករបន្ថែមលើការផលិតផលផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ រួមមានស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។ ដូច្នេះសហគ្រាសដែលពាក់ព័ន្ធនឹងការផលិតដំណាំកសិកម្ម ត្រូវបានលើកលែងអាករបន្ថែម ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករផងដែរ។

ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលគ្រាន់តែនៅក្នុងឆ្នាំ២០២៣ វិស័យកសិកម្មតែមួយមុខបានរួមចំណែកប្រមាណ២២% នៃផលិតផលសរុបក្នុងប្រទេស។

សម្ដេចបន្តថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ តែងតែផ្ដល់អាទិភាពលើការជួយ និងពង្រឹងលើវិស័យកសិកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការធានាសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយ និងជួយដល់វិស័យកសិកម្ម និងប្រជាកសិករ៕

អត្ថបទ៖ សេដ្ឋានី

The post មួយឆ្នាំពេញ រដ្ឋាភិបាលទិញស្រូវស្តុកទុកជិត ១០ម៉ឺនតោន និងទម្លាក់ថវិកា ២៩លានដុល្លារដល់រោងម៉ាស៊ីនកិនស្រូវ appeared first on Millions times.

កម្ពុជា នាំមុខហ្វីលីពីន និងវៀតណាមជាប្រទេសមានកំណើនសេដ្ឋកិច្ចជឿនលឿនបំផុតក្នុងឆ្នាំ២០២៤
យោងតាមទិន្នន័យបង្ហាញដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដកស្រង់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund-IMF) បង្ហាញថា កម្ពុជា នាំមុខប្រទេសព្រុយណេ ហ្វីលីពីន និងវៀតណាមជាប្រទេសមានកំណើនសេដ្ឋកិច្ចជឿនលឿនបំផុតក្នុងឆ្នាំ២០២៤ ខណៈទីក្រុងម៉ាកាវ មានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងពិភពលោក។

នៅក្នុងបញ្ជីប្រទេសមានកំណើនសេដ្ឋកិច្ចជឿនក្នុងពិភពលោកឆ្នាំ២០២៤ បានឲ្យដឹងថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចជឿនលឿនបំផុតក្នុងឆ្នាំ២០២៤ ដោយកំណើននេះស្ថិតក្នុងអត្រា ៦,១%។ សន្ទុះនេះ ឈរនៅខ្ពស់ជាងហ្វីលីពីន និងវៀតណាម ដែលមានកំណើនសេដ្ឋកិច្ចត្រឹម ៥,៩% ដូចគ្នា។

តាមដានជាមួយយើង៖   Million Times

បើតាមទិន្នដដែល ទីក្រុងរដ្ឋបាលស្វយ័តពិសេសរបស់ចិន ម៉ាកាវ  ត្រូវបានព្យាករថានឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងពិភពលោក ដោយអត្រាកំណើនមានរហូតដល់ ២៧,២% ខណៈអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមរបស់ពិភពលោកស្ថិតត្រឹម ២,៩% ប៉ុណ្ណោះ។

ធនាគារពិភពលោក World Bank បានព្យាករណ៍ថា កម្ពុជានឹងមានទទួលបានកំណើនសេដ្ឋកិច្ច ៥.៨% នៅឆ្នាំ២០២៤ ពោលលើសឆ្នាំ២០២៣ដែលមានត្រឹម ៥.៤% ប៉ុណ្ណោះ។ Wold Bank បានគូសបញ្ជាក់ថា កម្ពុជាបានភ្ជាប់ខ្លួនយ៉ាងស៊ីជម្រៅទៅនឹងពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទសចិនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការសម្រួលឲ្យមានលំហូរវិនិយោគដោយផ្ទាល់ពីចិនមកកម្ពុជា។

ធនាគារពិភពលោកបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់រហូតដល់ ៦.១% នៅឆ្នាំ ២០២៥ ដែលទទួលបាន គឺបានពីវិស័យប្រពៃណីដូចជាការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម សំណង់ និងវិស័យអចលនទ្រព្យ។

សម្រាប់នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញជាមួយនឹងអត្រាកំណើន ៥.៦% ក្នុងឆ្នាំ២០២៣ និងបានព្យាករណ៍នឹងមានកំណើន ៦.៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រឡប់ទៅរកកំណើនដូចនៅមុនផ្ទុះជំងឺឆ្លងរាតត្បាតកូវីដ១៩ ពោលក្នុងរង្វង់ ៧% នៅឆ្នាំ ២០២៨ខាងមុខ។

ដោយឡែក របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ចេញផ្សាយកាលពីចុងខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាអាចទទួលបានកំណើនកើនឡើង ៦.០% នៅក្នុងឆ្នាំ២០២៤។ តួលេខនេះគឺដូចគ្នាបិះបិទនឹងការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ កើត ឆែ

The post កម្ពុជា នាំមុខហ្វីលីពីន និងវៀតណាមជាប្រទេសមានកំណើនសេដ្ឋកិច្ចជឿនលឿនបំផុតក្នុងឆ្នាំ២០២៤ appeared first on Millions times.