ប៉េង ពោធិ៍នា Archives - Millions times

បង្កើនប៉ូសិសចរាចរណ៍ត្រួតពិនិត្យការអនុវត្តច្បាប់ និងផាកពិន័យអ្នកបើកបរលើសល្បឿនកំណត់លើផ្លូវ ៦០ម៉ែត្រ
អាជ្ញាធរសម្រេចបង្កើនកម្លាំងនគរបាលចរាចរណ៍ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងរឹតបន្ដឹងការផាកពិន័យ ចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ។

ការសម្រេចដាក់ចេញការរឹតបន្ដឹងការផាកពិន័យ ចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍នាពេលនេះធ្វើឡើងក្នុងពេលលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែមករា បានចុះពិនិត្យ និងសិក្សាពីស្ថានភាពផ្លូវ៦០ម៉ែត្រ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឲ្យផ្លូវនេះកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ ក្រោយមហាវិថី ៦០ម៉ែត្រក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីដែលបណ្តាឲ្យមានមនុស្សបាត់បង់ជីវិត។

តាមដានជាមួយយើង៖   Million Times

ក្រោយត្រួតពិនិត្យភ្លាមៗ រដ្ឋមន្រ្តីក្រសួងសាធារណការ និងអភិបាលរាជធានីភ្នំពេញ បានឯកភាពគ្នាសម្រេចបង្កើនកម្លាំងនគរបាលចរាចរណ៍ ជាមួយនឹងការរឹតបន្ដឹងការផាកពិន័យ ចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ថែមពីលើការបង្កើនកម្លាំងនគរបាលចរាចរណ៍ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យ ចំពោះអ្នកបើកបរលើសល្បឿនកំណត់ដោយភាពទទួលខុសត្រូវ និងតឹងរឹងជាងមុន លោក ប៉េង ពោធិ៍នា និងលោក ឃួង ស្រេង បានឯកភាពឲ្យមានរៀបចំគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី និងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ។

លោកបន្តថា ការដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពីភ្លើងស្តុបមែកសឺដែស ដល់ស្ពានអាកាស «មរតកតេជោ» អាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺ ដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ

The post បង្កើនប៉ូសិសចរាចរណ៍ត្រួតពិនិត្យការអនុវត្តច្បាប់ និងផាកពិន័យអ្នកបើកបរលើសល្បឿនកំណត់លើផ្លូវ ៦០ម៉ែត្រ appeared first on Millions times.

រយៈពេល២ឆ្នាំ រថយន្តបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានសរុប ១០លានដង
ចាប់តាំងពីការបើកដំណើរការជាផ្លូវការរយៈពេល ២ឆ្នាំមកនេះ បរិមាណចរាចរណ៍សរុបចំនួន ១០លានដងនៅគ្រប់ច្រកចេញនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះការបង្កើនឱកាសការងារ ជំរុញអភិវឌ្ឍន៍ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់។ នេះបើតាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី១ ខែវិច្ឆិកា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ផ្លូវនេះគឺជាគម្រោងជាគំរូមួយសម្រាប់ប្រទេសចិន និងកម្ពុជា ក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាតំណាងដ៏រស់រវើក នៃសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ របស់ប្រទេសចិន និងកម្ពុជា។

តាមដានជាមួយយើង៖   Million Times

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដោយភ្ជាប់ពីរាជធានី ភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងឆ្ពោះទៅកាន់កំពង់ ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ដល់សកម្មភាពសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។

លោកបន្ថែមថា ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយប្រធានាធិបតីចិនក្នុងគោលដៅតភ្ជាប់តំបន់អាស៊ីទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជននិង ប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។

ចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CRBC លោក ប៉េង ពោធិ៍នា បានស្នើដល់អង្គភាពគ្រប់គ្រងផ្លូវល្បឿនលឿន បន្តខិតខំជួយផ្សព្វផ្សាយ បង្កើនការយល់ដឹង បន្ថែមទៀត លើការប្រើប្រាស់ផ្លូវនេះ ដើម្បីបញ្ចៀស ​នូវគ្រោះថ្នាក់ចរាចរណ៍។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានរំលេចឲ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានរួមចំណែកជួយដល់កម្ពុជា ក្នុងការសាងសង់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដោយបានកសាងខ្សែផ្លូវសរុប ប្រមាណជិត៤ពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ សរុបប្រមាណ ១៦ស្ពាន៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណការ

The post រយៈពេល២ឆ្នាំ រថយន្តបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានសរុប ១០លានដង appeared first on Millions times.

រដ្ឋមន្រ្តី២រូប កំពុងពួតដៃគ្នាពិនិត្យបច្ចេកទេសសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ
នៅប៉ុន្មានខែខាងមុខនេះ ពោលគឺនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជានឹងបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោជាផ្លូវការដែលមានប្រវែង១៨០គីឡូម៉ែត្រ តភ្ជាប់ទន្លេសាបពីខេត្តកណ្តាលទៅកាន់សមុទ្រខេត្តកែប។

ដើម្បីជំរុញការងារសាងសង់ រដ្ឋមន្រ្តីចំនួន២រូបបានពួតដៃគ្នាពិភាក្សាលម្អិតពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសនៃគម្រោងព្រែកជីកហ្វូណនតេជោ គឺលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

តាមដានជាមួយយើង៖   Million Times

កិច្ចប្រជុំនេះដើម្បីពិនិត្យ និងពិភាក្សាលើការងារបច្ចេកទេស ព្រមទាំងពង្រឹងបន្ថែមនូវកិច្ចសហការរវាងក្រសួងទាំងពីរលើការងារបច្ចេកទេស ក្នុងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យទទួលបាននូវប្រសិទ្ធភាព បម្រើផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិ។

សូមជម្រាបថា ក្រុមហ៊ុនសាជីវកម្មប្រឹក្សាវិស្វកម្មអន្តរជាតិចិន CIECC បានសិក្សាអំពីភូមិសាស្រ្តនៃតម្រាយខ្សែផ្លូវទឹកធម្មជាតិរបស់គម្រោង ដែលជាតម្រាវផ្លូវទឹកបុរាណបានបន្សល់ទុកស្រាប់ និងធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន លទ្ធផលនៃការសិក្សាលើគ្រប់បច្ចេកទេសពាក់ព័ន្ធរួមមាន ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម វិស្វកម្មបូមស្តារព្រែកជីក និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេសលើគ្រប់វិស័យដែលពាក់ព័ន្ធ។

តាមរយៈសន្ទះផ្លូវទឹកចំនួន ៣កន្លែង ដែលគ្រោងនឹងសាងសសង់ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប អាចធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្ត នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។

ក្រុមហ៊ុន CIECC បានបញ្ជាក់ថា តាមការសិក្សាយ៉ាងលម្អិតបច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨០០០ម៉ែត្រគូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣%៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណការ

The post រដ្ឋមន្រ្តី២រូប កំពុងពួតដៃគ្នាពិនិត្យបច្ចេកទេសសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ appeared first on Millions times.