ប៉ាគីស្ថាន Archives - Millions times

កម្ពុជា-ប៉ាគីស្ថាន ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត
កម្ពុជា និងប៉ាគីស្ថាន បានពិនិត្យមើលលទ្ធភាព ដើម្បីពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត ខណៈទិន្នន័យរហូតមកដល់ពេលនេះ បង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណតែ ៥៣ លានដុល្លារទេក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។

ការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើង នាឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៦។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅ នៅក្នុងជំនួបនេះ ទាំងសម្ដេចតេជោ ទាំងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានឯកភាពគ្នាលើចំណុចរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប៉ាគីស្ថាន ជាពិសេស នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសនៅពេលនេះកម្ពុជា យើងមិនទាន់មានស្ថានទូតនៅប៉ាគីស្ថានទេ ហើយសម្ដេចតេជោបានគាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញការគាំទ្រនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ បានកត់សម្គាល់ថា ប៉ាគីស្ថានគឺជាប្រទេសមួយដែលបានទទួលស្គាល់កម្ពុជា ហើយប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងជាមួយគ្នាតាំងពី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៥២ ពោលគឺមុន១ឆ្នាំដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង។ ការទទួលស្គាល់របស់ប៉ាគីស្ថានមកលើកម្ពុជានេះ គឺជាការចងចាំសម្រាប់កម្ពុជាផងដែរ ដែលបញ្ជាក់ពីការផ្ដល់តម្លៃរបស់ប៉ាគីស្ថានមកកាន់កម្ពុជា តាំងពីឆ្នាំ១៩៥២។

សម្ដេចតេជោចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាបង្កើតស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ហើយសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្ដេចតេជោ និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានឯកភាពគ្នាជារួមធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញពាណិជ្ជកម្ម ឱ្យកាន់តែទៅមុខ។

ឯកឧត្តម ជា ធីរិទ្ធបានឱ្យដឹងថា ៖«ទន្ទឹមនឹងនយោបាយនៃប្រទេសទាំងពីរកំពុងតែរីកចម្រើននោះ គប្បីប្រទេសទាំងពីរពិនិត្យមើលក្នុងការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត ដែលតាមទិន្នន័យរហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណតែ៥៣ លានដុល្លារទេក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។ ដូច្នេះថ្នាក់ដឹកនាំទាំងពីរចង់ឃើញពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងបន្ថែមទៀត។ ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ថ្នាក់ដឹកនាំទាំងពីរ ក៏មានបំណងជំរុញផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនជាពិសេសគឺពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ផងដែរ»។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងគណៈប្រតិភូ សូមឱ្យទទួលបាននូវភាពជោគជ័យក្នុងការបំពេញទស្សនកិច្ច និងរីករាយក្នុងការស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលនេះ៕

អត្ថបទ៖ ប៊ី

The post កម្ពុជា-ប៉ាគីស្ថាន ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត appeared first on Millions times.

ជំនួបមេដឹកនាំកម្ពុជា-ប៉ាគីស្ថាន ពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើន
លោក ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន កំពុងបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ ដោយមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗកម្ពុជា និងវិស័យឯកជនដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ។

នាព្រឹកថ្ងៃទី២១ ខែមករានេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក ចាំ កាម៉ាល់ ខាន់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។

តាមដានជាមួយយើង៖   Million Times

ក្នុងឱកាសនោះ លោកបានជម្រាបជូនសម្ដេចនាយករដ្ឋមន្រ្តីថា ទស្សនកិច្ចរបស់លោកនិងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយលោកបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។

លោកបន្ថែមថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកគឺដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន។ ទន្ទឹមនឹងនោះ សម្ដេចបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជួយពង្រីកកាលានុវត្តភាពវិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកកិច្ចសហប្រតិបត្តិលើវិស័យសក្ដានុពលផ្សេងៗទៀត រវាងកម្ពុជានិងប៉ាគីស្ថាន។

សម្ដេចក៏បានគូសបញ្ជាក់អំពីការគាំទ្រ និងវិធានការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីធានាដល់ភាពជោគជ័យរបស់វិស័យឯកជននៅកម្ពុជា ដោយសម្ដេចបានលើកឡើងថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែល​លេីកកម្ពស់​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ។

ទន្ទឹនជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថានក៏បានពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើន រួមមាន​ ជាអាទិ៍​៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល​ អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភភ្ជាប់រវាងប្រជាជន និងប្រជាជន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកនាយករដ្ឋមន្រ្តី

The post ជំនួបមេដឹកនាំកម្ពុជា-ប៉ាគីស្ថាន ពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើន appeared first on Millions times.