​បណ្ឌិត អ៊ិន ចាន់នី Archives - Millions times

លោក អ៊ិន ចាន់នី អះអាងថាធនាគារអេស៊ីលីដា មិនធ្លាប់ឆបោក ឬការផ្ទេរទូទាត់ប្រាក់ដែលសង្ស័យឡើយ
លោក អ៊ិន ចាន់នី បានអះអាងថា ធនាគារអេស៊ីលីដា មិនធ្លាប់ឆបោក ឬការផ្ទេរទូទាត់ប្រាក់ដែលមានការសង្ស័យឡើយ ផ្ទុយទៅវិញ ធនាគាររបស់លោកបានរាយការណ៍ទៅកាន់សមត្ថកិច្ចផ្នែកហិរញ្ញវត្ថុ ដើម្បី​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​ចាំបាច់ ឬ​សង្ស័យ​ណា​មួយ​។

នៅ​វេទិកាផ្សព្វផ្សាយចំណេះដឹងទាក់ទង​នឹង​វិស័យ​ហិរញ្ញវត្ថុ ពេលថ្មីៗនេះ​ ប្រធាន​នាយក​ប្រតិបត្តិធនាគារអេ​ស៊ី​លី​ដា លោក អ៊ិន ចាន់នី បាន​បញ្ជាក់​ថា ធនាគារអេ​ស៊ី​លី​ដា ក្នុង​នាម​ជា​ធនាគារ​ដែល​បម្រើ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ជាច្រើន​ឆ្នាំ​កន្លង​មក មិនទាន់​មាន​ការ​ប្រើប្រាស់​ប្រតិបត្តិការ​ក្នុង​ធនាគារ​ទៅ​លើ​ការ​ឆ​បោក ឬ​ការ​ផ្ទេរ​ទូទាត់​ប្រាក់​ដែល​មានការសង្ស័យឡើយ ហើយ​កន្លង​មក​ធនាគារ​ភាគច្រើន​នឹង​រាយការណ៍​ទៅ​ដល់​អាជ្ញាធរ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​ចាំបាច់ ឬ​សង្ស័យ​ណា​មួយ​ជាក់​ជា​មិន​ខាន​។

លោកបាន​សង្កត់​ធ្ងន់​ថា ខាង​ធនាគារ​អេស៊ីលីដា មិន​អនុញ្ញាត​ឲ្យ​មូលនិធិ បើក​បញ្ជី​ធនាគារ​ជា​ឯកត្តជន។ ខាង​ធនាគារ​តាម​សង្កេត​មើល​មិន​ឲ្យ​មាន​ប្រតិបត្តិការ​ណា​ដែល​គ្មាន​ចុះ​បញ្ជី​អាជីវកម្ម​ គឺ​ត្រូវ​ការ​រាយការណ៍​ទៅ​អង្គភាព​អាណាព្យាបាល គឺ​អង្គភាព​ប្រឆាំង​សម្អាត​សាច់​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយ​សុំ​ការ​អនុញ្ញាត​ទប់​ស្កាត់​បិទ​មិន​ឲ្យ​គណនី​នោះ​មាន​ប្រតិបត្តិការ ឬ​ឃាត់​មូលនិធិ​នោះ​ទុក ដើម្បី​ឲ្យ​មាន​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុនសិន។

ក្នុង​វេទិកាផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ នាយកប្រតិបត្តិរូបនេះបាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខាង​ធនាគារ​អេស៊ីលីដា តាម​មើល​ល្អិតល្អន់​លើ​បញ្ជី​ណា​ដែល​ខុស​ប្រក្រតី ហើយរាយការណ៍ទៅកាន់សមត្ថកិច្ចផ្នែកហិរញ្ញវត្ថុ។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២៤ បានបង្ហាញថា ធនាគារអេស៊ីលីដា រកប្រាក់ចំណូលបានប្រមាណ ២១៩លានដុល្លារកើនឡើងចំនួន ៣.៤៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ក្នុងនោះប្រាក់ចំណេញប្រតិបត្តិការបានថយចុះចំនួន ១៨.៤១%។ ចំណែកប្រាក់ចំណេញបានថយចុះរហូតដល់ទៅ ៥៤.០៦% ដោយត្រឹមត្រីមាសទី៣នេះ​ អេស៊ីលីដាសម្រេចបានប្រាក់ចំណេញចំនួន ១៨.៥៤ដុល្លារពោលគឺប្រាក់ចំណេញថយចុះរហូតដល់ទៅ២១លានដុល្លារ។

បើយោងតាមរបាយការណ៍ដដែលនេះ មូលហេតុដែលធ្វើឲ្យធនាគារ អេស៊ីលីដា បានធ្លាក់ចុះនៃប្រាក់ចំណេញគឺដោយសារធនាគារអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន។ ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃចំនួន ២៩,៩២ លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ ជាលទ្ធផលប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ សម្រេចបាន ១៨,៥៤ លានដុល្លារអាមេរិក (ឬ ៧៥,៨១ ប៊ីលានរៀល)៕

អត្ថបទ៖ មេរ៉ា រូបភាព៖ បណ្តាញសង្គម

The post លោក អ៊ិន ចាន់នី អះអាងថាធនាគារអេស៊ីលីដា មិនធ្លាប់ឆបោក ឬការផ្ទេរទូទាត់ប្រាក់ដែលសង្ស័យឡើយ appeared first on Millions times.