បច្ចេកវិទ្យា Archives - Millions times

កម្ពុជាដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុថ្នាក់តំបន់ ដោយផ្តោតលើការពង្រីកនវានុវត្តន៍បៃតង
កម្ពុជា បានដាក់ឱ្យដំណើរការ “កម្មវិធីកិច្ចសហការរវាងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាមួយធុរកិច្ច ដើម្បីលើកកម្ពស់នវានុវត្តន៍សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ” ដែលជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ ផ្អែកលើការវិនិយោគ ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

ក្រោមការផ្តល់ហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈអង្គភាពទទួលបន្ទុកគឺ ធនា​គារ​អភិវឌ្ឍន៍កូរ៉េ (KDB), កម្មវិធី ដែលដាក់ឱ្យដំណើរនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ គាំទ្រសហគ្រាសដែលត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលការវិនិយោគ និងបង្ហាញដំណោះស្រាយជាក់ស្តែង ក្នុងការពង្រីកវិសាលភាព និងការឈានចូលទីផ្សារថ្មីៗ។

កម្មវិធីនេះនឹងត្រូវអនុវត្តរួមគ្នាដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ក្រុមហ៊ុន NH Investment and Securities ក្រុមហ៊ុន NH Absolute Return Partners និងធនាគារអភិវឌ្ឍន៍កូរ៉េ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថាន គឺជាសមភាគីតំណាងរាជរដ្ឋាភិបាល សម្រាប់ដឹកនាំការអនុវត្តកម្មវិធីនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “សហគ្រាសធុនតូច និងមធ្យម នៅតែដើរតួនាទីគន្លឹះក្នុងសេដ្ឋកិច្ចកម្ពុជា ហើយការធ្វើបរិវត្ត​កម្មសហគ្រាសទាំងនេះ ឱ្យក្លាយជាធុរកិច្ចដែលមានភាពប្រកួតប្រជែងនិងផ្អែកលើបច្ចេកវិទ្យា ត្រូវការ​ទុនវិនិយោគ បច្ចេកវិទ្យាកម្រិតខ្ពស់ និងភាពជាដៃគូរឹងមាំទាំងក្នុងស្រុកនិងអន្តរជាតិ។ កម្មវិធីនេះគាំទ្រដោយផ្ទាល់ដល់កិច្ចខិតខំទាំងនេះ ដោយលើកកម្ពស់នវានុវត្តន៍ និងការវិនិយោគរួមទុន ដែលនឹងបង្កើនសមត្ថភាពសហគ្រិន និងជំរុញសេដ្ឋកិច្ចបៃតងឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។”

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា៖ “គំនិតផ្តួចផ្តើមនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបានគោលដៅអាកាសធាតុជាតិ និងការពារធនធានធម្មជាតិរបស់យើង។ យើងប្តេជ្ញាគាំទ្របច្ចេកវិទ្យាថ្មីៗ ដែលអាចកសាងអនាគតស្អាត បៃតង និងប្រកប ដោយចីរភាពសម្រាប់មនុស្សគ្រប់រូប។”

ធាតុសំខាន់មួយនៃកម្មវិធីនេះ គឺមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ដែលជាយន្តការវិនិយោគមានទឹកប្រាក់គោលដៅចំនួន ២០០ លានដុល្លារអាមេរិក ដោយមានហិរញ្ញប្បទានសម្រាប់ការខាតបង់ដំបូងចំនួន ៨៣,៧៥ លានដុល្លារអាមេរិកផ្តល់ដោយមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាស​ធាតុ ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគពីវិស័យឯកជន។

មូលនិធិនេះគ្រប់គ្រងដោយក្រុមហ៊ុន NH Absolute Return Partners ដោយមានការចូលរួមពីធនាគារអភិវឌ្ឍន៍កូរ៉េ និងផ្តល់ជាមូលធន ហិរញ្ញប្បទានលាយមូលធន និងហិរញ្ញប្បទានបំណុល ដើម្បីគាំទ្រសហគ្រាសអាកាសធាតុដែលមានសក្តានុពលខ្ពស់ក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម។

លោកស្រី ផាក សេក្យុង ប្រធានក្រុមធុរកិច្ចអាកាសធាតុ នៃធនាគារអភិវឌ្ឍន៍កូរ៉េ បានលើកឡើងថា៖ “នវានុវត្តន៍អាកាសធាតុត្រូវតែភ្ជាប់ជាមួយការវិនិយោគ ដើម្បីទទួលបានជោគជ័យជាក់ស្តែង។ តាមរយៈមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ធនាគារអភិវឌ្ឍន៍កូរ៉េ មានមោទនភាពក្នុងការគាំទ្រកម្មវិធីហិរញ្ញប្បទានមួយនេះ ដែលផ្សារភ្ជាប់អាជីវកម្មបច្ចេកវិទ្យាអាកាសធាតុសក្តានុពល ជាមួយនឹងទុនដែលពួកគេត្រូវការ ដើម្បីពង្រីកបច្ចេកវិទ្យា តាមរយៈកិច្ចសហការជាមួយមូលនិធិអាកាសធាតុបៃតង និងដៃគូ​ផ្សេងៗ។ ”

វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ជាដៃគូសហការអនុវត្តកម្មវិធីនេះនៅកម្ពុជា នឹងផ្តោតលើការបង្កើតប្រព័ន្ធ​អេកូឡូស៊ី ការគាំទ្រដល់អាជីវកម្មដែលត្រៀមលក្ខណៈសម្រាប់ការវិនិយោគ និងជំនួយបច្ចេកទេស។

បណ្ឌិត លី ជេសឹង អនុប្រធានប្រចាំតំបន់អាស៊ី នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានលើកឡើងថា៖ “តាមរយៈកម្មវិធីនេះ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល គាំទ្រសហគ្រាសបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រឹងភាពជាដៃគូ និងការត្រៀមលក្ខណៈសម្រាប់ឱកាសទីផ្សារ និងការវិនិយោគ។ ដោយសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងស្រុក យើងមានបំណងជួយពង្រីកបច្ចេកវិទ្យាអាកាសធាតុប្រកប​ដោយចីរភាព និងផ្តល់អត្ថប្រយោជន៍អភិវឌ្ឍន៍រយៈពេលវែង។”

កម្មវិធីនេះនឹងត្រូវអនុវត្តរហូតដល់ខែតុលា ឆ្នាំ២០៣០ ក្នុងគោលដៅគាំទ្រអាជីវកម្មបច្ចេកវិទ្យាអាកាសធាតុចំនួន ១៨៥ នៅថ្នាក់តំបន់ ដែលក្នុងនោះ យ៉ាងហោចណាស់អាជីវកម្មចំនួន ៤០ ជាគោលដៅនៅកម្ពុជា ព្រមទាំងសម្របសម្រួលការវិនិយោគរួមទុនថ្នាក់តំបន់ចំនួន ៨ ផងដែរ។

កម្មវិធីក៏មានគោលដៅគាំទ្រក្រុមហ៊ុនដឹកនាំដោយស្ត្រី ឬក្រុមហ៊ុនដែលមានបរិយាបន្នយេនឌ័រ ពី ៣០% ទៅ ៥០% ដោយរំពឹងថានឹងសម្រេចបានលទ្ធផលសំខាន់ៗដូចជា ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ១.៦៣ លានតោន និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន ២.៣ លាននាក់នៅថ្នាក់តំបន់ ទន្ទឹមនឹងនោះ គាំទ្របរិវត្តកម្មកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចកាបូនទាប និងធន់នឹងអាកាសធាតុ៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជាដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុថ្នាក់តំបន់ ដោយផ្តោតលើការពង្រីកនវានុវត្តន៍បៃតង appeared first on Millions times.

សេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្លងផុតរដ្ឋសភាហើយ
កិច្ចប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួចរាល់ហើយ។

តាមដានជាមួយយើង៖   Million Times

សេចក្តីព្រាងច្បាប់នេះមាន ៥ជំពូក និង ២៤មាត្រា ត្រូវបានសមាជិក-សមាជិករដ្ឋសភា លើកដៃអនុម័តយល់ព្រមក្នុង ១១២សំឡេងនៃចំនួនសមាជិកចូលរួមទាំងអស់។

រដ្ឋសភា បានលើកឡើងថា ច្បាប់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម តាមរយៈការបង្កើតវិធានព្រហ្មទណ្ឌ ដើម្បីបំពេញចន្លោះខ្វះខាតនៃច្បាប់បច្ចុប្បន្ន ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

គួរឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ។

ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោក ដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកលទុច្ចរិតនានា ដូចជា៖ ការលួងលោម ឬការអូសទាញឱ្យប្រគល់នូវទ្រព្យ ឬដាក់ទុនវិនិយោគក្នុងគម្រោងវិនិយោគខ្យល់ណាមួយ ដោយមានការអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ឬការក្លែងជាការលក់ផលិតផល ឬផ្តល់សេវាកម្មអនឡាញជាដើម។

កម្ពុជាមានភាពចាំបាច់ក្នុងការរៀបចំច្បាប់នេះ ដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តផ្នែកនយោបាយដ៏មោះមុតឥតងាករេក្នុងការបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាឆ្នាំ២០២៤ និងប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមលើទិដ្ឋភាពច្បាប់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត៕

អត្ថបទ៖ វីរៈ រូបភាព៖ រដ្ឋសភា

second...

x

The post សេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្លងផុតរដ្ឋសភាហើយ appeared first on Millions times.

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ ចាប់ផ្តើមបើកដំណើរការ ដោយផ្តោតលើនវានុវត្តន៍ជាកាតាលីករសម្រាប់វឌ្ឍនភាពជាតិ
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ បានចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាវិស័យដាច់ដោយឡែកទេ ប៉ុន្តែជាវិស័យយុទ្ធសាស្ត្រគន្លឹះដែលគាំទ្រគ្រប់វិស័យផ្សេងទៀត។ គ្រប់ស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម សុទ្ធតែមានឱកាសចាប់យកសក្ដានុពលដ៏ខ្លាំងក្លារបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើន និងអភិវឌ្ឍស្ថាប័នរបស់ខ្លួន។”

ទិវាជាតិលើកទី៤ មានកម្មវិធីអមសំខាន់ៗ ដូចជាពិព័រណ៍វិទ្យាសាស្ត្រ វេទិកាជជែកពិភាក្សា សកម្ម​ភាពជំរុញនវានុវត្តន៍ និងពានរង្វាន់វិទ្យាសាស្ត្រថ្នាក់ជាតិ ដែលមានគោលបំណងលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

តាមដានជាមួយយើង៖   Million Times

ក្នុងព្រឹត្តិការណ៍នេះ ពន្លារដ្ឋាភិបាល និងស្តង់ពិព័រណ៍ជាង២០០ស្តង់របស់ក្រសួងស្ថាប័ន វិស័យឯកជន និងស្ថាប័នសិក្សាស្រាវ​ជ្រាវ ត្រូវបានរៀបចំឡើង ដើម្បីរួមគ្នាបង្ហាញការរីកចម្រើនជាក់ស្តែងនៃសមត្ថភាព នវានុវត្តន៍ជាតិ រួមទាំងការតាំងបង្ហាញគ្រឿងម៉ាស៊ីនទំនើបៗ ប្រព័ន្ធផលិតកម្មឆ្លាតវៃ និងដំណោះស្រាយឌីជីថល ដែលកំពុងបម្រើទាំងក្នុងវិស័យឧស្សាហកម្ម រហូតដល់វិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។

នេះក៏ជាវេទិកាសម្រាប់វិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកបច្ចេកវិទ្យាថ្មីៗ បង្កើតភាពជាដៃគូ កែលម្អខ្សែច្រវាក់ផលិតកម្ម និងលើកកម្ពស់សមត្ថភាពផលិត ដើម្បីបំពេញតាមតម្រូវការទីផ្សារ និងស្តង់ដាអន្តរជាតិ។

ថ្លែងក្នុងពិធីបើកទិវាជាតិឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យគ្រប់តួអង្គក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ បង្កើនសមត្ថភាពបច្ចេកវិទ្យាចាំបាច់ ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពល ប្រព័ន្ធស្បៀងអាហារ សុខាភិបាល និងការពារជាតិ ដោយបញ្ជាក់ថា៖ “នៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានគំរាមកំហែង អធិបតេយ្យភាពបច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ។”

ឯកឧត្តមក៏បានលើកឡើងពីភាពចាំបាច់នៃការបង្កើនការវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ដោយតម្រង់ទិសការស្រាវជ្រាវឱ្យស្របតាមតម្រូវការជាតិ និងជំរុញនវានុវត្តន៍ ដោយយកប្រជាជនជាស្នូល ខណៈប្រទេសជឿនលឿនជាច្រើន វិនិយោគប្រមាណ ២% ទៅ ៣% នៃផលិតផលក្នុងស្រុកសរុបលើការស្រាវជ្រាវនិងអភិវឌ្ឍន៍។

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិស្រាវជ្រាវជាតិ និងកំពុងពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ ស្ថាប័ន​សិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីប្រែក្លាយលទ្ធផលស្រាវជ្រាវសម្រាប់ពាណិជ្ជូបនីយកម្ម និងលើកកម្ពស់ការផលិតដែលមានតម្លៃបន្ថែមខ្ពស់។

ថ្លែងក្នុងពិធីបើកទិវាជាតិ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ការវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាគន្លឹះសំខាន់ក្នុងការកសាងសមត្ថភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងពិភពលោក។”

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលក៏កំពុងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេវាសាធារណៈ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ បរិយាបន្ន និងការទទួលខុសត្រូវ។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលគាំទ្រការលើកកម្ពស់នវានុវត្តន៍ និងពិពិធកម្មសេដ្ឋកិច្ច ឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

អត្ថបទ៖ ប៊ី

second...

x

The post ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ ចាប់ផ្តើមបើកដំណើរការ ដោយផ្តោតលើនវានុវត្តន៍ជាកាតាលីករសម្រាប់វឌ្ឍនភាពជាតិ appeared first on Millions times.

ក្រសួងឧស្សាហកម្ម ដាក់ឱ្យប្រើប្រាស់លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាផ្លូវការ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីមិ្សលមិញ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” (វ.ប.ន.) ដែលជាជំហានដ៏សំខាន់មួយ​ក្នុងការធ្វើទំនើបកម្មអភិបាលកិច្ចវិស័យ វ.ប.ន.។

គំនិតផ្តួចផ្តើមនេះ ជាផ្នែកមួយនៃការគាំទ្រយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យា ជាក្បាលម៉ាស៊ីន សម្រាប់សម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់​នៅឆ្នាំ​២០៥០។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័ន គ្រឹះស្ថានសិក្សាស្រាវជ្រាវ សមាគមធុរកិច្ច និងវិស័យឯកជន ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា លក្ខខណ្ឌវិនិច្ឆ័យទាំងនេះនឹងបម្រើការជាត្រីវិស័យ សម្រាប់ការអភិវឌ្ឍ ជាតិ។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម បានលើកឡើងថា៖ “ក្នុងបរិបទសកលលោកទំនើប វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាមូល ដ្ឋានគ្រឹះសម្រាប់ពង្រឹងភាពប្រកួតប្រជែងនៃអាជីវកម្ម និងអភិបាលកិច្ច។ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃ វ.ប.ន. នឹងផ្តល់ឱកាសថ្មីៗសម្រាប់កម្ពុជា ជាពិសេសក្នុងការ​ជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងសមត្ថភាពប្រកួតប្រជែង និងកសាងមូលធនមនុស្ស ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យាសកល។”

ក្របខ័ណ្ឌដែលបានបង្កើតឡើងថ្មីនេះ ដោះស្រាយបញ្ហាប្រឈមយូរអង្វែង នៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា រួមមានការអនុវត្តការវាយតម្លៃដែលនៅរាយប៉ាយ និងគម្លាតឌីជីថល រវាងតំបន់ទីក្រុង និងជនបទ។ តាមរយៈការ ផ្តល់នូវឧបករណ៍ស្តង់ដាដែលផ្អែកលើទិន្នន័យ ក្រសួងមានគោលបំណងគាំទ្រស្ថាប័នសាធារណៈ និងឯកជន ក្នុងការរៀបចំក្របខ័ណ្ឌវាយតម្លៃរៀងៗខ្លួនសម្រាប់សកម្មភាព វ.ប.ន.។

ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើក​ឡើងពី​ការ​ប្រែក្លាយពីកិច្ចខិតខំប្រឹងប្រែងដែលនៅរាយប៉ាយ មកជាបេសកកម្មជាតិរួមតែមួយ។ ឯកឧត្តមបានកត់​សម្គាល់​ថា៖ “មុនឆ្នាំ២០២១ ការងារ វ.ប.ន. ត្រូវបានអនុវត្តដោយរាយប៉ាយ និងមិនទាន់មានអាណត្តិ​ស្ថាប័នជាក់លាក់ នៅ​​ឡើយ។ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃ វ.ប.ន. នេះ ត្រូវបានផ្តួចផ្តើមឡើង​ដើម្បីផ្តល់នូវឧបករណ៍​សំខាន់​ៗ​​សម្រាប់​ការវាស់វែង និងវាយតម្លៃលទ្ធផលការងារ គាំទ្រដល់ការ​កែលម្អ តាម​រយៈការយល់​ដឹង​ផ្អែក​លើទិន្នន័យ ដើម្បី​ទាញយកសក្តានុពលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ជាប្រយោជន៍ ដល់សង្គម។”

សិក្ខាសាលាបញ្ចូលករណីសិក្សាសាកល្បង ដែលសិក្ខាកាមបានអនុវត្ត លក្ខខណ្ឌវិនិច្ឆ័យទាំងនេះនៅក្នុងវិស័យ​ផ្សេងៗ រួមមានការអប់រំកម្រិតឧត្តមសិក្សា ការស្រាវជ្រាវ ការធ្វើតេស្តលើបច្ចេកវិទ្យាជាន់ខ្ពស់ ការកែច្នៃកសិ-អាហារ និងយានយន្ត។ វិធីសាស្ត្រអនុវត្តជាក់ស្តែងនេះមានគោលបំណងធានាថា ស្ថាប័នទទួលបន្ទុក វ.ប.ន. នាពេល​អនាគត អាចពង្រីកវិសាលភាព មានសមធម៌ និងស្របតាមតថភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជា៕​

អត្ថបទ៖ ប៊ី

second...

x

The post ក្រសួងឧស្សាហកម្ម ដាក់ឱ្យប្រើប្រាស់លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាផ្លូវការ appeared first on Millions times.

ក្រុមហ៊ុនរៀបចំពិព័រណ៍ឈានមុខ​មួយ គ្រោងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ​ក្នុងឆ្នាំ២០២៦នេះ
ក្រុមហ៊ុនរៀបចំពិព័រណ៍ឈានមុខ​មួយនៅលើពិភពលោក គ្រោងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា​ ឆ្នាំ២០២៦ ដើម្បីផ្តល់ជាវេទិកាអន្តរជាតិមួយ សម្រាប់ឧស្សាហកម្មកែច្នៃអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងការផ្គូផ្គងពាណិជ្ជកម្មក្នុងវិស័យនេះ។

តាមដានជាមួយយើង៖   Million Times

ព័ត៌មានអំពីគម្រោងនៃការរៀបចំពិព័រណ៍នេះ គឺនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយតំណាងក្រុមហ៊ុន Informa Markets ដឹកនាំដោយលោក Gerard Leeuwenburgh ប្រធានតំបន់ប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា។

នៅក្នុងជំនួបនេះ លោក Leeuwenburgh បានបង្ហាញអំពីគម្រោងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា​ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលនឹងផ្តល់ជាវេទិកាអន្តរជាតិ​ដំបូងបង្អស់​នៅកម្ពុជា សម្រាប់ឧស្សាហកម្មកែច្នៃអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងការផ្គូផ្គងពាណិជ្ជកម្មក្នុងវិស័យនេះ។

លោក Leeuwenburgh បានបន្ថែមថា ក្រុមហ៊ុនរបស់លោក មានបំណងវិនិយោគរយៈពេលវែងនៅ​កម្ពុជា និងផ្សារភ្ជាប់គោលនយោបាយរាជរដ្ឋាភិបាល ជាមួយនឹងធុរកិច្ចតាមរយៈពិព័រណ៍នេះ។ ជាមួយគ្នានេះ លោក ក៏បានស្នើសុំការគាំទ្រពីក្រសួង ដើម្បីពង្រឹងទំនុកចិត្ត និងទាក់ទាញក្រុមហ៊ុនផ្តល់បច្ចេកវិទ្យាអន្តរ​ជាតិ​មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន។

ចំណែកឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយលើកឡើងថា ពិព័រណ៍​នេះ ​ស្របនឹងរបៀបវារៈជំរុញការធ្វើទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា។ ឯកឧត្តម បានបន្ថែមថា ក្រសួងគាំទ្រគ្រប់វេទិកា ដែលជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងបង្កើនភាពប្រកួតប្រជែង ក្នុងការនាំចេញនៃឧស្សាហកម្មកែច្នៃអាហារ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បញ្ចូលបច្ចេកវិទ្យាវេចខ្ចប់ និងដំណោះស្រាយ ដែលឆ្លើយ​តបនឹងតម្រូវការជាក់ស្តែងរបស់ផលិតករក្នុងស្រុក ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ភាគីទាំងពីរ បានឯកភាពបន្តកិច្ចសហការសម្របសម្រួល និងកៀរគរការចូលរួមរបស់វិស័យឯកជន ដើម្បី​ធានាថា ព្រឹត្តិការណ៍នេះ នឹងរួមចំណែកសំខាន់ដល់បរិវត្តកម្មឧស្សាហកម្មអាហាររបស់កម្ពុជា។

គួរឱ្យដឹងថា ក្រុមហ៊ុន Informa Markets គឺជាផ្នែកមួយនៃ Informa PLC ដែលជាក្រុមហ៊ុនរៀប ចំពិព័រណ៍ឈានមុខមួយលើពិភពលោក ដោយមានបុគ្គលិករាប់ពាន់នាក់ និងមានប្រតិបត្តិការពិព័រណ៍ជាមួយក្រុមហ៊ុន និងម៉ាកយីហោអន្តរជាតិជាច្រើន៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងឧស្សាហកម្ម

second...

x

The post ក្រុមហ៊ុនរៀបចំពិព័រណ៍ឈានមុខ​មួយ គ្រោងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ​ក្នុងឆ្នាំ២០២៦នេះ appeared first on Millions times.

កម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ ធ្វើឡើងនាខែមេសាខាងមុខនេះ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) នឹងរៀបចំកម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ “Innovate Cambodia Accelerator Program Batch 2” ក្នុងខែមេសា ឆ្នាំ២០២៦។

ការរៀបចំកម្មវិធីនេះ ក្នុងទិសដៅបន្តចូលរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលមួយនៅក្នុងតំបន់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

តាមដានជាមួយយើង៖   Million Times

សេចក្ដីជូនដំណឹងនេះ បានឱ្យដឹងបន្តថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថល ទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល និងពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ ក៏ដូចជាឱកាសចាប់យកវិនិយោគទុនពីក្នុងស្រុក និងក្រៅប្រទេស។

ក្រសួងប្រៃសណីយ៍ បានលើកឡើងថា ភាពជោគជ័យនៃកម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ “Innovate Cambodia Accelerator Program Batch 1” គឺជាចំណុចដ៏សំខាន់នៅក្នុងជំហានវិវត្តជាវិជ្ជមានរបស់ធុរកិច្ចថ្មីឌីជីថលកម្ពុជា ដោយបានផ្សារភ្ជាប់ស្ថាបនិកធុរកិច្ចថ្មីក្នុងស្រុក ទៅកាន់គ្រូបង្វឹក ក្រុមហ៊ុន និងអ្នកវិនិយោគអន្តរជាតិ តាមរយៈបណ្តាញ និងដៃគូសហការអន្តរជាតិនានារបស់ Plug and Play។

ក្នុងនោះដែរ ធុរកិច្ចថ្មីឌីជីថល Bamnang Academy ត្រូវបានមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជ្រើសរើសជាក្រុមហ៊ុនទី១ របស់កម្ពុជា ដើម្បីវិនិយោគនិងជំរុញឱ្យក្លាយទៅជាក្រុមហ៊ុនកម្រិតអន្តរជាតិមួយនៅក្នុងតំបន់។ បន្ថែមពីនេះមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ក៏កំពុងតែជ្រើសរើសធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ បន្ថែមទៀត ដើម្បីធ្វើការវិនិយោគផងដែរ។

បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលនេះ នឹងបើកជូនធុរកិច្ចថ្មីឌីជីថលទាំងអស់ ចុះឈ្មោះចូលរួមចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ សម្រាប់ធុរកិច្ចថ្មីឌីជីថលទាំងអស់ ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ អាចដាក់ពាក្យសើ្នសុំតាមរយៈតំណរភ្ជាប់ https://go.gov.kh/mptc/pnp-icap៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

second...

x

The post កម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ ធ្វើឡើងនាខែមេសាខាងមុខនេះ appeared first on Millions times.

ឯកឧត្តម វង្សី វិស្សុត៖ បច្ចេកវិទ្យាឌីជីថល គឺជាឧបករណ៍និងជាកាតាលីករសម្រាប់ពង្រីកមូលដ្ឋានសេដ្ឋកិច្ច
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល គឺជាឧបករណ៍និងជាកាតាលីករសម្រាប់ពង្រីកមូលដ្ឋានសេដ្ឋកិច្ច ជំរុញកំណើន ការអភិវឌ្ឍ និងពង្រឹងភាពធន់នៅក្នុងសង្គមសេដ្ឋកិច្ច។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងដូច្នាំ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ដោយមានការចូលរួមពីឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូអញ្ជើញមកបណ្តាប្រទេសអាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងក្រសួងស្ថាប័ន, រដ្ឋបាលរាជធានីខេត្ត និងដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជនជាច្រើនរូប។

ថ្លែងក្នុងកម្មវិធីបើកវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានវិវត្តយ៉ាងលឿន និងបានជ្រាបចូលគ្រប់មជ្ឈដ្ឋាននិងគ្រប់ស្រទាប់នៃសង្គមសេដ្ឋកិច្ច ដែលនាំមកនូវការកើនឡើងនៃប្រសិទ្ធភាព គុណភាព និងផលិតភាពការងារគ្រប់វិស័យ ហើយមានផលប៉ះពាល់ជាបន្តបន្ទាប់ទៅលើការប្រែប្រួលនៃរបៀបរបបរស់នៅ ធ្វើការ ឬធ្វើពាណិជ្ជកម្ម និងប្រាស្រ័យទាក់ទងគ្នា។

តាមដានជាមួយយើង៖   Million Times

ក្នុងន័យនេះ បច្ចេកវិទ្យាបាននាំមកនូវកាលានុវត្តភាព (Opportunities) ផង និងហានិភ័យ (Risks) ផង, សម្រាប់កម្ពុជានិងប្រទេសកំពុងអភិវឌ្ឍ ម្ខាងបច្ចេកវិទ្យាអាចត្រូវបានចាត់ទុកជាយានមួយសម្រាប់ពន្លឿន (Leapfrog) ការធ្វើទំនើបកម្ម អភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមក្នុងសង្គមសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តែម្ខាងទៀត បើការចាប់យកបច្ចេកវិទ្យាប្រព្រឹត្តទៅមិនទាន់ពេល ខុសទិសដៅ ឬតម្រូវការស្ថានភាពជាក់ស្តែង គម្លាតនៃការអភិវឌ្ឍ (Development gap) នឹងកាន់តែរីកធំឡើងទាំងកម្រិតរវាងប្រទេសនិងប្រទេស និងប្រជាជននិងប្រជាជន។ ទន្ទឹមនេះ ក៏មានហានិភ័យថ្មីៗដូចជា ឧក្រិដ្ឋកម្មសាយប័រ(Cyber Crime), ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam), ការបាត់បង់ការងារ និងគម្លាតឌីជីថល។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានរំលេចថា រាជរដ្ឋាភិបាលនីតិកាលមុន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ឱ្យអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥» ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាដ៏ម៉ឺងម៉ាត់ ក្នុងការធ្វើបរិវត្តកម្មឌីជីថលគ្រប់ផ្នែកនិងស្រទាប់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ផ្តោតកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលក្នុងការដ្ឋានចំនួន៣ រួមមានរដ្ឋាភិបាលឌីជីថល ធុរកិច្ចឌីជីថល និងពលរដ្ឋឌីជីថល។

ឯកឧត្តមបានបន្តថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ «បច្ចេកវិទ្យា» ជាអាទិភាពគន្លឹះ និង«ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ជារបៀបវារៈគោលនយោបាយក្នុង «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១»។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលវិជ្ជមានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជា គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងភាពជាដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត លើការងារសម្របសម្រួលនិងជំរុញបរិវត្តកម្មឌីជីថល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលបានផ្តោតលើការបង្កើនមូលធន ការវិនិយោគ ការបន្ស៉ី និងការតម្រង់ទិសសកម្មភាពអាទិភាពជាប្រចាំ ដើម្បីបង្កើនល្បឿននិងប្រសិទ្ធភាពក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដើម្បីជាប្រយោជន៍ដល់វិស័យសាធារណៈផង និងវិស័យឯកជនផង ព្រមទាំងការដោះស្រាយបញ្ហាប្រឈមថ្មីៗពាក់ព័ន្ធនឹង៖ (១).ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថល ជាពិសេស AI (២).ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅអវិជ្ជមាន ដូចជាបទល្មើសសាយប័រ (Cyber Crime) និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) (៣).គម្លាតសមត្ថភាពចាប់យកបច្ចេកវិទ្យា និង (៤).គម្លាតធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ធៀបនឹងតម្រូវការអភិវឌ្ឍន៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ផងដែរ អំពីមុខសញ្ញានៃការធ្វើបរិវត្តកម្មឌីជីថលបន្តដែលចាំបាច់បំពេញតម្រូវការនៃការអភិវឌ្ឍ និងធានាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដែលមានជាអាទិ៍៖ (១).ការបំពាក់និងប្រើប្រាស់បច្ចេកវិទ្យាតាមក្រសួង-ស្ថាប័ន ដើម្បីពង្រឹងប្រតិបត្តិការការងារផ្ទៃក្នុងឱ្យប្រព្រឹត្តទៅលឿន រហ័ស គុណភាពខ្ពស់ ជាពិសេសគាំទ្រដល់ការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងការកសាងក្របខ័ណ្ឌគតិយុត្តដោយផ្អែកលើទិន្នន័យ ឬភស្តុតាង (២). ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការលូតលាស់អាជីវកម្ម ពង្រឹងការអនុវត្តច្បាប់ ដោយសមភាពដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព និងសម្រួលដល់ការចាប់យកបច្ចេកវិទ្យាថ្មីៗ សំដៅបង្កើនផលិតភាពរបស់អាជីវកម្មទាំងនោះ និង(៣).ការបំពាក់ជូនប្រជាជននូវជំនាញឌីជីថលដែលមានតម្រូវការទីផ្សារ និងបង្កើនផលិតភាព និងគុណភាពការងារជាក់ស្តែងរបស់ពួកគាត់។

ដើម្បីជំរុញសម្ទុះបរិវត្តកម្មឌីជីថលក្នុងការដ្ឋានរដ្ឋាភិបាលឌីជីថលតាមក្រសួង-ស្ថាប័ន ឱ្យកាន់តែខ្លាំងឡើងថែមទៀត ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់អនុសាសន៍ចំនួន ៦ចំណុច រួមមាន៖

ទី១. បន្តជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឌីជីថលរបស់ប្រតិបត្តិករ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់រាជរដ្ឋាភិបាល ទាំងថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល

ទី២. សហការលើកកម្ពស់សមត្ថភាពចាប់យកបច្ចេកវិទ្យាឌីជីថល ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់មន្រ្តីរាជការ ធុរជន និងប្រជាពលរដ្ឋ សំដៅបង្កើនប្រសិទ្ធភាពក្នុងផ្តល់និងទទួលសេវាសាធារណៈឌីជីថល និងទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីចរន្តសេដ្ឋកិច្ចឌីជីថលសកល។

ទី៣. ក្រសួង-ស្ថាប័ន រៀបចំផែនការមេបរិវត្តកម្មឌីជីថល ផ្អែកលើផែនការសកម្មភាព ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងចូលរួមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាថ្នាលគន្លឹះរបស់រាជរដ្ឋាភិបាល។

ទី៤. បន្តយកចិត្តទុកដាក់ ក្នុងការជំរុញ និងការបង្កើតបរិស្ថានអំណោយផលដល់ការស្រាវជ្រាវ អភិវឌ្ឍ និង ការចាប់យកបច្ចេកវិទ្យាដែលលើកកម្ពស់ផលិតភាព និងគុណភាពការងារ ក្នុងចំណោមធុរជន និងប្រជាពលរដ្ឋទៅតាមសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យបច្ចេកវិទ្យាទាំងនេះបង្កើតជាតម្លៃបន្ថែមថ្មីៗសម្រាប់សង្គមជាតិ។

ទី៥. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំគោលនយោបាយ និង គោលការណ៍ណែនាំ និងឧបករណ៍ជំនួយ (toolkits) ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ។

ទី៦. ស្នើឱ្យ ក្រសួងស្ថាប័ន សម្រិតសម្រាំងយកមន្ត្រីដែលមានចំណេះជំនាញដើម្បីមកបំពេញការងារនៅ “អង្គភាពបរិវត្តកម្មឌីជីថល” ក្នុងទំហំសមល្មមនឹងតម្រូវការ ដើម្បីឱ្យបរិវត្តកម្មឌីជីថលនៅតាមក្រសួង-ស្ថាប័នមានលក្ខណៈជាប្រព័ន្ធនិងនិរន្តរភាព។

ក្នុងឱកាសនៃពិធីប្រកាសបើកជាផ្លូវការវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈចំនួន៥ រួមមាន (១) អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ស្ដីពីការផ្តល់សេវាពហុបណ្តាញសម្រាប់បង្កើនប្រសិទ្ធភាពសេវាសាធារណៈរបស់រដ្ឋាភិបាល ជាមួយទីភ្នាក់ងាររដ្ឋទទួលបន្ទុកសេវាសាធារណៈនិងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋអាស៊ែបៃហ្សង់, (២) អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងរដ្ឋាភិបាលឌីជីថល ជាមួយក្រសួងបញ្ញាសិប្បនិម្មិតនិងការអភិវឌ្ឍឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន, (៣) អនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយ UN-ESCAP, (៤) អនុស្សរណៈនៃការយោគយល់ស្តីពីការផ្តល់ជំនួយឥតសំណង FEXTE ដើម្បីអភិវឌ្ឍក្របខណ្ឌយុទ្ធសាស្ត្រ និងបទប្បញ្ញត្តិសម្រាប់រដ្ឋាភិបាលឌីជីថលកម្ពុជា ជាមួយនឹងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) និង (៥) អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរៀបចំពានរង្វាន់សន្តិសុខសាយប័រឆ្នាំ២០២៦ ជាមួយក្រុមហ៊ុន TATIUS LIMITED COMPANY របស់ចក្រភពអង់គ្លេស។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានអញ្ជើញចុចប៉ូតុងជានិមិត្តរូប ដើម្បីប្រកាសដាក់ឱ្យដំណើរការសេវា 5G ចាប់ពីឆ្នាំ២០២៦ តទៅ ដែលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងនាំមកនូវបច្ច័យថ្មីៗបន្ថែមទៀតសម្រាប់សង្គមសេដ្ឋកិច្ច ហើយក៏អាចចាត់ទុកជាបង្គោលចរថ្មីមួយនៃដំណើរ បរិវត្តកម្មឌីជីថលនៅកម្ពុជាផងដែរ៕

អត្ថបទ៖ ប៊ី

second...

x

The post ឯកឧត្តម វង្សី វិស្សុត៖ បច្ចេកវិទ្យាឌីជីថល គឺជាឧបករណ៍និងជាកាតាលីករសម្រាប់ពង្រីកមូលដ្ឋានសេដ្ឋកិច្ច appeared first on Millions times.

កម្ពុជា-ចិន អនុវត្តគម្រោងស្រាវជ្រាវរួមគ្នាចំនួន ៨ ដើម្បីជំរុញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា
គម្រោងស្រាវជ្រាវរួមគ្នាកម្ពុជា-ចិន ចំនួន៨ គម្រោង ត្រូវបានប្រកាសចាប់ផ្តើមអនុវត្ត ដែលជាការបើកទំព័រថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។ គម្រោងស្រាវជ្រាវទាំងនេះផ្តោតលើវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា រួមមានសន្តិសុខស្បៀង សុខភាពសាធារណៈ និងការអភិវឌ្ឍឌីជីថល។

ពិធីនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន។

ភាពជាដៃគូនេះត្រូវបានកសាងដោយផ្អែកលើ “កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” និងអនុស្សរណៈនៃការយោគយល់រវាងប្រទេសទាំងពីរ។ ដំណើរការបានចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ ២០២៤ ជាមួយនឹងកិច្ចប្រជុំលើកទីមួយ នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអន្តររដ្ឋាភិបាល ចិន-កម្ពុជា ដែលបានកំណត់វិស័យអាទិភាពសម្រាប់កម្មវិធីស្រាវជ្រាវរួមគ្នា។

តាមដានជាមួយយើង៖   Million Times

សំណើគម្រោងចំនួន ៨ ក្នុងចំណោមសំណើប្រមាណ ៧០ ដែលបានដាក់ស្នើដោយក្រុមស្រាវជ្រាវមកពីប្រទេសទាំងពីរ ត្រូវបានជ្រើសរើស។ ការណ៍នេះបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការជ្រើសរើសគម្រោងប្រកបដោយភាពប្រកួតប្រជែង។

លោក Dai Gang អគ្គនាយកនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ចិន បានលើកឡើងថា៖ “កិច្ចសហប្រតិបត្តិការនេះមានគោលដៅផ្តល់នូវផ្លែផ្កានវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាគុណប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការកសាងសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី។”

ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងទាំងនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍទេពកោសល្យ ពង្រឹងទំនាក់ទំនងស្ថាប័នកាន់តែស៊ីជម្រៅ និងជំរុញការស្រាវជ្រាវរួមគ្នា ដែលគាំទ្រអាទិភាពអភិវឌ្ឍន៍ជាតិ។

វិស័យស្នូលចំនួន៤ នៃកម្មវិធីស្រាវជ្រាវរួមគ្នានេះមានបច្ចេកវិទ្យាអាហារ, បច្ចេកវិទ្យាជីវសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល និងបរិស្ថាន, បញ្ញាសិប្បនិម្មិត (AI) ដើម្បីកសាងសមត្ថភាពឌីជីថល, និងវិទ្យាសាស្រ្តទិន្នន័យ ដើម្បីពង្រឹងការវិភាគ និងការសម្រេចចិត្តផ្អែកលើភស្តុតាង។

វដ្តនៃការអនុវត្តគម្រោងទាំងនេះត្រូវបានកំណត់សម្រាប់រយៈពេល២ ឆ្នាំ។ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ចិន នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុរហូតដល់២ លានយ៉ន់ ឬប្រមាណ២៨ម៉ឺនដុល្លារអាមេរិក សម្រាប់ក្រុមស្រាវជ្រាវនីមួយៗរបស់ប្រទេសចិន។ ទន្ទឹមនឹងនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា នឹងផ្តល់ការគាំទ្រស្ថាប័ន និងបដិភាគដល់អ្នកស្រាវជ្រាវកម្ពុជា។

ប្រទេសទាំងពីរក៏នឹងបន្តកិច្ចសហប្រតិបត្តិការតាមរយៈវេទិកាផ្សេងៗ ដូចជាគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ឡានឆាង-មេគង្គ និងគណៈកម្មាធិការរួមអាស៊ាន-ចិនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រដល់វឌ្ឍនភាពវិទ្យាសាស្ត្រក្នុងតំបន់៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា-ចិន អនុវត្តគម្រោងស្រាវជ្រាវរួមគ្នាចំនួន ៨ ដើម្បីជំរុញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា appeared first on Millions times.

រដ្ឋមន្ត្រី ហែម វណ្ណឌី សម្ពោធដាក់ឱ្យដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ ខែតុលានេះ បានសម្ពោធដាក់ឱ្យដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី (NEVITI) ដែលជាវឌ្ឍនភាពថ្មីមួយទៀត ក្នុងការជំរុញការស្រាវជ្រាវ ការបណ្តុះបណ្តាលបច្ចេកទេស និងនវានុវត្តន៍ក្នុងវិស័យរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលថ្មី។

តាមដានជាមួយយើង៖   Million Times

វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស លើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីកម្ពុជា នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យយានយន្តរបស់កម្ពុជា និងស្របតាមគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០។

វិទ្យាស្ថាននេះ នឹងចូលរួមបណ្តុះបណ្តាលកម្លាំងពលកម្មកម្ពុជា សម្រាប់ការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យយានយន្តអគ្គិសនី ដែលជាឧស្សាហកម្មថាមពលថ្មីរបស់កម្ពុជា។

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកន្លងមក ដែលក្រុមហ៊ុន GTV Motor បានសម្របសម្រួលបញ្ជូនមន្ត្រីជំនាញបច្ចេកទេស គ្រូបង្គោល និងបុគ្គលិកក្រុមហ៊ុន ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាយានយន្តអគ្គិសនី នៅទីក្រុងឆុងឈីង ប្រទេសចិន។ គម្រោងនេះ ក៏រួមចំណែកដល់ការអនុវត្តក្របខ័ណ្ឌជាតិសំខាន់ៗ រួមទាំងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ផែនទីបង្ហាញផ្លូវវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងយុទ្ធសាស្ត្រ​អព្យាក្រឹតកាបូន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា គម្រោងនេះ​ក៏នឹងរួមចំណែកដល់ការកសាង “សហគមន៍កម្ពុជា-ចិនមានអនាគតរួមគ្នា” និងជាគំរូសម្រាប់កិច្ចទំនាក់ទំនងអន្តរជាតិថ្មីមួយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដោយបំពេញបន្ថែមកម្មវិធីកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ ព្រមទាំងគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ច ដែលជំរុញដោយបច្ចេកវិទ្យា និងនិរន្តរភាព។

ឯកឧត្តមក៏ បានលើកទឹកចិត្តឱ្យវិទ្យាស្ថាន NEVITI សហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីអភិវឌ្ឍស្តង់ដារជាតិបន្ថែមទៀត សម្រាប់វិស័យយានយន្ត និងលើកកម្ពស់សមត្ថភាពធ្វើតេស្ត និងវិញ្ញាបនបត្រកម្ម ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃវិស័យយានយន្តរបស់កម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងឧស្សាហកម្ម

second...

x

The post រដ្ឋមន្ត្រី ហែម វណ្ណឌី សម្ពោធដាក់ឱ្យដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី appeared first on Millions times.

ASUS Desktop Model ExpertCenter D5 Mini Tower កម្លាំងម៉ាស៊ីនខ្លាំង ស្ងាត់ និងមានល្បឿនលឿន ធន់ ប្រើប្រាស់បានយូរ
រាល់ថ្ងៃលោកអ្នកកំពុងថាំចិត្តកុំព្យូទ័រចាស់ដែលប្រើរាល់ថ្ងៃមែនទេ សូមកុំបារម្ភទៀតទៅ FSC Computer អាចជួយលោកអ្នកបាន។ លោកអ្នកអាចមកស្វែងរកកុំព្យូទ័រប្រភេទណាក៏បានដែលលោកអ្នកត្រូវការ ខាងក្រុមហ៊ុនធានាគុណភាព និងតំលៃជូនដល់អតិថិជន មិនឲ្យខកបំណងនោះឡើយ។

តាមដានជាមួយយើង៖   Million Times

ASUS Desktop Model ExpertCenter D5 Mini Tower (D500ME) Series ជាកុំព្យូទ័រលើតុ ដែលបានបំពាក់ជាមួយប្រព័ន្ធការពារសុវត្ថិភាពខ្ពស់TPM 2.0  កម្លាំងម៉ាស៊ីនខ្លាំង ស្ងាត់ និងមានល្បឿនលឿន ធន់ ប្រើប្រាស់បានយូរឆ្នាំជាមួយនឹងការធានារយៈពេល 3ឆ្នាំផងដែរ។

សម្រាប់ ASUS Desktop មាន ចាប់ពី Processor Core i3 , i5  និង Core i7  ហើយ Desktop នេះ មានភាពងាយស្រួលក្នុងការ Upgrade Spec ដូចជា  Ram , SSD and Graphics និងមកជាមួយនឹង Power Supply 300Wទៀតផង ។ ក្រុមហ៊ុន ASUS  ស័កិ្កសមសម្រាប់ ស្ថាប័នរដ្ឋ, អង្គការ, ធនាគារ, សាលារៀន, មន្ទីរពេទ្យ ជាជម្រើសដ៏ល្អសម្រាប់ការងារអាជីវកម្មរបស់លោកអ្នកយកទៅប្រើប្រាស់ប្រចាំថ្ងៃ។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងមកផ្នែកលក់របស់ FSC Computerតាមទូរសព្ទ័លេខ 093 33 99 05 / 099 333 107 ឬ Link ខាងក្រោមនេះ៖
Telegram_Sale:https://t.me/Sales_FSC
Telegram_Service: https://t.me/fsc_service
Telegram Channel: https://t.me/+-Hxe-Jrq6dI4Mjhl
YouTube Channel: https://www.youtube.com/@FSCKHStore
Website: https://www.fsckh.com
Google map: https://maps.app.goo.gl/hodqgdddLg7V4JyK8
Address: No. B63-E0, Street 2004, Khan Sen Sok, Phnom Penh.

second...

x

The post ASUS Desktop Model ExpertCenter D5 Mini Tower កម្លាំងម៉ាស៊ីនខ្លាំង ស្ងាត់ និងមានល្បឿនលឿន ធន់ ប្រើប្រាស់បានយូរ appeared first on Millions times.