នាយករដ្ឋមន្រ្តី Archives - Millions times

មិនឡើងតុលាការ ICJ៖ នាយករដ្ឋមន្រ្តីថៃ អួតប្រាប់ប្រធានាធិបតីបារាំងថា ចង់ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយការចរចាទ្វេភាគី
នៅថ្ងៃសុក្រ ទី២៧ ខែមិថុនាម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ថៃក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី។

តាមដានជាមួយយើង៖   Million Times

កាសែត The Nation ដកស្រង់សម្តីអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃ លោក Jirayu Huangsab បានឲ្យដឹងថា លោកស្រី Paetongtarn បានប្រាប់លោក Macron ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយរំលឹកឡើងវិញថា ប្រទេសថៃប្រកាន់ខ្ជាប់នូវគោលការណ៍នៃដំណោះស្រាយដោយសន្តិវិធី មានចេតនាស្មោះត្រង់ឈរលើទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រទេសជិតខាង ឯកភាពអាស៊ាន និងច្បាប់អន្តរជាតិ។

លោកស្រីជឿជាក់ថា ការចរចាទ្វេភាគីគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការស្វែងរកដំណោះស្រាយប្រកបដោយស្ថាបនា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

លោកស្រីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ប្រទេសថៃនៅតែបន្តគាំទ្រការងាររបស់គណៈកម្មការព្រំដែនចម្រុះថៃ-កម្ពុជា (JBC) ដែលទើបនឹងបើកកិច្ចប្រជុំនៅភ្នំពេញ ហើយសង្ឃឹមថា ប្រទេសបារាំង ក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធនឹងដើរតួក្នុងការគាំទ្របរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចាទ្វេភាគីរវាងថៃ និងកម្ពុជា។

ជាការឆ្លើយតប ប្រធានាធិបតី​បារាំងលោក Macron ​បាន​ទទួល​ស្គាល់​បំណង​របស់​ប្រទេស​ថៃ ហើយ​នឹង​ពិចារណា​លើ​ការ​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា។

សូមជម្រាបថា គិតមកត្រឹមថ្ងៃទី២៨មិថុនានេះ គឺមានរយៈពេល ១ខែហើយដែលកើតឡើងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយទាហានថៃចូលទឹកដីខ្មែរ ហើយធ្វើបាញ់ទាហានខ្មែរបណ្តាឲ្យពលីជីវិតម្នាក់នាពេលព្រឹកព្រលឹមស្រាងៗថ្ងៃទី២៨ ឧសភានៅតំបន់មុំបី ស្រុកស្រអែម ខេត្តព្រះវិហារ។ ភ្លាមៗ កម្ពុជា-ថៃ បានចល័តទ័ពរៀងៗខ្លួន ទៅតំបន់ជម្លោះ និងតាមបន្ទាត់ព្រំដែន ខណៈកម្ពុជាបានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ រួចមកហើយ ប៉ុន្តែភាគីថៃមិនមានការឆ្លើយតបនៅឡើយក្នុងការឡើងទៅតតាំងក្តីនៅ IJC ដោយថៃធ្លាប់ចាញ់ក្តីកម្ពុជាម្តងរួចមកហើយរឿងប្រាសាទព្រះវិហារ៕

The post មិនឡើងតុលាការ ICJ៖ នាយករដ្ឋមន្រ្តីថៃ អួតប្រាប់ប្រធានាធិបតីបារាំងថា ចង់ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយការចរចាទ្វេភាគី appeared first on Millions times.

សម្តេច ហ៊ុន សែន ថ្លែងអំណរគុណដល់ជនរួមជាតិគ្រប់រូបដែលគាំទ្រការសម្រេចចិត្តរបស់សម្តេចក្នុងការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី
បន្ទាប់ពីដាក់អំរែកចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ សម្តេច ហ៊ុន សែន បានខកខានជួបមុខប្រជាពលរដ្ឋជាសាធារណៈអស់រយៈពេលជាច្រើនខែ។ នៅព្រឹកថ្ងៃអង្គារនេះ សម្តេចអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង​ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ថ្លែងចេញពីវេទិសាធារណៈនៅចំពោះមុខប្រជាពលរដ្ឋ និងព្រះសង្ឃ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដល់ជនរួមជាតិគ្រប់រូប ដែលបានគាំទ្រការសម្រេចចិត្តរបស់សម្តេចក្នុងការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី។

សម្តេចបានថ្លែងបញ្ជាក់ថា ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី គឺជារឿងសំខាន់ ហើយមានមនុស្សយកចិត្តទុកដាក់ខ្លាំងណាស់ ដែលក្នុងនោះរួមមានទាំងប្រទេសជប៉ុនផងដែរ។ សម្តេចថ្លែងបន្តថា ការផ្លាស់ប្តូរមេដឹកនាំនេះ ត្រូវបានយកចិត្តទុកដាក់ ព្រោះមានការព្រួយបារម្ភពីស្ថានភាពរបស់កម្ពុជា។

សម្តេច ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា នៅក្នុងរយៈពេល១៧ខែ នៃការដឹកនាំរបស់អ្នកបន្តវេន កំពុងធ្វើបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថេរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាក៏បានផ្តាំទៅអ្នកនិយាយថា តើពេលណា​សម្តេច ហ៊ុន ម៉ាណែត ដើរចេញផុតពីស្រមោលរបស់សម្តេច? សម្តេច ហ៊ុន សែន បានថ្លែងថា ការដឹកនាំរបស់រាជរដ្ឋាភិបាល មិនអាចដើរចេញពីបន្ទាត់នយោបាយរបស់បក្សនោះឡើយ។ សម្តេចបន្ថែមថា អ្នកបន្តវេនមិនអាចដើរចេញពីស្រមោលនៃបន្ទាត់នយោបាយរបស់បក្សនោះឡើយ។

លើសពីនេះ សម្តេចបានអះអាងថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៨ឆ្នាំ សម្តេចមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀនដល់អ្នកសរសេរទាំងឡាយស្តីពីការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត។ សម្តេចបានថ្លែងថា បើទោះបីសម្តេចជាឪពុក និងជាប្រធានគណបក្ស តែសម្តេចមិនលូកលាន់ការងាររបស់សម្តេច ហ៊ុន ម៉ាណែត នោះឡើយ។ សម្តេចបានថ្លែងបន្ថែមទៀតថា សម្តេច ហ៊ុន ម៉ាណែត ពេលឡើងធ្វើនាយករដ្ឋមន្ត្រីអត់មានផ្ទះនោះទេ។ ដូច្នេះសម្តេចបានសម្រេចធ្វើផ្ទះជូន ដែលនៅជាប់ផ្ទះរបស់សម្តេច។

បន្ថែមពីលើនេះទៀត សម្តេចក៏បានសង្កត់ធ្ងន់ថា ការមិនលូកលាន់កិច្ចការរបស់សម្តេច ហ៊ុន ម៉ាណែត ទើបធ្វើឱ្យការដឹកនាំរបស់សម្តេចមានភាពរឹងមាំ។ សម្តេចបានថ្លែងថា នាយករដ្ឋមន្ត្រី ដែលដឹកនាំផ្ទុយពីគោលនយោបាយបក្ស ទោះបីជាកូន ក៏ត្រូវដកចេញពីតំណែងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ

The post សម្តេច ហ៊ុន សែន ថ្លែងអំណរគុណដល់ជនរួមជាតិគ្រប់រូបដែលគាំទ្រការសម្រេចចិត្តរបស់សម្តេចក្នុងការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី appeared first on Millions times.