ទំហំពាណិជ្ជកម្មកម្ពុជា Archives - Millions times

មេដឹកនាំវៀតណាម គាំទ្របង្កើតពាណិជ្ជកម្មចម្រុះកម្ពុជា-វៀតណាម ឆ្ពោះទៅសម្រេចគោលដៅ២០ពាន់លានដុល្លារ
នាយករដ្ឋមន្រ្តីវៀតណាម បានគាំទ្រគំនិតផ្តួចផ្តើមបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងជំរុញឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសម្រេចគោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ។

ការប្រកាសគាំទ្ររបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ធ្វើឡើងក្នុងជំនួបជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបនោះ លោកស្រី ចម និម្មល បានប្រាប់នាយករដ្ឋមន្រ្តីវៀតណាមពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដោយផ្តោតលើការបង្កើនទំហំពាណិជ្ជកម្មតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងអាសិប ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី ២០២៥-២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីសម្រេចគោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាម៉េរិក។

លោក Pham Minh Chinh បានគាំទ្រគំនិតផ្តួចផ្តើមបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងជំរុញឱ្យក្រសួងទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសម្រេចគោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ។

អគ្គ​នា​​យកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា​(GDCE) បានឲ្យដឹងថា នៅក្នុងរយៈពេល ១១ ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ការដោះដូពាណិជ្ជ​កម្ម​ទ្វេ​ភា​គី​​កម្ពុជា-វៀតណាមសម្រេចបាន​ទឹកប្រាក់​ជាង ៧ ពាន់លានដុល្លារ កើនឡើងពី ៥,៨៧ ពាន់​លាន​​ដុល្លារក្នុងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៣ ស្មើនឹង ២០,៦ ភាគរយ។

ផលិតផល​សំខាន់ៗ ​ដែល​កម្ពុជា នាំទៅ​វៀតណាម រួមមាន​ដូចជា ស្រូវ​ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ចំណែក​វៀតណាម​នាំមក​វិញ មានដូចជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ខ​បក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម​៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រសួងពាណិជ្ជកម្ម

The post មេដឹកនាំវៀតណាម គាំទ្របង្កើតពាណិជ្ជកម្មចម្រុះកម្ពុជា-វៀតណាម ឆ្ពោះទៅសម្រេចគោលដៅ២០ពាន់លានដុល្លារ appeared first on Millions times.

សម្តេច ហ៊ុន សែន ឲ្យរុស្សុីជំរុញវិនិយោគ និងពាណិជ្ជកម្ម ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មត្រឹម ២៩លានដុល្លារ
សម្ដេច ហ៊ុន សែន ប្រាប់ទៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ដោយបញ្ជាក់ថា សម្តេចចង់ឃើញសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងឲ្យសមស្របនឹងសក្តានុពល ឬទំនាក់ទំនងនយោបាយ។

នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអនុញ្ញាតឱ្យលោក អាណាតូលី បូរ៉ូវីក(Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា។ ក្នុងជំនួបនេះ ឯកអគ្គ​រដ្ឋ​ទូតបានរំលេចអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានភ្ជាប់ទំនាក់​ទំនង​គ្នាបានយូរអង្វែង ហើយជាទំនាក់ទំនងដែលទុកចិត្តគ្នា។

តាមដានជាមួយយើង៖   Million Times

ពាក់ព័ន្ធនឹងអំពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេច ហ៊ុន សែន ចង់ឃើញសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការកើនឡើងដែរ។ បច្ចុប្បន្ននេះមានតែ ២៩លានដុល្លារទេ ដែលមិនទាន់សមស្របទៅ នឹងសក្តានុពលសេដ្ឋកិច្ច ឬទំនាក់ទំនងនយោបាយ នៃប្រទេសទាំងពីរនៅឡើយទេ ដែលភាគីទាំងពីរគួរតែធ្វើការមួយគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

សូមជម្រាបជូនថា កាលជំនួបលើកទី១ ក្នុងខែមិថុនា ឆ្នាំ២០២៤ ក្នុងនាមប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន ធ្លាប់បានស្នើឱ្យរុស្ស៊ីយកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ ពីរុស្ស៊ីមកកាន់កម្ពុជា ដោយសម្ដេចបាន ចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់ប្រទេស កម្ពុជាហើយ។

កាលណោះ ជាការឆ្លើយតបលោក អាណាតូលី បូរ៉ូវីក បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតូចនូវឡើយ ដោយលោកបញ្ជាក់ថា ក្រុមហ៊ុនរុស្ស៊ីមួយចំនួនកំពុងតែស្វែងរកដៃគូរបស់ខ្លួន ហើយកំពុងតែធ្វើការជាមួយនឹងសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីវិនិយោគនៅកម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ

The post សម្តេច ហ៊ុន សែន ឲ្យរុស្សុីជំរុញវិនិយោគ និងពាណិជ្ជកម្ម ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មត្រឹម ២៩លានដុល្លារ appeared first on Millions times.

សម្តេច ហ៊ុន សែន៖ ការកើនឡើងទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ដើរទៅជាមួយគ្នានៃទំនាក់ទំនងនយោបាយ
សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត ១០ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៨ពាន់លានដុល្លារ។ ចំនួននៃការកើនឡើងនេះ សម្តេចបានគូសបញ្ជាក់អំពីទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ទន្ទឹមនឹងការដើរទៅជាមួយគ្នានៃទំនាក់ទំនងនយោបាយក៏កាន់តែល្អប្រសើរ។

ការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងពេលអនុញ្ញាតឱ្យលោក ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖   Million Times

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ចំពោះកំណើនទេសចររវាងប្រទេសទាំងពីរ ដែលក្នុងនោះកំណើនភ្ញៀវទេសចរថៃមកកាន់ប្រទេសកម្ពុជាមានការកើនឡើង ដែលឆ្នាំ២០២៤ មានរហូតដល់ ២លាននាក់ ឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរបរទេស ហើយទេសចរកម្ពុជាទៅប្រទេសថៃវិញគឺ ប្រមាណ ៥៥ម៉ឺននាក់ក្នុងឆ្នាំ២០២៤ ដែលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរផងដែរ។

នៅក្នុងឱកាសនៃជំនួបនេះ សម្ដេចប្រធានព្រឹទ្ធសភា សង្ឃឹមថា តាមរយៈឯកអគ្គរាជទូតថ្មី ធុល ត្រៃសូរ៉ាត់ នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃកាន់តែល្អប្រសើរបន្ថែមទៀត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ

The post សម្តេច ហ៊ុន សែន៖ ការកើនឡើងទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ដើរទៅជាមួយគ្នានៃទំនាក់ទំនងនយោបាយ appeared first on Millions times.

២០២៤ កម្ពុជាមានទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ-ចូល សរុបទឹកប្រាក់ ៥៤.៧៤ ពាន់​លាន​ដុល្លារ​អាមេរិក
នៅ​ថ្ងៃ​១០ ខែ​មករា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចេញផ្សាយឲ្យ​ដឹង​ពី​ ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ-នាំ​ចូល​សរុប​របស់​កម្ពុជា បាន​ឈាន​ដល់ ៥៤.៧៤ ពាន់​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ ២០២៤។ នេះ​មាន​ន័យ​ថា បានកើន​ឡើង ១៦,៩% ពី​ចំនួន ៤៦.៨២ ពាន់​លាន​ដុល្លារ​អាមេរិក​នា​ឆ្នាំ ២០២៣។

តាមដានជាមួយយើង៖   Million Times

កំណើន​ឡើង​ជិត ១៧% នៃ​ទំហំ​ពាណិជ្ជកម្ម​នាំចេញ-នាំចូល​ របស់កម្ពុជា ជា​ការ​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​សេដ្ឋកិច្ច​រឹងមាំ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ ​កាន់តែ​​រីកចម្រើន​ជា​បន្តបន្ទាប់​ផង​ដែរ។ ទិន្នន័យ​​បង្ហាញ​ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញ​យ៉ាង​លម្អិត ចាប់ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ ២០២៤ កម្ពុជា បាន​នាំ​ចេញ​មុខ​ទំនិញ​នានា​ទៅ​កាន់​ទី​ផ្សារ​ក្នុង​តំបន់ និង​ពិភពលោក មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ ២៦.១៩ ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង ១៥.៧% ខណៈ​ការ​នាំ​ចូល​មុខ​ទំនិញ​ផ្សេង​ៗ​ត្រឡប់​មក​វិញ មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ២៨.៥៤ ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង ១៨% បើ​ធៀប​នឹង​ឆ្នាំ ២០២៣។

កំណើន​ទំហំ​ពាណិជ្ជកម្ម ពិតជា​ឆ្លុះ​បញ្ចាំង​កាន់តែ​ប្រសើរ​ឡើង​នៃ​សង្វាក់​ផលិតកម្មក្នុងស្រុក និង​ភាព​ធន់​សេដ្ឋកិច្ច​កម្ពុជា ព្រម​ទាំង​ការ​ងើប​ឡើង​ជា​បណ្ដើរ​ៗ​នៃ សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​កម្ពុជា ​មាន​ដូចជា អាមេរិក,ចិន និង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​សហភាព​អឺរ៉ុប និង​អាស៊ាន។

ងាក​មក​មើល​មុខ​ទំនិញ​សំខាន់​ៗ​របស់​កម្ពុជា ដែល​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន ជា​ផលិតផល​វាយនភណ្ឌ​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ, ផលិតផល​កសិកម្ម ​មាន​ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ​ដំឡូងមី​កៅស៊ូ, គ្រឿង​សង្ហារិម, សំបក​កង់​រថយន្ត, បន្ទះ​សូឡា, កង់, សម្ភារៈ​អគ្គិសនី, គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​គ្រឿង​បង្គំ​យានយន្ត ជាដើម។

ចំណែកមុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចូលវិញ មានដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ប្រេង​ឥន្ធនៈ, គ្រឿង​អេឡិចត្រូនិក, យានយន្ត គ្រឿងចក្រ, សម្ភារៈសំណង់, គ្រឿងឧបភោគបរិភោគ គ្រឿង​សម្អាង ឱសថ និងបរិក្ខាពេទ្យ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Gov

The post ២០២៤ កម្ពុជាមានទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ-ចូល សរុបទឹកប្រាក់ ៥៤.៧៤ ពាន់​លាន​ដុល្លារ​អាមេរិក appeared first on Millions times.

ទំហំពាណិជ្ជកម្មកម្ពុជា-ចក្រភពអង់គ្លេស សម្រេចបាន ៨៥០លានដុល្លារត្រឹមពេល ១០ខែឆ្នាំ២០២៤
រយៈពេល ១០ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេស សម្រេចបាន ៦៧៤លានផោន ឬប្រមាណ ៨៥០ លានដុល្លារ ដែលចំនួននេះកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា និងចក្រភពអង់គ្លេស មានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

តាមដានជាមួយយើង៖   Million Times

លោកស្រីបញ្ជាក់ថា រយៈពេល១០ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេស សម្រេចបាន ៦៧៤លានផោន ឬ៨៥០ លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលការនាំចេញរបស់កម្ពុជា ទៅកាន់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៤ មានកំណើន ២១% ក្នុងនោះផងដែរ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកង់ គឺឈរលើលំដាប់កំពូលទាំង៣ នៃមុខទំនិញនាំចេញទាំងអស់។

ជាមួយនឹងលក្ខខណ្ឌពាណិជ្ជកម្មដែលមានអំណោយផល ផ្តល់ដោយចក្រភពអង់គ្លេស លោកស្រីកត់សម្គាល់ឃើញថា ការនាំចេញផលិតផលធ្វើដំណើរ មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ប្រមាណ៧៦.២៣% ធៀបនឹងឆ្នាំមុន។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ថា គិតត្រឹមរយៈពេល១០ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃជាង៤៥.៥ប៊ីលានដុល្លារ ក្នុងនោះការនាំចេញផលិតផលវាយនភណ្ឌមានតម្លៃប្រមាណ ៤០៦លានដុល្លារ កើនឡើង ១៤.៤៧% នាំចេញផលិតផលសម្លៀកបំពាក់ ឈានដល់ជាង៨ប៊ីលានដុល្លារ កើនឡើង២៣.៦៦% និងការនាំចេញស្បែកជើងមានតម្លៃ១.៣ប៊ីលានដុល្លារ កើនឡើង២២.៣៣%៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងពាណិជ្ជកម្ម

The post ទំហំពាណិជ្ជកម្មកម្ពុជា-ចក្រភពអង់គ្លេស សម្រេចបាន ៨៥០លានដុល្លារត្រឹមពេល ១០ខែឆ្នាំ២០២៤ appeared first on Millions times.

ទំនិញដែលកម្ពុជានាំចូលពីចិនមានតម្លៃ ៦ពាន់លានដុល្លាររយៈពេល ៦ខែ
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបានជាង ៧ ៣០០លានដុល្លារ កើនឡើង១៩% ក្នុងនោះកម្ពុជានាំចូលពីចិនមានទឹកប្រាក់ ៦ពាន់លានដុល្លារ ខណៈកម្ពុជានាំចេញទៅកាន់ប្រទេសចិនមានត្រឹម ៨១៤លានដុល្លារ ក្នុងរយៈពេល៦ ខែឆ្នាំ២០២៤។

របាយការណ៍ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ ប្រទេសចិននៅតែឈរលំដាប់ថ្នាក់លេខ១ ជាទីផ្សារនាំចូលធំជាងគេរបស់កម្ពុជា ដោយក្នុងនោះទំហំនៃការនាំចូលសរុបមាន ៦ ២១៤លានដុល្លារ កើនឡើង២០.២ភាគរយ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣។

បើតាមរបាយការណ៍ កម្ពុជា បាននាំចេញទៅចិននូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម ខណៈការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម។

ក្រៅពីប្រទេសចិន ទីផ្សារអឺរ៉ុប និងអាស៊ាន ក៏ជាទីផ្សារធំបន្ដបន្ទាប់ ដែលកម្ពុជានាំចូលច្រើនជាងគេ ខណៈតំបន់អាស៊ាន ជាទីផ្សារនាំចូលធំទី២ មានទំហំ ៥ ៦៦៩លានដុល្លារ កើន១៣.៤%៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម

The post ទំនិញដែលកម្ពុជានាំចូលពីចិនមានតម្លៃ ៦ពាន់លានដុល្លាររយៈពេល ៦ខែ appeared first on Millions times.

កម្ពុជាស្នើសុំកូរ៉េពិចារណាកាត់បន្ថយពន្ធនាំចូលផលិតផលកសិកម្ម ពិសេសផ្លែស្វាយ
រាជរដ្ឋាភិបាលកម្ពុជាស្នើសុំឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងពិចារណាកាត់បន្ថយពន្ធនាំចូលផលិតផលកសិកម្ម ពិសេសផ្លែស្វាយ ស្របពេលការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-កម្ពុជា និង ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត”  នឹងកាន់តែរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី និងការធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។

ការស្នើរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង ក្នុងឱកាសបំពេញទស្សនកិច្ចនាពេលថ្មីៗកន្លងទៅនៅទីក្រុងសេអ៊ូល។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបនាពេលនោះពាក់ព័ន្ធនឹងវិស័យកសិកម្ម សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ប្រធានរដ្ឋសភាកូរ៉េថា តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-កូរ៉េ កម្ពុជាបាននាំចេញផ្លែស្វាយពិសេសមួយប្រភេទទៅប្រទេសកូរ៉េ ហើយសម្ដេចបានស្នើសុំឱ្យភាគីកូរ៉េពិចារណាកាត់បន្ថយអត្រាពន្ធនាំចូល ដែលការណ៍នេះនឹងជំរុញឱ្យការនាំចូលស្វាយ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា មកកូរ៉េកាន់តែល្អប្រសើរឡើង។

សូមជម្រាបថា អំឡុងពេលបំពេញទស្សនកិច្ចនៅសេអ៊ូល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានរំលេចនូវគំនិតផ្តួចផ្តើមចំនួនពីរសម្រាប់វិនិយោគិនកូរ៉េដែលរួមមាន៖ (១) ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងភ្នាក់ងាររាជរដ្ឋាភិបាល និង (២) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនវិនិយោគកូរ៉េ តាមរយៈនៃការបង្កើតបរិស្ថានធុរកិច្ចអំណោយផល ពិសេស និងដោយឡែក សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េដែលធ្វើអាជីវកម្មនៅកម្ពុជា។

គួរឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា-កូរ៉េ មានទំហំសរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ខណៈដែលការវិនិយោគរបស់កូរ៉េនៅកម្ពុជា ក្នុងទំហំទឹកប្រាក់សរុបជាង ៥ពាន់លានដុល្លារ ក្នុងនោះមានប្រមាណ ៣០លានដុល្លារក្នុងឆ្នាំ២០២៣ដដែល ដោយឈរលើលេខរៀងទី៩៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post កម្ពុជាស្នើសុំកូរ៉េពិចារណាកាត់បន្ថយពន្ធនាំចូលផលិតផលកសិកម្ម ពិសេសផ្លែស្វាយ appeared first on Millions times.

លោកស្រី ចម និម្មល ប្តេជ្ញាកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាសជំរុញកំណើនទំហំពាណិជ្ជកម្ម
ត្រឹមរយៈពេល ៤ខែឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាង ១៦ពាន់លានដុល្លារ ដែលចំនួនកើនប្រមាណជិត ១២ភាគរយ ស្របពេលការនាំចេញក៏កើនឡើងប្រមាណជិត ១២ភាគរយ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” កាលពីថ្ងៃទី១០ ខែឧសភាថ្មីៗនេះលោកស្រី ចម និម្មល បានលើកឡើងថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦.៩១៣លានដុល្លារ មានកំណើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារ កើនឡើងប្រមាណជិត ១២ភាគរយ។

តាមដានជាមួយយើង៖   Million Times

ទន្ទឹមនឹងនេះលោកស្រីបានចាត់ទុកកំណើននេះគឺបានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះលោកស្រីក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។

សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យឯកជនមួយនៅរាជធានីភ្នំពេញ បានចាត់ទុកកំណើនទំហំពាណិជ្ជកម្មក្នុងរយៈពេល៤ខែរបស់កម្ពុជាថាជាសញ្ញាវិជ្ជមានមួយឲ្យឃើញពីសកម្មភាពកំរើកឡើងវិញនៃសេដ្ឋកិច្ច ដូចបិះបិទទៅនឹងការព្យាករពីភាគីពាក់ព័ន្ធថា សេដ្ឋកិច្ចកម្ពុជាអាចទទួលបានកំណើនកើនឡើង ៦.០% នៅក្នុងឆ្នាំ២០២៤។

លោកសាស្រ្តាចារ្យលើកឡើងថា «សម្រាប់កំ​ណើនទំហំពាណ​ិជ្ជកម្មនេះវាបង្ហាញឲ្យឃើញសកម្មភាពងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា យើងមើលឃើញជាក់ស្តែងរបាយការណ៍ព្យាករសេដ្ឋកិច្ចរបស់ភាគីពាក់ព័ន្ធដូចជា រដ្ឋាភិបាល ស្ថាប័ន IMF និង World Bank ជាដើមសុទ្ធតែបង្ហាញនូវសញ្ញាវិជ្ជាមានដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងើបឡើងវិញប្រមាណ ៦.០% នៅក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រឡប់ទៅរកកំណើនដូចនៅមុនផ្ទុះជំងឺឆ្លងរាតត្បាតកូវីដ១៩ ពោលក្នុងរង្វង់ ៧% នៅឆ្នាំ ២០២៨ខាងមុខ»។

លោកបន្ថែមថា យើងមើលឃើញដែរថា កម្ពុជាបានភ្ជាប់ខ្លួនយ៉ាងស៊ីជម្រៅទៅនឹងពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទសចិនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការសម្រួលឲ្យមានលំហូរវិនិយោគដោយផ្ទាល់ពីចិនមកកម្ពុជា ពិសេសការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម សំណង់ និងវិស័យអចលនទ្រព្យ៕

អត្ថបទ៖ ផល កុសល រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

The post លោកស្រី ចម និម្មល ប្តេជ្ញាកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាសជំរុញកំណើនទំហំពាណិជ្ជកម្ម appeared first on Millions times.