ទេសចរវៀតណាម Archives - Millions times

កម្ពុជា-វៀតណាម ដាក់ផែនការរួមគ្នាទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាក្នុងរដូវកាលបៃតង
កម្ពុជា និងវៀតណាម រួមគ្នាសហការតភ្ជាប់ការដឹកជញ្ជូនទេសចរណ៍ ដើម្បីទាក់ទាញទេសចរអន្តរជាតិ និងក្នុងស្រុកឱ្យកាន់តែច្រើននៅក្នុងរដូវកាលបៃតង។ ប្រកាសរួមគ្នានេះបានធ្វើក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងទូតវៀតណាមប្រចាំភ្នំពេញ កាលព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖   Million Times

នៅក្នុងជំនួបនេះ កម្ពុជា វៀតណាម បានពិភាក្សាផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសគឺការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសជិតខាងទាំងពីរឱ្យច្រើនឡើងថែមទៀតក្នុងរដូវកាលបៃតងនេះ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួលនិងចំណេញពេលវេលា ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសដោយបង្កើនការហោះហើរត្រង់ និងទៀងទាត់ពីទីក្រុងធំៗ របស់វៀតណាមមកតំបន់ទេសចរណ៍កម្ពូជា ការសំរួលបែបបទធ្វើដំណើរ ព្រមទាំងកិច្ចសហការរៀបចំព្រឹត្តការណ៍ទេសចរណ៍ជាលក្ខណៈអន្តរជាតិថ្មីៗ និងទាក់ទាញ។ល។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyễn Minh Vũ បានបង្ហាញនូវទស្សនៈរួមគ្នាថា ទេសចរណ៍ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ចាត់ទុកថាមានសារៈសំខាន់ក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជន ព្រមទាំងបានជួយលើកកម្ពស់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ ហើយកំណើនចំនួនទេសចរវៀតណាមមកកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំនេះ បានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជាដែលធ្វើកម្ពុជាត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍មានសុខសុវត្តិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័សលើគ្រប់វិស័យពីសំណាក់អ្នកទេសចរ និងធុរជនវៀតណាម និងអន្តរជាតិ។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា នៅក្នុងឆ្នាំ២០២៤ ទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៧០០,១២៥ នាក់កើនឡើងចំនួន ២២.៩ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះភ្ញៀវទេសចរបរទេសដែលមកកម្ពុជាច្រើនជាងគេ មានដូចជា៖ ថៃ ២,១៤៦,៦៧៤ នាក់, វៀតណាម ១,៣៤០,៥៨៧ នាក់, ចិន ៨៤៨,៩៥២ នាក់, ឡាវ ៣៣៤,៤៤៨ នាក់, សហរដ្ឋអាម៉េរិក ២១៤,៥២៩ នាក់, សាធារណរដ្ឋកូរ៉េ ១៩២,៣០៥ នាក់, ឥណ្ឌូវនេស៊ី ១៦៦,៧៩៥ នាក់, បារាំង ១៣១,៧៣៨ នាក់, អង់គ្លេស ១១៥,១៤៨ នាក់, ជប៉ុន ១១២,៧១៨ នាក់៕

អត្ថបទ៖ លីហ្សា រូបភាព៖ ផេកក្រសួងទេសចរណ៍

The post កម្ពុជា-វៀតណាម ដាក់ផែនការរួមគ្នាទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាក្នុងរដូវកាលបៃតង appeared first on Millions times.