ទេសចរណ៍ Archives - Millions times

វិថីអាហារនៅខេត្តកំពតសង់រួចរាល់ គ្រោងបើកជាផ្លូវការនៅថ្ងៃទី១១ មេសា
អាជ្ញាធរខេត្តកំពត បានសាងសង់វិថីអាហាររួចរាល់ និងគ្រោងដំណើរការជាផ្លូវការនៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី៣០ ខែមីនានេះ បានជួបសំណេះសំណាលជាមួយអាជីវករ និងដឹកនាំរៀបចំការចាប់ឆ្នោតជ្រើសរើសតូបលក់ដូរចំណីអាហារនៅលើ «វិថីអាហារ» ក្រុងកំពត។ វិថីអាហារនេះ មានតូបលក់ដូរសរុបចំនួន ៥២តូប ដោយមានការលក់ដូរមុខម្ហូបចម្រុះជាច្រើនមុខ។

អ្វីដែលពិសេសបំផុតនោះ គឺការដាក់បញ្ចូលនូវប្រភេទនំខ្មែរប្រពៃណី នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។

រដ្ឋបាលខេត្តកំពត បានលើកឡើងថា តាមរយៈវិថីអាហារនេះ មិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយទៀតក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារ ដែលជាទំនៀមទម្លាប់ជាតិ តាមរយៈការរៀបចំឱ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។

រដ្ឋបាលខេត្តកំពត បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ចូលរួមគាំទ្រ និងទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់មរតកម្ហូបអាហារ ដែលពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្នុងទឹកដី «ក្រុងបេតិកភណ្ឌរស់រវើកជាមួយម្ហូបអាហារដ៏ឆ្ងាញ់ពិសារ» នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ រដ្ឋបាលខេត្តកំពត

second...

x

The post វិថីអាហារនៅខេត្តកំពតសង់រួចរាល់ គ្រោងបើកជាផ្លូវការនៅថ្ងៃទី១១ មេសា appeared first on Millions times.

គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ និងកសិ-ឧស្សាហកម្ម តម្លៃជាង ១១០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន
ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី ២១-២២ ខែ មីនា ឆ្នាំ ២០២៦បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើគម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគសរុបប្រមាណ ១១៦ លានដុល្លារអាម៉េរិក និង បង្កើតការងារប្រមាណ ១ ៦០០ កន្លែង។

គម្រោងវិនិយោគទាំង ៦ គម្រោង ដែលក្រុមហ៊ុនបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីមានគម្រោង ៥ នៅក្នុងខេត្តស្ទឹងត្រែង និង មានគម្រោង ១ នៅក្នុងខេត្តក្រចេះ ដោយមានសកម្មភាពវិនិយោគលើវិស័យទេសចរណ៍, កសិកម្ម កសិ-ឧស្សាហកម្ម, ការកែច្នៃគ្រាប់ស្វាយចន្ទី និងការវិនិយោគចិញ្ចឹមជ្រូកសាច់។

តាមដានជាមួយយើង៖   Million Times

កិច្ចប្រជុំពិភាក្សានេះ មានការអញ្ញើញចូលរួមពីតំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, រដ្ឋបាលខេត្តស្ទឹត្រែង, ​រដ្ឋបាលខេត្តក្រចេះ, សមាជិកអនុគណៈកម្មាធិការវិនិយោគខេត្ត, មន្ទីរជំនាញពាក់ព័ន្ធ, រដ្ឋបាលស្រុក ឃុំ ភូមិ ព្រមទាំងតំណាងក្រុមហ៊ុន និង មន្រ្តីបច្ចេកទេសពាក់ព័ន្ធ។

ឯកឧត្តមប្រធានអង្គប្រជុំ បានរំលេចអំពីតួនាទី និង ភារកិច្ច ព្រមទាំងសារៈសំខាន់របស់ ក.វ.ឦសាន ក្នុងនាមជាច្រកចេញចូលតែមួយ, ការដោះស្រាយបញ្ហាការវិនិយោគជាកញ្ចប់នៅហ្នឹងកន្លែង ព្រមទាំងគូសបញ្ជាក់អំពីភាពម្ចាស់ការពីតំណាងរដ្ឋបាលខេត្តនីមួយៗក្នុងការចូលរួមទាក់ទាញ, ការជំរុញ, ការគាំពារ, និង ការថែទាំការវិនិយោគនៅក្នុងមូលដ្ឋានរបស់ខ្លួន។

បន្ទាប់មកក្រុមការងារ ក៏បានចុះពិនិត្យទីតាំងគម្រោងវិនិយោគផ្ទាល់របស់ក្រុមហ៊ុន ដើម្បីពិភាក្សាពីស្ថានភាពទូទៅ និង បញ្ហាប្រឈមរបស់ក្រុមហ៊ុន ផ្លាស់ប្តូរមតិយោបល់ ក៏ដូចជាការប្រឹក្សាយោបល់តាមការស្នើសុំរបស់ក្រុមហ៊ុននីមួយៗ ក្នុងគោលបំណងជំរុញការវិនិយោគ និង ការពង្រីកការវិនិយោគ ជាពិសេសការទទួលបានគោលការណ៍លើកទឹកចិត្តពិសេស ជូនក្រុមហ៊ុនដែលកំពុងវិនិយោគលើការដាំដុះដំណំាកសិកម្ម ឱ្យឈានទៅរកការវិនិយោគលើការកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់៕

អត្ថបទ៖ ប៊ី

second...

x

The post គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ និងកសិ-ឧស្សាហកម្ម តម្លៃជាង ១១០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន appeared first on Millions times.

បណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន ជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរនៅកម្ពុជា
បណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន គឺជាផលិតផលទេសចរណ៍ថ្មីប្រកបដោយនវានុវត្តន៍ និងផ្តល់ភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរកម្ពុជា ចិន និងអន្តរជាតិមកទេសចរនៅកម្ពុជា ពិសេសភ្ញៀវទេសចរអាចធ្វើការទូទាត់ប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធ QR ជាធម្មតា។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីដាក់ឱ្យដំណើរការ “សេវាកម្មទូទាត់ប្រាក់ឆ្លងដែន និងកាតឥណពន្ធទេសចរណ៍កម្ពុជា-ចិន” ដែលរៀបចំឡើងដោយធនាគារ Bank of China សាខាភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ។

កម្មពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ Zhong Jie អគ្គទីប្រឹក្សា ការិយាល័យ សេដ្ឋកិច្ចពាណិជ្ជកម្មអមស្ថានទូតចិនប្រចាំកម្ពុជា, លោក Sun Yu នាយកប្រតិបត្តិនៃធនាគារ Bank of China សាខាហុងកុង លោក អ៊ុក សារ៉ាត់ តំណាងធនាគារជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសមកពីស្ថាប័នរដ្ឋ ឯកជន ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ហិរញ្ញវត្ថុ និងដៃគូអាជីវកម្មជាច្រើន នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនៃកម្មវិធីដ៏សំខាន់នេះ គណៈអធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដ៏ល្អក្នុងការបង្កើតបណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិនដែលផ្តល់នូវភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរ ឬ អ្នកធ្វើដំណើរចិន ឬ អន្តរជាតិដែលអញ្ជើញមកដល់កម្ពុជា អាចធ្វើការទូទាត់ប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធ QR ជាធម្មតា។

ការផ្តល់សេវាកម្មនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត និងគួរជាទីមោទនៈរបស់រដ្ឋាភិបាលកម្ពុជា និងចិនលើការធ្វើបរិវត្តកម្មឌីជីថលលើផ្នែកទេសចរណ៍ ហរិញ្ញវត្ថុ និងប្រព័ន្ធទូទាត់ឆ្លងប្រទេស (QR) ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដែលឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកជាអាទិភាព ដែលមានគោលដៅរួមគឺការកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ និងជាយន្តការថ្មីជួយបង្កើនសន្ទុះយុទ្ធនាការទេសចរណ៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។

តាមដានជាមួយយើង៖   Million Times

ឆ្លៀតក្ន្ងងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងបន្តឥតឈប់ឈររបស់ស្ថានទូតចិនប្រចាំកម្ពុជា និងធនាគារចិន សាខាភ្នំពេញ ជាដៃគូសហប្រតិបត្តិការដ៏សំខាន់មួយរបស់ក្រសួងទេសចរណ៍ ក្នុងការជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងកំណើនភ្ញៀវទេសចរចិន និងអន្តរជាតិមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀតក្នុងឆ្នាំ២០២៦ នេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា កម្ពុជាមានការធានាផ្តល់ជូននូវសុខសុវត្ថិភាព និងសន្តិសុខដល់ភ្ញៀវទេសចរអន្តរជាតិ និងធុរជនបរទេសដែលកំពុងស្នាក់នៅ ទស្សនា និងធ្វើដំណើរនៅកម្ពុជាជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលជាអ្នកដឹកនាំបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

សូមបញ្ជាក់ជូនថា ការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែន និងបណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន មិនត្រឹមតែជំរុញការទូទាត់ដោយពុំប្រើសាច់ប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកធ្វើទំនើបកម្ម និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍តាមបែបឌីជីថល និងឱ្យកាន់តែសម្បូរបែបឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរចិន និងអន្តរជាតិជំរុញកំណើនភ្ញៀវទេសចរចិន និងអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ព្រមទាំងផ្តល់នូវកាលានុវត្តភាពវិនិយោគកាន់តែច្រើន៕​

អត្ថបទ៖ ប៊ី

second...

x

The post បណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន ជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរនៅកម្ពុជា appeared first on Millions times.

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ខេត្តស្ទឹងត្រែង ជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយ ដែលមិនគួរឱ្យខកខានក្នុងការមកកម្សាន្ត និងទស្សនា
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា សក្តានុពលធម្មជាតិដ៏មហិមានៃខេត្តស្ទឹងត្រែង បានធ្វើឱ្យខេត្តស្ទឹងត្រែង ក្លាយជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយ ដែលមិនគួរឱ្យខកខានក្នុងការមកកម្សាន្ត និងទស្សនា ពោលគឺខេត្តស្ទឹងត្រែង ជាចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលហូរចាក់បញ្ចូលគ្នាក្លាយជាប្រព័ន្ធជីវៈចម្រុះដ៏កម្រ និងមានសារៈសំខាន់បំផុតសម្រាប់ពិភពលោក។

ឯកឧត្តម ហួត ហាក់ បានថ្លែងដូច្នេះកាលពីថ្ងៃទី៧ ខែមីនា​​ ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះស៊ីក្លូនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរួមគ្នា ក្រោមប្រធានបទ៖ «ស្ទឹងត្រែងលើសពីទន្លេ, លើសពីធម្មតា» នេះសបញ្ជាក់ឱ្យឃើញពីខេត្តស្ទឹងត្រែងមានសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ប្លែក និងសម្បូរបែប ព្រមទាំងដើម្បីជួយគាំទ្រដល់សមាគមស៊ីក្លូកម្ពុជាទៀតផង។

តាមដានជាមួយយើង៖   Million Times

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា តាមរយៈក្រសួងទេសចរណ៍, មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង, មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងខេត្តទាំង៤ ដោយមានកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តស្ទឹងត្រែង និង រដ្ឋបាលខេត្តទាំង៤ផ្សេងទៀត (ខេត្តកណ្តាល, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ,ខេត្តក្រចេះ) រួមជាមួយសមាគមស៊ីក្លូកម្ពុជា បានដឹកនាំដំណើរព្យុហយាត្រាជិះស៊ីក្លូពីភ្នំពេញ មកកាន់ខេត្តស្ទឹងត្រែង ក្នុងចម្ងាយជាង ៣៧០គីឡូម៉ែត្រ ដែលប្រើប្រាស់រយៈពេលចំនួន ៦ថ្ងៃ (ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា)។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា សកម្មភាពដែលមានភាពប្រទាក់ក្រឡាគ្នាខាងលើនេះ គឺជាយុទ្ធសាស្ត្រច្នៃប្រឌិតមួយ ដែលបង្ហាញពីការអភិរក្សមរតកវប្បធម៌ស៊ីក្លូកម្ពុជា និងការផ្សារភ្ជាប់ជាមួយបងប្អូនសមាជិកស៊ីក្លូកម្ពុជា គឺជាអ្នកផ្តល់សេវាកម្មទេសចរណ៍ជួរមុខដ៏គួរឱ្យគោរព។ នេះជាការរំលឹកថាស៊ីក្លូ មានលក្ខណៈពិសេសលើសពីមធ្យោបាយដឹកជញ្ជូនធម្មតា, ស៊ីក្លូ គឺជាអត្តសញ្ញាណមួយរបស់ខ្មែរ, គឺជានិមិត្តសញ្ញានៃភាពអត់ធ្មត់ កម្លាំង និងក្តីសង្ឃឹម។

ជាការពិតណាស់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តថា ការធ្វើដំណើរដ៏វែងឆ្ងាយនេះ បានក្លាយជាសារមួយដ៏មានអត្ថន័យដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ថា វិស័យទេសចរណ៍ គឺជាការរួមចំណែករបស់មនុស្សគ្រប់រូប ហើយសាមគ្គីភាពរបស់យើងគឺជាកម្លាំងចលករ ដែលធ្វើឱ្យវិស័យទេសចរណ៍អាចឈានទៅមុខបានយ៉ាងស្វាហាប់៕

អត្ថបទ៖ ប៊ី

second...

x

The post ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ខេត្តស្ទឹងត្រែង ជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយ ដែលមិនគួរឱ្យខកខានក្នុងការមកកម្សាន្ត និងទស្សនា appeared first on Millions times.

ក្រុមហ៊ុនម៉ាឡេស៊ីល្បីៗ សហការនាំព្រឹត្តិការណ៍ទេសចរណ៍ធំៗកម្រិតអន្តរជាតិមកកម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិនពីប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបពិភាក្សា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោក Michael Cheow បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលអនុញ្ញាតជូនរូបលោក និងសហការី ជាតំណាងក្រុមហ៊ុនពីប្រទេសម៉ាឡេស៊ីចូលជួបសម្តែងការគួរសម និងស្នើសុំការគាំទ្រ និងការផ្តល់អនុសាសន៍លើគម្រោងឈ្មោះថា “The Kingdom’s Grand Prix & Gala” ដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជំរុញវិស័យទេសចរណ៍ជាលក្ខណៈអន្តរជាតិ។

តាមដានជាមួយយើង៖   Million Times

ព្រឹត្តិការណ៍មានចំនួន ៣ ធំៗ គឺ៖ មហោស្រពតន្ត្រីអន្តរជាតិ ដែលជាពិធីបុណ្យតន្ត្រីកម្រិតពិភពលោក ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទាំងទេពកោសល្យសិល្បៈសម័យទំនើប និងមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា; ២).ការប្រណាំងទូកល្បឿនលឿនអាជីព ដែលជាព្រឹត្តិការណ៍កីឡាលើទឹកដ៏រំភើបញាប់ញ័រនៅតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ដើម្បីលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងការយល់ដឹងអំពីបរិស្ថាន និង៣).ការប្រណាំងរថយន្តកម្រិត GT (Grand Touring)​ ដែលជាព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ឆ្នើម ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ទៅកាន់មជ្ឈដ្ឋានអ្នកស្នេហាវិស័យយានយន្តអន្តរជាតិ និងក្រុមទេសចរដែលនិយមចំណាយខ្ពស់។

លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា ព្រឹត្តិការណ៍ទាំងនេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការត្រៀមលក្ខណៈរួចរាល់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិខ្នាតធំ និងទំនើបៗផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងទេសចរណ៍ ចំពោះការរៀបចំព្រឹត្តការណ៍ដ៏ធំ និងកម្រិតអន្តរជាតិជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ ដែលនឹងក្លាយជាសមិទ្ធផលគួរជាទីមោទនៈសម្រាប់អ្នកវិនិយោគ និងផលប្រយោជន៏សេដ្ឋកិច្ចដ៏ធំធេងចំពោះប្រជាពលរដ្ឋកម្ពុជាដែលទទួលបានពីព្រឹត្តិការណ៍ទេសចរណ៍នេះ។

ឆ្លៀតក្នុងឱកាសនេះ ​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើលោកប្រធានក្រុមហ៊ុន និងប្រតិភូធុរជនម៉ាឡេស៊ី បន្តជួយផ្សព្វផ្សាយសារវិជ្ជមាន និងកត្តាសុខសន្តិភាពពីកម្ពុជាទៅកាន់ប្រជាជនម៉ាឡេស៊ី ដោយបានបញ្ជាក់ផងថាកម្ពុជា នៅតែជាគោលដៅទេសចរណ៍សុខសុវត្ថិភាព ពោរពេញដោយសក្តានុពលខ្ពស់សម្រាប់ការវិនិយោគវិស័យទេសចរណ៍៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រុមហ៊ុនម៉ាឡេស៊ីល្បីៗ សហការនាំព្រឹត្តិការណ៍ទេសចរណ៍ធំៗកម្រិតអន្តរជាតិមកកម្ពុជា appeared first on Millions times.

កម្មវិធី Vee Together by Visa គាំទ្រអាទិភាពជាតិ ក្នុងការពង្រឹងភាពប្រកួតប្រជែងផ្នែកទេសចរណ៍
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្មវិធី Vee Together by Visa គាំទ្រអាទិភាពជាតិ ក្នុងការពង្រឹងភាពប្រកួតប្រជែងផ្នែកទេសចរណ៍ និងធានាថាអាជីវកម្មខ្នាតតូចទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីការបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជា។

ឯកឧត្តម ហួត ហាក់ បានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធីរបស់ក្រុមហ៊ុន VISA “Digitally Inclusive Commerce Ecosystem (DICE)” កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦។

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃកម្មវិធីនេះ មានការចូលរួមពីឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក Arturo Planell អនុប្រធានជាន់ខ្ពស់ អ្នកគ្រប់គ្រងប្រចាំប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ លោក Dmytro Kolechko នាយកប្រតិបត្តិធនាគារ Wing កម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសមកពីក្រសួងទេសចរណ៍ VISA ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី ធនាគារ Wing មូលនិធិអាស៊ី សាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមហ៊ុន Good Return សរុបប្រមាណជាង ១០០ នាក់ នៅសណ្ឋាគារ Rosewood Phnom Penh។

តាមដានជាមួយយើង៖   Million Times

ថ្លែងនៅក្នុងពិធីមួយ វាគ្មិនសំខាន់ៗទាំងអស់ សុទ្ធតែមានទស្សនៈរូមគ្នាថា គំនិតផ្តួចផ្តើមនេះ ពិតជាដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា និងការផ្តល់នូវសេវាទូទាត់ប្រាក់ឌីជីថលដ៏ងាយស្រួលសម្រាប់អ្នកធ្វើដំណើរដែលមកកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិអាចទូទាត់តាមប្រព័ន្ធឌីជីថលជាប្រាក់រៀលកម្ពុជា ដោយប្រើវិធីទូទាត់ដែលពួកគេបានប្រើប្រាស់រួចហើយ។ នេះមានន័យថា ឥឡូវនេះអ្នកដំណើរ អាចធ្វើការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែស្កេនលេខកូដ KHQR នៅទីតាំងអាជីវករប្រមាណ ៤,៥ លានកន្លែងទូទាំងប្រទេស ចាប់ពីហាងកាហ្វេរហូតដល់ផ្សារក្នុងស្រុក និងរ៉ឺម៉កកង់បី។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់វិស័យឯកជនដែលបានសហការគ្នាដើម្បីបង្កើតផលិតផលទេសចរណ៍ដែល មានតម្លៃបន្ថែម និងប្រកបដោយភាពច្នៃប្រឌិត តាមរយៈការរួមបញ្ចូលប្រព័ន្ធទូទាត់ប្រាក់ជាឌីជីថលផ្តល់ដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ដែលបានផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់អ្នកធ្វើដំណើរ ជាពិសេសភ្ញៀវទេសចរ ក៏ដូចជាទាក់ទាញ និងលើកទឹកចិត្តប្រជាជនឱ្យចំណាយប្រាក់ក្នុងស្រុក និងជួយគាំទ្រដល់សេដ្ឋកិច្ចក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងលើកកម្ពស់កិច្ចសហការរវាងភាគីឯកជនដែលមកពីវិស័យផ្សេងៗ ដើម្បីបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងបទពិសោធន៍ធ្វើដំណើរដ៏រលូនសម្រាប់ភ្ញៀវទេសចរ និងអ្នកទស្សនា។ ដោយសារវិស័យទេសចរណ៍ជាវិស័យអន្តរវិស័យ ដែលទាមទារកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងសាធារណៈ នៅថ្នាក់ក្រោមជាតិ ជាតិ និងអន្តរជាតិ ដោយផ្អែកលើគោលការណ៍ “ជវភាពនៃតួអង្គតែមួយ”៕

អត្ថបទ៖ ប៊ី

second...

x

The post កម្មវិធី Vee Together by Visa គាំទ្រអាទិភាពជាតិ ក្នុងការពង្រឹងភាពប្រកួតប្រជែងផ្នែកទេសចរណ៍ appeared first on Millions times.

ទេសចរណ៍ភាពយន្ត ជួយជំរុញគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍លើកឡើងថា ទេសចរណ៍ភាពយន្ត (Film Tourism) មិនមែនគ្រាន់តែជាការកម្សាន្តតាមកញ្ចក់ទូរទស្សន៍ ឬផ្ទាំងសំពត់សប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញបំផុត។

ឯកឧត្តម ហួត ហាក់ បានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាគណៈអធិបតីក្នុង «ព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនអបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន» នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងបណ្តោយមាត់ទន្លេ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

តាមដានជាមួយយើង៖   Million Times

តាមរយៈសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ លោក An Xiaoyu (អាន ស៊ាវយូ) ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រីជាមន្រ្តីរាជការពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបានញុំាងឱ្យកម្មវិធីសម្រេចបានដោយជោគជ័យ និងជាការការអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន និងវិស័យវប្បធម៌នៃប្រទេសទាំងពីរ។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មិនត្រឹមតែជាការរំលឹកជោគជ័យនៃការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជាចិននាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានផ្សារភ្ជាប់ដួងចិត្តប្រជាជន និងផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសចិនតាមរយៈសាច់រឿងរបស់ភាពយន្ត។ តាមរយៈព្រឹត្តិការណ៍នេះ បានជំរុញឱ្យមានការផ្លាស់ប្ដូរវិស័យវប្បធម៌ ទេសចរណ៍ និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរដោយស្មោះចំពោះវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលបានសហការជាមួយក្រុមការងារមកពីគ្រប់ផ្នែក ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មហោឡារិកនេះឡើង ប្រកបដោយភាពច្នៃប្រឌិត និងភាពអស្ចារ្យ ដើម្បីផ្តល់ជាអាហារចក្ខុដ៏មានគុណតម្លៃ ជូនដល់សាធារណជនយើងទាំងក្នុងទិដ្ឋភាពអប់រំ វប្បធម៌ ទេសចរណ៍ និងការកម្សាន្ត។

ឯកឧត្តម បានថ្លែងបន្តថា ទន្ទឹមនឹងនេះ ការរៀបចំព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី១០» នាឱកាសនេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់ និងជាមោទនភាពថ្មីមួយទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពលេចធ្លោ ភាពទាក់ទាញ និងភាពរស់រវើកនៅលើឆាកអន្តរជាតិ។

ឯកឧត្តម ហួត ហាក់ បានបន្តថា ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ មិនត្រឹមតែជាការផ្តល់ជូននូវការកម្សាន្ត និងចំណេះដឹងតាមរយៈសិល្បៈភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែ គឺជាវេទិកាដ៏មានគុណតម្លៃក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការទេសចរណ៍ វប្បធម៌ និងសិល្បៈភាពយន្តរវាងកម្ពុជា និងមិត្តចិនឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ហើយក៏បង្កើតជានូវទេសចរណ៍ភាពយន្ត (Film Tourism) ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួចមួយក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញបំផុត។

សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំនេះ រថយន្តចាក់បញ្ចាំងភាពយន្តបានធ្វើដំណើរពាសពេញ ២៥ ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា បានចាក់បញ្ចាំងភាពយន្តល្អៗជាង ៣០០ លើក និងមានអ្នកទស្សនាសរុបជាង ១០ ម៉ឺននាក់៕

អត្ថបទ៖ ប៊ី

second...

x

The post ទេសចរណ៍ភាពយន្ត ជួយជំរុញគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញ appeared first on Millions times.

រដ្ឋបាលខេត្ត ជំរុញការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាបទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានជំនួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន DUBAI AMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ។

កិច្ចពិភាក្សាការងារនេះ ត្រូវបានធ្វើឡើង រវាងលោក ង៉ូវ សេងកាក់ និងលោកស្រី MATH AMIRORS នាយិកាប្រតិបត្តិ ក្រុមហ៊ុន DUBAI AMIRAKLETOUR និងជាប្រធានហើយ និងក្រុមការងារពាណិជ្ជកម្មតភ្ជាប់រវាងទីក្រុង ឌូបៃ និង ប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប ព្រមទាំងតំណាងក្រុមហ៊ុនទេសចរណ៍ និងអ្នកផ្សព្វផ្សាយមាតិកាទេសចរណ៍មកពី អារ៉ាប់អេមីរ៉ាត ផងដែរ។

តាមដានជាមួយយើង៖   Million Times

កិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗ ដូចតទៅ៖ ទី១. ពង្រឹងការតភ្ជាប់ និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបភាគីទាំងពីរ បានពិភាក្សាអំពីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ តាមរយៈការរៀបចំជំនួបពាណិជ្ជកម្ម (B2B) ការចូលរួមវេទិកា និងព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ដើម្បីបង្ហាញពីសក្តានុពល និងភាពទាក់ទាញនៃវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ។

ទី២. បង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ៖ ផ្តោតលើការទាក់ទាញភ្ញៀវទេសចរពីទីផ្សារថ្មីៗ ជាពិសេសតំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងអាស៊ី ក្នុងគោលបំណងបង្កើនប្រាក់ចំណូលជាតិ និងបង្កើតឱកាសការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។

ទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន៖ ជំរុញកិច្ចសហការរវាងអាជ្ញាធរខេត្ត ជាមួយក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងវិនិយោគិន ដើម្បីរួមចំណែកអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងលើកកម្ពស់គុណភាពសេវាកម្មឱ្យសមស្របតាមស្តង់ដារអន្តរជាតិ។

ទី៤. លើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន៖ ការកើនឡើងនៃចំនួនភ្ញៀវទេសចរ នឹងរួមចំណែកគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដូចជា ភោជនីយដ្ឋាន សិប្បកម្ម សណ្ឋាគារ និងសេវាកម្មមូលដ្ឋានផ្សេងៗ ដែលជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ជាមួយនឹងជំនួបនេះ ភាគីទាំងពីរក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ រវាងទីផ្សារអារ៉ាប់អេមីរ៉ាត និងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព៕

អត្ថបទ៖ ប៊ី

second...

x

The post រដ្ឋបាលខេត្ត ជំរុញការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាបទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ appeared first on Millions times.

កម្ពុជា-គុយបា ឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍គុយបា ឯកភាពចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។​ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា អមដំណើរដោយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-គុយបា ក្នុង​ឱកាសបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។

តាមដានជាមួយយើង៖   Million Times

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តមអនុរដ្ឋមន្ត្រីទេសចរណ៍នៃសាធារណរដ្ឋគុយបា អំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងគុយបាតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ។

ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពនេះ ត្រូវបានពង្រឹងពង្រីកពូនជ្រុំដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសលើវិស័យទេសចរណ៍ដែលប្រទេសទំាងពីរសុទ្ធតែមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជននៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនៃជំនួបប្រកបដោយភាតរភាពនេះ ឯកឧត្តមអនុរដ្ឋមន្រ្តីទេសចរណ៍នៃសាធារណរដ្ឋគុយបា បានថ្លែងអំពីចំណាប់អារម្មណ៍លើការអភិវឌ្ឍលើគ្រប់វិស័យនៃប្រទេសកម្ពុជាក្នុងកំឡុងពេលទស្សនកិច្ចការងាររយៈពេល ២ ថ្ងៃកន្លងមក និងសូមថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ដែលបានជួយសម្របសម្រួលឱ្យមានជំនួបជាមួយសមាគមទេសចរណ៍កម្ពុជា ធំៗ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍គុយបា។

ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានជម្រាបជូនពីគោលបំណងចម្បងៗ នៃទស្សនកិច្ចការងារនៅកម្ពុជានាពេលនេះ រួមមានសំណើចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដែលគ្រោងនឹងធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៃប្រទេសគុយបានាពេលខាងមុខ និងការរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីសហការជម្រុញវិស័យទេសចរណ៍ ពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារទេសចរណ៍ ស្របពេលដែលការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរមានភាពងាយស្រួលតាមរយៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ពីរាជធានីភ្នំពេញ និងរដ្ឋធានីឡាហាវ៉ាណា ដោយឆ្លងកាត់តាមទីក្រុងអ៊ីស្តាន់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ៕

second...

x

The post កម្ពុជា-គុយបា ឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ appeared first on Millions times.

អបអរសាទរ! ផ្លូវថ្មើរជើងចតុមុខ ក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ
ផ្លូវថ្មើរជើងចតុមុខ ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការបានរយ:ពេល ១ ឆ្នាំហើយ។ នេះបើយោងការបញ្ជាក់របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៦។

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង ៦ ល្ងាច រហូតដល់ម៉ោង ១១ យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរឡើយ។

ផ្លូវ ១ ខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរណ៍ប្រមាណពី ៨ ម៉ឺន ទៅ ១០ ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានមកលេងកម្សាន្ត និងបានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត ១.៤០០ កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ ១.០០០ នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ ៤០០ស្តង់ ផ្សេងទៀត។

តាមដានជាមួយយើង៖   Million Times

រាជធានីភ្នំពេញជាប់ ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក ជាទីក្រុងសប្បាយភាពពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេព្រមទាំងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង ២០ សម្រាប់ឆ្នាំ ២០២៦ នេះ ផងដែរ។

ភាពជោគជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខក្នុងរយៈពេល១ឆ្នាំនេះ អាចកើតឡើងទៅ បាន គឺដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ៕​

អត្ថបទ៖ ប៊ី

second...

x

The post អបអរសាទរ! ផ្លូវថ្មើរជើងចតុមុខ ក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ appeared first on Millions times.