ទឹកស្អាត Archives - Millions times

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងតម្លៃជាង ៣១ លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដែលជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងក្រុងបាត់ដំបង និងតំបន់ជុំវិញ។

ពិធីសម្ពោធត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះចំណាយថវិកាសរុបប្រមាណ ៣១,៧៧ លានដុល្លារអាមេរិក ដែលជាគម្រោង​សហហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមដានជាមួយយើង៖   Million Times

គម្រោងនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សីមានៃក្រុងបាត់ដំបង ដោយបានចាប់ផ្តើមសាងសង់ក្នុងខែកក្កដា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលរួមមានស្ថានីយបូមទឹកឆៅមួយ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតសមត្ថភាព ៥០.០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយប្រវែង ៩៤ គីឡូម៉ែត្រ។

ជាមួយការដាក់ឱ្យដំណើរការប្រព័ន្ធនេះ រដ្ឋាករទឹកបាត់ដំបងបានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនជាងពីរដង និងពង្រីកការតភ្ជាប់បណ្តាញថ្មីជូនដល់ ១៦.៧៩៨ គ្រួសារបន្ថែមទៀត ដែលគ្របដណ្តប់ប្រមាណ ៧៦% នៃតំបន់សេវាកម្មរបស់ខ្លួន។

ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ​បង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកបាត់ដំបងពី ៣៣.៥២០ ម៣/ ថ្ងៃ ទៅដល់ ៨៣.៥២០ ម៣/ ថ្ងៃ, កើន ១៤៨%។ មានន័យថា បងប្អូនប្រជាពលរដ្ឋ រួមទាំងផលិតករ សេវាករ និងអាជីវករជាច្រើន នឹងអាចទទួលបានសេវាទឹកស្អាតដែលមានគុណភាព សុវត្ថិភាព ចីរភាព និងថ្លៃសមរម្យ ដើម្បីធ្វើឱ្យសុខុមាលភាពកាន់តែល្អប្រសើរ និងជីវភាពកាន់តែរីកចម្រើន។”

អ្នកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី បានរំលេចពីគុណប្រយោជន៍​ដ៏ទូលំទូលាយនៃគម្រោង ដោយលើកឡើងថា៖ “ការផ្គត់ផ្គង់ទឹកស្អាតដែលអាចទុកចិត្តបាន លើកកម្ពស់សុខភាពសាធារណៈ សន្សំពេលវេលាសម្រាប់គ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន។ ខណៈដែលនគរូបនីយកម្មកំពុងមានសន្ទុះយ៉ាងលឿន ការទទួលបានទឹកស្អាតដែលមានសុវត្ថិភាព និងតម្លៃសមរម្យ មានសារសំខាន់ចំពោះផលិតភាព និងគុណភាពជីវិត។”

ដៃគូសំខាន់មួយទៀតរបស់គម្រោងគឺទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលបាននិងកំពុងគាំទ្រវិស័យទឹកស្អាតនៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ អ្នកស្រី Sandrine Boucher នាយិកាប្រចាំប្រទេសកម្ពុជា របស់ AFD បានលើកឡើងថា៖ “សមិទ្ធផលថ្មីនេះគឺលើសពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត។ វាគឺជាការវិនិយោគទៅលើប្រជាជន សុខភាពសាធារណៈ និងអនាគតរបស់ក្រុងបាត់ដំបង។ ខ្ញុំមានជំនឿ​ថាក្រុងបាត់ដំបងនឹងបន្តរីកចម្រើន សេដ្ឋកិច្ចរឹងមាំ ប្រកបដោយសមភាព និងសមធម៌ក្នុងសង្គម។”

គម្រោងនេះក៏បង្ហាញពីភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់វិស័យទឹកស្អាត រួមចំណែកកែលម្អជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍទីក្រុង និងតំបន់ប្រជុំជនប្រកបដោយចីរភាព​ និងបរិយាបន្ន៕

អត្ថបទ៖ ប៊ី

second...

x

The post ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងតម្លៃជាង ៣១ លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ appeared first on Millions times.

ក្រសួងឧស្សាហកម្ម និងធនាគារ AIIB ជំរុញគម្រោងអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៦ បានទទួលជួបគណៈប្រតិភូធនាគារ​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដឹកនាំដោយលោកជំទាវ Zou Jiayi អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ AIIB ដើម្បីពិភាក្សាការពង្រឹងកិច្ចសហការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអាទិភាពអភិវឌ្ឍន៍នៅកម្ពុជា។

កិច្ចពិភាក្សាអាហារថ្ងៃត្រង់នេះ បានផ្តោតលើគម្រោងសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទានដែលកំពុងអនុវត្ត និងគម្រោងសក្តានុពល ជាពិសេសគម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនប្រកបដោយនិរន្តរភាព (USWSDP) ដែលមានគោលដៅពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងគាំទ្រគោលដៅសម្រេចសកលកម្មសេវាទឹកស្អាតនៅត្រឹមឆ្នាំ២០៣០។

ភាគីទាំងពីរក៏បានពិភាក្សាឱកាសសហការ ក្រោម “ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៦–២០២៨” រួមទាំងឱកាសទទួលបានហិរញ្ញប្បទានបន្ថែម និងគម្រោងថ្មីៗ ដើម្បីពង្រីកវិសាលភាពហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងពង្រឹងសមត្ថភាពស្ថាប័ន។

កិច្ចពិភាក្សាអាហារថ្ងៃត្រង់នេះបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងធនាគារ AIIB ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្ន៕

តាមដានជាមួយយើង៖   Million Times

អត្ថបទ៖ ប៊ី

second...

x

The post ក្រសួងឧស្សាហកម្ម និងធនាគារ AIIB ជំរុញគម្រោងអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា appeared first on Millions times.

កម្ពុជា និងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់
សិក្ខាសាលាស្ដីពីទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ កម្ពុជា-ជប៉ុន លើកទី១៨ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការផ្ទេរ និងលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់» ដោយមានអ្នករៀបចំគោលនយោបាយ អ្នកជំនាញ និងប្រតិបត្តិករប្រមាណ ៣៥០ នាក់ ចូលរួមផ្លាស់ប្តូរបទពិសោធ បច្ចេកទេស និងបច្ចេកវិទ្យា។

សិក្ខាសាលា ដែលបានប្រព្រឹត្តទៅកាលកាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ត្រូវបានសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសាធារណការ និងដឹកជញ្ជូន, សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា, ការិយាល័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ទីក្រុងគីតាគ្យូស៊ូ, និងសមាគមធុរកិច្ចទឹកស្អាតក្រៅប្រទេសគីតាគ្យូស៊ូ ក្រោមការគាំទ្រពីស្ថានទូតជប៉ុន, ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន, និងអង្គការ JICA។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារសំខាន់នៃការផ្ទេរបច្ចេកវិទ្យា ជំនាញបច្ចេកទេសពាក់ព័ន្ធនឹងទឹកស្អាត និងនិរន្តរភាពវិស័យសម្រាប់រយៈពេលវែង។

តាមដានជាមួយយើង៖   Million Times

កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន, ឯកឧត្តម HIROYUKI Ishii អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន, អភិបាលរងក្រុងគីតាគ្យូស៊ូ រួមជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប។

ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្ពុជាបានកំណត់គោលដៅជាតិក្នុងការសម្រេចឱ្យបានសកលកម្មទឹកស្អាតត្រឹមឆ្នាំ២០៣០ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យឆ្នាំ២០៥០របស់ខ្លួន។

ឯកឧត្តម ស៊ឹម ស៊ីថា បានលើកឡើងថា៖ “ការអភិវឌ្ឍ និងការគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ មិនត្រឹមតែជួយលើកកម្ពស់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាគន្លឹះក្នុងការបង្កើនទំនុកចិត្ត និងទាក់ទាញការវិនិយោគពីវិស័យឯកជនជាតិ និងអន្តរជាតិ សម្រាប់ការបង្កើតគុណភាពផលិតកម្ម-អាជីវកម្មនៅកម្ពុជាផងដែរ។”

បច្ចុប្បន្ន បណ្តាញផ្គត់ផ្គង់ទឹកស្អាតត្រូបានពង្រីកដល់ ៧.៩៩៨ ភូមិនៅទូទាំងប្រទេស។ បរិមាណផលិតទឹកស្អាតជាមធ្យមមានចន្លោះពី ៤០ ទៅ ៥០ លានម៉ែត្រគូបក្នុងមួយខែ ដែលក្នុងនោះប្រតិបត្តិករឯកជនរួមចំណែកប្រមាណ ៣៥ ភាគរយ៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា និងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ appeared first on Millions times.

ជប៉ុនគ្រោងពង្រីកអាជីវកម្មទឹកស្អាតនៅកម្ពុជា
គណៈប្រតិភូក្រុងគីតាគ្យូស៊ូ ប្រទេសជប៉ុន បានបង្ហាញ បំណងពង្រីកប្រតិបត្តិការអាជីវកម្មទឹកស្អាតរបស់ខ្លួននៅកម្ពុជា។ ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងរបស់វិស័យឯកជនជប៉ុនក្នុងអាជីវកម្មទឹកស្អាតនៅកម្ពុជា។

គណៈប្រតិភូ ដែលដឹកនាំដោយឯកឧត្តម Eguchi Tetsuro អភិបាលរងទីក្រុងគីតាគ្យូស៊ូ រួមមានតំណាង អង្គភាពទឹកស្អាតនិងទឹកកខ្វក់របស់ក្រុង សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសនៃទីក្រុងគីតាគ្យូស៊ូ (KOWBA) និងតំណាងក្រុមហ៊ុនឯកជនជប៉ុន។

ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់ទីក្រុងនិងប្រជាជនគីតាគ្យូស៊ូ ចំពោះការបន្តគាំទ្រវិស័យទឹកស្អាតរបស់កម្ពុជា ព្រមទាំងបានរំលេចថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ធ្វើឡើងស្របពេលនឹងសិក្ខាសា​លាស្តីពីទឹកស្អាតនិងទឹកកខ្វក់ កម្ពុជា-ជប៉ុន ដែលនឹងរៀបចំឡើងនៅថ្ងៃបន្ទាប់។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តមបានលើកឡើងថា៖ “យើងរីករាយដែលទីក្រុងគីតាគ្យូស៊ូបាននាំយកក្រុមហ៊ុនក្នុងវិស័យទឹកស្អាតជាច្រើនរបស់ជប៉ុនមកសហការជាមួយកម្ពុជា។ វិស័យនេះមានសារសំខាន់មិនត្រឹមតែសម្រាប់សុខភាពសាធារណៈ និងការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជំរុញវិស័យធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។”

កាលពីខែតុលា ឆ្នាំ២០២៥ ទីក្រុងគីតាគ្យូស៊ូ និងសមាគម KOWBA បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានប្រវត្តិតាំងពីឆ្នាំ១៩៩៦មក។

ឯកឧត្តមអភិបាលរងទីក្រុងបានលើកឡើងថា៖ “ភាពជាដៃគូនេះមានលក្ខណៈរឹងមាំ និងយូរអង្វែង។ យើងសូមបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា ហើយនឹងប្តេជ្ញាចិត្តជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ ដើម្បីបង្កើតសមិទ្ធផលជាក់ស្តែងរួមគ្នា។”

គណៈប្រតិភូ រួមមានក្រុមហ៊ុនឯកជនជប៉ុនចំនួន១៥ ជាសមាជិកសមាគម KOWBA ដែលមានជំនាញចម្រុះ រាប់ចាប់តាំងពីប្រព័ន្ធប្រព្រឹត្តិកម្ម ម៉ាស៊ីនបូមទឹក ទុយោទឹក វ៉ានទឹក និងក្រុមហ៊ុនសាងសង់រោងចក្រទឹកស្អាត រហូតដល់ដំណោះស្រាយបច្ចេកវិទ្យា ប្រព័ន្ធគ្រប់គ្រង ការត្រៀមបង្ការគ្រោះមហន្តរាយ ការកាត់បន្ថយទឹកបាត់បង់ បច្ចេកវិទ្យាភ្នាសនិងចម្រោះទឹក និងក្រុមហ៊ុនផលិតសារធាតុគីមីសម្រាប់ប្រព្រឹត្តិកម្មទឹកជាដើម។ បច្ចេកវិទ្យាទាំងនេះនឹងត្រូវតាំងបង្ហាញក្នុងសិក្ខាសាលានៅថ្ងៃបន្ទាប់ ហើយក្រុមហ៊ុនមួយចំនួន ដែលមានប្រតិបត្តិការនៅប្រទេសជិតខាង ក៏កំពុងស្វែងរកការពង្រីកខ្លួនមកកម្ពុជាផងដែរ។

ឯកឧត្តមអភិបាលរងក្រុងបានបន្ថែមថា៖ “ក្រុមហ៊ុនរបស់យើងមានបំណងចូលមក និងពង្រីកប្រតិបត្តិការនៅកម្ពុជាសម្រាប់រយៈពេលវែង មិនមែនសំឡឹងប្រាក់ចំណេញរយៈពេលខ្លីនោះទេ។ យើងនឹងសហការជាមួយកម្ពុជាជាច្រើនឆ្នាំ និងច្រើនទសវត្សរ៍ទៅមុខ។”

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា ទោះបីកម្ពុជា និងជប៉ុនបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាមួយគ្នា ក្នុងរយៈពេលប្រមាណបីទសវត្សរ៍កន្លងមកនេះ ប៉ុន្តែចំនួនគ្រួសារដែលនៅពុំទាន់ទទួលបានសេវាទឹកស្អាតនៅមានច្រើនទៀត ដែលបង្ហាញថា វិស័យនេះនៅតែជាអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងក៏ជាឱកាសសម្រាប់ធុរកិច្ចជប៉ុនផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងកំពុងបន្តពង្រឹងកំណែទម្រង់ និងបញ្ញត្តិកម្មក្នុងវិស័យនេះ តាមរយៈការវាយតម្លៃប្រតិបត្តិករទូទាំងប្រទេស និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត៕

អត្ថបទ៖ ប៊ី

second...

x

The post ជប៉ុនគ្រោងពង្រីកអាជីវកម្មទឹកស្អាតនៅកម្ពុជា appeared first on Millions times.

ក្រុមការងារអន្តរក្រសួង គ្រោងបង្កើតនិយតករទឹកស្អាតសម្រាប់កម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រុមការងារអន្តរក្រសួង គ្រោងបង្កើតនិយតករទឹកស្អាតនៅកម្ពុជា ដែលជាអាទិភាពកំណែទម្រង់សំខាន់មួយ ដែលត្រូវបានចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល។

គម្រោងបង្កើតនិយតករទឹកស្អាតសម្រាប់កម្ពុជានេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងមានការចូលរួមពីតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ការបង្កើតនិយតករទឹកស្អាតមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវនិរន្តរភាព ប្រសិទ្ធភាព និងភាពយុត្តិធម៌នៃការទទួលបានសេវាទឹកស្អាតនៅកម្ពុជា។

ឯកឧត្តម​បាន​បន្ថែម​ថា​ ៖«​ទឹក​ស្អាត​ប្រៀបដូច​ជា​សរសៃ​ឈាមនៃ​សេដ្ឋកិច្ច​របស់​យើង ដែលគាំទ្រ​ឧស្សាហកម្ម ​ពាណិជ្ជកម្ម និងសេវាកម្ម ព្រមទាំង​លើកកម្ពស់សុខភាព​សាធារណៈ​ និងដោះស្រាយតម្រូវការចាំបាច់ប្រចាំថ្ងៃ»។

តាមដានជាមួយយើង៖   Million Times

ក្នុងកិច្ចប្រជុំនេះ តំណាងធនាគារពិភពលោកបានបង្ហាញគំរូនិយតករក្នុងវិស័យផ្សេងៗនៅកម្ពុជា ព្រមទាំងគំរូនិយតករទឹកស្អាតនៃបណ្តាប្រទេសនៅលើពិភពលោក ពិសេសប្រទេសព័រទុយហ្គាល់ ដែលក្រុមហ៊ុនទឹកស្អាតរបស់រដ្ឋ និងនិយតករទឹកស្អាតជាតិព័រទុយហ្គាល់ ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដើម្បីជំរុញកំណែទម្រង់វិស័យទឹកស្អាតរបស់ខ្លួនប្រកបដោយជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី ដែលទើបបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅប្រទេសព័រទុយហ្គាល់ បានលើកឡើងថា ៖ «ព័រទុយហ្គាល់មានប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជាង ២០០ អង្គភាព ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង។ ចំណែកនៅកម្ពុជា ក្នុងចំណោមអាជ្ញាប័ណ្ណផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជាង ៥០០ មានតែ ១១ ស្ថាប័នប៉ុណ្ណោះដែលជារដ្ឋាករទឹកសាធារណៈ ក្រៅពីនោះ ភាគច្រើនជាប្រតិបត្តិករឯកជនខ្នាតតូច។ ដូច្នេះ គំរូនិយតករទឹកស្អាតរបស់យើងត្រូវតែមានលក្ខណៈសមស្របទៅនឹងស្ថានភាព និងតថភាពជាក់ស្តែងរបស់ប្រទេសយើង»។

កិច្ចប្រជុំក៏បានពិនិត្យពិភាក្សាគំរូអភិបាលកិច្ច សិទ្ធិនិងអំណាច វិសាលភាព និងទិដ្ឋភាពពាក់ព័ន្ធសំខាន់ៗ សម្រាប់និយតករទឹកស្អាតរបស់កម្ពុជា ដើម្បីស្នើសុំការសម្រេចចុងក្រោយពីប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានបង្ហាញការគាំទ្រចំពោះការអនុវត្តវិធីសាស្រ្តសន្សឹមៗ តាមដំណាក់កាល ដើម្បីធានាបាននូវទំនុកចិត្ត តម្លាភាព និងការអនុវត្តប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រុមការងារអន្តរក្រសួង គ្រោងបង្កើតនិយតករទឹកស្អាតសម្រាប់កម្ពុជា appeared first on Millions times.

ក្រុមហ៊ុនជប៉ុន Marubeni បង្ហាញគម្រោងវិនិយោគទឹកស្អាតនៅកម្ពុជា ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ
Marubeni គឺជាក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះ នៅទូទាំងពិភពលោក មានគម្រោងវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ។ ការបង្ហាញចំណាប់អាម្មរណ៍របស់ Marubeni ធ្វើឡើងក្នុងជំនួបជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១ ខែកក្កដានេះ។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបនោះ គណៈប្រតិភូសាជីវកម្ម Marubeni បានពិភាក្សាអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដោយផ្តោតលើការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG 6.1) ការសម្រេចបាននូវ​សាកលកម្ម និង​សមធម៌​ទឹកបរិភោគដែលមាន​សុវត្ថិភាព និង​ថ្លៃ​សមរម្យសម្រាប់ប្រជាជន​ទាំងអស់​ត្រឹម​ឆ្នាំ២០៣០។

តំណាងក្រុមហ៊ុន Marubeni ប្រាប់រដ្ឋមន្រ្តីឧស្សាហកម្មកម្ពុជាថា ក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅប្រទេសកម្ពុជា ដោយអនុវត្តគំរូអាជីវកម្មស្រដៀងគ្នា សម្រាប់ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ។

ជាការឆ្លើយតប លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយលើកឡើងថា រាជរដ្ឋាភិបាលបើកចំហចំពោះ​ការវិនិយោគឯកជន និងផ្តោតលើដំណោះស្រាយយុទ្ធសាស្រ្ត ប្រកបដោយចីរភាព ជាជាងដំណោះស្រាយរយៈពេលខ្លី និងខ្នាតតូច។ លោកថ្លែងថា៖ “ការវិនិយោគក្នុងវិស័យទឹកស្អាត ទោះបីមិនផ្តល់ប្រាក់ចំណេញខ្ពស់ និងឆាប់រហ័ស គឺជាការវិនិយោគមួយដែលមានសុវត្ថិភាព ហើយសេវាសាធារណៈនេះមានសារៈសំខាន់ខ្លាំងសម្រាប់សង្គមជាតិ”។

លោកបន្ថែមថា តំបន់ជនបទនាពេលបច្ចុប្បន្នអាចនឹងមិនមែនជាតំបន់ជនបទរហូតទេ។ យើងរំពឹងថានឹងតភ្ជាប់បណ្តាញទឹកស្អាតកម្រិតគ្រួសារកាន់តែច្រើន ហើយយើងមានទឡ្ហីករណ៍ច្បាស់លាស់ក្នុងការពង្រីកតួនាទីរបស់រដ្ឋាករទឹក បន្ថែមពីការគ្របដណ្តប់តែនៅតំបន់ទីក្រុង។

លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តក្រុមហ៊ុន Marubeni ឱ្យធ្វើផែនការរយៈពេលវែង ដោយគិតគូរអំពីកំណើនតម្រូវការសម្រាប់ការរស់នៅ និងសម្រាប់តំបន់អភិវឌ្ឍន៍ឧស្សាហកម្មនាពេលអនាគត ទន្ទឹមនឹងនោះ ស្វែងរកគំរូអាជីវកម្មដែលមានភាពបត់បែន រួមទាំងការលក់ដុំទឹកឱ្យរដ្ឋាករទឹក ដោយក្រុមហ៊ុនអាចវិនិយោគលើរោងចក្រប្រព្រឹត្តិកម្ម និងបណ្តាញចែកចាយ។

សូមជម្រាបថា Marubeni គឺជាក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះ នៅទូទាំងពិភពលោក រួមទាំងវិស័យគ្រឿងចក្រ ថាមពល សារធាតុគីមី ចំណីអាហារ វាយនភ័ណ្ឌ លោហធាតុនិងរ៉ែ និងវិស័យផ្សេងទៀតជាច្រើន។ នៅក្នុងវិស័យផ្គត់ផ្គង់ទឹក Marubeni បានសហការជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដោយប្រើប្រាស់ជំនាញ បទពិសោធ និងបណ្តាញសកលរបស់ខ្លួន ក្នុងការផ្តល់ដំណោះស្រាយសម្រាប់បញ្ហាកង្វះទឹកស្អាត និងគុណភាព៕

second...

x

The post ក្រុមហ៊ុនជប៉ុន Marubeni បង្ហាញគម្រោងវិនិយោគទឹកស្អាតនៅកម្ពុជា ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ appeared first on Millions times.

ប្រតិបត្តិករអំពាវនាវក្រសួងជួយដោះស្រាយការខូចខាតបណ្តាញចែកចែកទឹកស្អាតដោយសារកាយផ្លូវដាក់លូ
ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់រដ្ឋ ជាពិសេស ការកាយផ្លូវដាក់លូ ដាក់លូកាយផ្លូវបានធ្វើប៉ះពាល់ដល់ប្រព័ន្ធបណ្តាញទឹកស្អាតរបស់វិស័យឯកជន។ ការណ៍នេះប្រតិបត្តិករទឹកស្អាតឯកជនបានស្នើសុំដល់ក្រសួងជួយដោះស្រាយបញ្ហាប្រឈមនានា។

ក្នុងវេទិកាទឹកស្អាតកម្ពុជា កាលចុងខែកក្កដាកន្លងទៅ ប្រតិបត្តិករទឹកស្អាតឯកជនបានអំពាវនាវឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជួយអន្តរាគមន៍លើបញ្ហាប្រឈមមួយចំនួន រួមទាំងស្វែងរកដំណោះ ស្រាយចំពោះការខូចខាតបណ្តាញចែកចែកទឹកស្អាតដែលបង្កដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងស្នើសុំការគាំទ្រប្រភពទឹកដែលមាននិរន្តរភាព។

តាមដានជាមួយយើង៖   Million Times

ពាក់ព័ន្ធសំណើរនេះ លោក ហែម វណ្ណឌី បានទទួលយកសំណើរបស់វិស័យឯកជន និងបានរំលេចពីតួនាទីសំខាន់របស់ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។ លោកបានជំរុញឱ្យរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹក ស្អាតឯកជន ទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាពិសេសពង្រឹងសមត្ថភាព បច្ចេកទេស និងអនុលោមភាពដើម្បីលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាទឹកស្អាតទូទាំងប្រទេស។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រដ្ឋបានផ្តល់វិសាលភាពទូលំទូលាយដល់វិស័យឯកជនឱ្យចូលរួមផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។  លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្គត់ផ្គង់ទឹកស្អាតដែលអាចជឿទុកចិត្តបាន សម្រាប់តម្រូវការប្រចាំថ្ងៃគាំទ្រដល់សុខភាពសាធារណៈ និងសម្រាប់ទាក់ទាញការវិនិយោគ និងការ អភិវឌ្ឍឧស្សាហកម្ម

លោកបន្តថា បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម កំពុងធ្វើការវាយ តម្លៃស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្របខណ្ឌទូទាំងប្រទេស និងកំពុងសហការជាមួយស្ថាប័នហិរញ្ញវត្ថុ ដើម្បីបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យនេះ។ ក្នុងនោះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរាយការណ៍ថា ធនាគារបានកំណត់យកវិស័យទឹកស្អាតជាវិស័យអាទិភាពមួយ សម្រាប់ការផ្តល់ហិរញ្ញប្បទាន ហើយធនាគារក៏បាន អនុម័តកម្ចីដែលមានការប្រាក់ទាបប្រមាណ ១៤លានដុល្លាររួចហើយ ជូនដល់ប្រតិបត្តិករទឹកស្អាតឯកជន។

សូមជម្រាបថា សាជីវកម្មធានាឥណទានកម្ពុជាបានបញ្ជាក់ថាស្ថាប័ននេះបានធានាប្រាក់កម្ចីសរុបប្រមាណ ២០១លានដុល្លារអាមេរិក ដោយមួយផ្នែកបានគាំទ្រដល់វិស័យទឹកស្អាត។

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងឧស្សាហកម្ម

second...

x

The post ប្រតិបត្តិករអំពាវនាវក្រសួងជួយដោះស្រាយការខូចខាតបណ្តាញចែកចែកទឹកស្អាតដោយសារកាយផ្លូវដាក់លូ appeared first on Millions times.

លោក ហែម វណ្ណឌី៖ ស្ថាប័នហិរញ្ញវត្ថុកំពុងរង់ចាំសំណើរប្រតិបត្តិករទឹកស្អាតដើម្បីផ្តល់ប្រាក់កម្ចី
រាជរដ្ឋាភិបាលបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រតិបត្តិករទឹកស្អាតឯកជនទាំងមូលដែលរួម​ចំណែក​ដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដោយបាន​សង្កត់​ធ្ងន់​លើ​ភាពចាំបាច់​នៃ​ការ​ធ្វើ​ផែនការ​ និង​កិច្ច​សហការ​ល្អ​ប្រសើរ ជាពិសេស​ក្នុង​ពេល​មាន​វិបត្តិដូច​កាល​រដូវប្រាំង​កន្លង​មក​។

ក្នុងពេលជួបគណៈប្រតិភូមកពី​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាតកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ស្ថាប័នហិរញ្ញវត្ថុមួយចំនួនកំពុងផ្តល់អាទិភាព​ដល់​គម្រោង​ទឹកស្អាត ហើយពួកគេស្វាគមន៍សំណើឥណទានពីប្រតិបត្តិករ។ ការណ៍នេះលោកបានណែនាំឱ្យប្រតិបត្តិករទឹកស្អាតឯកជនទាំងអស់ អនុវត្តអាជីវកម្មក្នុងប្រព័ន្ធផ្លូវការ និងបង្កើនតម្លាភាព ដើម្បី​សម្រួល​ដល់ការទទួលបានហិរញ្ញវត្ថុ។

តាមដានជាមួយយើង៖   Million Times

លោកបានបន្ថែមថា ក្រសួងកំពុងតស៊ូមតិឱ្យមានការចែករំលែកទិន្នន័យ ដើម្បីធ្វើផែនការឱ្យបានកាន់តែប្រសើរ និងគិតគូរបញ្ចូលចំណាយជួសជុលបណ្តាញចែកចាយទឹកស្អាតទៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះ លោកបានសម្តែងការគាំទ្រចំពោះការរៀបចំ​ពិព័រណ៍​ទឹកស្អាតនាពេលខាងមុខ ហើយបានជំរុញឱ្យសមាគមប្រមូលរាល់បញ្ហាប្រឈម រួមទាំងបញ្ហាប្រភពទឹក និងឧបសគ្គក្នុងកិច្ចប្រតិបត្តិការ ដើម្បីក្រសួងរៀបចំសម្របសម្រួលស្វែងរកដំណោះស្រាយជាមួយក្រសួង​ស្ថាប័នពាក់ព័ន្ធ។

គួរកត់សម្គាល់ថា នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេចក្តីជូនដំណឹងពីការចុះវាយតម្លៃប្រតិបត្តិករទឹកស្អាតនៅទូទាំងប្រទេស ដើម្បីស្វែងយល់កាន់តែច្បាស់​អំពីតម្រូវការរបស់ពួកគេ និងរៀបចំអន្តរាគមន៍ឱ្យចំគោលដៅ។

ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងពិចារណាធ្វើការកែសម្រួលជាយុទ្ធសាស្រ្តមួយចំនួន ដូចជាការរៀបចំគំរូអាជីវកម្មថ្មី ដែលប្រតិបត្តិករឯកជនផ្តោតការវិនិយោគលើការកសាងបណ្តាញចែកចាយ ជាជាងការបង្កើតប្រភពទឹក និងការសាងសង់រោងចក្រប្រព្រឹត្តិកម្ម, លទ្ធភាពកែសម្រួលតម្លៃទឹកស្អាតសម្រាប់វិស័យអាជីវកម្ម និង​ឧស្សា​ហកម្ម, និងការលើកទឹកចិត្តប្រតិបត្តិករតូចៗឱ្យរួមបញ្ចូលគ្នាដើម្បីបង្កើនប្រសិទ្ធភាពជាដើម៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងឧស្សាហកម្ម

second...

x

The post លោក ហែម វណ្ណឌី៖ ស្ថាប័នហិរញ្ញវត្ថុកំពុងរង់ចាំសំណើរប្រតិបត្តិករទឹកស្អាតដើម្បីផ្តល់ប្រាក់កម្ចី appeared first on Millions times.

ក្រុមហ៊ុន Hainan Litree គ្រោងវិនិយោគរហូតដល់១០០លានដុល្លារក្នុងវិស័យទឹកស្អាតនៅកម្ពុជា
ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. គ្រោងវិនិយោគរហូតដល់ ១០០លានដុល្លារក្នុងវិស័យទឹកស្អាតនៅប្រទេសកម្ពុជាបន្ថែមពីលើអ្វីដែលក្រុមហ៊ុនកំពុងវិនិយោគ។ នេះបើតាមជំនួបថ្នាក់ដឹកនាំជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

តំណាងក្រុមហ៊ុន Hainan Litree បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane  របស់ក្រុមហ៊ុន ត្រូវ​បានប្រើប្រាស់នៅក្នុងខេត្ត-ក្រុងជាច្រើន ដោយបានរួមចំណែកដល់ការពង្រឹងស្តង់ដារទឹកស្អាត ក្នុងបរិមាណ ១១.០០០ម៉ែត្រគូប/ថ្ងៃ។ ក្រុមហ៊ុនបញ្ជាក់ថា ក្នុងរយៈពេល ៣-៥ ឆ្នាំ​ខាង មុខនេះ ក្រុមហ៊ុន​គ្រោង​នឹងវិនិយោគទឹកប្រាក់ប្រមាណ ៥០-១០០ លានដុល្លារទៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។

តាមរយៈជំនួបនេះ ក្រុមហ៊ុនបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការរួមចំណែករបស់ខ្លួនក្នុងការដោះ​ស្រាយ​បញ្ហាផ្គត់ផ្គង់ទឹកស្អាត និងថែរក្សាធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា membraine ប្រកបដោយនវានុវត្តន៍ ដំណោះស្រាយធុងចម្រោះទឹក និងសេវាសុវត្ថិភាពទឹកសាធារណៈ ស្របតាម​គោលដៅ​អភិវឌ្ឍ​ប្រកបដោយចីរភាព និងការគ្រប់គ្រងបរិស្ថានរបស់កម្ពុជា។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបនោះរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានប្រកាសស្វាគមន៍ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានសេវាគ្របដណ្តប់។

ដោយសង្កត់ធ្ងន់​លើ​សារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យាទាំងនៅក្នុងវិស័យសា​ធារ​ណៈ និងឯកជន រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មបាន​លើក​​ទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពវិនិយោគនេះ និងស្វែងរកឱកាសបន្ថែមក្នុងការលក់ទឹកដុំ​សម្រាប់​ប្រតិបត្តិករទឹកឯកជន ដោយប្រើប្រាស់​ឧត្តមភាពបច្ចេកវិទ្យា និងបទពិសោធន៍ជោគជ័យរបស់ខ្លួនកន្លងមក៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងឧស្សាហកម្ម

second...

x

The post ក្រុមហ៊ុន Hainan Litree គ្រោងវិនិយោគរហូតដល់១០០លានដុល្លារក្នុងវិស័យទឹកស្អាតនៅកម្ពុជា appeared first on Millions times.