តំបន់ឥណ្ឌូប៉ាស៊ីហ្វិក Archives - Millions times

អាមេរិកកំពុងប្រមូលកម្លាំងប្រទេសសម្ព័ន្ធមិត្តនៅឥណ្ឌូប៉ាស៊ីហ្វិកដើម្បីប្រឆាំងចិន
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin កាលពីពេលថ្មីៗនេះបានជួបជាមួយសមភាគីមកពីប្រទេសអូស្ត្រាលី ជប៉ុន និងហ្វីលីពីន ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយក្រុមប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដើម្បីប្រឆាំងចិន ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅកោះហាវ៉ៃជាមួយសមភាគីទាំងបី, លោក Austin បាននិយាយថា “យើងបានប្រមូលផ្តុំគ្នានៅទីនេះ ដោយសារយើងចង់ចែករំលែកទស្សនៈវិស័យសម្រាប់សន្តិភាព ស្ថិរភាព និងការរាំងខ្ទប់សកម្មភាពរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ យើងបានរៀបចំទិសដៅប្រកបដោយមហិច្ឆតាមួយ ដើម្បីជំរុញចក្ខុវិស័យជាមួយគ្នា” ។

កាលពីខែមេសា ប្រទេសទាំងបួនបានធ្វើការល្បាតដែនសមុទ្ររួមគ្នានៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ប្រឆាំងនឹងភាពតានតឹងដែលកំពុងបន្តកើតមានរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ជុំវិញការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង ។

ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃសុក្រ លោក Austin បានប្រកាសថា ក្រុមប្រទេសទាំងបួននឹងពិនិត្យមើលការធ្វើសមយុទ្ធដែនសមុទ្របន្ថែមទៀត ក៏ដូចជាការផ្តល់ជំនួយផ្នែកសន្តិសុខកាន់តែច្រើនដល់ប្រទេសហ្វីលីពីន ហើយសហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់ហើយ​ចំពោះ​ប្រទេស​ទាំង​អស់ រួម​ទាំង​​ចិន​ផង​ដែរ​ថា ទង្វើ​ថ្មី​ៗ​នេះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​គឺ “មិន​អាចទទួលយកបាន” និង “មិន​គោរព​ច្បាប់​អន្តរជាតិ” ។

ចំណែកប្រទេសចិនចាត់ទុកក្រុមពហុភាគីរបស់សហរដ្ឋអាមេរិកជាផ្នែកមួយនៃការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ស្កាត់ឥទ្ធិពលប្រទេសចិន ស្របពេលដែលកាសែត Global Times នៅសប្ដាហ៍នេះក៏បានចុះផ្សាយព្រមានដែរថា ការបង្កើតក្រុមប្រទេសទាំងបួនរបស់សហរដ្ឋអាមេរិកកំពុងប្រថុយនឹងហានិភ័យក្នុងតំបន់កាន់តែធ្ងន់ធ្ងរ ។

ប៉ុន្តែមន្ត្រីអាមេរិកម្នាក់ដែលសុំនិយាយមិនបញ្ចេញឈ្មោះបានអះអាងថា ការបង្កើតក្រុមទាំងនេះគឺមានគោលបំណងប្រឆាំងការឈ្លានពាននៅទូទាំងតំបន់អាស៊ី ក៏ដូចជាដើម្បីធានាដល់សមត្ថភាពដែនការពារក្នុងចំណោមយោធារបស់ពួកគេឲ្យកាន់តែមានអន្តរប្រតិបត្តិការ ជាពិសេសនឹងអនុញ្ញាតឲ្យក្រុមការងារធ្វើការជាមួយគ្នាកាន់តែមានប្រសិទ្ធភាពនៅក្នុងព្រឹត្តិការណ៍នៃជម្លោះណាមួយ ។

សូមជម្រាបជូនថា ក្រៅពីការបង្កើតក្រុមប្រទេសទាំងបួនបន្ថែមទៀតនេះ សហរដ្ឋអាមេរិកក៏បានបង្កើតសម្ព័ន្ធយោធា “Quad” ដែលរួមមានអាមេរិកខ្លួនឯង អូស្ត្រាលី ឥណ្ឌា និងជប៉ុន និងមួយទៀតគឺកិច្ចព្រមព្រៀងនៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ “AUKUS” ដែលរួមមានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ៕

តាមដានជាមួយយើង៖   Million Times

លោក Lloyd Austin

បកប្រែ ៖ ទីន

The post អាមេរិកកំពុងប្រមូលកម្លាំងប្រទេសសម្ព័ន្ធមិត្តនៅឥណ្ឌូប៉ាស៊ីហ្វិកដើម្បីប្រឆាំងចិន appeared first on Millions times.

អាមេរិកកំពុងព្យាយាមធានាស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ធានា​ស្ថិរភាព​នៅ​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក បន្ទាប់ពីថ្មីៗនេះលោកប្រធានាធិបតី Joe Biden បានកាន់ប៊ិចចុះហត្ថលេខាលើច្បាប់មួយសម្រាប់ការផ្ដល់ជំនួយចំនួន ២ ពាន់លានដុល្លារដើម្បីគាំទ្រទៅដល់ពាណិជ្ជកម្មទ្វេភាគីនៅក្នុងតំបន់មួយនេះ ។

ការធានាស្ថិរភាពនេះកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានចូលរួមនៅក្នុងសមយុទ្ធយោធារួមគ្នាជាង ៤០ លើកជាមួយប្រទេសផ្សេងទៀតនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិកជារៀងរាល់ឆ្នាំ ដើម្បីបង្កើនយុទ្ធសាស្ត្រកំញើញសាច់ដុំយោធារបស់ខ្លួន ។

បន្ថែមពីលើសមត្ថភាពយោធានេះ សហរដ្ឋអាមេរិកក៏បានបញ្ជូននាវាកងទ័ពជើងទឹកដែលទើបតែយកចេញពីរោងចក្រគឺនាវា USS Canley ឲ្យចាប់ផ្ដើមប្រតិបត្តិការនៅក្នុងដែនទឹកផងដែរ ។ នាវានេះនឹងឈរជើងនៅកោះ Saipan ក្នុងដែនដី Northern Mariana Islands របស់សហរដ្ឋអាមេរិកនៅប៉ាស៊ីហ្វិកខាងលិច ។

សកម្មភាពនេះនឹងផ្ដល់មូលដ្ឋានសមុទ្របន្ថែមទៀតសម្រាប់កងនាវាចរប៉ាស៊ីហ្វិកដ៏ធំរបស់អាមេរិក ។ កងនាវាចរនេះបានគ្របដណ្តប់ជិតពាក់កណ្តាលនៃផ្ទៃផែនដី ចាប់ពីឆ្នេរខាងលិចរបស់អាមេរិកទៅកាន់មហាសមុទ្រឥណ្ឌា អង់តាក់ទិក ដល់តំបន់អាក់ទិក ។ កងនាវាចរប៉ាស៊ីហ្វិក ដែលរួមមានយោធា និងបុគ្គលិកស៊ីវិលចំនួន ១៥០,០០០ នាក់ មានគោលបំណងជំរុញសន្តិសុខដែនសមុទ្រក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបង្កើនស្ថិរភាពក្នុងតំបន់ជាដើម ។

សូមជម្រាបជូនថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺជាជម្រករបស់ប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅលើពិភពលោក និងជាតំបន់ជួយសេដ្ឋកិច្ចពិភពលោកប្រមាណជា ៦០ ភាគរយ ដោយសារតែវាលាតសន្ធឹងលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក និងមហាសមុទ្រឥណ្ឌា រួមទាំងប្រទេសអាស៊ីជាច្រើនផងដែរ ។

រដ្ឋបាលលោក Biden បានដាក់ចេញយុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនកាលពី ២ ឆ្នាំមុន ដោយអំពាវនាវឲ្យសហរដ្ឋអាមេរិកបោះយុថ្កាយ៉ាងរឹងមាំចូលទៅក្នុងតំបន់នោះ និងធ្វើការរួមគ្នាជាមួយដៃគូដើម្បីធានាឲ្យមានការតភ្ជាប់ វិបុលភាព សុវត្ថិភាព និងមានភាពធន់នឹងឥណ្ឌូប៉ាស៊ីហ្វិក ។

រហូតមកដល់ពេលនេះ អាមេរិកបានត្រៀមទឹកប្រាក់ប្រហែល ៣.៣ ពាន់លានដុល្លារអាមេរិកដើម្បីបម្រុងទុកសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាវាមុជទឹក ជាមួយនឹងការផ្តល់ហិរញ្ញប្បទានយោធាបរទេសចំនួន ២ ពាន់លានដុល្លារសម្រាប់តៃវ៉ាន់ និងសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងតំបន់ដើម្បីគាំទ្រពួកគេទប់ទល់នឹងការប្រឈមមុខការឈ្លានពានរបស់ចិន រួមទាំងកង្វល់ផ្នែកសន្តិសុខជាមួយប្រទេសនៅក្នុងតំបន់ផ្សេងទៀតដូចជា កូរ៉េខាងជើងផងដែរ ៕

តាមដានជាមួយយើង៖   Million Times

លោក Joe Biden

បកប្រែ ៖ ទីន

The post អាមេរិកកំពុងព្យាយាមធានាស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក appeared first on Millions times.