តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ Archives - Millions times

វិស័យឧស្សាហកម្មខេត្តព្រះសីហនុ មានការរីកចំរើនខ្លាំង ក្រោមការជ្រោមជ្រែងពីចិន
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយលោក XU KUNLIN អភិបាលខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃទី២១ ខែឧសភា ដែលលោកបានគូសបញ្ជាក់ថា វិស័យឧស្សាហកម្មខេត្តព្រះសីហនុ មានការរីកចំរើនខ្លាំង ក្រោមការជ្រោមជ្រែងពីរដ្ឋាភិបាលចិន និងថា លោកបានបន្តគាំទ្រ និងជំរុញទាំងអ្នកវិនិយោគ និងអ្នកទេសចរចិន មកលេងកម្សាន្ត ហើយបោះទុនវិនិយោគឲ្យបានកាន់តែច្រើន។

តាមដានជាមួយយើង៖   Million Times

លោក ម៉ាង ស៊ីណេត បានលើកឡើងថា ក្នុងរយៈពេលកន្លងមក វិស័យឧស្សាហកម្មខេត្តព្រះសីហនុ មានការរីកចំរើនខ្លាំង ក្រោមការជ្រោមជ្រែងពីរដ្ឋាភិបាលចិន ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ។ ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ ដែលជាសមិទ្ធផលលេចធ្លោក្នុងបដិវត្តឧស្សាហកម្មក្នុងរយៈពេល៩ឆ្នាំ។

លោកបន្តលើកឡើងរៀបរាប់ពីសក្តានុពលនានាដែលបានលេចរូបរាងឡើងប្រកបដោយផ្លែផ្កា ក្នុងនោះមានផ្លូវទឹក ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាងសង់ឡើងដោយក្រុមហ៊ុនចិន។ លោកបន្ថែមទៀតថា នៅឆ្នាំ២០៣០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងអាចឲ្យនាវាធ្វើចរាចរណ៍នៅលើពិភពលោកអាចចូលចតបាន ខណៈបច្ចុប្បន្នកំពុងសាងសង់ជា៣ដំណាក់កាលមានជំរៅទឹករហូតដល់ ១៧,៥០ម៉ែត្រ។

លោក ស៊ូ គុនលីន អភិបាលខេត្តជាំងស៊ូ បានរម្លឹកថា កាលពីឆ្នាំ២០២២ លោកបានទទួលអភិបាលខេត្តព្រះសីហនុ នៅខេត្តជាំងស៊ូ ដែលពេលនោះសម្រេចបានក្រុមហ៊ុន១០០ ហើយថ្ងៃនេះមានក្រុមហ៊ុន ២០០វិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

លោកបានបញ្ជាក់ថា ខេត្តជាំងស៊ូ ជាប់សមុទ្រភាគខាងកើត នៃប្រទេសចិន ប្រជាជនជាង៨៥លាននាក់ មានសេដ្ឋកិច្ចមានការរីកចម្រើន ហើយដំណើទស្សនកិច្ចនាពេលនេះ ក្នុងគោលបំណងអនុវត្តនូវកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រោះគម្រោងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ជាគម្រោងកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា តាមរយៈគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនចំនួន២០០។ ទន្ទឹមគ្នានេះ លោកសង្ឃឹមថា នឹងទទួលបានក្រុមហ៊ុនពី៣០០ ទៅ៤០០ នៅថ្ងៃខាងមុខ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

The post វិស័យឧស្សាហកម្មខេត្តព្រះសីហនុ មានការរីកចំរើនខ្លាំង ក្រោមការជ្រោមជ្រែងពីចិន appeared first on Millions times.

ទូតចិនអះះអាងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្លាយជា «ចានបាយមាស» សម្រាប់ប្រជាជនខិតខំប្រឹងប្រែង
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានកត់សម្គាល់ថា សមិទ្ធផលរយៈពេល១៧ឆ្នាំ នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺបង្ហាញអំពីភាពរស់រវើកនៃទំនាក់ទំនងកម្ពុជា-ចិន និងកាន់តែស៊ីជម្រៅ ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ លោកថា តំបន់សេដ្ឋកិច្ចពិសេសនេះ បានក្លាយជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ និងក្លាយជា «ចានបាយមាស» សម្រាប់ប្រជាជនខិតខំប្រឹងប្រែង នៃខេត្តព្រះសីហនុ។

តាមដានជាមួយយើង៖   Million Times

ក្នុងពិធីអបអរសាទរ នៃការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនប៊ីន បានលើកឡើងថា រហូតមកដល់សព្វថ្ងៃនេះ តំបន់សេដ្ឋកិច្ចពិសេសបានទាក់ទាញសហគ្រាស (ស្ថាប័ន) ចំនួន២០២ ដែលមកពីប្រទេស និងតំបន់នានាដូចជា ចិន អឺរ៉ុប អាមេរិក និងអាស៊ីអាគ្នេយ៍ជាដើម។

លោកបន្តថា ចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្មើនឹងប្រមាណ ៧០% នៃចំនួនសហគ្រាសសរុបនៅក្នុងខេត្តព្រះសីហនុ ហើយបានបង្កើតការងារចំនួន ៣២ ០០០ ហើយទំហំនាំចូល និងនាំចេញសរុប មានច្រើនជាង ៧% នៃពាណិជ្ជកម្មអន្តរជាតិសរុបរបស់ប្រទេសកម្ពុជា និងបានក្លាយជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ និងក្លាយជា «ចានបាយមាស» សម្រាប់ប្រជាជនខិតខំប្រឹងប្រែង នៃខេត្តព្រះសីហនុ។

លោកបានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានប្រធានាធិបតី Xi Jinping សរសើរថាជា «គំរូ នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា»។ ចាប់តាំងពីការបង្កើតឡើង ពឹងផ្អែកលើការយកចិត្តទុកដាក់ផ្ទាល់ខ្លួនរបស់មេដឹកនាំចិន និងកម្ពុជា ពឹងផ្អែកលើការគាំទ្រដ៏រឹងមាំរបស់រដ្ឋាភិបាលខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ ពឹងផ្អែកលើបរិស្ថាន ពាណិជ្ជកម្មកាន់តែប្រសើរឡើងៗជាបន្តបន្ទាប់ ដោយមានការដឹកនាំរបស់សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត និងបានប្រែក្លាយពីព្រៃភ្នំមួយ ទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដ៏រស់រវើក។

លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងដែរថា អំឡុងពេលប្រធានាធិបតីចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា បានសេចក្តីថ្លែងការណ៍រួមដែលចេញដោយភាគីទាំងពីរបានបញ្ជាក់ថា «ប្រទេសចិនមានឆន្ទៈបន្តគាំទ្រការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្តោតលើចក្ខុវិស័យរបស់កម្ពុជា ក្នុងការកសាងតំបន់គំរូសេដ្ឋកិច្ចពហុមុខងារនៅខេត្តព្រះសីហនុ និងលើកទឹកចិត្តក្រុមហ៊ុនចិនដែលមានសមត្ថភាពកាន់តែច្រើនទៀត មកដាក់ការវិនិយោគទុននៅប្រទេសកម្ពុជា»៕

អត្ថបទ៖ លីណូ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post ទូតចិនអះះអាងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្លាយជា «ចានបាយមាស» សម្រាប់ប្រជាជនខិតខំប្រឹងប្រែង appeared first on Millions times.