តាន់ ហ្សង់ហ្វ្រង់ស័រ Archives - Millions times

លោក តាន់ ហ្សង់ហ្រ្វង់ស័រ៖ សេដ្ឋកិច្ចកម្ពុជា បាននិងកំពុងបន្តវិលមករកស្ថានភាពដើមឡើងវិញ មុនឆ្នាំ២០២០
លោក តាន់ ហ្សង់ហ្រ្វង់ស័រ បានលើកឡើងថា សេដ្ឋកិច្ចនៃប្រទេសកម្ពុជាបាន និងកំពុងបន្តវិលមករកស្ថានភាពដើមឡើងវិញ គឺស្ថានភាពមុនការផ្ទុះឡើងនៃជំងឺកូវីដ១៩ ពោលគឺមុនឆ្នាំ២០២០ ខណៈជាទូទៅសេដ្ឋកិច្ចសកលមិនទាន់ចេញរួចនៅឡើយ។

លោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេសបានថ្លែងថា ជាទូទៅសេដ្ឋកិច្ចសកលមិនទាន់ចេញរួចនៅឡើយ ដោយកាលពីឆ្នាំ២០២៤ ដែលទើបកន្លងផុតទៅនេះ សេដ្ឋកិច្ចសកលកើនឡើងក្នុងអត្រាប្រហាក់ប្រហែលទៅនឹងឆ្នាំ២០២៣ ដដែល គឺក្នុងរង្វង់ត្រឹមប្រមាណ ៣,២ភាគរយប៉ុណ្ណោះជាមធ្យមភាគ ក្នុងនោះសេដ្ឋកិច្ចនៃបណ្តាប្រទេសអភិវឌ្ឍន៍កើនឡើងបានត្រឹមតែ ១,៧ភាគរយ។ ជាមួយគ្នានេះ សេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍កើនបានត្រឹម ៤,២ភាគរយ ខណៈដែលសេដ្ឋកិច្ចនៅតំបន់អាស៊ានឯណេះវិញកើនបានប្រមាណ ៤,៦ភាគរយ។

តាមដានជាមួយយើង៖   Million Times

លោកបានអះអាងថា ការណ៍ដែលសេដ្ឋកិច្ចសកលបន្តស្ថិតក្នុងវិបត្តិរ៉ាំរ៉ៃបែបនេះតទៅទៀតនោះ គឺមកតែពីពិភពលោកភាពតានតឹងខាងផ្នែកភូមិសាស្ត្រនយោបាយនៅពុំទាន់ធូរស្រាលនៅឡើយ សង្គ្រាមធំៗនៅតែបន្ត ខណៈដែល សង្គ្រាមពាណិជ្ជកម្មដែលបង្ករឡើងដោយរដ្ឋបាលថ្មី របស់អាម៉េរិកផ្តើមលេចធ្លោឡើង។

លោក តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែងគូសបញ្ជាក់ថា «នៅក្នុងបរិបទបែបនេះនៅឆ្នាំ២០២៤ ដែលទើបកន្លងផុតទៅសេដ្ឋកិច្ចកម្ពុជា កើនបានប្រមាណ ៦ភាគរយ បានន័យថា សេដ្ឋកិច្ចនៃប្រទេសយើងបាន និងកំពុងបន្តវិលមករកស្ថានភាពដើមឡើងវិញ គឺស្ថានភាពមុនការផ្ទុះឡើងនៃជំងឺកូវីដ១៩ ពោលគឺមុនឆ្នាំ២០២០ ដែលកាលនោះជាច្រើនឆ្នាំជាប់ៗគ្នាគិតជាមធ្យមភាគកំណើនសេដ្ឋកិច្ចកម្ពុជាមានប្រហែល ៧ភាគរយ ហើយតួលេខនេះយើងមិនគួរឆាប់ភ្លេចពេកទេ វាបានធ្លាក់មកនៅក្រោមសូន្យភាគរយនៅឆ្នាំ២០២០ ដែលជាឆ្នាំទី១នៃការរាតត្បាតខ្លាំងពីសំណាក់ជំងឺកូវីដ១៩ មុននឹងងើបឡើងវិញជាបណ្តើរៗគឺប្រមាណ ៣,១ភាគរយនៅឆ្នាំ២០២១ ៥,១ភាគរយនៅឆ្នាំ២០២២ ៥ភាគរយនៅឆ្នាំ ២០២៣ ហើយនៅឆ្នាំ២០២៤ កន្លងទៅនេះកើនបានប្រមាណ ៦ភាគរយ»។

លោកលើកឡើងបន្ថែមថា ដែលជារួមស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាបើប្រៀបធៀបទៅនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចសកលគឺមិនអាក្រក់នោះទេ ផ្ទុយទៅវិញគឺវាមានសន្ទុះខ្លាំង និងមានកម្ពស់ខ្ពស់។ លោក តាន់ ហ្សង់ហ្រ្វង់ស័រ បានបញ្ជាក់បន្ថែមទៀតថា ការដែលលោកលើកឡើងបែបនេះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងតាងនាមឱ្យសម្តេចនាយករដ្ឋមន្ត្រី ដោយលោកសូមលើកទឹកចិត្តឱ្យខ្មែរយើងមានសុទិដ្ឋិនិយម ពីព្រោះតួលេខនៃម៉ាក្រូសេដ្ឋកិច្ចដែលបានលើកឡើងនេះគឺសុទ្ធតែចេញមកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចជា ធនាគារពិភពលោក(World Bank) និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើម។ ម្យ៉ាងវិញទៀត ប្រសិនបើគ្មានភាពចៃដន្យនៃភាពតានតឹងខាងភូមិសាស្ត្រនយោបាយក្នុងកម្រិតខ្ពស់ស្រួចស្រាវជាងសព្វថ្ងៃនៅក្នុងតំបន់ និងនៅទីកន្លែងផ្សេងនៅក្នុងពិភពលោកទេនោះ នៅក្នុងឆ្នាំ ២០២៥នេះ សេដ្ឋកិច្ចកម្ពុជា នឹងបន្តមានសន្ទុះឡើងវិញ ដោយនឹងបន្តកើនឡើងជាលំដាប់តទៅទៀត ដែលអាចនឹងកើនឡើងដល់ ៦,៣ភាគរយ នេះបើតាមការព្យាករណ៍។

ការលើកឡើងពីស្ថានភាពសេដ្ឋកិច្ចរបស់ លោក តាន់ ហ្សង់ហ្រ្វង់ស័រ ក្នុងវេទិកាសារព័ត៌មានស្តីពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥៕

អត្ថបទ និងរូបភាព៖ សាងតេជៈ

The post លោក តាន់ ហ្សង់ហ្រ្វង់ស័រ៖ សេដ្ឋកិច្ចកម្ពុជា បាននិងកំពុងបន្តវិលមករកស្ថានភាពដើមឡើងវិញ មុនឆ្នាំ២០២០ appeared first on Millions times.

ក្នុងវិស័យការទូត សម្តេច ហ៊ុន ម៉ាណែត ពង្រឹងជំហរកម្ពុជាលើឆាកអន្តរជាតិ និងការទូតសេដ្ឋកិច្ច
លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងវិស័យការទូត សម្ដេចបានដាក់ចេញនូវគោលការណ៍ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ពង្រឹងជំហរកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសពង្រឹងការងារការទូតសេដ្ឋកិច្ច។

លោកថ្លែងថា ក្នុងរយៈពេល១ឆ្នាំពេញសម្តេចបានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅប្រទេសជាមិត្តបានចំនួន១៦ប្រទេស ដោយដំណើរទស្សនកិច្ច នេះគឺក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសភូមិផងរបងជាប់គ្នា ប្រទេសក្នុងតំបន់ និងក្រៅតំបន់ ដែលជាកិច្ចការដ៏សំខាន់មួយរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រី។ លោក តាន់ ហ្សង់ហ្វ្រង់ស័រ លើកឡើងដូច្នេះក្នុងសន្នីសារព័ត៌មានស្តីពីសមិទ្ធផលពេញមួយឆ្នាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នាព្រឹកថ្ងៃចន្ទ ខែសីហានេះ។

តាមដានជាមួយយើង៖   Million Times

បើតាមលោក តាន់ ហ្សង់ហ្វ្រង់ស័រ រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត កម្ពុជាបានពង្រឹងលើការងារការទូតរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត។ លោកបន្ថែមថា កម្ពុជាជាប្រទេសតូច តែថ្លៃថ្នូរក្នុងការងារការទូតរបស់ខ្លួន តាមរយៈបទពិសោធន៍ចាស់ទុំ និងការគោរពអនុវត្តតាមរាល់កិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ ដែលកម្ពុជាបានចុះហត្ថលេខា។ កម្ពុជាតូចមែនពិតតែមានសំឡេងឆ្នោតដូចប្រទេសនានាលើឆាកអន្តរជាតិ។ កម្ពុជាតូចមែនពិត តែទង់ជាតិកម្ពុជាបក់រវិចនៅអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនានា និងប្រទេសជាច្រើនទៀត។

លោកបន្ថែមទៀតថា នយោបាយការទូតបរទេសកម្ពុជា ដែលដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺសម្តេចបានដាក់ចេញនូវនយោបាយការទូតសេដ្ឋកិច្ច ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសកម្ពុជាឲ្យកាន់តែខ្លាំងក្លា និងខ្ពស់បន្ថែមទៀត៕

អត្ថបទ៖ ផល កុសល

The post ក្នុងវិស័យការទូត សម្តេច ហ៊ុន ម៉ាណែត ពង្រឹងជំហរកម្ពុជាលើឆាកអន្តរជាតិ និងការទូតសេដ្ឋកិច្ច appeared first on Millions times.