តម្លៃមាស Archives - Millions times

អ្នកជំនាញ៖ តម្លៃមាសនឹងហក់ឡើង ៥ ០០០ដុល្លារ ក្នុងមួយតម្លឹង ដោយសារហេតុផលចម្បងចំនួនពីរ
អ្នកជំនាញទីផ្សារមាស ព្យាករថា តម្លៃមាសនឹងហក់ឡើង ៥ ០០០ដុល្លារ ក្នុងមួយតម្លឹង នាពេលខាងមុខ ដោយសារតែតម្រូវការទិញលក់មាសតាមប្រព័ន្ធ Gold ETFs កើនឡើង និងដោយសារតម្រូវការទិញមាសស្ដុកទុកពីបណ្ដាធនាគារកណ្ដាលជុំវិញពិភពលោក។

តាមដានជាមួយយើង៖   Million Times

លោក សេក ធារម្យ ប្រធានស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍នៃក្រុមហ៊ុន BIC Markets បានប្រាប់ Million Times នៅថ្ងៃទី ៨ ខែតុលានេះថា មួយរយៈចុងក្រោយនេះ តម្លៃមាសបានហក់ឡើងដោយបានបំបែកកំណត់ត្រាប្រចាំថ្ងៃជាបន្តបន្ទាប់។ មូលហេតុនាំឱ្យតម្លៃមាសចេះតែកើនឡើងយ៉ាងដូច្នេះ គឺបន្ទាប់ពីមានការបិទទ្វាររដ្ឋាភិបាលសហព័ន្ធ នៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យមានការបាត់ទំនុកចិត្តលើការវិនិយោគ ហើយវិនិយោគិនមួយចំនួន បានចាប់យកមាសជាទ្រព្យសុវត្ថិភាព។

បន្ថែមលើនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីពេលថ្មីៗនេះ ក៏បានបន្ថែមពន្ធលើផលិតផលឱសថ រថយន្ដធុនធ្ងន់ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ដែលការណ៍នេះបានក្លាយជាវិបត្តិនៃការដំឡើងពន្ធជាសកល។

ហេតុផលមួយទៀត ដែលធ្វើឱ្យតម្លៃមាសហក់ឡើងនោះ គឺដោយសារតែភាពមិនប្រាកដប្រជានៃនយោបាយនៅសហគមន៍អឺរ៉ុប ដែលក្នុងនោះប្រទេសបារាំងមានវិបត្តិខ្លាំងជាងគេ ក៏ព្រោះតែនាយករដ្ឋមន្ត្រីប្រទេសនេះបានលាលែងពីតំណែង ហើយការអនុម័តលើកញ្ចប់ថវិកាដើម្បីកុំឱ្យមានវិបត្តិដូចសហរដ្ឋអាមេរិកនោះ ក៏កៀកនឹងមកដល់ដែរ។ ចំណែកឯនៅតំបន់អាស៊ីគឺប្រទេសជប៉ុន ដែលនាយករដ្ឋមន្ត្រីថ្មីប្រទេសនេះ ក៏មិនទាន់មាន​ជាផ្លូវការនៅឡើយដែរ។

ត្រង់ចំណុចនេះ លោក សេក ធារម្យ បានបញ្ជាក់ថា «អញ្ចឹងយើងឃើញថា បញ្ហានយោបាយទៅលើបណ្ដាប្រទេសមានសេដ្ឋកិច្ចធំៗ កំពុងមានភាពវឹកវរ មានដូចជា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងជប៉ុនជាដើមនោះ អញ្ចឹងវិនិយោគិនគាត់ចាប់យកមាសជាទ្រព្យសុវត្ថិភាព​ ដើម្បីការពារភាពមិនប្រាកដប្រជានៃការវិនិយោគ»។

អ្នកជំនាញទីផ្សារមាសរូបនេះ បានបន្ថែមថា គិតត្រឹមរសៀលថ្ងៃទី ៨ ខែតុលានេះ មាសមានតម្លៃ ៤ ០៤០ដុល្លារ ក្នុងមួយអោន ឬប្រមាណ ៤ ៨៦៧ដុល្លារ ក្នុងមួយតម្លឹង។ លោកថា បើតាមការព្យាកររបស់ធនាគារធំៗនៅលើពិភពលោក គឺតម្លៃមាសនឹងហក់ឡើង ៥ ០០០ដុល្លារ ក្នុងមួយតម្លឹង។

លោក សេក ធារម្យ ប្រាប់ថា «មូលហេតុចម្បងដែលអាចធ្វើឱ្យតម្លៃមាសឡើងខ្ពស់ដូចនេះ គឺដោយសារតែទីមួយតម្រូវការទិញលក់មាសតាមប្រព័ន្ធ Gold ETFs បានកើនឡើង ៧៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ដែលចំនួនសរុបជាទឹកលុយនោះគឺ ៤០០ពាន់លានដុល្លារ…ចំណុចមួយទៀតគឺទាក់ទងនឹងតម្រូវការទិញមាសស្ដុកទុក ពីបណ្ដាធនាគារកណ្ដាលជុំវិញពិភពលោក»។

ព័ត៌មានថ្មីៗពីក្រុមប្រឹក្សាមាសពិភពលោក (WGC) បានឱ្យដឹងថា បន្ទាប់ពីមានការផ្អាកទិញមាសក្នុងរយៈពេល ២ ទៅ ៣ខែកន្លងមកនេះ បណ្ដាធនាគារកណ្ដាលជុំវិញពិភពលោក កាល​ពីខែសីហា បានបង្កើនការទិញវិញ ដែលនេះជាមូលហេតុចម្បងធ្វើតម្លៃមាសហក់ឡើងបន្ថែមទៀត។

អ្នកជំនាញទីផ្សារមាសដដែលនេះ បានលើកឡើងថា បច្ចុប្បន្ន ប្រសិនបើប្រជាពលរដ្ឋរូប​ណាទិញមាសទុក ដើម្បីវិនិយោគរយៈពេលវែង គឺនៅមានឱកាសទិញបន្ថែមទៀត ដែលគោលដៅតង់ទីមួយអាចនឹងយកចំណេញនៅក្នុងតម្លៃ ៥ ០០០ដុល្លារ ក្នុងមួយតម្លឹង។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលទិញលក់មាសក្នុងរយៈពេលខ្លីៗ អាចរង់ចាំមាសធ្លាក់ចុះមកវិញបន្តិចសិន ចាំទិញដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើន ហើយងាយស្រួលក្នុងការលក់ចេញ៕

អត្ថប​ទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

The post អ្នកជំនាញ៖ តម្លៃមាសនឹងហក់ឡើង ៥ ០០០ដុល្លារ ក្នុងមួយតម្លឹង ដោយសារហេតុផលចម្បងចំនួនពីរ appeared first on Millions times.

ធនាគារ ២ នៅវៀតណាមនឹងលក់មាសឱ្យអតិថិជនដោយមិនយកប្រាក់​ចំណេញ
តំណាងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីរបស់វៀតណាមបាននិយាយថា ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និងធនាគារ Agribank នឹងលក់មាសទៅឱ្យអតិថិជនដោយមិនទទួលយកប្រាក់ចំណេញដើម្បីរក្សាទីផ្សារតម្លៃមាសមិនឱ្យឡើងថ្លៃ ។

នាយកប្រតិបត្តិធនាគារជាតិវៀតណាម (SBV) លោក Le Ngoc Lam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ធនាគារ BIDV នឹងចាប់ផ្តើមលក់មាសដុំនៅតាមទីតាំងរបស់ខ្លួនក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញចាប់ពីថ្ងៃទី៣ ខែមិថុនាតទៅ ហើយក្រោយមកនឹងពង្រីកការលក់ទៅកាន់តំបន់ផ្សេងទៀតដូចជា ទីក្រុង Da Nang ទីក្រុង Can Tho និងទីក្រុង Ba Ria Vung Tau ។

លោក Lam បាន​និយាយ​ថា ទោះយ៉ាងណា តម្លៃ​នេះនឹង​អាស្រ័យ​លើ​តម្លៃ​ដែលដាក់ចេញមកដោយ​ធនាគារជាតិវៀតណាម ហើយ​គោលដៅ​គឺ​កាត់​បន្ថយ​គម្លាត​រវាង​អត្រាការប្រាក់​ក្នុង​ស្រុក និង​អន្តរជាតិ ហើយរាល់ការទិញមាស ធនាគារក៏ត្រូវមានវិធានការណ៍ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកទិញដើម្បីបញ្ចៀសការលាងលុយកខ្វក់ ។

លោកបានបន្ថែមទៀតថា ធនាគារ SBV ក៏នឹងមិនរឹតត្បិតណាស់ណាចំពោះបុគ្គលដែលចង់ទិញមាសនោះទេ ប៉ុន្តែហាមឃាត់ចំពោះការទិញមាសនេះហើយ បន្តលក់ទៅឱ្យអតិថិជនផ្សេងទៀតដើម្បីធ្វើជាអាជីវកម្មយកប្រាក់ចំណេញ ។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនលក់មាសធំបំផុតរបស់វៀតណាមគឺ Saigon Jewelry (SJC) ដាក់លក់មាសដុំក្នុងតម្លៃប្រមាណ ៨៨ លានដុង (៣,៤៥៦ ដុល្លារ) ក្នុងមួយតម្លឹង ខណៈមាសពិភពលោកមានតម្លៃជាង ២,៣០០ ដុល្លារប៉ុណ្ណោះក្នុងមួយតម្លឹង ៕

តាមដានជាមួយយើង៖   Million Times

បកប្រែ ៖ ទីន

The post ធនាគារ ២ នៅវៀតណាមនឹងលក់មាសឱ្យអតិថិជនដោយមិនយកប្រាក់​ចំណេញ appeared first on Millions times.