ដីព្រៃរដ្ឋ Archives - Millions times

ដកហូតដីព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចំនួន ៣ ៤៣៤ហិកតាថែមទៀត បន្ទាប់ពីត្រូវកាន់កាប់ដោយខុសច្បាប់
រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ចំនួន ៣ ៤៣៤ហិកតាថែមទៀត បន្ទាប់ពីទទួលរងនូវការកាន់កាប់យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់។

យោងតាមដីការបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្ដីពី ការប្រកាសបដិសេធ និងដកហូតដីព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ចុះថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៤ បានសម្រេចថា ត្រូវបានប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួន ៣កន្លែង ដែលមានផ្ទៃដីសរុប ៣ ៤៣៤ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងនោះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ ទុករយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា។

ជាការកត់សម្គាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងរយៈពេលជាង ៥ខែ ឆ្នាំ ២០២៤នេះ បានសម្រេចដកហូតដីព្រៃជាង ១ ៤០០ហិកតា ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ ក្រោយពីមានការវាតយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។

កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាមួយ ដោយសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួនមួយកន្លែង ដែលមានផ្ទៃដីសរុប ១៣៦ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចប៉ុយរ៉ុយ ភូមិសាស្ត្រ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាមួយដែរ ដោយបានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលមានផ្ទៃដីសរុប ៣៧៤ហិកតា ៩៣អារ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រភូមិ ត្រពាំងធៀ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ចំណែកកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចេញដីកាមួយទៀត ដោយបានសម្រេចត្រូវបដិសេធ និងដកហូតដីព្រៃឈើ ដែលមានផ្ទៃដីសរុប ៨៩៣ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្រ្តភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចេញដីកាមួយទៀតដែរ ដោយបានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួន ២កន្លែង ដែលមានផ្ទៃដីសរុប ៥៧ហិកតា ៧៩អារ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្រ្ដភូមិអូអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

តាមដានជាមួយយើង៖   Million Times

The post ដកហូតដីព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចំនួន ៣ ៤៣៤ហិកតាថែមទៀត បន្ទាប់ពីត្រូវកាន់កាប់ដោយខុសច្បាប់ appeared first on Millions times.

ដកហូតដីព្រៃឈើជាង ៥៧ហិកតាទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្រោយរងការកាន់កាប់យកដីរបស់រដ្ឋដោយខុសច្បាប់
អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់យកដីរបស់រដ្ឋដោយខុសច្បាប់ ចំនួនជាង ៥៧ហិកតាទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខណ:រយៈពេលជិត ៥ខែ ឆ្នាំនេះ សម្រេចដកហូតជាង ១ ៤០០ហិកតារួចមកហើយ។

តាមដីការបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្ដីពី ការប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចេញកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ បានសម្រេចថា ត្រូវបានប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួន ២កន្លែង ដែលមានផ្ទៃដីសរុប ៥៧ហិកតា  ៧៩អារ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្រ្ដភូមិអូអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចំណុចនិយាមកា និងផែនទីបង្ហាញទីតាំងដីភ្ជាប់មកជាមួយស្រាប់។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានទុកពេលវេលាកំណត់រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការសម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា។

ជាការកត់សម្គាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងរយៈពេលជិត ៥ខែ ឆ្នាំ ២០២៤នេះ បានសម្រេចដកហូតដីព្រៃជាង ១ ៤០០ហិកតា ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ ក្រោយពីមានការវាតយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។

កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាមួយ ដោយសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួនមួយកន្លែង ដែលមានផ្ទៃដីសរុប ១៣៦ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចប៉ុយរ៉ុយ ភូមិសាស្ត្រ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាមួយដែរ ដោយបានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលមានផ្ទៃដីសរុប ៣៧៤ហិកតា ៩៣អារ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រភូមិ ត្រពាំងធៀ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ចំណែកកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចេញដីកាមួយទៀត ដោយបានសម្រេចត្រូវបដិសេធ និងដកហូតដីព្រៃឈើ ដែលមានផ្ទៃដីសរុប ៨៩៣ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្រ្តភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ចុងក្រោយនេះ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចេញដីកាមួយទៀតដែរ ដោយបានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួន ២កន្លែង ដែលមានផ្ទៃដីសរុប ៥៧ហិកតា ៧៩អារ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្រ្ដភូមិអូអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

The post ដកហូតដីព្រៃឈើជាង ៥៧ហិកតាទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្រោយរងការកាន់កាប់យកដីរបស់រដ្ឋដោយខុសច្បាប់ appeared first on Millions times.

ប្រតិបត្តិការបង្រ្កាបបទល្មើសទន្ទ្រានដីព្រៃរដ្ឋ ដឹកនាំដោយនាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឃាត់ខ្លួនជនសង្ស័យ ១០នាក់
មេខ្លោង និងបក្សពួកពាក់ព័ន្ធនឹងបទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ នៅតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ចំនួន ១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់។

តាមដានជាមួយយើង៖   Million Times

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានសហការជាមួយក្រុមការងាររបស់សម្តេចធិបតី ដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានចុះប្រតិបត្តិការយ៉ាងក្តៅគគុកដើម្បីបង្ក្រាបសកម្មភាពដុត បំផ្លាញ និងកាប់ ទន្ទ្រាន ព្រៃឈើខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ក្នុងប្រតិបត្តិការរយៈពេល ២៣ថ្ងៃ គិតចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ក្រុមការងារបានសម្របសម្រួលពន្យល់ប្រជាពលរដ្ឋដែលលង់ចាញ់បោក មេខ្យល់ឲ្យពួកគាត់យល់ និងស្ម័គ្រចិត្តព្រមរុះរើចាកចេញដោយសន្តិវិធី ពីទីតាំងដីដែលបានកាន់កាប់ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិចំនួន ២កន្លែង គឺទី ១ នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុង ស្រុកសេសាន និងទី ២ គឺនៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងបន្តថា ចំពោះដីព្រៃឈើដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខុសច្បាប់នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិម៉ឺនសៃ- សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន ត្រូវបានខូចខាតប្រមាណ ៧ ០០០ហិកតា និងគ្រោងរងការខូចខាតប្រមាណ ៦០០០- ៧០០០ហិកតាបន្ថែមទៀត។ រីឯព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ ដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខូចខាតទាំងស្រុងប្រមាណជាង ៦០០ហិកតា និងគ្រោងរងការខូចខាត ប្រមាណ៥០០- ៦០០ហិកតា បន្ថែមទៀត ត្រូវបានក្រុមការងារអនុវត្តប្រតិបត្តិការពិសេសរំដោះបានដកហូតយកមកវិញ ប្រគល់ជូនមន្ទីរ បរិស្ថាន និងអាជ្ញាធរខេត្តស្ទឹងត្រែង ដើម្បីគ្រប់គ្រង ថែរក្សាការពារជាសម្បត្តិធនធានធម្មជាតិឡើងវិញ។

រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា «ចំពោះក្រុមមេខ្លោង និងបក្សពួកពាក់ព័ន្ធនឹងរឿងនេះចំនួន ១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន មេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងៗទៀត»។

ចុងក្រោយ រដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ត្រូវជៀសវាងការប្រព្រឹត្តិល្មើសច្បាប់ ឬជាប់ពាក់ព័ន្ធតាមគ្រប់រូបភាពក្នុងសកម្មភាពកាប់ទន្ទ្រាន និងដុត បំផ្លាញដីព្រៃរបស់រដ្ឋដោយខុសច្បាប់ និងត្រូវចូលរួមថែរក្សាធនធានព្រៃឈើទាំងអស់គ្នា ដើម្បីជាប្រយោជន៍ នាពេលបច្ចុប្បន្ន និងសម្រាប់អនាគតកូនចៅជំនាន់ក្រោយ៕

The post ប្រតិបត្តិការបង្រ្កាបបទល្មើសទន្ទ្រានដីព្រៃរដ្ឋ ដឹកនាំដោយនាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឃាត់ខ្លួនជនសង្ស័យ ១០នាក់ appeared first on Millions times.