ចិន-រុស្សុី Archives - Millions times

ចិន​ និង​រុស្ស៊ី​សម្លឹង​មើល​អនាគតដ៏វែងឆ្ងាយនៃទំនាក់ទំនងជាយុទ្ធសាស្រ្ត រួមគ្នារក្សាសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល
ចិន និងរុស្ស៊ីបានសន្យាពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ ដើម្បីរួមគ្នារក្សាសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក Xi Jinping ទៅកាន់ទីក្រុងមូស្គូដែលបានគ្រោងទុកក្នុងខែឧសភា។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ដោយប្រាប់ថា លោកកំពុងទន្ទឹងរង់ចាំស្វាគមន៍លោក Xi នៅខែក្រោយ។ លោក Putin ថា មានកម្មវិធីសម្បូរបែប និងរៀបចំបានល្អ កំពុងរង់ចាំលោក Xi ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ក្នុងឱកាសនៃទិវាជ័យជម្នះរបស់រុស្ស៊ី។

តាមដានជាមួយយើង៖   Million Times

«វានឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវការមួយ… គាត់នឹងក្លាយជាភ្ញៀវកិត្តិយសដ៏សំខាន់របស់យើង ហើយយើងនឹងមានឱកាសនិយាយអំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគីរបស់យើង និងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរបស់យើងលើវេទិកាពហុភាគីផងដែរ»។ លោក Putin ថ្លែងអះអាងប្រាប់ប្រមុខការទូតចិនលោក Wang ។

លោក Putin បន្ថែមថា រុស្ស៊ី និងចិនគួរតែបន្តបញ្ជូនសញ្ញាដ៏រឹងមាំទៅកាន់ពិភពលោកអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត នៅចំពោះមុខស្ថានការណ៍អន្តរជាតិដែលប្រែប្រួល។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានរាយការណ៍ថា លោក Wang Yi បានប្រាប់មេដឹកនាំរុស្ស៊ីថា ការត្រៀមរៀបចំកំពុងដំណើរការសម្រាប់ដំណើររបស់លោក Xi ដែលនឹងផ្តល់កម្លាំងចិត្តថ្មីដល់ការអភិវឌ្ឍន៍ទំនាក់ទំនង។ លោកថា ការសម្របសម្រួលយុទ្ធសាស្ត្រ និងការជឿទុកចិត្តខាងនយោបាយបានធ្វើឱ្យស៊ីជម្រៅរវាងប្រទេសជិតខាង។

លោក Wang បានសង្កត់ធ្ងន់ថា៖ «កិច្ច​សហប្រតិបត្តិការ​រវាង​រុស្ស៊ី​និង​ចិន​មិន​ដែល​សំដៅ​ប្រឆាំង​ភាគី​ទី​បី​ឡើយ ហើយ​វា​មិន​អត់​ឱន​ចំពោះ​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​ឡើយ។ ទំនាក់ទំនងចិន-រុស្ស៊ីនឹងមិនឈរនៅស្ងៀមទេ ប៉ុន្តែនឹងកាន់តែទូលំទូលាយ។ មិត្តភាពរបស់យើងមិនផ្តោតលើបច្ចុប្បន្នទេ ប៉ុន្តែមើលទៅអនាគតដ៏វែងឆ្ងាយ»។

ដំណើរទស្សនកិច្ចរបស់លោក Wang ទៅកាន់ទីក្រុងមូស្គូ ធ្វើឡើងចំពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា ភាពរអាក់រអួលក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក នាពេលថ្មីៗនេះ អាចជាសញ្ញាបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជំរុញឱ្យមានជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។

ក្នុងអំឡុងពេលពិភាក្សាជាមួយសមភាគីលោក Sergey Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សុី លោក Wang Yi បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី ដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល។

លោក Wang បាននិយាយថា «នៅឆ្នាំនេះ ប្រធានាធិបតី Xi និងប្រធានាធិបតី Putin មានទំនាក់ទំនងជាយុទ្ធសាស្រ្តពីរដង ដោយបានដឹកនាំទំនាក់ទំនងចិន-រុស្ស៊ីឱ្យឆ្ពោះទៅមុខយ៉ាងម៉ឺងម៉ាត់ [ចំពេលមានការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក និងមានភាពចលាចលនៅក្នុងទិដ្ឋភាពពិភពលោក]»។ លោកបានបន្តថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បីបំពេញនូវការទទួលខុសត្រូវពិសេសក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លុបបំបាត់ការជ្រៀតជ្រែក ប្រកាន់ខ្ជាប់នូវមាគ៌ាត្រឹមត្រូវ និងលើកកម្ពស់សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល។

លោក Lavrov នៅក្នុងសុន្ទរកថាបើកបានសាទរទំនាក់ទំនងរបស់រុស្ស៊ីជាមួយប្រទេសចិនថាជា ភាតរភាពប្រវត្តិសាស្ត្រ។ លោកថ្លែងថា «ថ្ងៃនេះ ជាមួយមិត្តរបស់ខ្ញុំ ខ្ញុំក៏សុខចិត្ត … ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្រ្តរបស់យើង។ ខ្ញុំជឿថា ដំណើរទស្សនកិច្ចនេះនឹងរៀបចំយើងយ៉ាងពេញលេញសម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់របស់យើងនៅឆ្នាំនេះ»។

លោកបន្ថែមថា ទំនាក់ទំនងគឺស្ថិតនៅក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក ដោយលោកបានសន្យាថានឹងមានការសម្របសម្រួលកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំងតាមរយៈវេទិកាពហុភាគីដូចជា Brics និងអង្គការសហប្រតិបត្តិការសៀងហៃ ដើម្បីបង្កើត «សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលប្រជាធិបតេយ្យកាន់តែច្រើន»៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ EPA-EFE

The post ចិន​ និង​រុស្ស៊ី​សម្លឹង​មើល​អនាគតដ៏វែងឆ្ងាយនៃទំនាក់ទំនងជាយុទ្ធសាស្រ្ត រួមគ្នារក្សាសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល appeared first on Millions times.

រុស្សុី និងចិន​បាន​បង្កើតផែនការ​ទ្រង់ទ្រាយ​ធំសម្រាប់​គម្រោង​សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) កាលពីថ្ងៃពុធ ដោយសាទរទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងកើនឡើង ខណៈដែលទីក្រុងមូស្គូកាន់តែពឹងផ្អែកកាន់តែខ្លាំងលើទីក្រុងប៉េកាំងសម្រាប់ការគាំទ្រផ្នែកនយោបាយ និងសេដ្ឋកិច្ច។

សារព័ត៌មាន AP បានចុះផ្សាយថា លោក ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំនៅវិមានក្រឹមឡាំងថា “ទំនាក់ទំនងពាណិជ្ជកម្មរបស់យើងកំពុងអភិវឌ្ឍ ហើយអភិវឌ្ឍដោយជោគជ័យ… ការយកចិត្តទុកដាក់ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់លើទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចកំពុងតែផ្តល់លទ្ធផលដល់ភាគីទាំងពីរ”។

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា រុស្ស៊ី និង​ចិន​បាន​បង្កើតផែនការ​ទ្រង់ទ្រាយ​ធំសម្រាប់​គម្រោង​សេដ្ឋកិច្ច និង​គម្រោង​ផ្សេងៗ​ទៀត។

លោក លី ឈាង ដែលទើបជួបជាមួយនាយករដ្ឋមន្ត្រីរុស្សុី លោក មីកាលី មីហ្សូស្ទីន (Mikhail Mishustin) បាននិយាយថា “ទំនាក់ទំនងចិន-រុស្ស៊ី ស្ថិតក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក”។ កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីរុស្សុីកំពុងបន្តទប់ស្កាត់ការវៃលុករបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk នាប៉ុន្មានសប្តាហ៍នេះ។

​សារព័ត៌មាន​រុស្ស៊ី​មិន​បាន​បញ្ជាក់​ថា​ តើ​លោក​ពូទីន និង​លោក លី បាន​ពិភាក្សា​រឿងជម្លោះជាមួយ​អ៊ុយក្រែន​ដែរ ឬ​អត់នោះ​ទេ។ ទោះជាយ៉ាណា ចិន​បាន​ព្យាយាម​ដាក់​ខ្លួន​ស្ថិតក្នុងអព្យាក្រឹតភាព​ចំពោះជម្លោះ​អ៊ុយក្រែន ប៉ុន្តែ​ប្រទេស​នេះ​បាន​គាំទ្រ​រុស្ស៊ី​ក្នុងការប្រឆាំងលោកខាងលិច។

បន្ទាប់ពីបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើការនាំចេញប្រេងរបស់រុស្ស៊ីជាការឆ្លើយតបនឹងរុស្ស៊ីបានបញ្ជូនទាហានទៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសចិនបានបង្កើនយ៉ាងខ្លាំងនូវការទិញប្រេងពីរុស្ស៊ី ដោយបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ លោក ពូទីន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រទេសចិន តាមរយៈជំនួបនៅទីក្រុងប៉េកាំងជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ភ្លាមៗ បន្ទាប់ពីត្រូវបានចូលកាន់តំណែងប្រធានាធិបតីអាណត្តិទី៧ នៅក្នុងវិមានក្រឹមឡាំង។

ការិយាល័យវាយតម្លៃស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយពេលកន្លងទៅបង្ហាញថា ប្រទេសចិនបានបង្កើនការផ្គត់ផ្គង់យ៉ាងច្រើនដល់ប្រទេសរុស្ស៊ីនូវឧបករណ៍ម៉ាស៊ីន មីក្រូអេឡិចត្រូនិច និងបច្ចេកវិទ្យាផ្សេងទៀត ដែលទីក្រុងម៉ូស្គូប្រើប្រាស់សម្រាប់ផលិតកាំជ្រួច រថក្រោះ យន្តហោះ និងសព្វាវុធផ្សេងទៀត៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AP

The post រុស្សុី និងចិន​បាន​បង្កើតផែនការ​ទ្រង់ទ្រាយ​ធំសម្រាប់​គម្រោង​សេដ្ឋកិច្ច និងពាណិជ្ជកម្ម appeared first on Millions times.

មេដឹកនាំកំពូលចិន-រុស្សុី សន្យាបង្កើតយុគសម័យថ្មី និងថ្កោលទោសសហរដ្ឋអាមេរិក
មេដឹកនាំកំពូលចិន លោក Xi Jinping និងមេដឹកនាំរុស្សុីលោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍បានសន្យាថា នឹងបង្កើតសករាជថ្មីនៃភាពជាដៃគូជាយុទ្ធសាស្រ្ត ដើម្បីប្រឆាំងដៃគូដ៏មានឥទ្ធិពលបំផុតគឺសហរដ្ឋអាមេរិក។

លោក Xi បានស្វាគមន៍លោក Putin នៅលើកំរាលព្រំក្រហមនៅខាងក្រៅមហាវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង ជាទីដែលមេដឹកនាំទាំងពីរត្រូវបានសាទរដោយការដើរដង្ហែក្បួនទាហានរំដោះប្រជាជនចិនកាន់កាំភ្លើង ២១ដើមនៅលើទីលាន Tiananmen និងក្មេងៗគ្រវីទង់ជាតិចិន និងរុស្ស៊ីជាច្រើនរយនាក់។

តាមដានជាមួយយើង៖   Million Times

ប្រទេសចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលដែលលោកបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅវ៉ៃលុកក្នុងប្រទេសអ៊ុយក្រែន ដែលបង្កឱ្យមានសង្រ្គាមដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

លោក Xi និងលោក Putin បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ ស្តីអំពីការបង្កើត “យុគសម័យថ្មី” ដែលប្រកាសប្រឆាំងសហរដ្ឋអាមេរិកលើបញ្ហាសន្តិសុខ និងទស្សនៈប្រឆាំងតៃវ៉ាន់ អ៊ុយក្រែន កូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការលើបញ្ហាថ្មីៗ ពិសេស ផែនការផលិតអាវុធនុយក្លេអ៊ែរ។

លោក Xi បានប្រាប់លោកពូទីនថា “ទំនាក់ទំនងចិន-រុស្ស៊ីនាពេលបច្ចុប្បន្ននេះគឺពិបាករកបាន ហើយភាគីទាំងពីរត្រូវតែស្រឡាញ់ និងចិញ្ចឹមបីបាច់វា”។

លោកថ្លែងថា៖ “ប្រទេសចិនមានឆន្ទៈក្នុងការរួមគ្នាសម្រេចបាននូវការអភិវឌ្ឍន៍ និងការស្តារឡើងវិញនូវប្រទេសរបស់យើងរៀងៗខ្លួន ហើយធ្វើការរួមគ្នាដើម្បីលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងពិភពលោក”៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters

The post មេដឹកនាំកំពូលចិន-រុស្សុី សន្យាបង្កើតយុគសម័យថ្មី និងថ្កោលទោសសហរដ្ឋអាមេរិក appeared first on Millions times.