ឃ្មុំព្រៃ Archives - Millions times

រដ្ឋមន្រ្តីបរិស្ថានគាំទ្រឱ្យមានគម្រោងអភិរក្សឃ្មុំព្រៃ ដើម្បីយកទឹកឃ្មុំតាមធម្មជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រគំនិតផ្តួចផ្តើមឱ្យមានគម្រោងអភិរក្សឃ្មុំព្រៃ នៅក្នុងភូមិសាស្រ្តឃុំអូរសោម ខេត្តពោធិ៍សាត់ របស់ក្រុមអ្នកចិញ្ចឹមឃ្មុំកម្ពុជា ដោយលើកឡើងថា ការងារអភិរក្ស និងការចិញ្ចឹមឃ្មុំព្រៃដើម្បីយកទឹកឃ្មុំតាមធម្មជាតិ ផ្ដល់ជម្រើសមុខរបរបន្ថែម និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។

ក្នុងពេលជួបសន្ទនាជាមួយលោក គ្រុយ សារិត ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំភ្នំខៀវប៉ៃលិន កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រគំនិតផ្តួចផ្តើមឱ្យមានគម្រោងអភិរក្សឃ្មុំព្រៃ នៅក្នុងភូមិសាស្រ្តឃុំអូរសោម ខេត្តពោធិ៍សាត់ ដែលនឹងរួមចំណែកបំពេញបន្ថែម លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដោយផ្តល់កាលានុវត្តភាពថ្មី បន្ថែមដល់សហគមន៍មូលដ្ឋាន ជាពិសេសការផ្ដល់ជម្រើសមុខរបរថ្មី បង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានកាន់តែប្រសើរ។

តាមដានជាមួយយើង៖   Million Times

លោកបានថ្លែងថា គម្រោងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដោយបានផ្ដល់ជម្រើសសេដ្ឋកិច្ច ដែលមិនប៉ះពាល់ដល់បរិស្ថាន រួមទាំងការអភិវឌ្ឍគោលដៅលំហែបៃតង ដែលក្រសួងបរិស្ថាន បានដាក់ចេញ ដោយបង្រៀនសហគមន៍ឱ្យចេះផ្តល់សេវាកម្ម និងបង្កើតផលិតផលទេសចរណ៍ ដែលផ្អែកលើធម្មជាតិ និងការពារ ទប់ស្កាត់ការបាត់បង់ព្រៃឈើ និងការរិចរិលព្រៃឈើ ចូលរួមចំណែក ដល់ការបង្កើនគម្របបៃតង និងជួយកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន ឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន។

បើតាមលោករដ្ឋមន្រ្តី ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ អាចទទួលបានជោគជ័យ លុះត្រាតែប្រជាសហគមន៍មូលដ្ឋានមានប្រភពចំណូលជាប្រចាំ និងមានភាពជាម្ចាស់លើគម្រោងដើម្បីអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយនិរន្តរភាព។

លោក គ្រុយ សារិត បានលើកឡើងថា គម្រោងអភិរក្សសត្វឃ្មុំនៅកម្ពុជា ដែលបច្ចុប្បន្ននេះបានកំពុងត្រៀមរៀបចំឱ្យមានដំណាំផ្កាឈូករ័ត្ន និងដើមគរ សម្រាប់សត្វឃ្មុំក្រេបយកលំអង និងផលិតជាទឹកឃ្មុំធម្មជាតិ ដែលមានគុណភាពល្អ សម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក និងនាំទៅទីផ្សារអន្តរជាតិ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងបរិស្ថាន

The post រដ្ឋមន្រ្តីបរិស្ថានគាំទ្រឱ្យមានគម្រោងអភិរក្សឃ្មុំព្រៃ ដើម្បីយកទឹកឃ្មុំតាមធម្មជាតិ appeared first on Millions times.