គោលនយោបាយ Archives - Millions times

រដ្ឋាភិបាល ​រៀបចំគោលនយោបាយថ្មី ដើម្បីជំរុញការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យដល់ប្រជាជន
រដ្ឋាភិបាល បាននិងកំពុង​ពិនិត្យ និងរៀបចំគោលនយោបាយថ្មី ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យដល់ប្រជាជន ដែលមានចំណូលកម្រិតទាប មធ្យម និងរុញការអភិវឌ្ឍនគរូបនីយកម្ម។

កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋានរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ និងកែសម្រួលសេចក្ដិព្រាង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី លោកជំទាវអគ្គទេសាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។

តាមដានជាមួយយើង៖   Million Times

ជា “គោលនយោបាយថ្មី” ដែលជាការធ្វើបច្ចុប្បន្នកម្មជំនួសឱ្យ “គោលនយោបាយស្ដីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ ២០១៧”, «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តគោលនយោបាយជាតិ ស្ដីពីលំនៅឋាន ឆ្នាំ ២០១៤ និងធានានិរន្តភាព ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅថាន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។

“គោលនយោបាយថ្មី” នេះ មានគោលបំណង៖ ១. ផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជនដែលមានចំណូលកម្រិតទាប មធ្យម និងក្រុមងាយរងគ្រោះ និងបំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យសម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្ដែងរបស់សិស្ស, និស្សិត, កម្មករនិយោជិត, និងអ្នកធ្វើចំណាកស្រុក និង ២. ជំរុញការអភិវឌ្ឍនគរូបនីយកម្ម។

ដើម្បីសម្រេចគោលបំណងខាងលើ, “សេចក្ដីព្រាងគោលនយោបាយ” នេះបានបញ្ចូលនូវទិដ្ឋភាពថ្មី ចំនួន ៤ ដែលមានលក្ខណៈខុសប្លែកពីគោលនយោបាយ ឆ្នាំ ២០១៧ រួមមាន៖

១. ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, និង វិស័យឯកជន,

២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និង យន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, និង លំនៅឋានតម្លៃសមរម្យសម្រាប់ជួល,

៣. ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និង អតិថិជនគោលដៅសម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច, និង

៤. ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង។

ទន្ទឹមនេះ, ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយថ្មី និងជំរុញការអភិវឌ្ឍលំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ (កម្មសិទ្ធិ និង ជួល), “គោលនយោបាយថ្មី” នេះ ក៏បានកំណត់ផែនការសកម្មភាពក្នុងរយៈពេលខ្លី, ធម្យម, និង វែង ដែលមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។

ជាលទ្ធផល, អង្គប្រជុំ បានពិភាក្សា និងកែសម្រួលលើចំណុចគន្លឹះមួយចំនួន និង បានស្នើឱ្យក្រុមការងារពិនិត្យបន្ថែមលើការប្រើប្រាស់ពាក្យពេជន៍ក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព និងមានភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្ដីព្រាងឯកសារ «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» នេះ។

ជាចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួម និងកិច្ចសហការក្នុងការផ្ដល់យោបល់កែលម្អជាបន្តបន្ទាប់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការអន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលបានខិតខំដឹកនាំធ្វើការសិក្សា និងកែសម្រួលនាពេលកន្លងមក ដែលធ្វើឱ្យសេចក្ដីព្រាងនៃឯកសារ “គោលនយោបាយថ្មី” នេះកាន់តែមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងអនុម័តនាពេលឆាប់ៗខាងមុខ៕

អត្ថបទ៖ ប៊ី

The post រដ្ឋាភិបាល ​រៀបចំគោលនយោបាយថ្មី ដើម្បីជំរុញការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យដល់ប្រជាជន appeared first on Millions times.

ការអនុវត្ត និងលើកកម្ពស់គម្រូគោលនយោបាយកម្មសិទិ្ធបញ្ញាកម្រិតសាកលវិទ្យាល័យ នឹងជួយពង្រឹងការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងនវានុវត្តន៍នៅកម្ពុជា
ប្រទេសកម្ពុជាកំពុងបោះជំហានទៅមុខក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីផ្នែកនវានុវត្តន៍ តាមរយៈការដាក់ឱ្យអនុវត្ត និងលើកកម្ពស់គម្រូគោលនយោបាយកម្មសិទិ្ធបញ្ញាកម្រិតសាកលវិទ្យាល័​យ។ នេះបើយោងតាមការលើកឡើងរបស់ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅថ្ងៃទី ​០៣ ខែតុលា ឆ្នាំ ២០២៥។

អង្គការ UNIDO ក្នុងភាពជាដៃគូជាមួយនាយកដ្ឋានកម្មសិទិ្ធបញ្ញា (DIP) ចំណុះឱ្យ ក្រសួងពាណិជ្ជកម្ម (MoC) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ជាចលករប្រកបដោយ ថាមវ័ន្តនៅពីក្រោយគំនិតផ្តួចផ្តើមនេះ ក្នុងគោលដៅគាំទ្រ និងផ្តល់ភាពអង់អាចដល់សាកលវិទ្យាល័យក្នុងការគ្រប់គ្រង និងការពារ របកគំហើយពីគម្រោង ស្រាវជ្រាវនានាឱ្យបានកាន់តែប្រសើរ ទន្ទឹមនិងជំរុញការផ្ទេរបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ច។

តាមរយៈការគាំទ្រថវិកាពីសហភាពអឺរ៉ុប​ (EU) ក្រោមក្របខណ្ឌគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ជំនាញការអន្តរជាតិរបស់អង្គការ UNIDO បានរៀបចំបង្កើត និងកែសម្រួលគោលនយោបាយកម្មសិទ្ធបញ្ញា (IP) បន្ថែម លើមេរៀន និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធសម្របសម្រួលដោយថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ ​(FTRIP) ដែលជា វេទិកាពហុភាគីសម្រាប់តំណាងមកពីគ្រឹះស្ថានឧត្តមសិក្សា អង្គភាពរដ្ឋ និងវិស័យឯកជនផ្នែកឧស្សាហកម្មម្ហូបអាហារ។

ឯកឧត្តម ហ៊ុល សៀងហេង រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ៖«គម្រូនេះឆ្លុះបញ្ចាំងអំពីការតាំងចិត្តរួមគ្នា ដើម្បីប្រើប្រាស់សក្តានុពលនវានុវត្តន៍របស់កម្ពុជាឱ្យអស់លទ្ធភាព។ វាផ្តល់នូវ ក្របខណ្ឌច្បាស់លាស់មួយដើម្បីការពារកម្មសិទិ្ធបញ្ញានៅតាមបណ្តាសាកលវិទ្យាល័យ ដោយបានចាក់គ្រឹះដ៏រឹងម៉ាំសម្រាប់អនាគត​ប្រកបដោយវិបុលភាព តាមរយៈកិច្ចសហការរវាងភាគីពាក់ព័ន្ធដូចជា​ ផ្នែកឧស្សាហកម្ម គ្រឹះស្ថានឧត្តមសិក្សា និងរាជរដ្ឋាភិបាល»។

តាមដានជាមួយយើង៖   Million Times

តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នាពេលនេះ ភាគីពាក់ព័ន្ធបានចូលរួមត្រួតពិនិត្យ និងផ្តល់មតិកែលម្អលើសេចក្តីព្រាង​គោលនយោបាយ និងកំណត់អំពីបញ្ហាប្រឈមក្នុងការអនុវត្តដោយគិតគូរជាពិសេសលើសុខដុមនីយកម្មយុទ្ធសាស្រ្តនវានុវត្តន៍ និងអភិបាលកិច្ចកម្មសិទិ្ធបញ្ញាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ការអនុវត្តនៅកម្ពុជា។ គោលនយោបាយនេះ គឺជាទម្រ គ្រឹះជួយជ្រោមជ្រែង និងលើកកម្ពស់ការស្រាវជ្រាវអនុវត្តនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យជាមួយផ្នែកឧស្សាហកម្ម ក្រោមការសម្របសម្រួលពីអង្គភាពជំនាញរបស់រាជរដ្ឋាភិបាល។

លោក សុខ ណារិន តំណាងប្រចាំប្រទេសអង្គការ UNIDO នៅកម្ពុជា បានកត់សម្គាល់ថា៖ «ក្របខណ្ឌ គោលនយោបាយកម្មសិទិ្ធបញ្ញាមួយដែលមានលក្ខណៈរឹងម៉ាំ ផ្តល់ភាពអង់អាចដល់សាកលវិទ្យាល័យដើម្បីក្លាយជាដៃគូដ៏រឹងម៉ាំ មួយសម្រាប់ការស្រាវជា្រវ និងអភិវឌ្ឍន៍នៅថ្នាក់ជាតិ ដោយធានាថាការវិនិយោគសាធារណៈលើការងារស្រាវជា្រវនឹងផ្តល់ជា
អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងពិតប្រាកដ តាមរយៈការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការ យ៉ាងជិតស្និតរវាងរដ្ឋ ឯកជន និងគ្រឹះស្ថានឧត្តមសិក្សា។»​

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានលើកឡើងបន្ថែមថា៖​ «គោលនយោបាយកម្មសិទិ្ធបញ្ញា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគិតគូរស៊ីជម្រៅពិតជាមានភាពចាំបាច់មិនអាចខ្វះបានដើម្បីការពារ និងផ្តល់តម្លៃដល់លទ្ធ ផលបែបច្នៃប្រឌិត ឬរបកគំហើញតាមបែបវិទ្យាសាស្រ្ត  ដែលជាការបណ្តុះគ្រាប់ពូជនៃវប្បធ៌មនវានុវត្តន៍ដ៏ចិញ្ចាចចិញ្ចែងមួយ។»

ការដាក់ឱ្យអនុវត្តគោលនយោបាយនេះ គឺជាបង្គោលចរណ៍ដ៏សំខាន់មួយទៀតនៅក្នុងដំណើរដ៏ស្វាហាប់របស់កម្ពុជា ឆ្ពោះ ទៅរកទេសកាលនៃការស្រាវជ្រាវ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕​

អត្ថបទ៖ ប៊ី

The post ការអនុវត្ត និងលើកកម្ពស់គម្រូគោលនយោបាយកម្មសិទិ្ធបញ្ញាកម្រិតសាកលវិទ្យាល័យ នឹងជួយពង្រឹងការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងនវានុវត្តន៍នៅកម្ពុជា appeared first on Millions times.

សម្ដេច ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនយកការវិភាគបែបស៉ីអារម្មណ៍មកធ្វើជាមូលដ្ឋានក្នុងការតាក់តែងគោលនយោបាយឡើយ
ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» នៅព្រឹកថ្ងៃអង្គារខែមីនានេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនយកការវិភាគបែបស៉ីអារម្មណ៍ មកធ្វើជាមូលដ្ឋានក្នុងការតាក់តែងគោលនយោបាយឡើយ ដោយសម្តេចបញ្ជាក់ថា ការបង្កើតគោលនយោបាយនីមួយៗ គឺសុទ្ធតែដកស្រង់មតិពីគ្រប់ភាគី ផ្អែកលើស្ថានភាពសង្គមជាក់ស្ដែង ហើយនៅពេលអនុវត្ត គឺមានការតាមដាន កែសម្រួល និងពង្រឹងបន្ថែម។

ក្នុងឱកាសនោះ សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្សិលម្ងៃ សម្ដេចបានពិភាក្សាជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ដើម្បីជួយដល់វិស័យអាកាសចរណ៍កម្ពុជា ជួយឱ្យក្រុមហ៊ុនអាកាសចរណ៍នានាចំណាយអស់តិចជាងមុន ហើយអាចដឹកអ្នកដំណើរពីក្រៅប្រទេសចូលមកប្រទេសកម្ពុជាបាន ដូចជាតាមរយៈជើងហោះហើរជួលជាដើម។ នេះគឺកើតចេញពីការជួបពិភាក្សាជាប្រចាំ ដើម្បីប្រមូលទិន្នន័យ វិភាគ ហើយដាក់ចេញយន្តការអនុវត្តដោះស្រាយ។

តាមដានជាមួយយើង៖   Million Times

សម្ដេចថ្លែងបន្តថា៖ «ការវិភាគមានច្រើន ដែលខ្ញុំតែងនិយាយថា មានវិភាគបែបវិទ្យាសាស្ត្រ និងវិភាគស៉ីអារម្មណ៍។ កុំយកការវិភាគបែបស៉ីអារម្មណ៍យកមកធ្វើជាមូលដ្ឋានដាក់ចេញជាគោលនយោបាយ។ ឯការប្រមូលទិន្ន័យក៏មិនមែនយកទិន្នន័យពី Google ទាំងស្រុងនោះឡើយ។ ប្រាកដណាស់ គឺយកតែទិន្នន័យផ្លូវការ ដើម្បីជាជំនួយស្មារតីក្នុងការធ្វើគោលនយោបាយ»។

ជាក់ស្ដែង ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលនឹងរង់ចាំមើលពីលទ្ធផល ដើម្បីយកទៅពិនិត្យមើល សំយោគមតិទូទៅរបស់អ្នកជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយផ្ទៀងផ្ទាត់ជាមួយដំណើរការគោលនយោបាយរបស់យើង ថាតើដំណើរការដល់ណា? មានបញ្ហាអ្វី? លើវិស័យណាខ្លះ? ហើយយើងត្រូវកែសម្រួល ឬពង្រឹងយ៉ាងណាខ្លះទៀត?

សម្ដេចបន្តទៀតថា រាជរដ្ឋាភិបាលត្រូវការអ្នកដែលដឹងរឿងពីវិស័យនានាម្នាក់មួយជ្រុងៗ រួចយកមកផ្គុំគ្នា សំយោគចេញជាគោលនយោបាយរួម។ គ្មានអ្វីល្អឥតខ្ចោះនោះទេ ប៉ុន្តែល្អក្នុងកម្រិតមួយដែលយើងអាចដោះស្រាយបញ្ហាបាន។ នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលធ្វើការ មិនមែនធ្វើតែមនុស្សម្នាក់នៅតែក្នុងបន្ទប់នោះទេ។

សម្ដេចបានបញ្ជាក់ទៀតថា «គោលនយោបាយមួយ ទោះបីធ្វើរួចហើយ ដាក់ចេញឱ្យអនុវត្តហើយ តែវាក៏នៅតែប្រែប្រួលរហូតទៅតាមស្ថានភាពសេដ្ឋកិច្ច។ ពេលដែលយើងធ្វើគោលនយោបាយ អត់មានសង្គ្រាមពាណិជ្ជកម្មទេ តែក្នុងរយៈពេលមួយខែនេះហាក់ដូចជាមានសង្គ្រាមពាណិជ្ជកម្ម។ ម្យ៉ាងទៀត ការវិវត្តរបស់វិស័យបញ្ហាសិប្បនិមិត្ត (AI) គឺចូលមកលឿនជាងការព្យាករណ៍របស់យើង។ ដូច្នេះហើយទើបយើងត្រូវតាមដានជាប្រចាំ ដូចបានរៀបរាប់ខាងលើ»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មាននាយករដ្ឋមន្រ្តី

The post សម្ដេច ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនយកការវិភាគបែបស៉ីអារម្មណ៍មកធ្វើជាមូលដ្ឋានក្នុងការតាក់តែងគោលនយោបាយឡើយ appeared first on Millions times.