គោរមងារឧកញ៉ា Archives - Millions times

សមាគមឧកញ៉ាកម្ពុជា នឹងចាត់វិធានការច្បាប់លើគោរមវន្តប្រព្រឹត្តសកម្មភាព ឬប្រើពាក្យសម្តីធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃគោរមងារ
សមាគមឧកញ៉ាកម្ពុជា បានដាស់តឿនក្រើនរំលឹកដល់សមាជិក សមាជិការបស់ខ្លួន និងបុគ្គលមានងារឧកញ៉ា ត្រូវប្រកាន់ខ្ជាប់នូវកិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្ដីថ្លៃថ្នូររបស់គោរមងារឧកញ៉ា នឹងថាបើរកឃើញបានប្រព្រឹត្តសកម្មភាព និង/ឬប្រើពាក្យសម្តីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ និងឧត្ដមភាពដ៏ឧត្ដុង្គឧត្ដម នៃគោរមងារឧកញ៉ា នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាក់ស្តែង។

ការចេញមកប្រកាសសារដាស់តឿនរបស់សមាគមឧកញ៉ាកម្ពុជា ទំនងកើតឡើងក្រោយមានឧត្តមសេនីយ៍ត្រីម្នាក់ឈ្មោះ ឈាវ មុន្និន ល្បីមានងារឧកញ៉ា ដែលបានប្រើប្រាស់បណ្តាញសង្គម TikTok ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រសួងការពារជាតិ និងយោធាទាំងមូល នាពេលថ្មីៗនេះ។

តាមដានជាមួយយើង៖   Million Times

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្នុងនាមជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់គោរមវន្តទាំងអស់ សូមប្រកាន់ខ្ជាប់នូវកិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម ក្នុងការប្រកបមុខរបរនិងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងសូមមេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាទីបំផុត ចំពោះការប្រើប្រាស់បណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយនានា ជៀសវាងការចែកចាយ ឬផ្សព្វផ្សាយនូវសកម្មភាព និង/ឬការប្រើពាក្យសម្ដីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គោរមងារជាកិត្តិយស ដែល អង្គព្រះមហាក្សត្រ បានប្រោសព្រះរាជទាន។

ជាមួយគ្នានេះដែរ សមាគមឧកញ៉ាកម្ពុជា នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាក់ស្តែង ចំពោះគោរមវន្តណា ដែលបានរកឃើញថាបានប្រព្រឹត្តសកម្មភាព និង/ឬប្រើពាក្យសម្តីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ និងឧត្ដមភាពដ៏ឧត្ដុង្គឧត្ដម នៃគោរមងារឧកញ៉ា ស្របតាមព្រះរាជក្រឹត្យលេខ ស្តីពីគោរមងារឧកញ៉ា ក៏ដូចជាអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារនិងការបញ្ចប់គោរមងារឧកញ៉ាផងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសមាគមឧកញ៉ាកម្ពុជា

The post សមាគមឧកញ៉ាកម្ពុជា នឹងចាត់វិធានការច្បាប់លើគោរមវន្តប្រព្រឹត្តសកម្មភាព ឬប្រើពាក្យសម្តីធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃគោរមងារ appeared first on Millions times.

ឧកញ៉ាបច្ចុប្បន្ន សុទ្ធសឹងជាអ្នកប្រឹងប្រែងក្នុងកិច្ចកសាងអាជីវកម្មខ្លួនឯង ពោលមិនមានធនធានជាមរតកតឪពុកម្តាយ
ចាប់តាំងពីឆ្នាំ១៩៩៥មក កម្ពុជាមានឧកញ៉ាសរុបចំនួន ១៩៤៧ រូបជាមួយចំនួនដ៏ច្រើននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា ឧកញ៉ានាពេលបច្ចុប្បន្ន សុទ្ធសឹងជាអ្នកដែលបានប្រឹងប្រែងក្នុងកិច្ចកសាងអាជីវកម្ម ពោលមិនមានឧកញ៉ាមានធនធានបន្តពីឪពុកម្តាយនោះឡើយ។

ចំពោះមុខបុគ្គលអ្នកមានគោរមងារឧកញ៉ាច្រើនរយនាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ឧកញ៉ានៅកម្ពុជានាពេលបច្ចុប្បន្ន សុទ្ធសឹងជាអ្នកដែលបានប្រឹងប្រែងក្នុងកិច្ចកសាងអាជីវកម្ម ពោលមិនមាននរណាមានធនធានជាមរតកឪពុកម្តាយនោះឡើយ គឺរបប ប៉ុល ពត បានប្រមូលអស់ហើយ។

តាមដានជាមួយយើង៖   Million Times

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា «ការផ្តល់គោរមងារជាឧកញ៉ា គឺជាការទទួលស្គាល់ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ក្នុងសង្គម»។ សម្តេចបានកត់សម្គាល់ថា ឧកញ៉ាបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ច្រើនណាស់ ជាពិសេសពេលសង្គមកម្ពុជាជួបវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩។

សម្តេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងគោរមវន្តទាំងអស់ ដែលជានិច្ចកាលតែងតែចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ និងសប្បុរសធម៌ នាពេលកន្លងមក ដោយបានកត់សម្គាល់ឃើញថា រាល់ការអំពាវនាវ របស់រាជរដ្ឋាភិបាល តែងតែទទួលបានការគាំទ្រចូលរួមយ៉ាងសកម្មពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។ ទន្ទឹមគ្នានេះ សម្តេចក៏បានអរគុណដល់ឧកញ៉ាដែលបានចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

ជាមួយគ្នានេះដែរ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងដោយផ្អែកតាមទិន្នន័យដែលរាជរដ្ឋាភិបាលមានពីឆ្នាំ១៩៩៥ មានឧកញ៉ា ១៩៤៧រូប ក្នុងនោះរាជរដ្ឋាភិបាលបានលុបចេញ ១៤០រូប ដោយ ១២៦រូប គឺលុបចេញដោយសារវិសមិតភាព។ ក្រៅពីនោះក៏មានការលុបចេញមួយចំនួនទៀតដោយការស្ម័គ្រចិត្ត និងការប្រព្រឹត្តបទល្មើសមួយចំនួនដែលនាំឱ្យពាក់ព័ន្ធទៅដល់កិត្តិយសរបស់ឧកញ៉ា ក៏ដូចជាច្បាប់។

សម្តេចមានប្រសាសន៍ថា៖ «ពីមុនមកអ្នកដែលជាកងកម្លាំងប្រដាប់អាវុធ ក៏អាចទទួលបានគោរមងារជាឧកញ៉ាបានដែរ។ ប៉ុន្តែក្រោយមក មានគោលការណ៍ណែនាំថា អ្នកដែលមានគោរមងារជាឧកញ៉ា ជាឧត្តមសេនីយ៍ក្នុងកងទ័ព ក្នុងនគរបាល គឺតម្រូវឱ្យជ្រើសរើសមួយ ដូច្នេះគោរមងារឧកញ៉ាក៏មានការថយចុះដែរ»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី/សមាគមឧកញ៉ាកម្ពុជា

The post ឧកញ៉ាបច្ចុប្បន្ន សុទ្ធសឹងជាអ្នកប្រឹងប្រែងក្នុងកិច្ចកសាងអាជីវកម្មខ្លួនឯង ពោលមិនមានធនធានជាមរតកតឪពុកម្តាយ appeared first on Millions times.

ត្រឹមដើមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបឈ្មោះរូបវន្តបុគ្គលមានគោរមងារឧកញ៉ាចំនួន ១៤០រូប
ចាប់តាំងពីឆ្នាំ១៩៩៥មក កម្ពុជាមានឧកញ៉ាសរុបចំនួន ១៩៤៧ រូប ក្នុងនោះ ១៤០រូប ត្រូវបានលុបឈ្មោះចេញពីបញ្ជីគោរមងារឧកញ៉ា ខណៈរូបវន្តបុគ្គលមួយចំនួនប្រព្រឹត្តខុសនឹងច្បាប់រដ្ឋដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសថ្លៃថ្នូរ និងតម្លៃគោរមងារឧកញ៉ា។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា តាមទិន្នន័យដែលយើងមានពីឆ្នាំ១៩៩៥ មានឧកញ៉ា ១៩៤៧រូប ក្នុងនោះយើងបានលុបចេញ ១៤០រូប ដោយ ១២៦រូប គឺលុបចេញដោយសារវិសមិតភាព។ ក្រៅពីនោះក៏មានការលុបចេញមួយចំនួនទៀតដោយការស្ម័គ្រចិត្ត និងការប្រព្រឹត្តបទល្មើសមួយចំនួនដែលនាំឱ្យពាក់ព័ន្ធទៅដល់កិត្តិយសរបស់ឧកញ៉ា ក៏ដូចជាច្បាប់។ ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចធ្វើឡើងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃសុក្រ ខែមីនានេះ។

តាមដានជាមួយយើង៖   Million Times

សម្តេចមានប្រសាសន៍ថា៖ «ពីមុនមកអ្នកដែលជាកងកម្លាំងប្រដាប់អាវុធ ក៏អាចទទួលបានគោរមងារជាឧកញ៉ាបានដែរ។ ប៉ុន្តែក្រោយមក មានគោលការណ៍ណែនាំថា អ្នកដែលមានគោរមងារជាឧកញ៉ា ជាឧត្តមសេនីយ៍ក្នុងកងទ័ព ក្នុងនគរបាល គឺតម្រូវឱ្យជ្រើសរើសមួយ ដូច្នេះគោរមងារឧកញ៉ាក៏មានការថយចុះដែរ»។

ទន្ទឹមគ្នានេះ ដើម្បីកុំឱ្យមានបញ្ហា សម្តេចនាយករដ្ឋមន្រ្តីបានណែនាំឱ្យធ្វើបច្ចុប្បន្នភាពគោរមងារឧកញ៉ា ទោះបីជាឧកញ៉ានោះ មិនមែនសមាជិករបស់សមាគមឧកញ៉ាក៏ដោយ។ សម្តេចមានប្រសាសន៍៖ «ការចូលជាសមាគមឧកញ៉ាគឺជាការស្ម័គ្រចិត្ត ហើយចូលជាឧកញ៉ាក៏ជាស្ម័គ្រចិត្ត អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គឺអាចស្នើសុំគោរមងារ ប៉ុន្តែត្រូវមានការវាយតម្លៃ»។ សម្តេចបន្តថា កិច្ចការទាំងអស់នេះ គឺធ្វើឡើងមិនមែនដើម្បីការគ្រប់គ្រងគាបសង្កត់ទេ ប៉ុន្តែដើម្បីរួមគ្នា ថែរក្សានូវអភិក្រម ក៏ដូចជាការសាមគ្គីឯកភាពគ្នាក្នុងនាមជាជាតិមួយវិស័យឯកជន និងរដ្ឋ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post ត្រឹមដើមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបឈ្មោះរូបវន្តបុគ្គលមានគោរមងារឧកញ៉ាចំនួន ១៤០រូប appeared first on Millions times.

នាយករដ្ឋមន្រ្តី ឯកភាពឲ្យធ្វើបច្ចុប្បន្នភាពរៀបចំបញ្ជីគោរមងារឧកញ៉ាឡើងវិញ ក្រោយកើតមានប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ និងលាលែង
តាមរយៈការស្នើសុំពីទីស្តីការគណៈរដ្ឋមន្រ្តី និងសមាគមឧកញ៉ាកម្ពុជា ប្រមុខរាជរដ្ឋាភិបាល បានឯកភាពឲ្យធ្វើបច្ចុប្បន្នភាពរៀបចំបញ្ជីឡើងវិញលើរូបវន្តបុគ្គលមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅដឹ ព្រេមៀ សេនធ័រ សែនសុខ នារសៀលថ្ងៃសុក្រ ទី១៤ ខែមីនានេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឯកភាពចំពោះការស្នើសុំឱ្យធ្វើបច្ចុប្បន្នភាព ការពិនិត្យរៀបចំបញ្ជីឡើងវិញ ចំពោះគោរមវន្តឧកញ៉ា បុគ្គលដែលមានគោរមងារជាឧកញ៉ា ដោយសារតែកន្លងមកមានបុគ្គលដែលមានងារជាឧកញ៉ាមួយចំនួនបានប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ និងបុគ្គលខ្លះបានស្ម័គ្រចិត្តលាលែងតំណែងជាឧកញ៉ាជាដើម។

តាមដានជាមួយយើង៖   Million Times

សម្តេចបានថ្លែងថា «ការចូលរួមជាមួយសមាគមឧកញ៉ាកម្ពុជា មិនមែនជាការកៀបសង្កត់នោះទេ តែជាការរួមគ្នារក្សារបៀបរបប និងសេចក្តីថ្លៃថ្នូររបស់ឧកញ៉ា»។

ព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បង្ហាញហេតុផលដែលត្រូវបញ្ចប់គោរមងារឧកញ៉ាវិញ រួមមាន៖ គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត។ គោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ។ គោរមវន្តត្រូវបានរកឃើញថា បានប្រព្រឹត្តល្មើសនឹងមាត្រា១៧ នៃព្រះរាជក្រឹត្យនេះ។ គោរមវន្តត្រូវបានរកឃើញថា សំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់ខ្លួន មានការក្លែងបន្លំ។

ព្រះរាជក្រឹត្យខាងលើ ក៏បានណែនាំឲ្យមន្ត្រីនគរបាលជាតិ និងយោធិន ដែលកំពុងបំពេញការងារតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ ដែលទទួលបានគោរមងារឧកញ៉ា មុនព្រះរាជក្រឹត្យនេះ ចូលជាធរមាន ត្រូវស្នើសុំលាឈប់ប្រើប្រាស់គោរមងារឧកញ៉ា ឬលាឈប់ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ និងយោធិន បន្ទាប់ពីព្រះរាជក្រឹត្យនេះចូលជាធរមាន។

បើតាមលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសាមគមឧកញ៉ាកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សមាគម មានសមាជិកចំនួន ៤៤៦រូប កើនឡើងប្រមាណ ២៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះទីប្រឹក្សាជាន់ខ្ពស់៨រូប, ក្រុមប្រឹក្សាភិបាល៤៥រូប, សកម្ម៣៤រូប និងទ្រទ្រង់ ៣៥៤រូប) ដែលមានគោរមងារជាលោកអ្នកឧកញ៉ា ៥រូប អ្នកឧកញ៉ា ១៤០រូប និងឧកញ៉ា ៣០១រូប។

លោកអ្នកឧកញ៉ាបានគូសបញ្ជាក់ថា សមាគមបានចូលរួមផ្តល់ធាតុចូលទៅលើច្បាប់ និងបទ​ដ្ឋាន​គតិយុត្តនានាជាច្រើន។ ក្រៅពីនេះ សមាគមបានចូលរួមយ៉ាងសកម្មក្នុងការ​សម្រប​សម្រួល និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនសមាជិក សមាជិកា បាន​ជា​ច្រើន​ករណី ជាពិសេសការផ្សព្វផ្សាយចេញសេចក្តីប្រកាសព័ត៌មាន និងសេចក្តីជូន​ដំណឹង​នានា ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរ នៃគោរមវន្ត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post នាយករដ្ឋមន្រ្តី ឯកភាពឲ្យធ្វើបច្ចុប្បន្នភាពរៀបចំបញ្ជីគោរមងារឧកញ៉ាឡើងវិញ ក្រោយកើតមានប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ និងលាលែង appeared first on Millions times.

៤ឆ្នាំមកនេះ បុគ្គលមានងារឧកញ៉ាស្ម័គ្រចិត្តចូលជាសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ៤៤៦នាក់ប៉ុណ្ណោះ
រយៈពេល ៤ឆ្នាំនេះ សមាគមឧកញ៉ាកម្ពុជា ដែលបណ្តុំដោយបុគ្គលអ្នកមានលុយ និងអាជីវកម្មគ្រាក់ៗនៅកម្ពុជា រួមជាមួយជនបរទេសដែលមានសញ្ជាតិខ្មែរហើយទទួលបានគោរមងារឧកញ៉ា បានប្រមែប្រមូលសមាជិក សមាជិកាសរុបចំនួន ៤៤៦រូបហើយ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤។

ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅដឹ ព្រេមៀ សេនធ័រ សែនសុខ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនានេះ លោក លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សមាគមមានសមាជិកចំនួន ៤៤៦រូប កើនឡើងប្រមាណ ២៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះទីប្រឹក្សាជាន់ខ្ពស់៨រូប, ក្រុមប្រឹក្សាភិបាល៤៥រូប, សកម្ម៣៤រូប និងទ្រទ្រង់ ៣៥៤រូប) ដែលមានគោរមងារជាលោកអ្នកឧកញ៉ា ៥រូប អ្នកឧកញ៉ា ១៤០រូប និងឧកញ៉ា ៣០១រូប។

តាមដានជាមួយយើង៖   Million Times

ព្រះរាជ​ក្រឹត្យ​ស្តីពី​គោរ​មងារ​ឧកញ៉ា​ដែល​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៣​ ខែ​តុលា ឆ្នាំ២០២៤ បាន​កំណត់​ថា ​មាន​តែនាយក​រដ្ឋ​មន្ត្រី​ម្នាក់​គត់​ដែល​មាន​សិទ្ធិ​លើក​សំណើ​ថ្វាយ​ព្រះមហាក្សត្រ​ក្នុង​ការ​ស្នើសុំ​ និង​បញ្ចប់​គោរម​ងារ​ឧកញ៉ា​។ ព្រះរាជ​ក្រឹត្យ​ដដែល​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ​លោក​អ្នក​ឧកញ៉ា ​អ្នកឧកញ៉ា និងឧកញ៉ា ​ត្រូវ​តែគោរព​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា​របស់​កម្ពុជា ​ហើយ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សីល​ធម៌​ល្អ ​ប្រកប​របរ​ស្រប​ច្បាប់ និង​ចៀស​វាង​សកម្ម​ភាព​ណា​ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​គោរ​មងារ​ឧកញ៉ា​។​

ដោយឡែក អនុក្រឹត្យមួយទៀតបានកំណត់ថា ការផ្តល់គោរមងារ «លោកអ្នកឧកញ៉ា» លុះត្រាណាតែបុគ្គលនោះបានទទួលគោរមងារជាអ្នកឧកញ៉ាយ៉ាងតិច ៥ឆ្នាំ និងត្រូវផ្តល់អំណោយថវិកាជូនរដ្ឋចំនួន ៤ លានដុល្លារ។ រីឯគោរមងារ «អ្នកឧកញ៉ា» ត្រូវតែជាបុគ្គលដែលមានគោរមងារឧកញ៉ាយ៉ាងតិច ៣ឆ្នាំ និងត្រូវផ្តល់អំណោយថវិកាជូនរដ្ឋចំនួន១ លានដុល្លារ។ ចំណែក គោរមងារ «ឧកញ៉ា» គោរមវន្តត្រូវមានអាយុ ១៨ឆ្នាំឡើងទៅ និងត្រូវផ្តល់អំណោយជាថវិកាជូនរដ្ឋចំនួន ៥០ម៉ឺនដុល្លារ ឬក៏កសាងសមទ្ធិផលក្នុងសង្គមជាតិដែលមានតម្លៃសមមូល។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានកំណត់ចំនួនទឹកប្រាក់ឲ្យបុគ្គលមានគោរងារ «លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា» ត្រូវបង់វិភាគទានចាប់ពី ៨ពាន់ដុល្លារអាមេរិក ដល់ ១០ម៉ឺនដុល្លារអាមេរិកប្រចាំឆ្នាំ។

អនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា បានបញ្ជាក់ឱ្យគោរមវន្ត ដែលមានទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា», «អ្នកឧកញ៉ា» និង «ឧកញ៉ា» ត្រូវមានកាតព្វកិច្ច ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល រួមមាន៖ លោកអ្នកឧកញ៉ា៖ ៤០០ ០០០ ០០០ (បួនរយលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល១០ម៉ឺនដុល្លារ)  អ្នកឧកញ៉ា៖ ៦០ ០០០ ០០០ (ហុកសិបលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ១ម៉ឺន ៥ពាន់ដុល្លារ)  និងឧកញ៉ា៖ ៣២ ០០០ ០០០ (សាមសិបពីរលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ៨ពាន់ដុល្លារ)។

អនុក្រឹត្យដដែលបង្គាប់ថា គោរមវន្តទាំងអស់ត្រូវបង់វិភាគទានប្រចាំឆ្នាំនេះ តាមរយៈសមាគមឧកញ៉ាកម្ពុជា ចំពោះគោរមវន្តដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលការលើកទឹកចិត្ត តាមរយៈការបន្ធូរបន្ថយចំពោះទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ សមាគមឧកញ៉ាកម្ពុជា

The post ៤ឆ្នាំមកនេះ បុគ្គលមានងារឧកញ៉ាស្ម័គ្រចិត្តចូលជាសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ៤៤៦នាក់ប៉ុណ្ណោះ appeared first on Millions times.

ឧកញ៉ារូបណាដែលអត់បង់ប្រាក់ឲ្យរដ្ឋាភិបាលរយៈពេល ៣ឆ្នាំជាប់គ្នាក៏ត្រូវបានបញ្ចប់គោរមងារដែរ
ថ្មីៗក្តៅៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់បែបបទ និងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ា ចំពោះបុគ្គលរូបណាមិនគោរពតាមអនុក្រឹត្យស្តីពី«បែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា» ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រង់មាត្រា២៨។

នៅក្នុងព្រះរាជក្រឹត្យខាងលើជំពូកទី៨ មាត្រា២៨ បានកំណត់គោរមងារឧកញ៉ាអាចត្រូវបានបញ្ចប់ ក្នុងករណី គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត, គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វភាគទានប្រចាំឆ្នាំរយៈពេល ៣ឆ្នាំជាប់គ្នាដោយគ្មានមូលហេតុ គោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ, ត្រូវបានរកឃើញសកម្មភាពណាមួយដែលធ្វើឲ្យប៉ះពាល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា និងត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ។

អនុក្រឹត្យថ្មីដដែលនេះ ក៏បានបញ្ជាក់ឱ្យគោរមវន្ត ដែលមានទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា», «អ្នកឧកញ៉ា» និង «ឧកញ៉ា» ត្រូវមានកាតព្វកិច្ច ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល រួមមាន៖ លោកអ្នកឧកញ៉ា៖ ៤០០ ០០០ ០០០ (បួនរយលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល១០ម៉ឺនដុល្លារ)  អ្នកឧកញ៉ា៖ ៦០ ០០០ ០០០ (ហុកសិបលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ១ម៉ឺន ៥ពាន់ដុល្លារ)  និងឧកញ៉ា៖ ៣២ ០០០ ០០០ (សាមសិបពីរលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ៨ពាន់ដុល្លារ)។

សូមបញ្ជាក់ថា គោរមវន្តទាំងអស់ត្រូវបង់វិភាគទានប្រចាំឆ្នាំនេះ តាមរយៈសមាគមឧកញ៉ាកម្ពុជា ចំពោះគោរមវន្តដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលការលើកទឹកចិត្ត តាមរយៈការបន្ធូរបន្ថយចំពោះទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ សមាគមឧកញ៉ាកម្ពុជា

The post ឧកញ៉ារូបណាដែលអត់បង់ប្រាក់ឲ្យរដ្ឋាភិបាលរយៈពេល ៣ឆ្នាំជាប់គ្នាក៏ត្រូវបានបញ្ចប់គោរមងារដែរ appeared first on Millions times.

រដ្ឋកំណត់ឲ្យបុគ្គលមានងារ «លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា» បង់ប្រាក់ប្រចាំឆ្នាំចំនួន ៨ពាន់ដុល្លារ ដល់ ១០ម៉ឺនដុល្លារ
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំនួនទឹកប្រាក់ឲ្យបុគ្គលមានគោរងារ «លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា» ត្រូវបង់វិភាគទានចាប់ពី ៨ពាន់ដុល្លារអាមេរិក ដល់ ១០ម៉ឺនដុល្លារអាមេរិកប្រចាំឆ្នាំ។ នេះតាមរយៈអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។

អនុក្រឹត្យថ្មីនេះ បានបញ្ជាក់ឱ្យគោរមវន្ត ដែលមានទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា», «អ្នកឧកញ៉ា» និង «ឧកញ៉ា» ត្រូវមានកាតព្វកិច្ច ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល រួមមាន៖ លោកអ្នកឧកញ៉ា៖ ៤០០ ០០០ ០០០ (បួនរយលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល១០ម៉ឺនដុល្លារ)  អ្នកឧកញ៉ា៖ ៦០ ០០០ ០០០ (ហុកសិបលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ១ម៉ឺន ៥ពាន់ដុល្លារ)  និងឧកញ៉ា៖ ៣២ ០០០ ០០០ (សាមសិបពីរលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ៨ពាន់ដុល្លារ)។

អនុក្រឹត្យដដែល គោរមវន្តទាំងអស់ត្រូវបង់វិភាគទានប្រចាំឆ្នាំនេះ តាមរយៈសមាគមឧកញ៉ាកម្ពុជា ចំពោះគោរមវន្តដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលការលើកទឹកចិត្ត តាមរយៈការបន្ធូរបន្ថយចំពោះទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ សមាគមឧកញ៉ាកម្ពុជា

The post រដ្ឋកំណត់ឲ្យបុគ្គលមានងារ «លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា» បង់ប្រាក់ប្រចាំឆ្នាំចំនួន ៨ពាន់ដុល្លារ ដល់ ១០ម៉ឺនដុល្លារ appeared first on Millions times.

ឃាត់ខ្លួនឧកញ៉ាម្នាក់បញ្ជូនទៅតុលាការ ក្រោយប្រើប្រាស់កាំភ្លើងសម្តែងឬទ្ធិក្នុងក្លឹប
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនអ្នកមានជាន់ថ្មី មានគោរមងារឧកញ៉ាម្នាក់ និងតៃកុនឡានដែលកាន់កាំភ្លើងសម្តែងឬទ្ធិក្នុងក្លឹបបាញ់ផ្អើលសន្តិសុខបញ្ជូនទៅតុលាការ។

កងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជិត១យប់ចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀត ដែលនៅសាឡុងក្បែរៗនោះ។

តាមដានជាមួយយើង៖   Million Times

ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19  ជាអាវុធដែលជនសង្ស័យកាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យមានឈ្មោះ ខុន បញ្ចសិទ្ធិ បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជាតៃកុងឡានខ្លួននោះទេ រីឯតៃកុងឡាន បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។

តាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចរកតម្រុយឃើញថា អ្នកបាញ់ពិតប្រាកដគឺជាលោក ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ។ ដោយជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សី និងភស្តុតាង សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង។

គួរឲ្យដឹងថា លោក ខុន បញ្ចសិទ្ធិ ដែលគេស្គាល់ថាជាអ្នករកស៊ីខាងវិស័យអចលនទ្រព្យ  និងជាមេធាវីផងនោះ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ជាឧកញ៉ា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ កងរាជអាវុធហត្ថភ្នំពេញ

The post ឃាត់ខ្លួនឧកញ៉ាម្នាក់បញ្ជូនទៅតុលាការ ក្រោយប្រើប្រាស់កាំភ្លើងសម្តែងឬទ្ធិក្នុងក្លឹប appeared first on Millions times.

អ្នកជំនាញ៖ ការផ្សាយជញ្រ្ជំព័ត៌មានឃាតកម្មរបស់ជនល្មើសដែលមានងារឧកញ៉ា គ្មានចំណេញអ្វីដល់កម្ពុជា
អ្នកជំនាញបានលើកឡើងស្រដៀងគ្នាថា គួរតែបញ្ឈប់ការផ្សាយព័ត៌មានពាក់ព័ន្ធនឹងឃាតកម្មរបស់ឧកញ៉ាម្នាក់ដែលបានចូលទៅបាញ់រះដល់ក្នុងផ្ទះបណ្តាឲ្យមានមនុស្សស្លាប់និងរងរបួស ស្ថិតនៅបុរី ប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ គឺវាមិនចំណេញអ្វីដល់កម្ពុជានោះទេ។

លោកបណ្ឌិត យ៉ង ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានលើកឡើងថា គួរបញ្ឈប់ជញ្ជ្រំផ្សាយព័ត៌មានឃាតកម្មរបស់ឧកញ៉ាហ្នឹងទៅ វាគ្មានចំណេញអ្វីដល់នយោបាយកម្ពុជា ជាអន្តរជាតិទេ។ លោកថា ប្រទេសកម្ពុជា មិនមែនជាសម្បុកឃាតកម្មនោះទេ…។ ជាមួយគ្នានេះលោកដាក់ជាសំនួរថា ហេតុអ្វីយើងជាពលរដ្ឋខ្មែរ ត្រូវផ្សាយអាក្រក់ពីខ្លួនឯងច្រើនជាងការផ្សាយមាតិកាល្អៗ? គិតឡើងវិញ។

តាមដានជាមួយយើង៖   Million Times

ចំណែកឯអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង ក៏បានលើកឡើងគូសបញ្ជាក់ដែរថា សាព័ត៌មានអាចរស់បានគឺពឹងលើការផ្សាយពាណិជ្ជកម្ម តែមិនសូវតាមពីរឿងការតាំងពិពណ៌សេដ្ឋកិច្ចទេ បើព័ត៌មានអាស្រូវវិញតាមផ្សាយដល់ទីបញ្ចប់។ លោកបន្តថា ការចូលរួមទាក់ទាញនិងផ្សព្វផ្សាយពីពាណិជ្ជកម្មរបស់ក្រុមហ៊ុននានា គឺជាការរក្សានិងបង្កើតឆ្នាំងបាយរួមផលប្រយោជន៍រួម…។

ពាក់ព័ន្ធនឹងការដកហូតគោរមងារឧកញ៉ាពីជនល្មើលដែលមានគោរមងារឧកញ៉ា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោយបុគ្គលរូបនេះបើកការវាយប្រហារបាញ់សម្លាប់មនុស្សទាំងកណ្តាលថ្ងៃត្រង់ អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា គោរមវន្តឧកញ៉ា គ្រាន់តែជាគោរមងារតែប៉ុណ្ណោះ បើប្រព្រឹត្តល្មើសច្បាប់មានទោសដូចតែប្រជាពលរដ្ឋទូទៅ។

សម្រាប់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនក៏បានលើកឡើងជាកំណាព្យយ៉ាងដូច្នេះថា  «ម្ចាស់ក្បត់ងារ ឧកញ៉ាងារមនុស្សខ្ពង់ខ្ពស់ក្រៃ ងារចមក្សត្រថ្លៃប្រោសប្រទាន ជូនសប្បុរសជនជាអ្នកមាន លះបង់ធនធានដើម្បីជាតិ។ រកស៊ីសុចរិតគិតគុណធម៌ គោរពសីលធម៌មនសិការជាតិ គោរពច្បាប់រដ្ឋមិនរវាត មិនឆ្លៀតមិនគៃបន្លំរាស្ត្រ។ ឥឡូវម្ចាស់ងារប្រែខ្លះហើយ មានរឿងមិនស្បើយធ្វើបាបរាស្ត្រ មានបោកមានបាញ់ឱ្យវិនាស មានប្លន់ដីរាស្ដ្រលុបបឹងបួ។ កាប់ព្រៃចាក់ដីចូលទន្លេ គ្មានទេពាក្យថាគុណធម៌ មានតែនាំទុក្ខស្រុកវឹកវរ អាសូរសីលធម៌ស្លាប់បាត់ហើយ។ មិនគួរឡើយសោះព្រោះមហិច្ឆតា មិនមាននរណាក្នុងចិត្តឡើយ កេរ្តិ៍ឈ្មោះទ្រព្យធនរលាយហើយ មិនគួរណាឡើយម្ចាស់ក្បត់ងារ»។

អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គមនៃរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត ឈត ប៊ុនថន យល់ឃើញថា «គោរមងាជាឧកញ៉ា ជាអ្នកមានទ្រព្យសម្បត្តិច្រើន ដែលពួកគេភាគច្រើនជាអ្នកគ្រប់គ្រងអាជីវកម្មដូច្នេះហើយពួកគេអាចជួយបង្កើតការងារដល់ប្រជាជនក្នុងការរកចំណូលបន្ថែម។ មិនតែប៉ុណ្ណោះ សកម្មភាពនៃការចូលរួមឧបត្ថម្ភរបស់ឧកញ៉ាទាំងអស់ក៏ជួយអភិវឌ្ឍសង្គមជាតិផងដែរ»។

កំណើនចំនួនឧកញ៉ានៅកម្ពុជាមានការឡើងគិតត្រឹមពាក់ឆ្នាំ២០២៤ បើតាមសៀវភៅរាជកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចេញផ្សាយនាពេលថ្មីៗនេះ។ ចំនួនអតិផរណាឧកញ៉ាកើនឡើងនាពេលនេះ ថ្លែងប្រាប់គេហទំព័រ Million Times លោកបណ្ឌិត ឈត ប៊ុនថន គូសបញ្ជាក់ថា កំណើននៃឧកញ៉ានៅកម្ពុជាមិនបង្កជាបញ្ហាចោទនោះទេ ប្រសិនបើឧកញ៉ាទាំងអស់ប្រកបរបរសុច្ចរិត ហើយបានរួមចំណែកជួយសង្គមសេដ្ឋកិច្ចជាតិក្នុងន័យត្រឹមត្រូវ។ បន្ថែមពីនេះ កំណើនជាបន្តបន្ទាប់នៃចំនួនឧកញ៉ានៅកម្ពុជា អាចបញ្ជាក់ពីសញ្ញាណវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជាផងដែរ។

បន្ថែមពីលើនេះ លោក យ៉ង ពៅ ក៏បានសំណូមពរដល់ទាំងព័ត៌មានអាជីព ទាំងព័ត៌មាន MMO និងទាំងព័ត៌មានពលរដ្ឋ គួរមកងាកធ្វើមាតិកាព័ត៌មានខ្លីៗពីផលិតផលជាតិ ឬការអប់រំ ឬគតិបណ្ឌិតវិញ ទើបល្អ ចំពោះជាតិយើង ដែលកំពុងរងនឹងវិបត្តិសេដ្ឋកិច្ចសកល៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គមបណ្ឌិត យ៉ង ពៅ, គិន ភា, ឈត ប៊ុនថន, អ្នកឧកញ៉ា លឹម ហេង

The post អ្នកជំនាញ៖ ការផ្សាយជញ្រ្ជំព័ត៌មានឃាតកម្មរបស់ជនល្មើសដែលមានងារឧកញ៉ា គ្មានចំណេញអ្វីដល់កម្ពុជា appeared first on Millions times.

អតិផរណាឧកញ៉ានឹងផ្តល់ផលល្អដល់សេដ្ឋកិច្ចបើពួកគេរកស៊ីសុច្ចរិតនិងជួយសង្គម
កំណើនចំនួនឧកញ៉ានៅកម្ពុជាមានការឡើងជិតដល់ ២ពាន់នាក់គិតត្រឹមពាក់ឆ្នាំ២០២៤ បើតាមសៀវភៅរាជកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចេញផ្សាយ។ អតិផរណាឧកញ៉ាមួយចំនួនក៏បានផ្លាស់ប្តូរគោរមងារមកជា “លោកអ្នកឧកញ៉ា និងអ្នកឧកញ៉ា” កាន់តែមានកំណើនកើនឡើងថែមទៀត។

ទាក់ទងនឹងកំណើននេះតើឆ្លុះបញ្ចាំងយ៉ាងណាចំពោះវិស័យសេដ្ឋកិច្ចនៅកម្ពុជា?

អ្នកជំនាញផ្នែកទស្សនវិជ្ជានិងសីលធម៌សង្គមនៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា  គឺជារឿងល្អប្រសិនបើឧកញ៉ាទាំងអស់ចូលរួមចំណែកតាមរយៈការវិនិយោគ និងមុខជំនួញពហុវិស័យដែល ធ្វើឲ្យកាត់បន្ថយភាពក្រីក្របានមួយចំណែកផងដែរ។

តាមដានជាមួយយើង៖   Million Times

បណ្ឌិត ឈត ប៊ុនថន បានថ្លែងថា «គោរមងាជាឧកញ៉ា ជាអ្នកមានទ្រព្យសម្បត្តិច្រើន ដែលពួកគេភាគច្រើនជាអ្នកគ្រប់គ្រងអាជីវកម្មដូច្នេះហើយពួកគេអាចជួយបង្កើតការងារដល់ប្រជាជនក្នុងការរកចំណូលបន្ថែម។ មិនតែប៉ុណ្ណោះ សកម្មភាពនៃការចូលរួមឧបត្ថម្ភរបស់ឧកញ៉ាទាំងអស់ក៏ជួយ អភិវឌ្ឍសង្គមជាតិផងដែរ ដូចជាការចូលរួមបរិច្ចាគទឹកប្រាក់សម្រាប់កម្មវិធីសប្បុរសធម៍ ឬគ្រោះធម្មជាតិ ជាដើម។ មួយវិញទៀត ឧកញ៉ាមួយចំនួនក៏បានឧបត្ថម្ភទៅលើកម្មវិធីអភិរក្សសិល្បៈវប្បធម៌ខ្មែរដូចជា ល្ខោនស្បែកធំ ក្បាច់គុណបុរាណខ្មែរ របាំប្រពៃណីជាច្រើន ដែលទង្វើទាំងនេះជាការបង្ហាញពីការចូលរួមសង្គម និងមានប្រយោជន៍ដល់ប្រទេសជាតិ និងសេដ្ឋកិច្ចជាតិថែមទៀត»។

លោកយល់ថា កំណើននៃឧកញ៉ានៅកម្ពុជាមិនបង្កជាបញ្ហាចោទនោះទេ ប្រសិនបើឧកញ៉ាទាំងអស់ប្រកបរបរសុច្ចរិត ហើយបានរួមចំណែកជួយសង្គមសេដ្ឋកិច្ចជាតិក្នុងន័យត្រឹមត្រូវ។ បន្ថែមពីនេះ កំណើនជាបន្តបន្ទាប់នៃចំនួនឧកញ៉ានៅកម្ពុជា អាចបញ្ជាក់ពីសញ្ញាណវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជាផងដែរ។

គួរកត់សម្គាល់ថា គោរមងារជាឧកញ៉ានៅកម្ពុជាមាន៣ថ្នាក់ គឺឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។ ដើម្បីទទួលបានងារទាំងនោះ លុះត្រារូបវន្តបុគ្គលនោះបានបរិច្ចាកថវិការលើសកម្មភាពមនុស្សធម៌ជួយសង្គមចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ ខណៈគោរមងារអ្នកឧកញ៉ា និងលោកអ្នកឧកញ៉ាមិនទាន់មានបញ្ជាក់នៅឡើយ។

លើសពីនេះដើម្បីត្រួតពិនិត្យតាមដាមសកម្មភាពវូបន្តបុគ្គលមានគោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា សមាគមមួយត្រូវបានបង្កើតឡើងដោយប្រមូលផ្តុំបុគ្គលមានលុយគ្រាក់ៗក្នុងប្រទេសកម្ពុជា គឺសមាគមឧកញ៉ាកម្ពុជា ដែលធ្វើសកម្មភាពឃ្លាំមើលលើបុគ្គលមានគោមរងារ ហើយវាយតម្លៃស្នើសុំផ្តល់គោរមងារ និងបញ្ចប់គោរមងារ។ សមាមគមនេះដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ស្តេចក្រាញ់ក្នុងវិស័យជំនួញលើពហុវិស័យនៅប្រទេសកម្ពុជា៕

អត្ថបទ៖ នារតី

The post អតិផរណាឧកញ៉ានឹងផ្តល់ផលល្អដល់សេដ្ឋកិច្ចបើពួកគេរកស៊ីសុច្ចរិតនិងជួយសង្គម appeared first on Millions times.