គម្រោងជាប់គាំង Archives - Millions times

ក្រសួង សម្របសម្រួលបញ្ចប់វិវាទរវាងអតិថិជនជាមួយគម្រោងបុរី ដីឡូត៍ ខុនដូ និងផ្សារបាន ១១៥គម្រោង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជារដ្ឋមន្ត្រី បានសម្របសម្រួលដោះស្រាយបញ្ចប់នូវបញ្ហាវិវាទរវាងអតិថិជន ជាមួយម្ចាស់គម្រោងអភិវឌ្ឍន៍បុរី ដីឡូត៍ ខុនដូ និងផ្សារ នៅទូទាំងប្រទេសចំនួន ១១៥គម្រោង។ ក្នុងនោះដែរ ក៏មាន ៤គម្រោង ត្រូវបានបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីចាត់ការតាមនីតិវិធីបន្ត។​

តាមដានជាមួយយើង៖   Million Times

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែវិច្ឆិកា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួង បានទទួលសំណើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋដែលជាអតិថិជន របស់គម្រោងអភិវឌ្ឍន៍បុរី ដីឡូត៍ ខុនដូ និងផ្សារ នៅទូទាំងប្រទេសសរុបចំនួន ១៧៦គម្រោង។

ប្រភពដដែល បានឱ្យដឹងថា បន្ទាប់ពីបានទទួលសំណើទាំងនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការសិក្សា ប្រមូលព័ត៌មាន និងទិន្នន័យក្បាលដី ធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជន ស្រាវជ្រាវ និងប្រមូលឯកសារពាក់ព័ន្ធ ព្រមទាំងអញ្ជើញភាគីអតិថិជន, ម្ចាស់គម្រោង, ម្ចាស់ដី, ម្ចាស់បំណុល និងភាគីពាក់ព័ន្ធផ្សេងទៀត មកប្រជុំសម្របសម្រួលដោះស្រាយ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា កិច្ចប្រជុំសម្របសម្រួលដោះស្រាយនេះ គឺឈរលើស្មារតីយោគយល់ អនុគ្រោះគ្នា និងគោលការណ៍ឈ្នះឈ្នះ ប៉ុន្តែធានា បាននូវសមធម៌ គុណធម៌ និងយុត្តិធម៌សម្រាប់គ្រប់ភាគីពាក់ព័ន្ធ។

បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួង បានសម្របសម្រួលដោះស្រាយបញ្ចប់ ១១៥គម្រោង ហើយបញ្ជូនទៅស្ថាប័នតុលាការចំនួន ៤គម្រោង។ ចំណែកគម្រោងចំនួន ៥៧ផ្សេងទៀត កំពុងបន្តសម្របសម្រួលដោះស្រាយ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងរៀបចំដែនដី

The post ក្រសួង សម្របសម្រួលបញ្ចប់វិវាទរវាងអតិថិជនជាមួយគម្រោងបុរី ដីឡូត៍ ខុនដូ និងផ្សារបាន ១១៥គម្រោង appeared first on Millions times.

គម្រោងចំនួន ២៤បន្ថែមទៀត នៅខេត្តព្រះសីហនុ ទទួលការលើកទឹកចិត្តពីរាជរដ្ឋាភិបាល
គម្រោងចំនួន ២៤ ដែលមានទឹកប្រាក់វិនិយោគចំនួន ១២៩លានដុល្លារបន្ថែមទៀត នៅខេត្តព្រះសីហនុ ត្រូវបានទទួលការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។

ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យលើគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើសុំការលើកទឹកចិត្ត, ការអនុគ្រោះ, ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤។

ជាលទ្ធផលអង្គប្រជុំ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៤ ដែលមានទំហំទឹកប្រាក់វិនិយោគចំនួន ១២៩លានដុល្លារ ពាក់ព័ន្ធនឹងគម្រោងអគារកំពុងជាប់គាំង, គម្រោងដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការពង្រីកគម្រោង និងគម្រោងដែលមានស្រាប់។

កាលថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ ដោយដាក់ចេញនូវវិធានការនានា រួមទំាំងការផ្តល់អត្ថប្រយោជន៍ពិសេស ជូនវិនិយោគិន និងធុរជន ដែលស្នើសុំ និងអនុវត្តគម្រោងក្នុងឆ្នាំ ២០២៤ ក្នុងខេត្តព្រះសីហនុ។

គួរឲ្យដឹងដែរថា ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ ២០២៤ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៦១ ដែលមានទំហំវិនិយោគសរុបប្រមាណ ៣,៧ ប៊ីលានដុល្លាររួចមកហើយ ។ ចំនួននេះមានការកើនឡើងជាបន្តបន្ទាប់ គឺកើនឡើង ៦៧១ភាគរយ បើគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ មិថុនាឆ្នាំ ២០២៤៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

The post គម្រោងចំនួន ២៤បន្ថែមទៀត នៅខេត្តព្រះសីហនុ ទទួលការលើកទឹកចិត្តពីរាជរដ្ឋាភិបាល appeared first on Millions times.

គម្រោងជាប់គាំងនៅខេត្តព្រះសីហនុមានទុន ៧៣៧លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលដោះស្រាយហើយ
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទចំនួន ១៤ គម្រោងក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៣៧ លានដុល្លារអាមេរិក។ នេះបើតាមកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

បើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៧ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៦ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ និង គម្រោងពង្រីកចំនួន ១ ។ គម្រោងទាំង ១៤ នោះ រួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោងសណ្ឋាគារផ្កាយ ៥ និងកាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, ដែលមានទំហំទុនវិនិយោគសរុប ប្រមាណ ៧៣៣ លានដុល្លារអាមេរិក។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និងធំ។

តាមដានជាមួយយើង៖   Million Times

ការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេសខាងលើ ធ្វើឡើងស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤។ តាមរយៈនេះ និង ជាបន្តបន្ទាប់ គិតចាប់ពីខែ កុម្ភៈ មកដល់បច្ចុប្បន្ន ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៤១។ ក្នុងពេលខាងមុខដ៏ខ្លីនេះ ក្រុមការងារនឹងធ្វើការពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន ២៣ បន្ថែមទៀត ។

សូមជម្រាបជូនថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និង អនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច។

លើសពីនេះ ការលើកទឹកចិត្ត និង ការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូ តូច និង មធ្យម ។ ជាមួយនេះ សហគ្រាស ឬគម្រោងដែលមានស្រាប់ ក៏ទទួលបានការអនុគ្រោះ និងសម្រួលនីតិវិធីលើលិខិតអនុញ្ញាត អាជ្ញាបណ្ណ និង ការតភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ជាអាទិ៍ ទឹក ភ្លើង ផ្លូវ ជាដើម តាមលក្ខណៈភូមិសាស្រ្ត និង លទ្ធភាពរបស់រដ្ឋ និង/ឬ វិស័យឯកជន៕

អត្ថបទ៖ ផល កុសល រូបភាព៖ ផ្តល់ឲ្យ

The post គម្រោងជាប់គាំងនៅខេត្តព្រះសីហនុមានទុន ៧៣៧លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលដោះស្រាយហើយ appeared first on Millions times.