ខេត្តកែប Archives - Millions times

នាយក​រដ្ឋមន្រ្តីកម្ពុជា ចាត់ឲ្យបង្កើតក្រុមការងាររង់ចាំឆ្លើយតបបញ្ហាផ្សេងៗនៃអ្នកទេសចរ
នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» ស្ថិត​នៅ​តាម​បណ្ដោយ​ឆ្នេរ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នាថ្ងៃទី១១ ខែ​វិច្ឆិកា​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ថ្លែង​ថា ខេត្ត​ដែល​មាន​សក្ដានុពល​ទេសចរណ៍ ត្រូវ​បង្កើត​ក្រុម​ការងារ​រង់ចាំ​ឆ្លើយ​តប​ចំពោះ​បញ្ហា​អ្នក​ទេសចរ ហើយ​សម្ដេច​សង្ឃឹម​ថា រឿង​បាយ​ឆា​នៅ​ក្នុង​ខេត្ត​កែប នឹង​មិន​កើត​មាន​ទៀត​នោះ​ឡើយ។

តាមដានជាមួយយើង៖   Million Times

សម្ដេច​បវរ​ធិបតី នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​ណែនាំ​ជំរុញ​ដល់​រដ្ឋបាល​ខេត្ត​នានា ពិសេស​ខេត្ត​ដែល​មាន​សក្ដានុពល​ទេសចរណ៍ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សេវាកម្ម តម្លៃ គុណភាព ក៏​ដូចជា​តម្រូវការ​របស់​អ្នក​ទេសចរ។ សម្ដេច​​បាន​ផ្ដាំផ្ញើ​ទៅ​អភិបាល​ខេត្ត​កែប​ថា កុំ​ឲ្យ​រឿង​បាយ​ឆា​មួយ​ចាន កើត​ឡើង​ទៀត​ឲ្យ​សោះ។

នាយក​រដ្ឋ​មន្រ្តី​បានបញ្ជាក់ទៀតថា អភិបាលខេត្តត្រូវមានចក្ខុវិស័យច្បាស់លាស់ ត្រូវតាមដាន ហើយ​ទទួល​ខុសត្រូវ មើល​ក្នុងខេត្តរបស់ខ្លួនមានសក្ដានុពលអ្វីខ្លះ ត្រូវ​រៀបចំ​ដាក់​ផែនការ​អភិវឌ្ឍ​ឲ្យ​បាន​ត្រឹមត្រូវ។ មួយវិញទៀត មន្ត្រីរាជការ ដៃគូ​អភិវឌ្ឍ ប្រតិបត្តិ​ករ ក៏​ត្រូវ​ចូលរួម​អនុវត្ត​ប្រកប​ដោយ​ភាព​ស្មោះត្រង់ និងម៉ឺងម៉ាត់តាមផែនការដែលបានដាក់ចេញ។ ចំពោះប្រជាពលរដ្ឋ អាជីវករ វិស័យ​ឯកជន​ក៏​ត្រូវ​សហការ​ចូលរួម​ជាមួយ​អាជ្ញាធរ មន្ទីរ អង្គភាពជំនាញផងដែរ ដើម្បី​រួមគ្នា​ឲ្យ​ខេត្ត​របស់​ខ្លួន​កាន់តែ​មាន​ភាព​ទាក់ទាញ។

រូបភាព៖ Samdech Thipadei Hun Manet

សម្ដេច​ទើប​តែ​បាន​ផ្ដល់​គោលការណ៍​បង្កើត​ក្រុម​ខេត្ត​ទេសចរណ៍ ដូចជា ក្រុម​និរតី​មាន​ខេត្ត​កែប ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង, ក្រុម​ឧត្តរ មាន​ខេត្ត​សៀមរាប ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្តរ​មានជ័យ និង​ខេត្ត​ព្រះវិហារ, ក្រុម​ឦសាន​មាន​ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ដែល​គោលដៅ​នៃ​ការ​បង្កើត​ក្រុម​ខេត្ត​នេះ គឺ​ដើម្បី​រួម​គ្នា​បង្កើត​ជា​សហ​ថាមពល បង្កើត​ឲ្យ​មាន​កម្មវិធី​ទេសចរណ៍​ឲ្យ​បាន​ច្រើន បង្កើត​កញ្ចប់​ទេសចរណ៍​រួម​គ្នា ចែក​គោលដៅ​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា។

គួរ​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ខែ​មុន ខេត្ត​កែប​ជួប​ប្រទះ​បញ្ហា​អាជីវកម្ម និង​ភ្ញៀវ​ទៅលេង​ ឈ្លោះគ្នា​ព្រោះ​តម្លៃ​បាយ​ឆា​មួយ​ចាន ៦ ម៉ឺន​រៀល រហូត​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំង​ៗ និង​លើក​ឡើង​ថា​នឹង​មិន​ទៅ​លេង​ទី​នោះ​ទៀត៕

អ្នកសរសេរអត្ថបទ៖ មេរ៉ា

The post នាយក​រដ្ឋមន្រ្តីកម្ពុជា ចាត់ឲ្យបង្កើតក្រុមការងាររង់ចាំឆ្លើយតបបញ្ហាផ្សេងៗនៃអ្នកទេសចរ appeared first on Millions times.