ក្រុមហ៊ុន VinFast Archives - Millions times

លក់រថយន្តបានច្រើនជាងមុនជិត ៣០០% តែក្រុមហ៊ុន VinFast នៅខាតលុយជាង ៧០០លានដុល្លារ
ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast បានបញ្ចេញរបាយការណ៍ប្រចាំត្រីមាសទីមួយ នៅក្នុងឆ្នាំ២០២៥ ដោយបានប្រកាសពីការខាតបង់ ៦ត្រីមាសជាប់ៗគ្នា ប៉ុន្តែរបាយការណ៍លក់មានកំណើនរហូតដល់ជិត ៣០០%។

តាមដានជាមួយយើង៖   Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នៅត្រីមាសដំបូងក្នុងឆ្នាំនេះ VinFast បានលក់រថយន្តសរុប ៣៦ ៣៣០គ្រឿង ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដល់ទៅ ៣០០% ប៉ុន្តែក្រុមហ៊ុនវៀតណាមនៅខាតបង់ដដែល មិនទាន់អាចរកប្រាក់ចំណេញបាននៅឡើយ។

ក្រុមហ៊ុនវៀតណាមនេះអះអាងថា ប្រាក់ចំណូលប្រចាំត្រីមាសទីមួយមានកំណើន ១៥០% ដោយរកលុយបាន ៦៥៦លានដុល្លារ ប៉ុន្តែនៅតែខាតដើមប្រហែល ៧១២លានដុល្លារដដែល ដោយសារតែថ្លៃដើមផលិតរថយន្តមានតម្លៃថ្លៃ ហើយក្រុមហ៊ុនលក់រថយន្តទាំងខាត ដើម្បីដណ្ដើមចំណែកទីផ្សារ៕

អត្ថបទ៖ Luffy រូបភាព៖ AFP

The post លក់រថយន្តបានច្រើនជាងមុនជិត ៣០០% តែក្រុមហ៊ុន VinFast នៅខាតលុយជាង ៧០០លានដុល្លារ appeared first on Millions times.

ក្រុមហ៊ុន VinFast របស់វៀតណាមប្រកាសប្រមូលរថយន្តអគ្គិសនីជាង ២ ពាន់គ្រឿងចូលក្នុងរោងចក្រវិញ
ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​វៀតណាម VinFast បាន​ប្រកាស​ប្រមូល​រថយន្តម៉ូដែល VF e34, VF 5 Plus, VF 6 Plus, VF 8 និង VF 9 សរុបចំនួន ២,០៩៧ គ្រឿងចូលមក​ក្នុង​ប្រទេស​មក​វិញ ដើម្បី​ពិនិត្យ និង​ប្ដូរ​គ្រឿង​បន្លាស់​​រហូត​ដល់​ថ្ងៃ​ទី១០ ខែ​កក្កដា ។

យោងតាមក្រុមហ៊ុន VinFast បានឱ្យដឹងថា រថយន្តប្រភេទ VF e34 ចំនួន ២៣ គ្រឿង និង VF 5 Plus ចំនួន ១៣១ គ្រឿងដែលផលិតនៅចន្លោះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ដោយសារតែបញ្ហារលុងខ្ចៅមួលបណ្ដាលឲ្យជ្រាបទឹក ខណៈក្រុមហ៊ុននឹងចំណាយពេល ៤ ម៉ោងដើម្បីជួសជុល និងកែកុនក្នុងរថយន្តមួយគ្រឿងៗ ។

សម្រាប់ម៉ូដែល VF 6 Plus ផលិតនៅចន្លោះថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំនេះ អាចប្រេះនៅលើបំពង់បង្ហូរប្រេងហ្វ្រាំងដែលអាចបណ្តាលឲ្យលេចធ្លាយ និងហូរប្រេងហ្វ្រាំង ខណៈក្រុមហ៊ុនរំពឹងជួសជុល និងកែកុនក្នុងរយៈពេល ២ ម៉ោងក្នុងឡានមួយគ្រឿងៗ ។

លើសពីនេះទៅទៀតរថយន្តម៉ូដែល VF 8 ចំនួន ១,១៣៤ គ្រឿង និង VF 9 ទាំងម៉ូដែល Eco និង Plus ដែលផលិតនៅចន្លោះខែសីហា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៤ ត្រូវបានប្រមូលមកវិញ ដោយសារតែបញ្ហាការដំឡើងពោងសុវត្ថិភាពមិនត្រឹមត្រូវ ។

បន្ទាប់ពីរថយន្តទាំងនេះត្រូវបានបើកបរក្នុងចម្ងាយប្រហែល ១០,០០០ គីឡូម៉ែត្រ អេក្រង់នៅក្នុងរថយន្តនឹងបង្ហាញការព្រមានអំពីបញ្ហាពោងសុវត្ថិភាពដែលតម្រូវឲ្យយើងត្រួតពិនិត្យ ហើយប្រសិនបើយានជំនិះបំពាក់ពោងសុវត្ថិភាពខុសស្ដង់ដានោះ ពោងសុវត្ថិភាពនឹងមិនផ្ទុះប៉ោងឡើយក្នុងករណីមានការបុក ឬប៉ះទង្គិចអ្វីមួយ ។

សូមជម្រាបថា ការប្រកាសប្រមូលថយន្ត​មក​វិញ​របស់ក្រុមហ៊ុន VinFast ដើម្បី​កែកុនកំហុសខុសឆ្គងនេះ​មិន​មែន​ជា​រឿង​ថ្មីឡើយ​សម្រាប់​ក្រុមហ៊ុន​ ប៉ុន្តែនេះជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះអតិថិជន និងផលិតផលរបស់ពួកគេ ៕

តាមដានជាមួយយើង៖   Million Times

រោងចក្រផលិតរថយន្តអគ្គិសនីវៀតណាម VinFast

បកប្រែ ៖ ទីន

The post ក្រុមហ៊ុន VinFast របស់វៀតណាមប្រកាសប្រមូលរថយន្តអគ្គិសនីជាង ២ ពាន់គ្រឿងចូលក្នុងរោងចក្រវិញ appeared first on Millions times.

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast ជ្រៀតចូលទីផ្សារនៅហ្វីលីពីន មួយគ្រឿងតម្លៃជាង ៩ ពាន់ដុល្លារ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់វៀតណាម VinFast បានប្រកាសថានឹងជ្រៀតចូលទីផ្សាររថយន្ត EV នៅក្នុងប្រទេសហ្វីលីពីនជាផ្លូវការនាចុងខែនេះ ហើយនេះក៏ជាការបណ្ដាក់ទុនក្នុងទីផ្សារទី ៣ នៅអាស៊ាន​របស់ VinFast ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ ២០២៤ បន្ទាប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​ថៃ ។

ការពង្រីកខ្លួនចូលទៅក្នុងទីផ្សារប្រទេសហ្វីលីពីនរបស់ក្រុមហ៊ុន VinFast កើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ានីលទទួលយកគោលនយោបាយជំរុញកំណើននៃរថយន្តអគ្គិសនី (EV) ស្របពេលដែលក្រុមហ៊ុន VinFast ក៏កំពុងដាក់យុទ្ធសាស្ត្រពង្រីកទីផ្សារនៅក្នុងតំបន់ផងដែរ ។

ក្នុងចំណោមយានយន្តអគ្គិសនី (EV) ដែលក្រុមហ៊ុន VinFast ត្រៀមដាក់លក់នៅក្នុងទីផ្សារប្រទេសហ្វីលីពីនរួមមានម៉ូដែល VF e34, VF 5, VF 7 និង VF 9 ហើយក្រៅពីរថយន្តអគ្គិសនីក៏មានម៉ូតូអគ្គិសនីចំនួន ៦ ប្រភេទ និងកង់អគ្គិសនីប្រភេទ VF DrgnFly ផងដែរ ។

ការសម្រេចចិត្តទទួលយកក្រុមហ៊ុន VinFast ចូលទៅក្នុងទីផ្សារហ្វីលីពីនបានលេចរូបរាងឡើង ក្រោយពេលជំនួបឯកជនរវាងលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ជាមួយលោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup និងជាស្ថាបនិកក្រុមហ៊ុន VinFast ដើម្បីពិភាក្សាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការ ។

ចំណែកតម្លៃលក់រថយន្តអគ្គិសនី (EV) ទៅតាមប្រភេទនីមួយៗវិញ ក្រុមហ៊ុន VinFast បានប្រកាសឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា រថយន្តអគ្គិសនីខ្នាតតូចម៉ូដែល VF 3 ដែលមិនប្រើអាគុយលក់ក្នុងតម្លៃ ២៣៥ លានដុង (៩,២៩៥ ដុល្លារអាមេរិក) និងក្នុងតម្លៃ ៣១៥ លានដុង (១២,៤៣៨ ដុល្លារ) សម្រាប់ប្រភេទរថយន្តដែលប្រើអាគុយអគ្គិសនី ។

ប៉ុន្តែចាប់ពីថ្ងៃទី១៥ ខែឧសភាតទៅ តម្លៃនឹងរថយន្តអគ្គិសនីនឹងមានការប្រែប្រួល គឺរថយន្តអគ្គិសនីខ្នាតតូចម៉ូដែល VF 3 ដែលមិនប្រើអាគុយលក់ក្នុងតម្លៃ ២៤០ លានដុង (៩,៤៨០ ដុល្លារអាមេរិក) និងក្នុងតម្លៃ ៣២២ លានដុង (១២,៧៣៦ ដុល្លារ) សម្រាប់ប្រភេទរថយន្តដែលប្រើអាគុយអគ្គិសនី ។

សូមជម្រាបជូនថា ក្រៅពីទីផ្សារលក់ក្នុងតំបន់ហើយ ក្រុមហ៊ុនរថយន្តអគ្គិសនី (EV) VinFast របស់វៀតណាមក៏បាននិងកំពុងចរាចរណ៍លក់នៅលើទីផ្សារសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប និងឥណ្ឌាផងដែរ ៕

តាមដានជាមួយយើង៖   Million Times

រថយន្តរបស់ក្រុមហ៊ុន VinFast

រថយន្តអគ្គិសនី VF 3

បកប្រែ ៖ ទីន

The post ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast ជ្រៀតចូលទីផ្សារនៅហ្វីលីពីន មួយគ្រឿងតម្លៃជាង ៩ ពាន់ដុល្លារ appeared first on Millions times.