ក្រសួងឧស្សាហកម្ម​ Archives - Millions times

ក្រសួងឧស្សាហកម្ម​ និងក្រសួងប្រៃសណីយ៍ ពិភាក្សាគ្នារៀបចំមុខងារ បញ្ញាសិប្បនិម្មិត AI កុំឲ្យជាន់ការងារគ្នា!
ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI) របស់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដោយចាប់ផ្តើមពិភាក្សាផ្លាស់ប្តូរយោបល់ ប្រមូលធាតុចូលនានាសំខាន់ៗ សម្រាប់កំណត់ និងការអនុវត្តមុខងារបញ្ញាសិប្បនិម្មិត (AI) ដើម្បីកុំឲ្យជាន់ការងារគ្នា។

ក្រសួងមុខងារសាធារណៈ ដែលជាអ្នកផ្ដល់ការគាំទ្រដល់ក្រសួង ស្ថាប័នក្នុងការកំណត់ និងការអនុវត្តមុខងារ និងការរៀបចំរចនាសម្ព័ន្ធ ស្របតាមខ្លឹមសារនៃសារាចរ របស់រាជរដ្ឋាភិបាលស្តីពី«ការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិបតិបត្តិ» បានគូសបញ្ជាក់ថា  បញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាដែលកំពុងមានការវិវឌ្ឍយ៉ាងស្រួចស្រាវពេញនិយម ដែលបច្ចេកវិទ្យាទាំងនេះអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងបរិបទរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។

តាមដានជាមួយយើង៖   Million Times

ក្រសួងបន្តថា កម្ពុជាកំពុងដើរលើផ្លូវដ៏ស្វាហាប់ និងគិតគូរយ៉ាងហ្មត់ចត់ វែងឆ្ងាយ ដើម្បីចាប់យក និងសម្របខ្លួនជាមួយបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ។ ក្នុងន័យនេះ កិច្ចប្រជុំនាថ្ងៃនេះ ជាការផ្តល់នូវជំហានថ្មីមួយបន្ថែមទៀត ដើម្បីផ្តល់ឱកាសដល់ក្រសួង ស្ថាប័ន នានា​ជាពិសេសក្រសួងសាមី ដែលមានមុខងារប្រទាក់ក្រឡាគ្នា បានជជែក​ពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំមុខងារបញ្ញាសិប្បនិម្មិត (AI) ក្នុងបរិបទកម្ពុជា។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ គឺជាអ្នកផ្ដល់ការគាំទ្រដល់ក្រសួង ស្ថាប័នក្នុងការកំណត់ និងការអនុវត្តមុខងារ និងការរៀបចំរចនាសម្ព័ន្ធ ស្របតាមខ្លឹមសារនៃសារាចរ របស់រាជរដ្ឋាភិបាលស្តីពី«ការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិបតិបត្តិ» ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ដូច្នេះ ក្រសួង ស្ថាប័ន ត្រូវធ្វើការកំណត់មុខងាររបស់ខ្លួនឱ្យបានច្បាស់លាស់ ដែលជាមុខងារស្នូលតាមវិស័យ និងមុខងាររងនៃមុខងារស្នូលតាមវិស័យដែលក្រសួង ស្ថាប័នទទួលបន្ទុក៕

The post ក្រសួងឧស្សាហកម្ម​ និងក្រសួងប្រៃសណីយ៍ ពិភាក្សាគ្នារៀបចំមុខងារ បញ្ញាសិប្បនិម្មិត AI កុំឲ្យជាន់ការងារគ្នា! appeared first on Millions times.

ក្រុមហ៊ុនលំដាប់កំពូល Smart Eden នឹងពង្រីកការនាំផលិតផលកម្ពុជា ១៥មុខទៅកាន់ទីផ្សារបារាំង
ក្រុមហ៊ុន Smart Eden បាននាំចេញគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយពីកម្ពុជាតាំងពីឆ្នាំ២០២៤ ដែលទទួលបានការគាំទ្រច្រើនពីអតិថិជនក្នុងប្រទេសបារាំង ហើយក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនមានបំណងពង្រីកការនាំចេញផលិតផលកម្ពុជា ពី ១០ ទៅ ១៥មុខទៅកាន់ទីផ្សារបារាំង។

បើយោងតាមខ្លឹមសារនៃជំនួបរវាងលោក Laurent Strauch នាយកប្រតិបត្តិក្រុមហ៊ុន Smart Eden ជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ លោក Strauch លើកឡើងថា Smart Eden គឺជាក្រុមហ៊ុនដែលចែកចាយផលិតផលដ៏ធំ បច្ចុប្បន្នមានបណ្តាញលក់ជាង ៦.០០០ ទីតាំងនៅទូទាំងប្រទេសបារាំង។

តាមដានជាមួយយើង៖   Million Times

លោកថ្លែងបញ្ជាក់ថា៖ «យើងមានបំណងពង្រីកការនាំចេញផលិតផលកម្ពុជា ពី ១០ ទៅ ១៥មុខ ក្នុងឆ្នាំ២០២៥នេះ ដែលរួមមានទាំងអង្ករ ម្រេច ស្ករត្នោត និងធ្យូងអនាម័យ។ យើងក៏គ្រោងផលិតបឺរពីគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅបារាំងផងដែរ»។ បន្ថែមពីលើនេះ Smart Eden បានវាយតម្លៃខ្ពស់ក្នុងការយកកម្ពុជាធ្វើជាទីតាំងយុទ្ធសាស្ត្រសម្រាប់តំបន់ ដើម្បីចែកចាយផលិតផលបារាំងដែលមានគុណភាព។

ឆ្លើយតបទៅនឹងបំណងរបស់ក្រុមហ៊ុនបារាំង Smart Eden លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យស្វាយចន្ទី ជាទំនិញយុទ្ធសាស្ត្រ។ យើងចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសផ្គត់ផ្គង់ផលិតផលស្វាយចន្ទីធំបំផុតមួយសម្រាប់ពិភពលោក។

លោកបានបញ្ជាក់ថា ក្រសួងឧស្សាហកម្មគាំទ្រក្រុមហ៊ុន Smart Eden ក្នុងការផលិតបឺរពីគ្រាប់ស្វាយចន្ទី ហើយយើងលើកទឹកចិត្តក្រុមហ៊ុនឱ្យសិក្សាផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ដោយសហការជាមួយក្រុមការងារ របស់ក្រសួង និងដៃគូ ដូចជាសហគ្រិនខ្មែរជាដើម៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រសួងឧស្សាហកម្ម

The post ក្រុមហ៊ុនលំដាប់កំពូល Smart Eden នឹងពង្រីកការនាំផលិតផលកម្ពុជា ១៥មុខទៅកាន់ទីផ្សារបារាំង appeared first on Millions times.

មន្ទីរពិសោធន៍ជាតិ វ.ប.ន មានភារកិច្ចសិក្សាស្រាវជ្រាវ ធ្វើតេស្ត វិភាគដែលបម្រើឱ្យការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅកាត់​ វ.ប.ន មានតួនាទីសំខាន់ក្នុងការគាំទ្រឧស្សាហកម្មក្នុងស្រុក និងជំរុញការនាំចេញរបស់កម្ពុជា។ មន្ទីរពិសោធន៍ជាតិ វ.ប.ន នឹងត្រូវសម្ពោធដាក់ឱ្យដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា កំណែទម្រង់នេះមានគោលដៅពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយប្រែក្លាយស្ថាប័ននេះ ជាមន្ទីរពិសោធន៍ឈានមុខគេ ក្នុងការគាំទ្រវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

តាមដានជាមួយយើង៖   Million Times

តាមរយៈការធានាភាពអនុលោមតាមស្តង់ដារអន្តរជាតិ ISO/IEC 17025 ដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិធំៗ ដូចជា NATA នៃប្រទេសអូស្ត្រាលី និង SAC-SINGLAS នៃប្រទេសសិង្ហបុរី កំណែទម្រង់នេះនឹងបង្កើនទំនុកចិត្តរបស់អតិថិជនលើមន្ទីរពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិបន្ថែមទៀត។

រាជរដ្ឋាភិបាល បានសម្រេចបង្កើតមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍ ជា​​​គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានអក្សរ​កាត់​ថា ម.ជ.វ.ប.ន. មាន​ឈ្មោះជាភា​សាអង់គ្លេស​ SCIENCE, TECHNOLOGY AND INNOVATION NATIONAL LABORATORY ​មានអក្សរកាត់ ​STINL។ អនុក្រឹត ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ចុះ​ហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មន្ទីរពិសោធន៍ជាតិ វ.ប.ន មាន​ភារកិច្ច​ជាអាទិ៍​ ធ្វើតេស្ត ឬវិភាគផ្នែករូប គីមីសាស្ត្រ មីក្រូជីវសាស្ត្រ មេកានិក អគ្គិសនី អេឡិចត្រូនិក ដើម្បីកំណត់គុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល តាម​ការស្នើសុំ ​និង​ភាពចាំបាច់។

មន្ទីរពិសោធន៍ជាតិនេះ ក៏មានភារកិច្ច សិក្សាស្រាវជ្រាវ ធ្វើតេស្ត ឬវិភាគផ្សេងៗ ដែលបម្រើឱ្យការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងត្រូវ​សហប្រតិបត្តិការជាមួយមន្ទីរ​ពិសោធន៍នៃស្ថាប័នជាតិ អន្តរជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ដើម្បីឆ្លើយតប​នឹងតម្រូវការបន្ទាន់របស់ជាតិ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

គួរឲ្យដឹងដែរថា កាលពីដើមខែធ្នូឆ្នាំ២០២៣កន្លងទៅ រដ្ឋាភិបាលចិន ក៏បានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា នូវសម្ភារការិយាល័យ ឧបករណ៍ពិសោធន៍ ឧបករណ៍អភិវឌ្ឍបច្ចេកទេសផលិកម្មអាហារ និងការបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗជូនដល់មន្រ្តីនៃមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍។

លើសពីនេះ វិទ្យាស្ថានអាហារជាតិចិន បានបរិច្ចាគឧបករណ៍វាស់កម្រិតប្លាស្មា រួមបញ្ចូលគ្នាឧបករណ៍វាស់ស្ទង់កម្រិតអង្គធាតុរាវ និងឧបករណ៍ធ្វើតេស្តសំខាន់ៗ ដូចជា ឧបករណ៍វាស់ស្ទង់អ៊ីនហ្វ្រារ៉េដ ម៉ាស៊ីនទឹក ក៏ដូចជា ឧបករណ៍ដំណើរការសម្រាប់អាហារសំខាន់ៗ ជួយកសាងសមត្ថភាព ធ្វើតេស្តគុណភាព និងសុវត្ថិភាពចំជាអាហាររបស់កម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវដំណើរការផលិតអាហារសំខាន់ៗ ធ្វើឲ្យប្រសើរឡើងនូវកម្រិតអភិវឌ្ឍន៍ឧស្សាហកម្មម្ហូបអាហារ និងកម្រិតសុវត្ថិភាពចំណីអាហាររបស់កម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ BRANDMEDIA

The post មន្ទីរពិសោធន៍ជាតិ វ.ប.ន មានភារកិច្ចសិក្សាស្រាវជ្រាវ ធ្វើតេស្ត វិភាគដែលបម្រើឱ្យការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ appeared first on Millions times.