ក្រសួងសាធារណការ Archives - Millions times

នៅមុនពេលប្រឡូកក្នុងឆាកនយោបាយ លោក ស៊ុន ចាន់ថុល មានបទពិសោធជោគជាំជាមួយក្រុមហ៊ុនឯកជន
នៅក្នុងគណៈរដ្ឋមន្រ្តីបន្តវេនអាណត្តិទី៧នេះ លោក ស៊ុន ចាន់ថុល នៅតែបន្តក្តោបឱកាសបានកាន់ដំណែងកំពូលក្នុងរាជរដ្ឋាភិបាល ជាមនុស្សដ៏សំខាន់មួយរូបក្នុងជួរគណៈរដ្ឋមន្រ្តីដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ បើទោះមានវ័យជ្រារបន្តិចមែន តែសកម្មភាពដឹកនាំ និងធ្វើកំណែទម្រង់របស់លោក ត្រូវបានស្វាគមន៍និងកោតសរសើរពីមហាជន និងអ្នកវិនិយោគតាំងពីកាលកាន់ដំណែងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រហូតមកកាន់ដំណែងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ។

តាមដានជាមួយយើង៖   Million Times

អាណត្តិទី៧នេះ លោក ស៊ុន ចាន់ថុល ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តឲ្យកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រកចេញ-ចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហ-ប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។

បើរំលឹកពីកាលមិនទាន់ប្រឡូកក្នុងឆាកនយោបាយ លោក ស៊ុន ចាន់ថុល បានធ្វើការនៅក្រុមហ៊ុន ជេណឹរ៉ល់អឺឡេកទ្រិក (General Electric) អស់រយៈពេល១៦ឆ្នាំ ហើយបានកាន់មុខតំណែងប្រតិបត្តិជាន់ខ្ពស់ជាច្រើននៅក្នុងមុខងារគ្រប់គ្រងទូទៅ និងហិរញ្ញវត្ថុទាំងនៅសហរដ្ឋអាមេរិក និងនៅអាស៊ី។

លោកឈានជើងប្រឡូកឆាកនយោបាយជាមួយអតីតគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច និងកាន់ដំណែងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧។ មកស្រុកខ្មែរ លោកបានបង្កើតក្រុមហ៊ុនមួយឈ្មោះ អេសស៊ីអ៊ិនវេសមិន ខូ.អិលធីឌី (SC Investment Co., Ltd) ដែលជាក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្ម និងបានបម្រើការងារជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រធានរដ្ឋសភាពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣។

ឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឆ្នាំ២០០៨ ដល់ ២០១៣ ជាទេសរដ្ឋមន្ត្រី និងអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយនៅក្នុងខែកញ្ញា ឆ្នាំ២០១៣ លោក ស៊ុន ចាន់ថុល ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នឹងកាន់ដំណែងដល់ឆ្នាំ២០១៦។ កាលនោះលោកជារដ្ឋមន្រ្តីមួុយរូបដែលបានដាក់ចេញនូវការធ្វើកំណែទម្រង់ជាច្រើនក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលប្រជាពលរដ្ឋនិងអ្នកវិនិយោគលើកឡើងថា លោក ស៊ុន ចាន់ថុល ដើរ​ទាន់​សម័យ​បច្ចេកវិទ្យា​ទៅ​ទី​ណា​រីក​ចម្រើន​ទី​នោះ​។ ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ជាទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធ្វើឲ្យវិស័យសាធារណការមានការរីកចម្រើនយ៉ាងលឿន និងប្រមូលចំណូលរដ្ឋបាច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ។

សម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា CPP លោក ស៊ុន ចាន់ថុល នៅតែបន្តមានឱកាសដឹកនាំស្ថាប័នសំខាន់ក្នុងគណៈរដ្ឋមន្រ្តី បើទោះលោកមានវ័យច្រើនក៏ដោយ ខណៈដែលមន្រ្តីកាន់ដំណែងអាណត្តិមុនៗភាគច្រើនត្រូវបានផ្លាស់ប្តូរចេញដាក់អ្នកបន្តវេនរបស់ខ្លួន។ បច្ចុប្បន្នលោកជាឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ ថ្មីៗនេះ លោកត្រូវបានផ្តល់សេចក្តីទុកចិត្តឲ្យដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ទៅចរចារពន្ធគយនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពន្ធគយកាលពីដើមខែមេសា ជាង ១៨០ប្រទេសនៅទូទាំងពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

មានចម្ងល់ជាច្រើនបានលើកឡើងថា លោកស៊ុន ចាន់ថុល មានអ្វីពិសេសបានរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត ប្រគល់តួនាទីដ៏សំខាន់នេះឲ្យលោកទៅចរចារផ្ទាល់? បើនិយាយពីសាវតា លោក ស៊ុន ចាន់ថុល បាន​ទទួល​ការ​អប់រំ​ខ្ពង់ខ្ពស់នៅ​សហ​រដ្ឋ​អាមេរិក​ ជា​កន្លែង​ដែល​​លោក​បាន​ទទួល​សញ្ញា​បត្រ​ជាន់​ខ្ពស់​សា​កល​វិទ្យាល័យ​ Wharton និង​សាកលវិទ្យាល័យ Harvard។ លោក​ទទួល​បាន​បទ​ពិសោធន៍​ទូ​លំ​ទូ​លាយ​ក្នុង​​ក្រុម​ហ៊ុន​ឯក​ជន​ និង​បាន​បម្រើ​ការ​ងារ​ជា​ប្រធាន​ និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ប្រ​តិ​បត្តិ​នៃ​ក្រុម​ហ៊ុន​ Wharton Asia ។ បន្ទាប់​មក​លោក ត្រូវ​បាន​ជាប់​ឆ្នោត​ជា​” អ្នក​ដឹក​នាំ​ពិ​ភព​លោក សម្រាប់​ថ្ងៃ​អនាគត​ “Global Leader of Tomorrow” នៅ​ឯ​វេទិកាសេដ្ឋ​កិច្ច​ពិ​ភព​លោកក្នុង​ឆ្នាំ ១៩៩៥​។ ហើយ​ក្រោយ​មក​បាន​ចូល​បម្រើ​ការងារ​ក្នុង​កម្ម​វិធី គ្រប់​គ្រង​ហិរញ្ញ​វត្ថុរបស់​ក្រុម​ហ៊ុន  General Electric ប្រ​ចាំ​ប្រទេស​​ថៃ។ តាមរយៈតួនាទីសំខាន់ៗក្នុងអាជីពលោក ស៊ុន ចាន់ថុល មានបទពិសោធគ្រប់គ្រាន់ក្នុងចរចារពន្ធគយជាមួយអាមេរិក ហើយរំពឹងទុកថា កម្ពុជានឹងទទួលបានលទ្ធផលល្អការពារផលប្រយោជន៍ប្រជាជន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម

The post នៅមុនពេលប្រឡូកក្នុងឆាកនយោបាយ លោក ស៊ុន ចាន់ថុល មានបទពិសោធជោគជាំជាមួយក្រុមហ៊ុនឯកជន appeared first on Millions times.

បង្ហើបតម្រុយសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គពីកោះនរា ទៅកាន់ទីក្រុងអរិយក្សត្រ
តម្រុយនៃការសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គដែលតភ្ជាប់ពីផ្លូវជាតិលេខ១ តំបន់កោះនរា ទៅកាន់ក្រុងអរិយក្សត្រ តំបន់ទីក្រុង មេគង្គឃី បានចាប់ផ្តើមលើកមកយកពិភាក្សាពិនិត្យលើលក្ខខណ្ឌយោងសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ។

តាមដានជាមួយយើង៖   Million Times

កាលពីថ្ងៃទី៣១ ខែមីនា មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) បានបើកកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាលើលក្ខខណ្ឌយោង (Term of Reference) សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។

តំណាងទីភ្នាក់ងារ JICA បានបង្ហាញនូវផែនការសកម្មភាពដែលត្រូវត្រៀមអនុវត្តនៅពេលខាងមុខ និងស្នើសុំនូវធាតុចូលបន្ថែម ដើម្បីឱ្យការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងប្រព្រឹត្តដោយរលូនប្រកបដោយប្រសិទ្ធភាព និងស័ក្កសិទ្ធិភាព ឆ្លើយតបនឹងស្ថានភាព ការប្រែប្រួលនិងតម្រូវការជាក់ស្តែងលើទីតាំងដែលបានកំណត់។

ក្នុងកិច្ចប្រជុំនេះ ភាគីរដ្ឋាភិបាលបានណែនាំដល់ក្រុមការងារសិក្សា ត្រូវគិតគូរឱ្យបានច្បាស់លាស់ពីអំពីការប្រែប្រួលធាតុអាកាស (Climate Change) ការសិក្សាអំពីហេតុប៉ះពាល់លើបរិស្ថាននិងសង្គម និងការផលប៉ះពាល់នានាដល់ប្រជាពលរដ្ឋដែលអាចនឹងរងគ្រោះដោយគម្រោង។

គួររំលឹកថា កាលកន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យសាងសង់ស្ពានតភ្ជាប់ពីក្រុងរណបមេគង្គឃី ស្ថិតនៅក្រុងអរិយក្សត្រ ភ្ជាប់ទៅកោះនរា ដោយចង់ឱ្យសិក្សាពីលទ្ធភាពទាំងស្ពានលើទឹក និងក្រោមទឹក។

ក្នុងបើកការដ្ឋានសាងសង់ទីក្រុងរណបមេគង្គឃី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការឱ្យសិក្សាតភ្ជាប់ស្ពានទាំងលើផ្ទៃទឹក និងផ្លូវក្រោមទឹកចេញពីទីក្រុងរណបមេគង្គឃី ស្ថិតក្នុងក្រុងអរិយក្សត្រ គឺដើម្បីធ្វើយ៉ាងណាភ្ជាប់បើកច្រកប្រជាពលរដ្ឋរស់នៅទីក្រុងរណបមេគង្គឃី ថ្ងៃក្រោយអាចធ្វើដំណើរឆ្លងកាត់ទៅផ្លូវជាតិលេខ១ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរវាងទៅតាមផ្លូវណាឆ្ងាយជាដើម ឬមួយឡើងពីកោះនរា ទៅកាន់ទីក្រុងកោះពេជ្រ ក៏កាន់តែល្អដែលជួួសម្រួលក្នុងការធ្វើដំណើរចេញ ចូលរបស់ប្រជាពលរដ្ឋ។

សម្តេចបានបង្ហាញជំនឿជឿជាក់ថា សក្តានុពលនៃការតភ្ជាប់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនានានឹងនាំមកនូវការរីកចម្រើននៅផ្នែកខាងកើតទន្លេមេគង្គ ពោលគឺមិនមែនតែក្រុងអរិយក្សក្រនោះទេតែនឹងរុញការរីកចម្រើនរហូតដល់ផ្លូវជាតិលេខ៨ ក្លាយជាតំបន់ឧស្សាហកម្ម និងមានលក្ខណៈទំនើបដូចតំបន់ទិសខាងលិចផងដែរ ហើយទៅអនាគត តំបន់នេះនឹងប្រែក្លាយពីតំបន់វាលស្មៅដុះ ទៅជាតំបន់សេដ្ឋកិច្ចដុះកាន់រីកចម្រើននាទិសខាងកើតនៃដងទន្លេ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រសួងសាធារណការ

The post បង្ហើបតម្រុយសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គពីកោះនរា ទៅកាន់ទីក្រុងអរិយក្សត្រ appeared first on Millions times.

គម្រោងសាងសង់ស្ពានដីឥដ្ឋ -ថ្មគរភ្ជាប់ផ្លូវល្បឿនលឿន សម្រេចបាន ៤,៣៤%
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤% គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ។

គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

តាមដានជាមួយយើង៖   Million Times

បើតាមក្រសួងសាធារណការ បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការរៀបចំសាងសង់ស្ពានដែកបណ្តោះអាសន្ន ដើម្បីបំពាក់សម្ភារគ្រឿងចក្រខួងសសរគ្រឹះនាពេលខាងមុខដ៏ខ្លី។

គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ត្រូវបានបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានអតីតនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន និងអតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀង។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣៧០០ ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ ហើយគម្រោងស្ពាននេះដែរ ត្រូវប្រើរយៈពេលសាងសង់ ចំនួន៤៨ ខែ (គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨)៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ

The post គម្រោងសាងសង់ស្ពានដីឥដ្ឋ -ថ្មគរភ្ជាប់ផ្លូវល្បឿនលឿន សម្រេចបាន ៤,៣៤% appeared first on Millions times.

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបាន៦៦.០៦%ហើយ
គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានចំនួន ៦៦,០៦% គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ។

លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤បានឱ្យដឹងថា គម្រោងស្តារ និងថែទាំផ្លូវជាតិលេខ៤ សរុបប្រវែង១៩៦,១០គីឡូម៉ែត្រ ដែលផ្លូវ៤គន្លងមានប្រវែង០,៩៣គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤២,០៧គីឡូម៉ែត្រ ប្រវែងសរុប៤៣,០០គីឡូម៉ែត្រ។

តាមដានជាមួយយើង៖   Million Times

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក(WB)ចំនួន ១១០លានដុល្លារអាមេរិក។ ហិរញ្ញប្បទាននេះ មានគោលបំណងសម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ០៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី។

ជាមួយគ្នានេះ គម្រោងក៏នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្លូវថ្នល់ និងបណ្តុះបណ្តាបច្ចេកទេសដល់ស្ថាប័នរដ្ឋ។

កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែមនៃគម្រោងខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណការ

The post គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបាន៦៦.០៦%ហើយ appeared first on Millions times.

ក្រសួងសាធារណការ កំពុងសិក្សាផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ទៅផ្លូវជាតិលេខ ១
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ទៅផ្លូវជាតិលេខ ១ ខណៈមានជម្រើសផ្លូវចំនួន ២។

លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៧ ខែសីហានេះ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការសិក្សានេះ ដោយមានការចូលរួមពីតំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន Shanghai Construction Group Co., Ltd និងក្រុមការងារជំនាញបច្ចេកទេស។

តាមដានជាមួយយើង៖   Million Times

បើតាមក្រសួងសាធារណការ កិច្ចប្រជុំរៀបចំឡើងដើម្បីពិនិត្យកំណត់ខ្សែអ័ក្ស និងគំនូសប្លង់បច្ចេកទេសនៃគម្រោងផ្លូវតភ្ជាប់ពីគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ ផ្នែកខាងកើតទៅផ្លូវជាតិលេខ ១ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមការណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) កាលពីថ្ងៃទី ១៩ កុម្ភ: ឆ្នាំ ២០២៤កន្លងទៅនេះ។

លោក សួង ហេង បានណែនាំដល់ភាគីពាក់ព័ន្ធសិក្សាបន្ថែមទៀត ធ្វើយ៉ាងកាត់បន្ថយផលប៉ះពាល់ឲ្យនៅតិចតាមដែលអាចធ្វើបាន ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថានប័នពាក់ព័ន្ធ និងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឲ្យបានគ្រប់ជ្រុងជ្រោយទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ ដើម្បីដាក់លទ្ធផលនៃការសិក្សាជូនថ្នាក់ដឹកនាំ ពិនិត្យសម្រេច ឲ្យបានឆាប់។

គួរឲ្យដឹងថា គម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ទៅផ្លូវជាតិលេខ ១នេះ កំពុងសិក្សាលើផ្លូវចំនួន ២ខ្សែជាជម្រើស។ ក្នុងនោះជម្រើសផ្លូវទី ១ មានប្រវែង ១.៥៩៥ម និងជម្រើសផ្លូវទី ២ មានប្រវែង ១.៤៩០ម។ ខ្សែផ្លូវទាំង ២នេះ តភ្ជាប់ពីស្ពាន នៅក្នុងភូមិសាស្រ្តសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ទៅកាន់ផ្លូវជាតិលេខ ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ

The post ក្រសួងសាធារណការ កំពុងសិក្សាផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ទៅផ្លូវជាតិលេខ ១ appeared first on Millions times.

យានយន្តអគ្គិសនីជិត ៣ពាន់គ្រឿង បានចុះបញ្ជីប្រើប្រាស់នៅកម្ពុជា ខណៈ BYD ឈរនៅលំដាប់ថ្នាក់ទី ១
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជា មានការកើតឡើងជារៀងរាល់ថ្ងៃ ខណៈមកដល់ពេលនេះ មានយានយន្តអគ្គិសនីបានចុះបញ្ជីប្រើប្រាស់ជិត ៣ពាន់គ្រឿង។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី ៩ ខែកក្កដានេះថា យានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២ ៩៦៨គ្រឿង។ ក្នុងនោះរួមមាន៖ ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងរថយន្តចំនួន ១ ៦១៤​គ្រឿង។

តាមដានជាមួយយើង៖   Million Times

យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី ដែលផ្សព្វផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត។

លោក ផន រឹម បន្ថែមថា ការចុះបញ្ជីយានយន្តអគ្គិសនី មានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្ត ប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។

អ្នកនាំពាក្យដដែល បានបន្ថែមថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឲ្យប្រសើរឡើង ចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយ ផលផ្សេងៗទៀត កាន់តែប្រសើរ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប។ លើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះ បានអះអាង ពីកម្រិត នៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។

កាលពីថ្ងៃទី ២៧ ខែមិថុនាកន្លងទៅ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន BYD គ្រោងនឹងមកបោះទុន បើកក្រុមហ៊ុនផលិតរថយន្តនៅកម្ពុជា ។ សម្ដេច បានលើកឡើងថា ការបោះទុនវិនិយោគនេះ គឺជាជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាល ដែលខិតខំដើរទាក់ម៉ូយ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

The post យានយន្តអគ្គិសនីជិត ៣ពាន់គ្រឿង បានចុះបញ្ជីប្រើប្រាស់នៅកម្ពុជា ខណៈ BYD ឈរនៅលំដាប់ថ្នាក់ទី ១   appeared first on Millions times.

ផ្លូវជាតិលេខ ៧១C តម្លៃជាង ១២៩លានដុល្លារ សាងសង់បានជិត ១០០ភាគរយហើយ
គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C ប្រវែងជាង ១១៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ដខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម សម្រេចបានជិត ១០០ភាគរហើយ និងគម្រោងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ ២០២៤ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

អ្នកនាំពាក្យរូបនេះ​ បានឲ្យដឹងបន្តថា គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C មានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ ដែលចាប់ពីផ្លូវជាតិលេខ ៧ ចំណុចគីឡូម៉ែត្រលេខ ១៥៤+៧00 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ ៧១C ចំណុចគីឡូម៉ែត្រលេខ ៣០+៤00 ក្នុងខេត្តកំពង់ចាម សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២ភាគរយហើយ បើគិតត្រឹមខែឧសភា។ ផ្លូវនេះត្រូវសាងសង់រយៈពេល ៤២ខែ និងរយៈពេលថែទាំចំនួន ២៤ខែ។

តាមដានជាមួយយើង៖   Million Times

លោក ផន រឹម បានបន្ថែមថា ផ្លូវជាតិដ៏សំខាន់នេះ ផ្នែកខ្លះជាប្រភេទ AC និងខ្លះទៀតជាប្រភេទ DBST ដែលត្រូវបានចុះកិច្ចសន្យាសាងសង់ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ ហើយចាប់ផ្តើមសាងសង់នៅថ្ងៃទី ២ ខែមេសា ឆ្នាំ២ ០២១។ ផ្លូវនេះ គ្រោងនឹងបញ្ចប់ការសាងសង់នាអំឡុងខែតុលា ឆ្នាំ ២០២៤ខាងមុខ។

បើតាមប្រភពពីអ្នកនាំពាក្យដដែល ផ្លូវជាតិលេខ ៧១C ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ដោយប្រើប្រាស់ហិរញ្ញប្បទានថវិកាពីប្រទេសចិនជាង ១២៩លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងត្រួតពិនិត្យយ៉ាងម៉ត់ចត់ ​ចំពោះការសាងសង់ផ្លូវនេះ និងណែនាំឲ្យបំពេញចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជាស្ថាពរនាពេលឆាប់ៗខាងមុខ និងត្រៀមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នាពេលបន្ទាប់៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ

The post ផ្លូវជាតិលេខ ៧១C តម្លៃជាង ១២៩លានដុល្លារ សាងសង់បានជិត ១០០ភាគរយហើយ appeared first on Millions times.

ថៃប្រកាសមិនយកកម្រៃសេវាយានយន្តដែលឆ្លងកាត់សា្ពនស្ទឹងបត់-បាងណងអៀង
ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាគីថៃបានបញ្ជាក់នឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។

កាលពីថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបប្រជុំទ្វេភាគីជាមួយ លោក ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) តាមរយៈប្រព័ន្ធវីដេអូ។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបនេះ ភាគីថៃបានបញ្ជាក់ប្រាប់ភាគីកម្ពុជាថា ខណៈពេលនេះភាគីថៃនឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។  ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យមើលពេលវេលាសមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី និងចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ។

ជាមួយនឹងគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិសម្រាប់ច្រកដឹកទំនិញឆ្លងកាត់ព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាល កម្ពុជាបានស្ថាបនាស្ពានតភ្ជាប់ជាមួយភាគីថៃ មានឈ្មោះថា «ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន» ។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង ១៧ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត ស្មើប្រមាណ ១៩លានដុល្លារអាមេរិក។

តាមការបញ្ជាក់របស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន និងការបង្កើតការងារ ជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេចឲ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណការ

The post ថៃប្រកាសមិនយកកម្រៃសេវាយានយន្តដែលឆ្លងកាត់សា្ពនស្ទឹងបត់-បាងណងអៀង appeared first on Millions times.

រថភ្លើង Kiha-183 ទិញពីជប៉ុន បើកបរធ្វើសាកល្បងនៅថ្ងៃនេះ ដោយត្រូវពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង
ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤នេះ បានចុះពិនិត្យ តាមដានការធ្វើតេស្តសាកល្បងរថភ្លើងប្រភេទ Kiha-183 ដែលត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១ ០៦៧ មិល្លីម៉ែត្រ មក១ ០០០មិល្លីម៉ែត្រ រួចរាល់ចំនួន ៤គ្រឿង នៅខេត្តព្រះសីហនុ។

តាមដានជាមួយយើង៖   Million Times

បើតាមក្រសួងសាធារណការ​ ក្រុមហ៊ុន Royal Railway Cambodia បានដាក់ឲ្យបើកសាកល្បង នៅថ្ងៃទី​ ៨ ខែមិថុនា ឆ្នាំ ២០២៤នេះតែម្តង លើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញ ដោយត្រូវពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀតបណ្តើរៗ តាមដំណាក់កាល នៃការរត់លើផ្លូវដែក ដើម្បីប្រាកដថា មានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឲ្យដំណើរការជាផ្លូវការ។

សូមជម្រាបថា បន្ទាប់ពីដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានចុះពិនិត្យរួមគ្នា លើការងារកែតម្រូវកង់ និងប្រព័ន្អហ្វ្រាំងរថភ្លើងដឹកអ្នកដំណើរ ឲ្យស្របតាមស្តង់ដារផ្លូវដែកកម្ពុជា ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

ចំពោះការដាក់ឲ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន RRC នឹងជម្រាបជូននាពេលបន្ទាប់ ដោយត្រូវបែងចែកការបើកបរសម្រាប់អ្នកដំណើរជាពីរ។ ក្នុងនោះ ផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឲ្យរត់ ៨០km/h និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឲ្យរត់ចន្លោះពី ៣០-៥០ km/h៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ

The post រថភ្លើង Kiha-183 ទិញពីជប៉ុន បើកបរធ្វើសាកល្បងនៅថ្ងៃនេះ ដោយត្រូវពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង appeared first on Millions times.

អ្នកនាំពាក្យ៖ ផ្លូវត្រពាំងរពៅ-វាលរេញ រថយន្តធុនតូចធ្វើដំណើរបាន
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលរេញ)ត្រូវបានកៀរកិន បង្ហាប់ ស្រោចទឹក សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អនុវត្តន៍ការងារថែទាំជាប្រចាំ(ខួប)ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។

លោកបន្តថា ការធ្វើចរាចរណ៍លើកំណាត់ផ្លូវដែលមានខូចខាតនេះមានសភាពមមាញឹកជាធម្មតា(ព្រះសីហនុ-កំពត)ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្តគ្រប់ប្រភេទក្នុងរង្វង់ថេរវេលាជាង ២០-៣០នាទីលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រ។

តាមដានជាមួយយើង៖   Million Times

លោក ផន រឹម បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានយកចិត្តទុកដាក់ខ្ពស់ និងបានចង្អុលបង្ហាញដល់មន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តព្រះសីហនុ បន្តជួសជុលថែទាំខួបក្នុងឆ្នាំ២០២៤នេះ មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់ អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលការងារជួសជុលជាប្រចាំនេះផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ផ្តល់ឲ្យ

The post អ្នកនាំពាក្យ៖ ផ្លូវត្រពាំងរពៅ-វាលរេញ រថយន្តធុនតូចធ្វើដំណើរបាន appeared first on Millions times.