ក្រសួងមុខងារសាធារណៈ Archives - Millions times

ក្រសួងឧស្សាហកម្ម​ និងក្រសួងប្រៃសណីយ៍ ពិភាក្សាគ្នារៀបចំមុខងារ បញ្ញាសិប្បនិម្មិត AI កុំឲ្យជាន់ការងារគ្នា!
ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI) របស់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដោយចាប់ផ្តើមពិភាក្សាផ្លាស់ប្តូរយោបល់ ប្រមូលធាតុចូលនានាសំខាន់ៗ សម្រាប់កំណត់ និងការអនុវត្តមុខងារបញ្ញាសិប្បនិម្មិត (AI) ដើម្បីកុំឲ្យជាន់ការងារគ្នា។

ក្រសួងមុខងារសាធារណៈ ដែលជាអ្នកផ្ដល់ការគាំទ្រដល់ក្រសួង ស្ថាប័នក្នុងការកំណត់ និងការអនុវត្តមុខងារ និងការរៀបចំរចនាសម្ព័ន្ធ ស្របតាមខ្លឹមសារនៃសារាចរ របស់រាជរដ្ឋាភិបាលស្តីពី«ការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិបតិបត្តិ» បានគូសបញ្ជាក់ថា  បញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាដែលកំពុងមានការវិវឌ្ឍយ៉ាងស្រួចស្រាវពេញនិយម ដែលបច្ចេកវិទ្យាទាំងនេះអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងបរិបទរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។

តាមដានជាមួយយើង៖   Million Times

ក្រសួងបន្តថា កម្ពុជាកំពុងដើរលើផ្លូវដ៏ស្វាហាប់ និងគិតគូរយ៉ាងហ្មត់ចត់ វែងឆ្ងាយ ដើម្បីចាប់យក និងសម្របខ្លួនជាមួយបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ។ ក្នុងន័យនេះ កិច្ចប្រជុំនាថ្ងៃនេះ ជាការផ្តល់នូវជំហានថ្មីមួយបន្ថែមទៀត ដើម្បីផ្តល់ឱកាសដល់ក្រសួង ស្ថាប័ន នានា​ជាពិសេសក្រសួងសាមី ដែលមានមុខងារប្រទាក់ក្រឡាគ្នា បានជជែក​ពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំមុខងារបញ្ញាសិប្បនិម្មិត (AI) ក្នុងបរិបទកម្ពុជា។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ គឺជាអ្នកផ្ដល់ការគាំទ្រដល់ក្រសួង ស្ថាប័នក្នុងការកំណត់ និងការអនុវត្តមុខងារ និងការរៀបចំរចនាសម្ព័ន្ធ ស្របតាមខ្លឹមសារនៃសារាចរ របស់រាជរដ្ឋាភិបាលស្តីពី«ការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិបតិបត្តិ» ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ដូច្នេះ ក្រសួង ស្ថាប័ន ត្រូវធ្វើការកំណត់មុខងាររបស់ខ្លួនឱ្យបានច្បាស់លាស់ ដែលជាមុខងារស្នូលតាមវិស័យ និងមុខងាររងនៃមុខងារស្នូលតាមវិស័យដែលក្រសួង ស្ថាប័នទទួលបន្ទុក៕

The post ក្រសួងឧស្សាហកម្ម​ និងក្រសួងប្រៃសណីយ៍ ពិភាក្សាគ្នារៀបចំមុខងារ បញ្ញាសិប្បនិម្មិត AI កុំឲ្យជាន់ការងារគ្នា! appeared first on Millions times.