ក្រសួងកសិកម្ម Archives - Millions times

ក្រសួងកសិកម្ម បញ្ជាក់ពីផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ជី និងថ្នាំកសិកម្ម
បន្ទាប់ពីមានការផ្សព្វផ្សាយថា កម្ពុជាបាននាំចូលជី និងថ្នាំកសិកម្ម ក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះនោះ, ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ចំពោះតួលេខនេះ។

តាមដានជាមួយយើង៖   Million Times

តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មទាំងនេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩ ៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដោយមិនត្រឹមតែបានធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យកម្ពុជាទាញយកចំណូលពីការនាំចេញកសិផលរហូតដល់ទៅ ៥ ៦២៥ លានដុល្លារផងដែរ។

ក្រសួងកសិកម្ម ក៏បានរូបភាពបង្ហាញដោយពន្យល់ពីភាពចាំបាច់ដែលកម្ពុជា ត្រូវការនាំចូលធាតុចូលកសិកម្ម ដើម្បីធានាបាននូវទិន្នផលខ្ពស់ និងការពារដំណាំពីសត្វល្អិតចង្រៃឬជំងឺផ្សេងៗ បន្ថែមពីលើអ្វីដែលយើងមានសមត្ថភាពផលិតបាននៅក្នុងស្រុកដោយខ្លួនឯង។

នៅក្នុងរូបភាពនោះ បានបង្ហាញថា ផលសេដ្ឋកិច្ចបានមកពីការនាំចូលជី-ថ្នាំកសិកម្មសម្រាប់កម្ពុជា ក្នុងឆ្នាំ២០២៥ រួមមានទៅលើដំណាំស្រូវ, ដំណាំឧស្សាហកម្ម, ដំណាំសាកវប្បកម្ម និងដំណាំកៅស៊ូ។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងបន្ថែមថា ការនាំចូលធាតុចូលកសិកម្ម មិនមែនជាការខាតបង់នោះទេ ជាពិសេសការនាំចូលនូវអ្វីដែលយើង នៅមិនទាន់មានសមត្ថភាពផលិតបាននៅឡើយ ដូចជាជីថ្នាំគីមីជាដើម។ ផ្ទុយទៅវិញ វាគឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិយ៉ាងធំធេង៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

The post ក្រសួងកសិកម្ម បញ្ជាក់ពីផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ជី និងថ្នាំកសិកម្ម appeared first on Millions times.

ស្រូវស្រែកសិករ ៤ពាន់ហិកតានៅស្រុកបាទីមានក្តីសង្ឃឹមរស់ឡើងវិញ ក្រោយបិទផ្លូវអស់មួយព្រឹក
ក្រោយបិទផ្លូវជាតិលេខ២ អស់មួយព្រឹកធំនៅថ្ងៃអង្គារ ទី២១ ខែមករានេះ ដែលស្រែកដង្ហើយហៅអាជ្ញាធរអន្តរាគមន៍ជួយដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង ក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ឥឡូវបញ្ហាប្រឈមទាំងនោះមានក្តីសង្ឃឹមវិញហើយ ក្រោយរដ្ឋមន្រ្តី ២ក្រសួង និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចុះជួបផ្ទាល់ភ្លាមៗ។

លោក គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយប្រជាកសិករដោយផ្ទាល់ នៅទីតាំងដែលជួបប្រទះបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង។

តាមដានជាមួយយើង៖   Million Times

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ករណីខ្វះខាតទឹកបង្កបង្កើនផលនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹកនិងការជួសជុលប្រឡាយ ត្រូវបានដោះស្រាយបញ្ចប់ដោយទេសរដ្ឋមន្ត្រី គន់ គីម, រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងធនធានទឹក។

លោកលើកឡើងថា ក្រោមការសម្របសម្រួលពីសំណាក់លោក គន់ គីម ក្រសួងធនធានទឹកបានសម្រេចប្រើប្រាស់ប្រេងដើម្បីបូមយកទឹកពីទន្លេបាទីដាក់ចូលទៅក្នុងប្រឡាុ ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំង និងដោះស្រាយបញ្ហាប្រឈមចំពោះមុខជូនដល់បងប្អូនកសិករ។

បើតាមក្រសួងធនធានទឹក ក្នុងផែនការឆ្នាំ២០២៥ នៅស្រុកបាទី ការបង្កបង្កើនផលស្រូវរដូវប្រាំងមានចំនួន ២ពាន់ហិកតា ក៏ប៉ុន្តែប្រជាពលរដ្ឋបានធ្វើស្រែប្រាំងរហូតដល់ ៤ពាន់ហិកតា ក្នុងពេលដែលប្រភពទឹកជាក់ស្តែងនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល ហើយប្រព័ន្ធស្ទឹងព្រែកត្នោតនៅផ្នែកខាងលើតំបន់រលាំងជ្រៃ និងប្រព័ន្ធប្រឡាយបញ្ជូនទឹកចូលអាងទន្លេបាទីបានបិទជាបណ្តោះអាសន្នដើម្បីធ្វើការជួសជុល បណ្តាលឱ្យស្រូវប្រាំងប្រជាពលរដ្ឋប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្រោចស្រព។

ជាដំណោះស្រាយ មន្ទីរធនធានទឹកខេត្តតាកែវ បានអន្តរាគមន៍បូមទឹកពីទន្លេបាទីតាមស្ថានីយទី២២ និងទី២៣ បញ្ចូលក្នុងប្រឡាយមេហនុមាន ដើម្បីសង្គ្រោះស្រូវប្រាំងប្រមាណ ៤ពាន់ហិកតារបស់ប្រជាកសិករចំនួន ៣៥០០គ្រួសារ ក្នុងឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។

ជាមួយគ្នានេះ ក្រសួងធនធានទឹករៀបចំបូមទឹកពីស្ទឹងព្រែកត្នោតបញ្ជូនតាមប្រឡាយ ៧៨ ចូលក្នុងអាងទឹកទន្លេបាទី ហើយបញ្ជូនបន្តតាមប្រឡាយមេហនុមាន ដើម្បីទៅស្រោចស្រពផ្ទៃដីស្រូវប្រាំងដែលកំពុងប្រឈមនឹងការខ្វះខាតទឹក៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងធនធានទឹក

The post ស្រូវស្រែកសិករ ៤ពាន់ហិកតានៅស្រុកបាទីមានក្តីសង្ឃឹមរស់ឡើងវិញ ក្រោយបិទផ្លូវអស់មួយព្រឹក appeared first on Millions times.

ឆ្នាំ២០២៥ រដ្ឋាភិបាលអនុញ្ញាតិឲ្យក្រសួងកសិកម្មជ្រើសរើសមន្រ្តីកសិកម្ម ១ពាន់នាក់បន្ថែមធ្វើការនៅតាមភូមិឃុំ
រដ្ឋាភិបាលអះអាងថា មិនបានព្រងើយកន្តើយចំពោះបញ្ហារបស់កសិករនោះឡើយ ហើយដើម្បីពង្រឹងដល់វិស័យកសិកម្មនឹងអនុញ្ញាតឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសមន្ត្រីកសិកម្មឱ្យធ្វើការនៅតាមភូមិឃុំចំនួន ១ ០០០នាក់បន្ថែមទៀត។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះបញ្ហារបស់កសិករនោះឡើយ ហើយវិស័យកសិកម្ម នៅតែជាវិស័យអាទិភាពសម្រាប់រាជរដ្ឋាភិបាល។ ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌល អតីតយុទ្ធជនប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយឹង នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖   Million Times

សម្តេចមានប្រសាសន៍ថា និយាយដល់សន្តិសុខស្បៀង រាជរដ្ឋាភិបាលត្រូវគិតគូរយកចិត្តទុកដាក់លើពីរមុខព្រួញ គឺអ្នកដាំដុះ អ្នកផលិត និងអ្នកប្រើប្រាស់ ហូបចុក។ ការណ៍នេះ រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសមន្ត្រីកសិកម្មឱ្យធ្វើការនៅតាមភូមិឃុំចំនួន ១០០០នាក់បន្ថែមទៀត ដើម្បីជួយដល់កសិករតាមមូលដ្ឋាននៅឆ្នាំ២០២៥នេះ។

តាមផែនការរបស់រដ្ឋាភិបាល គ្រោងដាក់មន្រ្តីកសិកម្ម គ្រប់ឃុំ-សង្កាត់ ដែលមានចំនួនសរុប ១ ៦០០រូប ក្នុងរយៈពេល៣ ឆ្នាំ ក្នុងនោះឆ្នាំ២០២៣ ២៥០នាក់ ខណៈឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ចំនួន ៥៥០នាក់។ កាលពីឆ្នាំ២០២៣ ក្រសួងកសិកម្មបានជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ដំណាក់កាលទី១ ដែលកំពុងបំពេញការងារនៅតាមបណ្តាឃុំ ចំនួន២៥០ទូទាំងប្រទេស។

លោក យ៉ង សាំងកុមារ លើកឡើងថា មន្រ្តីកសិកម្មឃុំ-សង្កាត់​ មានតួនាទីទទួលខុសត្រូវរាល់បញ្ហាប្រឈម និងតម្រូវការណាមួយរបស់កសិករ។ ពួកគេត្រូវជួយគាំទ្រលើការងារផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ ប្រមូលទិន្ន័យ និងកំណត់ដំណោះស្រាយជូនកសិករ។ លោកថា អ្វីដែលសំខាន់ជាងគេ គឺការជួយជំរុញផលិតកម្មរបស់កសិករ និងសហគមន៍ ផ្សារភ្ជាប់ទៅនឹងទីផ្សារ។

បើតាមមន្រ្តីកសិកម្មរូបនេះ គោលនយោបាយមន្រ្តីកសិកម្មឃុំ ធ្វើឡើងក្នុងទិសដៅបង្កើនផលិតភាពសេដ្ឋកិច្ច និងប្រាក់ចំណូលដល់កសិករមូលដ្ឋាន តាមរយៈការអនុវត្តកសិកម្មឱ្យអស់លទ្ធភាព និងកសិកម្មដែលមានភាពធននឹងការប្រែប្រួលអាកាសធាតុ រួមបញ្ចូលទាំង ការកសាងខ្សែច្រវាក់ផលិតកម្ម ផ្សារភ្ជាប់មកទីផ្សារផងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មាននាយករដ្ឋមន្រ្តី

The post ឆ្នាំ២០២៥ រដ្ឋាភិបាលអនុញ្ញាតិឲ្យក្រសួងកសិកម្មជ្រើសរើសមន្រ្តីកសិកម្ម ១ពាន់នាក់បន្ថែមធ្វើការនៅតាមភូមិឃុំ appeared first on Millions times.

បេក្ខជន ៧១រូបមកពីក្រុមហ៊ុនចំនួន៣៤ ប្រឡងចៀរជ័រកៅស៊ូថ្នាក់ជាតិប្រចាំឆ្នាំ២០២៤
នៅថ្ងៃទី១៦ ខែធ្នូនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំការប្រឡងចៀរជ័រកៅស៊ូថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ លើកតំបូងបង្អស់នៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានបេក្ខជនចំនួន៧១រូប មកពីក្រុមហ៊ុនដំណាំងកៅស៊ូតាមបណ្តាខេត្តចំនួន ៣៤ក្រុមហ៊ុន។

នេះជាការប្រឡងចៀរជ័រកៅស៊ូដំបូងបង្អស់ដែលអគ្គនាយកដ្ឋានកៅស៊ូ រៀបចំធ្វើដើម្បីចម្រាញ់ជ្រើសយកអ្នកចៀរជ័រកៅស៊ូ ដែលមានសមត្ថភាព និងជំនាញ។ ការប្រឡងនេះមានបេក្ខជនចំនួន ៧១រូប មកពីក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូចំនួន ៣៤ក្រុមហ៊ុន សហគមន៍កៅស៊ូគ្រួសារចំនួន៥ និងចំការកៅស៊ូគ្រួសារចំនួន១ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ និងពោធិ៍សាត់។

តាមដានជាមួយយើង៖   Million Times

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មុនពេលការប្រកួតចាប់ផ្ដើមប្រកួត បេក្ខជនបានចាប់ឆ្នោតយករានចៀរជ័រកៅស៊ូ ព្រមទាំងពិនិត្យស្ថានភាពរានចៀររបស់ខ្លួន ក្នុងមួយនាក់ ៤៥០ដើម ដើម្បីត្រៀមសម្រាប់ការប្រកួត។

ក្រសួងកសិកម្ម បន្តឲ្យដឹងថា កម្មវិធីនេះ បង្ហាញអំពីការយកចិត្ដទុកដាក់របស់ក្រសួងកសិកម្មចំពោះអនុវិស័យកៅស៊ូ ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រ ឈានទៅរក្សាបាននិរន្ដរភាពកម្លាំងពលកម្មតាមចម្ការកៅស៊ូ រក្សាសុខភាពដើមកៅស៊ូ រយៈពេលចៀរយកផលបានយូរ ត្រឹមត្រូវ ទទួលបានទិន្នផលខ្ពស់ និងផ្ដល់ក្ដីសង្ឃឹមដល់កម្មករចៀរជ័រឱ្យខិតខំប្រឹងប្រែងបំពេញការងារកាន់តែល្អ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចកាន់តែប្រសើរឡើង។

កម្មវិធីនេះ ក៏នឹងបង្ហាញនូវស្មារតីសាមគ្គីភាព ភាតរភាព និងជាឱកាសនៃការជួបជុំបងប្អូនកម្មករមកពីបណ្ដាក្រុមហ៊ុន សហគមន៍កៅស៊ូផ្សេងៗ ឱ្យបានស្គាល់គ្នា ចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ ផ្សាភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងបរិបទដែលសង្គមជាតិមានសុខសន្តិភាពពេញលេញទូទាំងប្រទេស៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងកសិកម្ម

The post បេក្ខជន ៧១រូបមកពីក្រុមហ៊ុនចំនួន៣៤ ប្រឡងចៀរជ័រកៅស៊ូថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ appeared first on Millions times.

ដើម្បីជួយដល់កសិករ រដ្ឋនឹងរើសមន្ត្រីកសិកម្មចុះតាមមូលដ្ឋាន ១ ០០០នាក់នៅឆ្នាំក្រោយ
ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃថ្ងៃទី១០ ខែកញ្ញាម្សិលមិញ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងរើសមន្ត្រីកសិកម្មចុះតាមមូលដ្ឋានឱ្យបាន ១,០០០នាក់ ដើម្បីជួយដល់កសិករនៅមូលដ្ឋានឃុំទូទាំងប្រទេស ដោយសម្តេចសង្កត់ធ្ងន់ជួយទាំងបច្ចេកទេសដាំដុះឱ្យបានផលច្រើនជាងមុន កាត់បន្ថយថ្លៃដើម និងបង្កើនប្រាក់ចំណូល។

បើតាមសម្ដេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏បានកំណត់ និងដាក់ចេញផែនការយុទ្ធសាស្ត្រអាទិភាពចំនួន ៣៖ ទី១៖ ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងលំនឹងថ្លៃផលិតផល និងតាមរយៈកម្មវិធីហិរញ្ញប្បទានជូនដល់ប្រជាកសិករ។ ទី២៖ ដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ ដែលបានរៀបចំប្រឡងជ្រើសរើស២៥០នាក់ ហើយក៏គ្រោងរៀបចំការប្រឡងជ្រើសរើសបន្ថែម ១,០០០នាក់ ដើម្បីពន្លឿនមន្ត្រីកសិកម្មចុះទៅជួយកសិករនៅតាមឃុំ ព្រោះកសិករត្រូវការជំនួយបច្ចេកទេស។

តាមដានជាមួយយើង៖   Million Times

សម្ដេចថ្លែងបញ្ជាក់ថា «ការបញ្ជូនមន្ត្រីកសិកម្មទៅកាន់មូលដ្ឋានឃុំនេះ គឺដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត ផលិតទិន្នផលឱ្យច្រើនជាងមុន ព្រោះដីអត់រីកទេ តែដែលសំខាន់គឺធ្វើឱ្យចំណូលប្រជាពលរដ្ឋ កាត់បន្ថតម្លៃដើម ហើយជួយរក្សានូវចំណូលរបស់ប្រជាកសិករឱ្យបានច្រើន»។

ទី៣៖ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលសម្ដេចបានឃើញវិធីសាស្រ្តថ្មីក្នុងការចងក្រង ហើយឃើញចុះផ្សព្វផ្សាយច្រើននៅតាមមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ សម្ដេចបានបង្ហើបថា នៅថ្ងៃខាងមុខ សម្ដេចនឹងចុះទៅពិនិត្យមើលនូវការរៀបចំសហគមន៍កសិកម្មទំនើបនោះ។

រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ជំរុញ និងអភិវឌ្ឍន៍វិស័យ កសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពចំនួន៦ ដោយក្នុងនោះអាទិភាពទី៥ និងទី៦ គឺជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម រួមមាន ១៖ ការលើកស្ទួយផលិតកម្មកសិកម្ម ទីផ្សារ និងស្ថិរភាពតម្លៃកសិផល ២៖ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីបង្ខិតការផ្តល់សេវា ឲ្យកាន់តែជិតកសិករ និង៣៖ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

សូមជម្រាបជូនថា ការជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ សរុបគឺ ១៦០០នាក់ ដែលចែកចេញជា ៣ដំណាក់កាល គឺឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដែលបានជ្រើសរើស និងកំពុងទទួលវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ចំនួន ៥៥០នាក់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី និងក្រសួងកសិកម្ម

The post ដើម្បីជួយដល់កសិករ រដ្ឋនឹងរើសមន្ត្រីកសិកម្មចុះតាមមូលដ្ឋាន ១ ០០០នាក់នៅឆ្នាំក្រោយ appeared first on Millions times.

ត្រៀមថវិកា ១០០លានដុល្លារ ជាហិរញ្ញប្បទាន​សម្បទានពី ADB ដើម្បីអនុវត្តគម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម”
ថវិកាប្រមាណ ១០០លានដុល្លារ ដែលជាហិរញ្ញប្បទាន​សម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានត្រៀមសម្រាប់ប្រើប្រាស់ក្នុងគម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម”។ នេះបើតាមការឲ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅថ្ងៃទី ២ ខែកក្កដានេះ លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបពិភាក្សាជាមួយតំណាងធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីរៀបចំឯកសារទស្សនទាន​សម្រាប់រៀបចំ​គម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម”។

តាមដានជាមួយយើង៖   Million Times

ទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម បានឲ្យដឹងថា គម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” នេះ ត្រូវអនុវត្តន៍​ក្នុងរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ ២០២៦តទៅ ដោយប្រើប្រាស់​ហិរញ្ញប្បទាន​សម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ១០០លាន​ដុល្លារ ក្រោមការគ្រប់គ្រង និងអនុវត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយក្រសួង ​និងស្ថាប័នរដ្ឋមួយចំនួនទៀត។

ប្រភពដដែល បានឲ្យដឹងបន្តថា គម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” នេះ មានគោលដៅរួមចំណែកធ្វើឲ្យសម្រេចគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា និងក្រសួងកសិកម្ម តាមរយៈការចងក្រង និងពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្មទំនើប ទាំងការផលិត ទាំងការតភ្ជាប់ទីផ្សារ ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ច និងភាពធន់នឹង​ការប្រែប្រួលអាកាសធាតុ។

គម្រោងនេះ ក៏មានគោលបំណងរក្សាឲ្យបានតុល្យភាពរវាងតម្រូវការ​ និងការផ្គត់ផ្គង់ ទាំងទីផ្សារក្នុងស្រុក ទីផ្សារនាំចេញ ការគាំទ្របច្ចេកទេស​ និងមធ្យោបាយដល់មន្ត្រីកសិកម្មឃុំ ដែលត្រូវបានជ្រើសរើស​បម្រើសេវាបច្ចេកទេស និងទីផ្សារដល់សហគមន៍ជនបទ ជាដើម។

លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានបញ្ជាក់ដែរថា គម្រោងនេះ នឹងគ្រោង​អនុវត្តនៅតំបន់ប៉ូលសេដ្ឋកិច្ចទី ៤ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដោយផ្តោតលើកសិផលដែលមាន​តម្លៃខ្ពស់មួយចំនួនដូចជា៖ អង្ករក្រអូប ស្វាយ មៀនប៉ៃលិន ស្វាយចន្ទី និងជលផលជាដើម ដើម្បីឲ្យស្របនឹងគោលការណ៍របស់ Rice-Fish Economic corridor ផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងកសិកម្ម

The post ត្រៀមថវិកា ១០០លានដុល្លារ ជាហិរញ្ញប្បទាន​សម្បទានពី ADB ដើម្បីអនុវត្តគម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” appeared first on Millions times.

ធនាគារពិភពលោកផ្តល់កញ្ចប់ថវិកា ១៤៥លានដុល្លារឲ្យកម្ពុជាពង្រឹងការគ្រប់គ្រងធនធានទឹក
ធនាគារពិភពលោក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បាន​អនុម័តការ​វិនិយោគ​ថ្មី​មួយ​ទៀតក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់​គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា ដែលគេរំពឹង​ថានឹង​ផ្តល់​អត្ថប្រយោជន៍​​ដល់​​ប្រជាជនជាង ១១៣ ០០០នាក់។

តាមរយៈគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា (Cambodia Water Security Improvement Project) ធនាគារពិភពលោក រំពឹងថា នឹងធ្វើឱ្យសន្តិសុខទឹកកាន់​តែ​មាន​ភាព​ប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅ​នឹងហានិភ័យអាកាសធាតុ។

តាមដានជាមួយយើង៖   Million Times

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា លើកឡើងថា៖ “គម្រោង នេះ​នឹង​ជួយប្រទេសកម្ពុជាឱ្យ​មានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេច​បាន​ផលិតភាពកសិកម្មកាន់តែ​ច្រើន”។ លោក​ស្រី​បន្តថាការវិនិយោគនៅពេលនេះទៅ​លើភាពធន់ទៅ​នឹងអាកាស​ធាតុ, ការធ្វើផែនការ និងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធឱ្យ​កាន់តែប្រសើរឡើង មិនត្រឹមតែអាច​ឆ្លើយ​តប​បានភ្លាម​ៗ​​ទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងធ្វើ​ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់​សេវា​ទឹករយៈពេលវែង ផងដែរ។

ធនាគារពិភពលោក បានគូសបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាមានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃ​ការ​ធ្លាក់​ភ្លៀងតាមរដូវ និងតាម​តំបន់នៅក្នុង​ប្រទេស បាន​បង្កបញ្ហា​ប្រឈមជា​ច្រើន​ដល់​ការផ្គត់ផ្គង់ទឹកនៅ​ក្នុងទីក្រុង និងនៅ​តាម​ទី​ជនបទ។ ព្យាករណ៍​អាកាស​ធាតុបាន​ឱ្យ​ដឹង​ថា ទឹកជំនន់ និងភាព​គ្រោះរាំងស្ងួត នឹងមាន​កាន់តែញឹកញាប់ និងសភាព​កាន់​តែ​ធ្ងន់ធ្ងរ ដែលដាក់សម្ពាធកាន់តែ​ខ្លាំងទៅ​លើ​សមត្ថភាព​របស់​ប្រទេស​ ក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។ បញ្ហា​នេះនឹងជះឥទ្ធិពល​ទៅលើផលិតកម្ម​ស្បៀង និងកំណើន​សេដ្ឋកិច្ច។

បើតាមធនាគារពិភពលោក គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ។ គម្រោងនឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ, ការ​ធ្វើបច្ចុប្បន្ន​ភាព​គោលនយោបាយ និងបទប្បញ្ញត្តិ, ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពី​អាកាសធាតុ និងការ​ពង្រឹង​ការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់​ជាតិ​ និងថ្នាក់​ខេត្ត៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ លោក ថោ ជេដ្ឋា

The post ធនាគារពិភពលោកផ្តល់កញ្ចប់ថវិកា ១៤៥លានដុល្លារឲ្យកម្ពុជាពង្រឹងការគ្រប់គ្រងធនធានទឹក appeared first on Millions times.

ដង្កូវហ្វូងបំផ្លិចបំផ្លាញដំណាំស្រូវ និងដំឡូងមីប្រមាណ ១១០ហិកតារបស់ប្រជាកសិករ
មន្រ្តីបច្ចេកទេសខាងកសិកម្មធ្វើការចុះអន្តរាគមន៍ និងចាត់វិធានការកម្ចាត់សត្វល្អិតចង្រៃលើដំណាំស្រូវ និងដំឡូងមីខេត្តត្បូងឃ្មុំ និងដំណាំស្រូវនៅខេត្តសៀមរាប សរុបប្រមាណ ១០០ហិកតា។

អគ្គនាយកដ្ឋានកសិកម្ម​ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤បានចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវនៅឃុំដូនតី ស្រុកពញាក្រែក និងដំឡូងមី នៅឃុំគោក ស្រុកស្រុកតំបែរ និងសហគមន៍ទំនើបនាងអំ នៅខេត្តសៀមរាប ដោយបានណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃដែលកំពុងកើតមាននៅក្នុងស្រែជាប្រចាំ និងប្រាប់ដល់មន្រ្តីបច្ចេកទេសកសិកម្ម និងបានណែនាំដល់ប្រជាកសិករអំពីវិធានការការពារ និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

តាមដានជាមួយយើង៖   Million Times

បើតាមអគ្គនាយកដ្ឋានកសិកម្ម​ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤នេះ ដំណាំស្រូវចំនួន ៥៥ហិកតា និងដំឡូងមីចំនួន ៥ហិកតាក្នុងខេត្តត្បូងឃ្មុំ និងដំណាំស្រូវចំនួន ៥០ហិកតាក្នុងខេត្តសៀមរាប ត្រូវបានរងការបំផ្លាញដោយដង្កូវហ្វូង។  ប៉ុន្តែកម្រិតនៃការបំផ្លាញពុំមានផលប៉ះពាល់ឡើយ ទន្ទឹមនឹងនេះប្រជាករដង្កូវហ្វូងបាននិងកំពុងថយចុះជាបណ្តើរៗ ឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ នាយកដ្ឋានកសិកម្ម

The post ដង្កូវហ្វូងបំផ្លិចបំផ្លាញដំណាំស្រូវ និងដំឡូងមីប្រមាណ ១១០ហិកតារបស់ប្រជាកសិករ appeared first on Millions times.

រដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំឲ្យបង្កាត់ និងពង្រីកពូជត្រីដែលជិតផុតពូជ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ដល់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ពិនិត្យលទ្ធភាពបង្កាត់ និងពង្រីកពូជត្រីដែលជិតផុតពូជដូចជា ត្រីខ្ជឹង និងត្រីគល់រាំងជាដើមដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។

ការផ្ដល់អនុសាសន៍នេះ ស្របពេលដែលលោកបានចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតក្នុងឃុំពាមជរ ស្រុកពាមជរ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី ១៤ ខែមិថុនានេះ។

តាមដានជាមួយយើង៖   Million Times

ក្នុងឱកាសនោះលោកបានចុះពិនិត្យកន្លែងបង្កាត់ ភ្ញាស់កូនត្រី ការផលិតចំណី និងដំណើរការចិញ្ចឹម តាមលក្ខណៈបច្ចេកទេស។ បន្ទាប់មកលោកក៏បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់មជ្ឈមណ្ឌលពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការអភិរក្សត្រីដែលជិតផុតពូជ ក៏ដូចជាការបង្កាត់ និងពង្រីកពូជ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារជាអាទិ៍ ត្រីខ្ជឹង និងត្រីគល់រាំង ដែលជានិមិត្តរូបនៃប្រទេស។

បើតាមលោក ឌិត ទីណា ការចូលរួមថែរក្សាពូជត្រីជិតផុតពូជទាំងនេះឲ្យបានល្អ មិនត្រឹមតែការពារត្រីធម្មជាតិទេ គឺនឹងជួយដល់ធម្មជាតិថែមទៀត។ ដូច្នេះការសិក្សា គឺមានសារសំខាន់ណាស់ដោយមិនត្រូវផ្តោតតែបច្ចេកទេស គឺត្រូវគិតគូរឲ្យមានលក្ខណៈសេដ្ឋកិច្ចថែមទៀត។

លោករដ្ឋមន្ដ្រីក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពន្យល់ អប់រំ និងកែប្រែឥរិយាបថអ្នកបរិភោគ ដែលនៅតែយល់ថា ត្រីចិញ្ចឹមមានគុណភាពមិនល្អ ព្រោះថា សព្វថ្ងៃនេះ ការចិញ្ចឹមត្រីធ្វើឡើងដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ។

ជាមួយគ្នានោះលោកក៏បានលើកឡើងផងដែរ អំពីការចូលរួមទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ និងការចូលរួមអភិរក្សធនធានធម្មជាតិ ដែលជាការងារចាំបាច់ ដើម្បីធានានិរន្តរភាពធនធានធម្មជាតិឲ្យមានបន្តរហូត ដូចជាការអភិរក្សផ្សោត ត្រីគល់រាំង និងត្រីរាជជាដើម ធ្វើយ៉ាងណាឲ្យពូជត្រីកម្រនេះ មានវត្តមានកាន់តែច្រើនឡើង ដូចពាក្យស្លោកដែលថា “ទីណាមានទឹក ទីនោះមានត្រី”។

សូមជម្រាបថា នៅក្នុងមជ្ឈមណ្ឌលមានពូជត្រីសាច់ឬត្រីសម្រាប់ផលិតកម្ម ដូចជា ត្រីប្រា ត្រីឆ្ពិន ត្រីទីឡាព្យា ត្រីរ៉ស់ ត្រីកាប ត្រីអណ្តែងទន់ អណ្តែងអាព្រិច ខ្យង កង្កែប បង្កង និងអណ្តើកដែលយកមកអភិរក្សផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងកសិកម្ម

The post រដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំឲ្យបង្កាត់ និងពង្រីកពូជត្រីដែលជិតផុតពូជ appeared first on Millions times.

កម្ពុជា កំពុងបន្តជំរុញការនាំចេញកសិផលសក្តានុពលទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់
រដ្ឋមន្ត្រីក្រសួងកសិកម្ម អះអាងថា ប្រទេសកម្ពុជា កំពុងបន្តជំរុញការនាំចេញកសិផលសក្តានុពល ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ ការអះអាងនេះ គឺបន្ទាប់ពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Beverly Posma នាយិកាប្រតិបត្តិនៃអង្គការ Grow Asia Partnership នៅរសៀលថ្ងៃទី ១១ ខែមិថុនានេះ។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានឲ្យដឹងថា ក្រសួង បាននិងកំពុងជំរុញគោលនយោបាយកសិកម្ម ឲ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការពង្រឹងសហគមន៍កសិកម្មទំនើប។ លោកថា នេះជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករ ដែលត្រូវការការគាំទ្រទាំងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

តាមដានជាមួយយើង៖   Million Times

លោករដ្ឋមន្ត្រី ឌិត ទីណា បានបន្ថែមថា ប្រទេសកម្ពុជា កំពុងបន្តជំរុញការនាំចេញកសិផលសក្តានុពល ដូចជា៖ ស្រូវ អង្ករ ស្វាយ ស្វាយចន្ទី និងម្រេច ជាដើម ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ លើសពីនេះទៀតលោកថា កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគ មកវិនិយោគលើការកែច្នៃ វេចខ្ចប់ នាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

តាមរយៈជំនួបដដែលនេះ លោក ឌិត ទីណា ក៏បានលើកឡើងអំពីភាពចាំបាច់នៃកម្ចី ដែលមានអាត្រាការប្រាក់ទាប ដែលអាចជួយជំរុញផលិតកម្មកសិកម្មឲ្យប្រសើរឡើង តាមរយៈការវិនិយោគផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលចំណេញ ដល់ប្រជាកសិករ៕

អត្ថបទ៖ វីរៈ រូបភាព៖ ​ក្រសួងកសិកម្ម

The post កម្ពុជា កំពុងបន្តជំរុញការនាំចេញកសិផលសក្តានុពលទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ appeared first on Millions times.