កម្ពុជា-អាស៊ាន Archives - Millions times

សម្តេច ហ៊ុន ម៉ាណែត៖ អាស៊ានមានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា តំបន់អាស៊ានបានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាពដោយមានសក្ដានុពលដ៏សម្បើមដែលអាចឆ្លុះបញ្ចាំង តាមរយៈឋានៈជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ ក្នុងពិភពលោក ជាមួយគ្នានេះអាស៊ាន មានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ។

ក្នុងឱកាសចូលរួមបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥» នៅថ្ងៃទី៦ ខែមីនានេះ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «តំបន់អាស៊ានបានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាពដោយមានសក្ដានុពលដ៏សម្បើមដែលអាចឆ្លុះបញ្ចាំង តាមរយៈឋានៈជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ ក្នុងពិភពលោក។ តំបន់អាស៊ានមានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់»។

តាមដានជាមួយយើង៖   Million Times

សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា ដំណើរប្រកបដោយជោគជ័យរបស់តំបន់អាស៊ាន លើទិដ្ឋភាពភាពជាដៃគូសេដ្ឋកិច្ច បានស្តែងឡើងតាមរយៈបណ្តាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយនឹងប្រទេសមានអំណាចសេដ្ឋកិច្ចសំខាន់ៗ។ សម្តេចបានបញ្ជាក់ថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តឥតងាករេ របស់តំបន់អាស៊ាន ក្នុងការពង្រឹងសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

«វឌ្ឍនភាពរបស់យើង ដែលត្រូវបានគាំទ្រដោយពាណិជ្ជកម្មដ៏រឹងមាំ ទាំងក្នុង និងក្រៅតំបន់អាស៊ាន និងបរិយាកាសអំណោយផលដល់ការវិនិយោគ, បានធ្វើឱ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលជាយុទ្ធសាស្ត្រសម្រាប់រំហូរមូលធនពិភពលោក។ សមិទ្ធផលទាំងនេះបានប្រែក្លាយជាកាលានុវត្តភាពជាក់ស្តែងសម្រាប់វិនិយោគិន ដែលស្វែងរកកំណើន និងស្ថិរភាពយូរអង្វែង»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត។

ទន្ទឹមនឹងនេះដែរ សម្តេចបានបន្តរំលេចពីតម្លៃ និងភាពជោគជ័យរបស់តំបន់អាស៊ាន គឺផ្អែកលើពហុភាគីនិយម និងកុងសង់ស៊ីស (Consensus)។ ជាមួយនឹងបាវចនា «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ» រដ្ឋជាសមាជិកទាំងអស់ បូករួមទាំងកម្ពុជា បានប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ដើម្បីនាំមកនូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ពិតប្រាកដ សម្រាប់សហគមន៍អាស៊ានទាំងមូល។ កិច្ចខិតខំប្រឹងប្រែងរួមនេះ អនុញ្ញាតឱ្យអាស៊ាន ឆ្លងផុតបញ្ហាប្រឈមសេដ្ឋកិច្ចតំបន់ និងសកល និងភាពមិនប្រាកដប្រជាខ្ពស់។ ជាក់ស្តែង ទោះបីជាមានស្លាកស្នាមនៃជំងឺរាតត្បាត និងភាពស្មុគស្មាញផ្នែកភូមិសាស្ត្រនយោបាយ ក៏ដោយ ក៏គន្លងសេដ្ឋកិច្ចអាស៊ាននៅតែមានភាពរឹងមាំ និងភាពធន់ ហើយត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនក្នុងអត្រា ៤,៨% ក្នុងឆ្នាំ ២០២៥(AMRO, ខែ មករា ឆ្នាំ២០២៥)។

សម្តេចបានគូសបញ្ជាក់ថា ស្របពេលដែលយើងរៀបចំផែនការ ក្រោយឆ្នាំ២០២៥ តំបន់អាស៊ានកំពុងបន្តផ្តល់អាទិភាពដល់គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីទាញយកប្រយោជន៍ពីកាលានុវត្តភាព ដែលកំពុងលេចឡើងថ្មីៗ និងដោះស្រាយបញ្ហាប្រឈមនាអនាគត។ មូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺការបង្កើនការតភ្ជាប់អាស៊ាន, ដូចមានគូសរំលេចនៅក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់លើការតភ្ជាប់ដោយរលូន ទាំងការដឹកជញ្ជូន, ពាណិជ្ជកម្ម, ការអប់រំ និងវប្បធម៌ ដែលនឹងជួយបង្កើនភាពប្រកួតប្រជែង, លើកកម្ពស់បរិយាប័ន្ន និងពង្រឹងជំហររបស់អាស៊ាន ជាមហាអំណាចសេដ្ឋកិច្ច ដែលមានការរួបរួម។

សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមថា អាស៊ាន ផ្តោតការយកចិត្តទុកដាក់លើការកសាងសេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់ឌីជីថលដ៏រស់រវើក ដើម្បីពន្លឿនការអភិវឌ្ឍ ប្រកបដោយចីរភាព, ពង្រឹងភាពធន់ទៅនឹងហានិភ័យអវិជ្ជមាន ដែលមិនអាចប៉ាន់ប្រមាណបាន និងផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម។ គំនិតផ្តួចផ្តើមទាំងនេះនឹងជំរុញឱ្យតំបន់អាស៊ានកាន់តែមានជវភាព, មានការតភ្ជាប់, ភាពធន់ និងបរិយាប័ន្នដែលផ្តល់ឱ្យនូវឱកាសដ៏ធំធេងសម្រាប់វិនិយោគ ប្រកបដោយចីរភាព ដល់ដៃគូពិភពលោករបស់យើង៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មាននាយករដ្ឋមន្រ្តី

The post សម្តេច ហ៊ុន ម៉ាណែត៖ អាស៊ានមានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ appeared first on Millions times.

សម្តេច ហ៊ុន ម៉ាណែត៖ ក្នុងនាមជារដ្ឋសមាជិកអាស៊ានតាំងពីឆ្នាំ១៩៩៩ មក កម្ពុជាគឺជាទីផ្សារដ៏មានសក្ដានុពលយ៉ាងខ្លាំង
នៅព្រឹកថ្ងៃទី៦ ខែមីនានេះ  សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីបានចូលរួមបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។

សម្តេចមានប្រសាសន៍ថា ក្នុងនាមជារដ្ឋសមាជិកអាស៊ានតាំងពីឆ្នាំ១៩៩៩ មក កម្ពុជា គឺជាទីផ្សារដ៏មានសក្ដានុពលយ៉ាងខ្លាំង។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់យើង ត្រូវបានកសាងឡើងនៅលើកំណើនសេដ្ឋកិច្ចខ្ពស់ជាច្រើនទសវត្សរ៍ក្នុងអត្រាជាមធ្យម ៧% មុនវិបត្តិនៃជំងឺរាតត្បាត ហើយកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ ដើម្បីត្រលប់ទៅរកសម្ទុះកំណើននេះវិញ ជាមួយនឹងការព្យាការណ៍ថា នឹងសម្រេចបានអត្រាកំណើន ៦,៣% ក្នុងឆ្នាំ ២០២៥ និងបន្តសម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ ៧% ក្នុងរយៈពេលមធ្យម។

តាមដានជាមួយយើង៖   Million Times

សម្តេចថ្លែងថា ការសម្រេចបានសមិទ្ធផលដ៏រឹងមាំនេះ គឺដោយសារគោលនយោបាយបើកចំហរបស់យើង ចំពោះពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលផ្តល់នូវអត្ថប្រយោជន៍វិនិយោគជាយុទ្ធសាស្រ្ត ជាមួយនឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។

បើតាមសម្តេច កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារ ទៅកាន់តំបន់អាស៊ាន ហើយថ្មីៗនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោឆ្នាំ២០២៤ របស់ Financial Times។

សម្តេចគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំវិនិយោគប្រហែល ៦,៩ ពាន់លានដុល្លារអាម៉េរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣ ។ សមិទ្ធផលពាណិជ្ជកម្មអន្តរជាតិ គឺជាការគូសបញ្ជាក់បន្ថែម ពីកម្លាំងនៃ
ទីផ្សារ និងប្រសិទ្ធភាពនៃគោលនយោបាយរបស់កម្ពុជា។ ជាក់ស្តែង ទំហំពាណិជ្ជកម្មអន្តរជាតិ បានកើនឡើងជាង ១៦% ពី ៤៦,៨២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ ដល់ ៥៤,៧៤ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។

សម្តេចបានបន្ថែមថា ជាមួយនឹងការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញវិបុលភាពតំបន់ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញយ៉ាងសកម្មនូវបរិយាកាសអំណោយផល ដល់ការវិនិយោគ តាមរយៈការកែលម្អជាបន្តបន្ទាប់។ កម្ពុជាបាន និងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលទាំងផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្ម។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព។ កម្ពុជា ផ្តោតលើការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ច ប្រកបដោយជវភាព និងសមាហរណកម្ម តាមរយៈ សេរីភាវូបនីយកម្មពាណិជ្ជកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្ម ។

ក្នុងភាពជា-ដៃគូជិតស្និទ្ធជាមួយប្រទេសជិតខាងអាស៊ាន សម្តេចថ្លែងថា កម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម សម្រួលនីតិវិធីគយ សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព ។

សម្តេចក៏បានថ្លែងទៀតថា «យើងក៏ផ្តោតលើការបើកចំហទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រ ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប, សហរដ្ឋអាម៉េរិក, ចិន, កូរ៉េ និង អាមីរ៉ាតអារ៉ាប់រួម ប្រកបដោយការអនុគ្រោះ»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មាននាយករដ្ឋមន្រ្តី

The post សម្តេច ហ៊ុន ម៉ាណែត៖ ក្នុងនាមជារដ្ឋសមាជិកអាស៊ានតាំងពីឆ្នាំ១៩៩៩ មក កម្ពុជាគឺជាទីផ្សារដ៏មានសក្ដានុពលយ៉ាងខ្លាំង appeared first on Millions times.

លោក កែវ រតនៈ​៖ កម្ពុជាមិនចាំបាច់ទាល់តែមានថាមពលអគ្គិសនី ១០០ភាគរយ ទើបអាចលក់ចេញទៅក្រៅប្រទេសនោះទេ
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ប្រទេសកម្ពុជា មិនចាំបាច់ទាល់តែមានថាមពលអគ្គិសនី ១០០ភាគរយ ទើបអាចលក់ចេញទៅក្រៅប្រទេសនោះទេ ពោលគឺអាចធ្វើកិច្ចការងារនេះជាបណ្ដើរៗបាន។

តាមរយៈវីដេអូជាង ៣នាទីកន្លះ ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក កែវ រតនៈ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ លោកបានជួបប្រជុំជាមួយមន្ត្រីប្រទេសិង្ហបុរី ពាក់ព័ន្ធនឹងការចង់បង្កើតបណ្ដាញអគ្គិសនីអាស៊ាន (Asean Power Grid) ជាអក្សរកាត់ហៅថា APG។

តាមដានជាមួយយើង៖   Million Times

លោកថា បងប្អូនយើងខ្លះឆ្ងល់ថា តើកម្ពុជាយើងសម្បូរភ្លើងរហូតទៅដល់ លែងខ្វះខាតឬអ្វី បានជាអាចចង់លក់ទៅក្រៅប្រទេស? លោកបំភ្លឺថា ស្រដៀងគ្នាជាមួយនឹងបញ្ហាស្បៀងអាហារ ដូចជាស្រូវអង្ករអញ្ចឹង មិនមែនមានន័យថា កម្ពុជាយើង ក្នុងគ្រួសារម្នាក់ៗហ្នឹង គឺមានស្រូវពេញហៀរហូរជម្រុក ហូបអត់អស់សល់គ្រប់គ្រួសារ ហើយបានយើងនាំចេញអង្ករទៅក្រៅប្រទេស ជាង ១០០ប្រទេស ដូចដែលយើងធ្វើបច្ចុប្បន្ននោះទេ។

ថាមពលក៏ស្រដៀងគ្នាដែរ គឺចំពោះមុខឆ្នាំ ២០២៥, ឆ្នាំ ២០២៦, ឆ្នាំ ២០២៧ គឺអាចមានការប្រឈម ដែលយើងហៅថា អន្តរកាលថាមពល ដោយក្នុងអន្តរកាលនេះ យើងត្រូវដោះស្រាយបញ្ហាចំនួន ៣ ដែលរួមមាន៖ ទី១. បញ្ហារក្សាថ្លៃកុំឲ្យឡើង ហើយបើអាចចុះបានល្អ បើអាច, ទី២. បញ្ហាផ្គត់ផ្គង់កុំឲ្យខ្វះ ប្រសិនបើអាច, ទី៣. ចង់បង្កើនថាមពលបៃតងឲ្យបានច្រើន។

លោក កែវ រតនៈ បានបញ្ជាក់ថា សព្វថ្ងៃនេះ កម្ពុជាយើងមានថាមពលបៃតងប្រមាណ ៦២ភាគរយ ប៉ុន្តែយើងចង់បង្កើនដល់ជាង ៧០ភាគរយ មុនឆ្នាំ ២០៣០ ដើម្បីការពារបរិស្ថាន, យកថាមពលបៃតងនេះ ទៅទាក់ទាញការវិនិយោគពីក្រៅប្រទេស មកបង្កើតជាការងារឲ្យកម្មករ-កម្មការិនី យុវជន-យុវនារី ឲ្យសម្បូរការងារធ្វើជាជ្រើសរើស។

លោកបន្ថែមថា កម្ពុជានៅមានបញ្ហាប្រឈម ដែលត្រូវខិតខំធ្វើការអភិវឌ្ឍ​បន្ថែម ពីព្រោះបើសិនមិនមានការអភិវឌ្ឍទេ ប្រាកដជាខ្វះ។ ដូច្នេះបើមានអ្នកប្រឆាំងចូលចិត្តតែប្រឆាំង មិនឲ្យមានការអភិវឌ្ឍប្រាកដជាខ្វះ តែបើរួមគ្នា គាំទ្រការអភិវឌ្ឍ គាំទ្រសន្តិភាព ដូចដែលបានធ្វើកន្លងមក បញ្ហាខ្វះខាតនឹងត្រូវបានកាត់បន្ថយ។

ម្យ៉ាងទៀត កម្ពុជាមិនចាំបាច់រហូតទាល់តែហូរហៀរ ១០០ភាគរយ បានលក់ថាមពលទៅក្រៅប្រទេសទេ។ បញ្ហានេះមិនចាំបាច់ធ្វើមួយចោលមួយទេ គឺកម្ពុជាអាចខំធ្វើដើម្បីប្រើប្រាស់ក្នុងស្រុកផង ហើយនៅតែបន្តប្រឹងប្រែងដើម្បីជជែកជាមួយបណ្ដាប្រទេសអាស៊ានដទៃទៀត ដើម្បីបង្កើតឱកាសឲ្យកម្ពុជាអាចដំឡើងថាមពលពន្លឺព្រះអាទិត្យ ថាមពលដើរដោយខ្យល់ ថាមពលវារីអគ្គិសនីដើរដោយទឹក ដើម្បីយកថាមពលមួយចំនួន យកទៅលក់ឲ្យបរទេស ដើម្បីបង្កើនចំណូលដល់ប្រទេសជាតិ។

នៅពេលចំណូលបានចូលប្រទេសជាតិច្រើន រាជរដ្ឋាភិបាល អាចដំឡើងប្រាក់ខែជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជួយកម្មករ-កម្មការិនី ជួយទិញថ្នាំសម្រាប់ព្យាបាលជំងឺជូនពលរដ្ឋ ហើយជាពិសេសយកទៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា កិច្ចការទាំងអស់នេះ ជាគោលនយោបាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺប្រឹងធ្វើដើម្បីខ្លួនឯងផង ហើយក៏បើកផ្លូវឲ្យខ្លួនឯងបង្កើតឱកាសថ្មី អាចថ្ងៃក្រោយពេលដែលខ្សែជាប់គ្នារបស់ប្រទេសអាស៊ាន គឺអាចបង្កើតគម្រោងលក់ភ្លើង (អគ្គិសនី) ដើម្បីយកចំណូលចូលប្រទេសជាតិ។

ជាមួយគ្នានេះ លោក កែវ រតនៈ បានស្នើដល់ប្រជាពលរដ្ឋ ជួយគាំទ្រគំនិតខាងលើនេះ ពីព្រោះការគាំទ្រគំនិតនេះ គឺជាការនាំមកនូវវិបុលភាពថ្មីឲ្យកម្ពុជា ដោយមិនមែនឲ្យអ្នកណាម្នាក់ទេ ពោលគឺឲ្យជាតិខ្មែរទាំងមូលតែម្ដង៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

The post លោក កែវ រតនៈ​៖ កម្ពុជាមិនចាំបាច់ទាល់តែមានថាមពលអគ្គិសនី ១០០ភាគរយ ទើបអាចលក់ចេញទៅក្រៅប្រទេសនោះទេ appeared first on Millions times.