កម្ពុជា-ថៃ Archives - Millions times

ទូតអង់គ្លេស៖ ពាណិជ្ជកម្មទ្វេភាគីរវាងអង់គ្លេស-កម្ពុជា មានតម្លៃជាង ១ពាន់លានផោនក្នុងមួយឆ្នាំ
ពាណិជ្ជកម្មទ្វេភាគីរវាងអង់គ្លេស និងកម្ពុជា មានតម្លៃជាង ១ពាន់លានផោន ក្នុងមួយឆ្នាំ ដែលនេះបង្ហាញពីភាពរីកចម្រើនជាដៃគូរវាងប្រទេសទាំងពីរ។ នេះជាការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែមេសានេះ។

តាមដានជាមួយយើង៖   Million Times

ស្ថានទូត បានឱ្យដឹងថា ចក្រភពអង់គ្លេស និងកម្ពុជារីករាយនឹងភាពជាដៃគូដែលកំពុងរីកចម្រើន ដោយមានពាណិជ្ជកម្មទ្វេភាគីមានតម្លៃជាង ១ពាន់លានផោនក្នុងមួយឆ្នាំ និងកិច្ចសហប្រតិបត្តិការកំពុងពង្រីកនៅក្នុងវិស័យជាច្រើន រួមទាំងវិស័យការពារជាតិ និងអប់រំ។

លោកស្រី Seema Malhotra សមាជិកសភា រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានជួបពិភាក្សាជាមួយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៨ ខែមេសា ទីក្រុងឡុងដ៍។ លោកស្រីរដ្ឋមន្ត្រី បានបង្ហាញក្ដីរីករាយក្នុងការពិភាក្សាអំពីសុទិដ្ឋិនិយមចំពោះអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ចំណែកឯកឧត្តម ហ៊ុន ម៉ានី ក៏បានឱ្យដឹងដែរថា ក្នុងដំណើរបេសកកម្មនៅចក្រភពអង់គ្លេស ឯកឧត្ដមបានជួបពិភាក្សាការងារជាមួយលោកស្រី ​ Seema Malhotra ដោយបានពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា​ និងចក្រភពអង់គ្លេស​ ដែលមានរយៈពេល ៧៣ឆ្នាំ ដែលប្រទេសទាំងពីរបាននិងកំពុងបន្តអភិវឌ្ឍរួមគ្នាលើវិស័យនានាជាច្រើន​ ជាពិសេស​វិស័យពាណិជ្ជកម្ម​ ការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបៃតងនិងថាមពលកកើតឡើងវិញ និងសកម្មភាពបោសសម្អាតមីន។

បើតាមឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជំនួបនេះពិតជាមានសារៈសំខាន់​ ដោយភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់​គ្នា​ ស្វែងរកចំណុចរួមជាច្រើនក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការកត់សម្គាល់លើការកើនឡើង នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការវិនិយោគដោយផ្ទាល់របស់អង់គ្លេសនៅកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ទូតអង់គ្លេស

second...

x

The post ទូតអង់គ្លេស៖ ពាណិជ្ជកម្មទ្វេភាគីរវាងអង់គ្លេស-កម្ពុជា មានតម្លៃជាង ១ពាន់លានផោនក្នុងមួយឆ្នាំ appeared first on Millions times.

ក្រសួងការបរទេសកម្ពុជា ធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូតចំនួន ២១ ជុំវិញការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូតចំនួន ២១ នៅរាជធានីភ្នំពេញ សរុបចំនួន ២៤រូប ស្តីពី ការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។

តាមដានជាមួយយើង៖   Million Times

នៅក្នុងពិធីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស (Special AMM) ស្តីពី ស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ និងអំពីកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)។

ម្យ៉ាងទៀត ឯកឧត្តម នង សាកល ក៏បានលើកឡើងអំពីស្ថានភាពនៃការវាយប្រហារដោយប្រដាប់អាវុធយ៉ាងគឃ្លើនដោយកងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដីកម្ពុជា ក៏ដូចជាបញ្ហាមីនដែលប្រទេសថៃប្រើប្រាស់ជានិទានកថា ដើម្បីបំភាន់ភ្នែកអន្តរជាតិ ចំពោះទង្វើឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា ព្រមទាំងការថ្កោលទោសរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំពោះការវាយប្រហារដ៏ឃោរឃៅ និងមិនរើសទីតាំងរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើតំបន់ដែលមានប្រជាជនរស់នៅរបស់កម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និងកោះកុង។

ជាមួយគ្នានេះ ឯកឧត្តម នង សាកល ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះបទឈប់បាញ់ភ្លាមៗ និងការរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងអនុវត្តការអត់ធ្មត់ជាអតិបរមា និងបន្តផ្តល់អាទិភាពលើកិច្ចសន្ទនា ការទូត និងដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ មានដូចជា បទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងការបរទេសកម្ពុជា

second...

x

The post ក្រសួងការបរទេសកម្ពុជា ធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូតចំនួន ២១ ជុំវិញការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ appeared first on Millions times.

អូស្ត្រាលី ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើង នៃភាពតានតឹងរវាងកម្ពុជា និងថៃ
រដ្ឋាភិបាលអូស្ត្រាលី នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចយោធារវាងកម្ពុជា និងថៃ ដែលកំពុងបន្តកើតឡើង រួមទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃទំហំ និងភាពតានតឹងនៃជម្លោះ ការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញធុនធ្ងន់ និងផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលកំពុងកើនឡើងចំពោះភាគីទាំងពីរ។

តាមដានជាមួយយើង៖   Million Times

ការបង្ហាញការព្រួយបារម្ភបែបនេះ ស្របពេលដែលយោធាថៃ បានបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហោះឱ្យដឹងនៅថ្ងៃទី២៤ ខែធ្នូនេះថា រដ្ឋាភិបាលអូស្ត្រាលី ជំរុញឱ្យភាគីទាំងពីរគោរពយ៉ាងម៉ឺងម៉ាត់ នូវកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹង ចាត់វិធានការឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពដើម្បីបញ្ឈប់អរិភាព រួមទាំងអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។

ម្យ៉ាងទៀត អូស្ត្រាលី ក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរ ចូលរួមក្នុងការចរចាដោយស្មារតីស្មោះត្រង់ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែងនិងសន្តិភាព ហើយក៏ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ាន ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ការបញ្ចប់ជម្លោះនេះ។

បន្ថែមពីលើនេះ រដ្ឋាភិបាលអូស្ត្រាលី ក៏បានសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារ ក៏ដូចជាមនុស្សជាទីស្រលាញ់របស់ខ្លួន ហើយបានអំពាវនាវឱ្យភាគីទាំងពីរធានាឲ្យបាន​ នូវការការពារសុវត្ថិភាពដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

second...

x

The post អូស្ត្រាលី ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើង នៃភាពតានតឹងរវាងកម្ពុជា និងថៃ appeared first on Millions times.

សហភាពអឺរ៉ុប ជំរុញឱ្យថៃ និងកម្ពុជា ស្តារឡើងវិញជាបន្ទាន់នូវបទឈប់បាញ់
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប បានជំរុញឱ្យប្រទេសថៃ និងប្រទេសកម្ពុជា ស្តារឡើងវិញជាបន្ទាន់នូវបទឈប់បាញ់ ហើយថា សហភាពអឺរ៉ុប អាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។

តាមដានជាមួយយើង៖   Million Times

យោងតាមសេចក្តីថ្លែងការណ៍របស់លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប នៅថ្ងៃទី១៧ ខែធ្នូនេះ បានលើកឡើងថា ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។

លោកស្រី បន្តថា «នាងខ្ញុំនឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។ សហភាពអឺរ៉ុប អាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់»។

តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប បានបញ្ជាក់ថា នេះគឺជាសារដែលលោកស្រី បានជម្រាបជូនរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ និងកម្ពុជា នៅក្នុងកិច្ចពិភាក្សាកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូនេះ។

គិតត្រឹមថ្ងៃទី១៧ ខែធ្នូនេះ គឺជាថ្ងៃទី១១ហើយ ដែលយោធាថៃបានឈ្លានពានមកលើទឹកដីកម្ពុជាជាថ្មី ដោយបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងដល់ ១៧នាក់ និងរងរបួសជនស្លូតត្រង់ចំនួន ៧៧នាក់។

ក្រសួងការពាជាតិកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ ទូតអឺរ៉ុប

second...

x

The post សហភាពអឺរ៉ុប ជំរុញឱ្យថៃ និងកម្ពុជា ស្តារឡើងវិញជាបន្ទាន់នូវបទឈប់បាញ់ appeared first on Millions times.

អ្នកនាំពាក្យ៖ កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ​
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់ជាថ្មីថា ប្រទេសកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ។

តាមដានជាមួយយើង៖   Million Times

ការគូសបញ្ជាក់ជាថ្មីនេះ គឺឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពី ភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់។

សេចក្ដីថ្លែងការណ៍នេះ បានឱ្យដឹងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងនានា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី។

អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងបន្តថា ​ប្រទេសកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។

ប្រភពដដែល បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា ចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំងនឹងឯករាជ្យតៃវ៉ាន់ គ្រប់ទម្រង់៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងការបរទេស

second...

x

The post អ្នកនាំពាក្យ៖ កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ​ appeared first on Millions times.

លទ្ធផលនៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ
ក្រសួងការបរទេសកម្ពុជា បានបង្ហាញអំពីលទ្ធផលនៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

តាមដានជាមួយយើង៖   Million Times

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយនឹងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម Dato’ Seri Anwar Ibrahim។

សេចក្ដីប្រកាសព័ត៌មាន បានលើកឡើងថា ថ្ងៃនេះត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសារវ័ន្ត សម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នា នៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមានដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា។

តាងនាមប្រជាជនកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគាំទ្រសន្តិភាពជានិរន្តន៍រវាងកម្ពុជានិងថៃ និងចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ក្នុងការជួយធ្វើឱ្យសមិទ្ធផលនេះក្លាយជាការពិត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ចំពោះការគាំទ្រដោយឥតងាករេ និងការសម្របសម្រួលរបស់ឯកឧត្តម ក្នុងដំណើរការស្វែងរកសន្តិភាពនេះរហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានា ដែលបានគាំទ្របទឈប់បាញ់តាំងពីដើមរៀងមក។

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាពស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមនេះ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃ និងដៃគូទាំងអស់ ដើម្បីធានាថា សន្តិភាពនេះនៅស្ថិតស្ថិរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន នៃប្រទេសទាំងពីរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការបន្តគាំទ្រ និងការរួមចំណែករបស់សហគមន៍អន្តរជាតិ និងដៃគូនានា ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្តីថ្លែងការណ៍រួមនេះ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំចំពោះការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ជាបន្ទាន់ ក្រោមហេតុផលមនុស្សធម៌ និងស្របតាមការឯកភាពគ្នាក្នុងសេចក្តី ថ្លែងការណ៍រួមនេះ។

ជាចុងក្រោយ ដោយទទួលស្គាល់ការលះបង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងការលើកកម្ពស់សន្តិភាព មិនត្រឹមតែរវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ថែមទាំងក្នុងចំណោមប្រជាជាតិទាំងឡាយ និងដើម្បីបង្ហាញនូវការដឹងគុណរបស់ប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសស្នើបេក្ខភាពឯកឧត្តមប្រធានាធិបតី Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព៕

អត្ថបទ៖ វីរៈ រូបភាព៖​ បណ្ដាញសង្គមសម្ដេចធិបតី

second...

x

The post លទ្ធផលនៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ appeared first on Millions times.

ថៃបើកច្រកទ្វារជាឯកតោភាគីនៅគ្រប់ច្រកទ្វារព្រំដែនទាំង៥ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
នៅថ្ងៃទី១ ខែកក្កដាម្សិលមិញ ថៃបើកច្រកទ្វារជាឯកតោភាគីនៅគ្រប់ច្រកទ្វារព្រំដែនទាំង៥ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដោយបើកច្រកទ្វារចាប់ពីម៉ោង ៨:០០នាទីព្រឹក (បើកទ្វារច្រកចំហ) និងបិទច្រកទ្វារទៅវិញនៅម៉ោង ៤.០០នាទីរសៀល ប៉ុន្តែមិនឱ្យដំណើរការ ធម្មតានោះទេ។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង។

តាមដានជាមួយយើង៖   Million Times

លោក សឿម ប៊ុនរិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា កម្ពុជាយើង មិនលេងល្បែងបិទពួនជាមួយថៃទេ គឺច្រកទ្វារព្រំដែនយើងបិទជាប់រហូត លើកលែងតែបងប្អូនប្រជាពលរដ្ឋ បងប្អូនពលករខ្មែរយើងចូលមកកម្ពុជាយើងវិញ និងបងប្អូនប្រជាពលរដ្ឋដែលមានជំងឺឈឺធ្ងន់ ឫ អ្នកជំងឺសង្គ្រោះបន្ទាន់ ចេញទៅប្រទេសថៃ។

កាលពីថ្ងៃអាទិត្យទី២៩ខែមិថុនា កងទ័ពនៅទិសបូព៌ាប្រទេសថៃ បានបញ្ជូនលិខិតមួយមករដ្ឋាភិបាលកម្ពុជា ស្នើសុំបើកច្រកទ្វារព្រំដែនមួយចំនួននៅជាប់ខេត្តស្រះកែវ តែនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានបដិសេធមិនធ្វើតាមសំណើនោះទេ។ សម្តេចបានប្រាប់ទៅអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃ ដែលមានបំណងចង់ឲ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនោះ គឺពួកគេត្រូវស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ ពោលគឺមិនថាជាកងទ័ពឬអ្នកណានោះទេ ឲ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី ៧ មិថុនា ឆ្នាំ២០២៥។ នេះមានន័យថា អ្នកណាផ្តើមបញ្ហាមុន អ្នកនោះត្រូវដោះស្រាយ ហើយបើថៃព្រមបើកព្រំដែនវិញ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងតាមក្រោយវិញដែរ។

ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃនេះ កាសែត Bangkok Post ចុះផ្សាយដកស្រង់សម្តី លោកស្រី អារ៉ាដា ហ្វួងតង (Arada Fuangtong) អគ្គនាយកនាយកដ្ឋាន ពាណិជ្ជកម្មបរទេស បាននិយាយថា​ ប្រសិនព្រំដែននៅបន្តបិទពីខែមិថុនានេះ ដល់ខែធ្នូ ការខាតបង់ដែលត្រូវបានប៉ាន់ស្មានទុកក្នុងប្រាក់ចំណូលនៃការនាំចេញនឹងអាច​លើសពី៦០ពាន់លានបាត។ ជាលទ្ធផលដែលបានមកពីផលវិបាកនៃការបិទព្រំដែននេះ គឺពាណិជ្ជកម្មថៃតាមទល់ដែនឆ្នាំនេះ ត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងត្រឹមតែ ១ទៅ២ភាគរយ ប៉ុណ្ណោះ។

បើតាមការផ្សាយរបស់ Bangkok Post ការិយាល័យពាណិជ្ជកម្មរបស់ថៃតាមខេត្តនៅបណ្តោយព្រំដែនខ្មែរ ថៃ បានរកឃើញថា ហាងខ្មែរ និងថៃ ជាច្រើនត្រូវបានបិទ ចាប់តាំងពីមានវិធានការគ្រប់គ្រងព្រំដែននានាដែលត្រូវបានអនុវត្តចាប់ពីថ្ងៃទី ៧ ខែមិថុនា។ ផ្នែកនាំចេញដែលរងផលប៉ះពាល់អាក្រក់បំផុតគឺ បន្លែ ផ្លែឈើ និងអាហារប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត៕

second...

x

The post ថៃបើកច្រកទ្វារជាឯកតោភាគីនៅគ្រប់ច្រកទ្វារព្រំដែនទាំង៥ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង appeared first on Millions times.

ថៃហាមមិនឲ្យជនបរទេសចូលមកកម្ពុជា ដោយឆ្លងកាត់ប្រទេសខ្លួនមុនជាដាច់ខាត
រដ្ឋាភិបាលថៃបានដាក់បម្រាមមិនឲ្យភ្ញៀវទេសចរណ៍បរទេស ឬប្រជាជនខ្លួន ចូលមកកាន់ទឹកដីកម្ពុជា ដោយឆ្លងកាត់បន្ទាត់ព្រំដែន ឬផ្ទេរជើងយន្តហោះនៅប្រទេសខ្លួនជាដាច់ខាត។

តាមដានជាមួយយើង៖   Million Times

ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថា បម្រាមមួយនេះនឹងត្រូវអនុវត្តចំពោះគ្រប់មនុស្ស និងយានយន្ត ដែលចង់ឆ្លងកាត់បន្ទាត់ព្រំដែនពីថៃ មកទឹកដីកម្ពុជា និងជនបរទេសដែលមានជើងហោះហើរ ទៅកាន់ខេត្តសៀមរាប។

កងយោធាថៃបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការហាមប្រាមថ្មីនេះ គឺធ្វើឡើងដើម្បីការពារសុវត្ថិភាព ស្របពេលជម្លោះព្រំដែនរវាងប្រទេសទាំង២ បានឈានដល់ចំណុចក្ដៅគគុក ក្រោយមានករណីផ្ទុះប្រដាប់អាវុធកាលពីខែមុន។

គួររំលឹកបន្តិចថា ថៃបានហៅប្រតិបត្តិការបិទព្រំដែនជាមួយកម្ពុជា ក្រោមរបាំងមុខថា ចង់បង្ក្រាបករណីឆបោកអនឡាញ ប៉ុន្តែជាក់ស្ដែងថ្មីៗនេះ អង្គការសហប្រជាជាតិបានទាមទារឲ្យថៃ ចេញបកស្រាយពាក់ព័ន្ធឆបោក និងជួញដូរមនុស្សទ្រង់ទ្រាយធំក្នុងប្រទេសរបស់ខ្លួន ហើយមកទល់ពេលនេះពួកគេមិនទាន់ហ៊ានចេញបកស្រាយ ចំពោះមុខ UN នោះឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ BangkokPost

second...

x

The post ថៃហាមមិនឲ្យជនបរទេសចូលមកកម្ពុជា ដោយឆ្លងកាត់ប្រទេសខ្លួនមុនជាដាច់ខាត appeared first on Millions times.

រឿងព្រំដែន! កម្ពុជា បញ្ជាក់ទៅអ្នកនាំពាក្យក្រសួងការពារជាតិថៃ ៤ចំណុចឲ្យភ្លឺភ្នែក ករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំ
អ្នកនាំពាក្យក្រសួងការពារជាតិ ចេញមកច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖   Million Times

នៅព្រឹកថ្ងៃចន្ទនេះ អ្នកនាំពាក្យបានបញ្ជាក់ថា កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។

បើតាមអ្នកនាំពាក្យ កងយោធពលខេមរភូមិន្ទកម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កម្ពុជា សូមធ្វើការបញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖

ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។

ទីពីរ៖ ពេលសង្កេតឃើញការមកទស្សនាដោយគ្មានការអនុញ្ញាត ពីសំណាក់អ្នកជិះកង់ជនជាតិថៃទាំងនេះ កងទ័ពកម្ពុជាបានឆ្លើយតបដោយសមរម្យ មានសុជីវធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ កងទ័ពកម្ពុជាបានរំឭកកងទ័ពថៃថា ការមកទស្សនាដោយគ្មានការឯកភាពគ្នាជាមុននេះ គឺជាការបំពានលើកិច្ចព្រមព្រៀងហើយបានជំរុញឱ្យភាគីថៃគោរពលក្ខខណ្ឌទាំងនេះឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់។ ទោះបីជាមានការបំពានដូចបានរៀបរាប់ខាងលើក៏ដោយ កងទ័ពកម្ពុជាបានអនុញ្ញាតឱ្យពួកគេថតរូប និងចាកចេញពីតំបន់នោះដោយសន្តិវិធី ដែលនេះបង្ហាញឱ្យឃើញពីការអត់ធ្មត់ ការទទួលខុសត្រូវ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់កងទ័ពកម្ពុជា ក្នុងការជៀសវាងកុំឱ្យមានភាពតានតឹងដោយមិនចាំបាច់។

ទីបី៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃថា បញ្ហាខាងលើនេះអាចបណ្តាលមកពីការយល់ច្រឡំក្នុងទំនាក់ទំនងផ្ទៃក្នុងរវាងកងទ័ពកម្ពុជា និងរាជរដ្ឋាភិបាលរបស់ខ្លួន ការលើកឡើងបែបនេះ គឺជាទង្វើដែលគ្មានការទទួលខុសត្រូវបំផុត ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាអ្នកនាំពាក្យ ដែលមានតួនាទីត្រូវផ្តល់ការពិត និងផ្អែកលើភស្តុតាង។ ការចោទប្រកាន់បែបនេះ គឺជាចេតនាបិទបាំងកំហុសឆ្គងរបស់កងទ័ពថៃ ដែលបានល្មើសលើកិច្ចព្រមព្រៀង ហើយមិនហ៊ានទទួលខុសត្រូវ បែរជាមកចោទប្រកាន់កងទ័ពកម្ពុជា ក្នុងចេតនាបំភ័ន្តការពិតជាមួយប្រជាជនខ្លួន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា គឺរួមគ្នាតែមួយក្នុងការប្តេជ្ញាចិត្តការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។

ទីបួន៖ កងយោធពលខេមរភូមិន្ទកម្ពុជា សូមបញ្ជាក់ជាថ្មីថា តាមផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ប្រាសាទតាមាន់ធំ គឺជាដែនអធិបតេយ្យរបស់កម្ពុជា ដែលជាការពិតមិនអាចក្រឡាស់បាន។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភ័ន្តការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត។

second...

x

The post រឿងព្រំដែន! កម្ពុជា បញ្ជាក់ទៅអ្នកនាំពាក្យក្រសួងការពារជាតិថៃ ៤ចំណុចឲ្យភ្លឺភ្នែក ករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំ appeared first on Millions times.

លោក ប៉ែន បូណា៖ តើថៃមានមុខអីមកនិយាយពីក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងារ?
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ចុងក្រោយនេះ មន្ត្រីថៃមួយចំនួនបានប្រើប្រាស់សារសំឡេងបែកធ្លាយដើម្បីវាយបកមកលើកម្ពុជា និងជាពិសេសមកលើសម្តេចតេជោ ហ៊ុន សែន ដោយពួកគេនាំគ្នានិយាយពីក្រមសីលធម៌ការទូត។ មុននេះបន្តិចគេនិយាយអំពីវិជ្ជាជីវៈនៃទំនាក់ទំនងដោយចាត់ទុកមេដឹកនាំកម្ពុជាដែលបានប្រើមធ្យោបាយបញ្ចេញព័ត៌មានតាមហ្វេសប៊ុកថា ខ្វះវិជ្ជាជីវៈការងារ។ ស្តាប់ទៅ ពួកគេហាក់ដូចជាមនុស្សមានក្រមសីលធម៌ណាស់ មានវិជ្ជាជីវៈណាស់ តែធាតុពិតគឺផ្ទុយពីនេះស្រឡះ។ ហេតុអ្វី?

តាមដានជាមួយយើង៖   Million Times

ទី១៖ ក្នុងទំនាក់ទំនងជាមួយកម្ពុជា ពួកគេតែងប្រើវិធីសាស្ត្រចាប់ដៃជាន់ជើងឬជាន់ឈ្លីកម្ពុជាតែម្តង។ ជាក់ស្តែង សុខៗស្រាប់តែទាហានថៃចូលមកបាញ់កងទ័ពកម្ពុជាម្នាក់ឱ្យស្លាប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥។ កម្ពុជាក៏បានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងដោយចាត់ទុកជាអំពើបំពានយ៉ាងធ្ងន់ធ្ងរមកលើកម្ពុជាហើយបានទាមទារឱ្យមានការស៊ើបអង្កេតហើយនាំជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែ រដ្ឋាភិបាលថៃធ្វើមិនដឹងមិនលឺចំពោះរឿងនេះ។ ក្រោយមក ពួកគេបានប្រើវិធីបិទព្រំដែនជាឯកតោភាគីតាមទំនើងចិត្តដោយមិនបានប្រាប់ភាគីកម្ពុជាក្នុងន័យដាក់គំនាបដោយការប្រមាថ។ ចុងក្រោយ ថៃបដិសេធមិនឡើងតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីទេ តែបែរជាដាក់ពង្រាយកងទ័ព និងសព្វាវុធដើម្បីបង្កហេតុនៅតាមព្រំដែនទៅវិញ។ យោងប្រភពពីក្រសួងការពារជាតិ ថៃបានបំពានលើកម្ពុជាជាង ៦០០ លើកមកហើយ។ នេះឬជាក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងាររបស់ថៃ?

ទី២៖ នៅពេលចង់ដោះស្រាយបញ្ហា ថ្នាក់ដឹកនាំកម្ពុជាមិនដឹងជាត្រូវនិយាយជាមួយអ្នកណាទេពីព្រោះនាយករដ្ឋមន្ត្រីថៃគ្មានអំណាចគ្រប់គ្រាន់ក្នុងការសម្រេចចិត្តដោយត្រូវទៅសុំយោបល់ជាមួយយោធាសិនមុននឹងសម្រេចកិច្ចការអ្វីៗជាពិសេសដំណោះស្រាយភាពតានតឹងនៅតាមព្រំដែន។ លើសពីនេះ នៅពេលមានការប្រឈមមុខគ្នាកើតឡើងតាមបណ្តោយព្រំដែន រដ្ឋាភិបាលថៃបែរជាប្រគល់សិទ្ធិឱ្យទៅយោធាជាអ្នកសម្រេចទៅវិញ។ មេទ័ពថៃមួយចំនួនដូចជាមេទ័ពភូមិភាគ២ជាដើមគឺជាមនុស្សប្រកាន់តឹង ប្រើតែពាក្យគំរាមចង់ធ្វើសង្គ្រាមដណ្តើមដីកម្ពុជា។ ដូចសព្វដងដែរ ឱ្យតែមានជម្លោះផ្ទៃក្នុងស្រួចស្រាល់ ថៃតែងរុញបញ្ហាមកព្រំដែនកម្ពុជាហើយទាញកម្ពុជាឱ្យជាប់ពាក់ព័ន្ធ ឬយកកម្ពុជាធ្វើជាចំណាប់ខ្មាំងនៃជម្លោះផ្ទៃក្នុងរបស់ខ្លួន។ តើនេះឬជាក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងាររបស់ថៃ?

ទី៣៖ បណ្តាញសារព័ត៌មានថៃជាច្រើន រាប់ទាំងសារព័ត៌មានជាភាសាអង់គ្លេសផងត្រូវបានប្រើប្រាស់ជាមធ្យោបាយបញ្ចេញព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ បំពុលសង្គម ដោយមិនខ្វាយខ្វល់ពីក្រមសីលធម៌វិជ្ជាជីវៈទាល់តែសោះ។ មួយថ្ងៃៗ ពួកគេបញ្ចេញព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានដែលមានលក្ខណៈគាំទ្រនយោបាយរបស់កងទ័ពដោយបំភិតបំភ័យ ចោទប្រកាន់ មួលបង្កាច់ ទម្លាក់កំហុសមកលើកម្ពុជាដើម្បីបិទបាំងអំពើបាញ់ប្រហារសម្លាប់កងទ័ពខ្មែរ និងនយោបាយឈ្លានពានរបស់ខ្លួន។ នៅពេលមានការកែសម្រួលកងទ័ពទាំងសងខាងដើម្បីកាត់បន្ថយភាពតានតឹង ស្រាប់តែកងទ័ពថៃបានប្រើសារព័ត៌មានជាច្រើនឱ្យផ្សាយព័ត៌មានមិនពិតព្រោងព្រាតថាកម្ពុជាសុខចិត្តដកកងទ័ព ដែលជាការរំលោភកិច្ចព្រមព្រៀងយ៉ាងធ្ងន់ធ្ងរ។ នេះឬក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងាររបស់ថៃ?

ទី៤៖ ក្រោយពេលបិទព្រំដែនជាឯកតោភាគីហើយកម្ពុជាចាត់វិធានការឆ្លើយតបវិញដែលធ្វើឱ្យខូចប្រយោជន៍សេដ្ឋកិច្ចថៃ នាយករដ្ឋមន្ត្រីថៃក៏បានទូរសព្ទមកសម្តេចតេជោសុំចរចាដើម្បីខ្លួនមានលេសទៅបើកព្រំដែនឱ្យដំណើរការជាប្រក្រតីឡើងវិញដោយមិនខូចមុខមាត់។ នេះគឺជាកលល្បិចនៃការប្រើប្រាស់មនោសញ្ចេតនានៃទំនាក់ទំនងគ្រួសារដើម្បីទាញផលចំណេញពីកម្ពុជា។ ប្រវត្តិសាស្ត្របង្ហាញថាកលល្បិចបែបនេះធ្លាប់ត្រូវបានប្រើដោយជោគជ័យពីអតីតកាល ប៉ុន្តែ វាគ្មានប្រសិទ្ធភាពទៀតទេក្នុងយុគសម័យតេជោ-ធិបតី។ ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារបែកធ្លាយបានបញ្ជាក់ថា កម្ពុជាមិនអាចយកផលប្រយោជន៍ជាតិរបស់ខ្លួនទៅប្តូរជាមួយមុខមាត់របស់មេដឹកនាំថៃបានទេ ហើយក៏មិនប្រើមនោសញ្ចេតនារាប់អានគ្នាធ្វើឱ្យខូចប្រយោជន៍ជាតិនោះដែរ។ ក្រោយពីបរាជ័យក្នុងការប៉ុនប៉ងប្រើមនោសញ្ចេតនាដើម្បីកេងចំណេញពីកម្ពុជា នាយករដ្ឋមន្ត្រីថៃក៏ផ្តើមខឹងសម្បាហើយបានហៅមេដឹកនាំកម្ពុជាថាខ្វះវិជ្ជាជីវៈការងារដោយសារតែការបញ្ចេញព័ត័មានតាមហ្វេសប៊ុក។ នេះឬជាក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងាររបស់ថៃ?

សរុបមកវិញ ការបែកធ្លាយសារសំឡេងសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃគ្រាន់តែជារឿងតូចតាចមួយប៉ុណ្ណោះបើធៀបនឹងអ្វីដែលថៃបានបំពានមកលើកម្ពុជា។ ក្នុងន័យនេះ ថៃគ្មានមុខអីចេញមកនិយាយពីក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងារទេពីព្រោះខ្លួនបានបំពានក្រឹត្យក្រមទាំងនេះជារៀងរហូតមកហើយ។ ទំនាក់ទំនងប្រទេសទាំងពីរដែលធ្លាក់ចុះរហូតមកទល់ពេលនេះក៏ដោយសារតែ ថៃជាអ្នកបង្កដែរដោយផ្តើមពីការបាញ់សម្លាប់កងទ័ពកម្ពុជាហើយគ្មានការទទួលខុសត្រូវ ហើយថែមទាំងធ្វើសកម្មភាពផ្គើនដល់កម្ពុជាជាបន្តបន្ទាប់។

ដូច្នេះ ការបែកធ្លាយសារនេះអាចជាអចេតនាឬជាការវាយបកទៅលើការបំពានរបស់ថៃវិញពីសំណាក់អ្នកដែលធ្វើឱ្យបែកធ្លាយនោះក៏ថាបាន។ ចំណែកសម្តេចតេជោដែលបានសម្រេចចាក់ផ្សាយសារនោះទាំងស្រុងក្រោយពីបែកធ្លាយដោយសារសម្តេចចង់បង្ហាញតម្លាភាពចំពោះមុខប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដើម្បីកុំឱ្យមានការសង្ស័យថាសម្តេចឃុបឃិតជាមួយបរទេសធ្វើឱ្យខូចប្រយោជន៍ជាតិ។ នេះជាការទទួលខុសត្រូវខ្ពស់របស់មេដឹកនាំកម្ពុជាដែលតែងតែការពារផលប្រយោជន៍ជាតិយ៉ាងប្តូរផ្តាច់ពីព្រោះសម្រាប់សម្តេចតេជោនិងសម្តេចធិបតី គ្មានអ្វីធំជាងប្រយោជន៍ជាតិឡើយ៕

second...

x

The post លោក ប៉ែន បូណា៖ តើថៃមានមុខអីមកនិយាយពីក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងារ? appeared first on Millions times.