កម្ចី Archives - Millions times

អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន​ ​ស្នើ ​SME​ ​Bank​ ​បន្ថយ​ការ​ប្រាក់​ ​និង​សម្រួល​លក្ខខណ្ឌ​ផ្តល់​កម្ចី​
​ភ្នំពេញ​៖​ ​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន​ ​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ ​SAM​ ​SN​ ​Group​ ​និង​ជា​អនុ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ​(​FASMEC​) ​បាន​ស្នើ​ឱ្យ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SME​ ​Bank​) ​ពិនិត្យ​លទ្ធភាព​បន្ថយ​អត្រា​ការ​ប្រាក់​ ​និង​សម្រួល​លក្ខខណ្ឌ​ផ្តល់​កម្ចី ​ដើម្បីឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​អាច​ទទួលបាន​ហិរញ្ញប្បទាន​កាន់តែ​ងាយស្រួល​។​

អ្នក​ឧកញ៉ា​បណ្ឌិត​ ​បាន​លើកឡើង​ថា​ ​ទោះបីជា​ ​SME​ ​Bank​ ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​ដល់​វិស័យ​ ​SMEs​ ​ក៏ដោយ​ ​ក៏​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​នៅតែ​ជួប​ការ​លំបាក​ក្នុង​ការ​ទទួលបាន​កម្ចី ​ដោយសារ​នីតិវិធី​ ​និង​លក្ខខណ្ឌ​មាន​ភាព​ស្មុគស្មាញ​។​

អ្នក​ឧកញ៉ា​បណ្ឌិត​ ​បន្ត​ថា​ ​បញ្ហា​នេះ​បាន​ធ្វើឱ្យ​ម្ចាស់​ ​SMEs​ ​មួយចំនួន​សុខចិត្ត​ស្វែងរក​កម្ចី​ពី​ធនាគារ​ពាណិជ្ជវិញ​ ​បើ​ទោះបីជា​ធនាគារ​ពាណិជ្ជមាន​អត្រា​ការ​ប្រាក់​ខ្ពស់​ក៏ដោយ​។​

អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន ​ក៏​បាន​កត់សម្គាល់​ថា​ ​អត្រា​ការ​ប្រាក់​របស់​ ​SME​ ​Bank​ ​បច្ចុប្បន្ន​មិន​ទាប​ជាង​ធនាគារ​ពាណិជ្ជ​ខ្លាំង​នោះ​ទេ​ ​ដែល​ធ្វើឱ្យ​ម្ចាស់​ ​SMEs​ ​ពិបាក​រក​ប្រាក់​ចំណេញ​គ្រប់គ្រាន់ ​ដើម្បី​ទូទាត់​ការ​ប្រាក់​លើ​កម្ចី​។​

អ្នក​ឧកញ៉ា​បណ្ឌិត​ ​បាន​ស្នើ​ឱ្យ​ ​SME​ ​Bank​ ​ពិនិត្យ​លទ្ធភាព​ស្នើសុំ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​ទម្លាក់​អត្រា​ការ​ប្រាក់​ឱ្យ​នៅ​កម្រិត​មួយ​ដែល​អាច​ជួយ​ដល់​ ​SMEs​ ​បាន​ពិតប្រាកដ​ ​ព្រមទាំង​ពិចារណា​ឡើងវិញ​លើ​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​កម្ចី ​ដើម្បី​សម្រួល​ដល់​ការ​ទទួលបាន​ហិរញ្ញប្បទាន​របស់​សហគ្រាស​។

អ្នក​ឧកញ៉ា​បណ្ឌិត​ ​បាន​លើកឡើង​បែប​នេះ​ ក្នុង​កិច្ចប្រជុំ​ផ្នែក​កម្មន្ត​សាល ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សេវា​ ​ក្រុម​ «​គ» ​នៃ​វេទិកា​រដ្ឋាភិបាល​-​ផ្នែក​ឯកជន ​ដែល​រៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ នា​ពេល​ថ្មី​ៗ​នេះ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន​ ​ស្នើ ​SME​ ​Bank​ ​បន្ថយ​ការ​ប្រាក់​ ​និង​សម្រួល​លក្ខខណ្ឌ​ផ្តល់​កម្ចី​ appeared first on Millions times.

ADB​ ​នឹង​ផ្តល់​ប្រាក់​កម្ចី ​២៥០​ ​លាន​ដុល្លារ ​ដើម្បី​ការពារ​កម្ពុជា​ពី​ផលប៉ះពាល់​នៃ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា
​ភ្នំពេញ​៖​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​) ​នឹង​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ ​២៥០​ ​លាន​ដុល្លារ​ដល់​កម្ពុជា​ ​ដើម្បី​ការពារ​គ្រួសារ​ក្រីក្រ ​និង​គាំទ្រ​ស្ថិរភាព​សេដ្ឋកិច្ច​ ​ខណៈ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​កំពុង​ជំរុញ​ការ​កើនឡើង​នៃ​ថ្លៃ​ដើម​ និង​បង្កើន​ភាព​មិន​ប្រាកដប្រជា​នៅ​ទូទាំង​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​។ ​នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ ​ADB​ ​ចេញផ្សាយ​នៅ​ថ្ងៃទី​៣១​ ​ខែកក្កដា​។​

ហិរញ្ញប្បទាន​នេះ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​ចំនួន​ ​៤៥០​ ​លាន​ដុល្លារ​ សម្រាប់​កម្ពុជា​ ​និង​ស្រីលង្កា ​ក្នុង​គោលបំណង​ការពារ​គ្រួសារ​ងាយ​រងគ្រោះ​ ​និង​ពង្រឹង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​ ​ចំពោះមុខ​សម្ពាធ​ខាងក្រៅ​ដែល​បណ្តាល​មកពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​។

​ប្រធាន​ ​ADB​ ​លោក​ ​Masato​ ​Kanda​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​គ្មាន​គ្រួសារ​ណាមួយ​គួរតែ​ត្រូវបាន​រុញ​ឱ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​កាន់តែ​ជ្រៅ​ ​ដោយសារ​ជម្លោះ​ដែល​កើតឡើង​រាប់​ពាន់​គីឡូម៉ែត្រ​ពី​ពួកគេ​នោះ​ទេ​»​។

​លោក​បាន​បន្ត​ថា​ ​ADB​ ​កំពុង​ចាត់​វិធានការ​យ៉ាង​ឆាប់រហ័ស ​ដើម្បី​ការពារ​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក​ជាង​ ​១​ ​លាន​គ្រួសារ​នៅ​កម្ពុជា​ ​ខណៈ​ជួយ​ស្រីលង្កា​បង្កើត​ការងារ​ ​ទាក់ទាញ​ការ​វិនិយោគ​ ​និង​ពង្រីក​ពាណិជ្ជកម្ម​។

​លោក​បាន​បន្ថែម​ថា​ ​ការ​វិនិយោគ​ទាំង​នេះ​នឹង​ជួយ​ឱ្យ​ប្រទេស​ទាំង​ពីរ​អាច​ទប់ទល់​នឹង​សម្ពាធ​បច្ចុប្បន្ន​ ​និង​មាន​ភាព​រឹងមាំ​ជាង​មុន​នៅពេល​ប្រឈម​នឹង​វិបត្តិ​នា​ពេល​អនាគត​។

​កញ្ចប់​ហិរញ្ញប្បទាន​នេះ​រួមបញ្ចូល​ទាំង​ការ​គាំទ្រ​បន្ទាន់​សម្រាប់​វិបត្តិ ​និង​កំណែទម្រង់​សេដ្ឋកិច្ច​រយៈពេល​វែង​។ ​សម្រាប់​កម្ពុជា​ ​ADB​ ​នឹង​ផ្តល់​ប្រាក់​កម្ចី ​២៥០​ ​លាន​ដុល្លារ​ តាមរយៈ​កម្មវិធី​ ​Rapid​ ​Intervention​ ​for​ ​Stabilization​ ​of​ ​the​ ​Economy​ ​(​RISE​) ​ខណៈ​ស្រីលង្កា​នឹង​ទទួលបាន​ប្រាក់​កម្ចី​ផ្អែក​លើ​គោលនយោបាយ​ចំនួន​ ​២០០​ ​លាន​ដុល្លារ​ សម្រាប់​កម្មវិធី​អភិវឌ្ឍ​ពាណិជ្ជកម្ម​ វិនិយោគ​ ​និង​ឧស្សាហកម្ម​។

​នៅ​កម្ពុជា​ ​កម្មវិធី​ ​RISE​ ​នឹង​ផ្តល់​មូលនិធិ​សម្រាប់​វិធានការ​សារពើពន្ធ​បណ្តោះអាសន្ន ​និង​មាន​គោលដៅ​ច្បាស់លាស់​ ​ព្រមទាំង​ការពារ​ការ​ចំណាយ​សង្គម​ដែល​បាន​គ្រោង​ទុក​ក្នុង​ថវិកា​ជាតិ​ឆ្នាំ​២០២៦​។ ​កម្មវិធី​នេះ​ក៏​នឹង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​ស្អាត​ផងដែរ​។

​គ្រួសារ​ក្រីក្រ​ជាង​ ​១​ ​លាន​គ្រួសារ​ ​ដែល​បាន​ចុះបញ្ជី​ក្នុង​កម្មវិធី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ ​(​IDPoor​) ​របស់​រាជ​រដ្ឋាភិបាល​ ​នឹង​ទទួលបាន​ការ​គាំទ្រ​ប្រាក់​ចំណូល​ ​ក្នុង​នោះ​មាន​គ្រួសារ​ដែល​មាន​ស្ត្រី​ជា​មេ​គ្រួសារ​យ៉ាងហោចណាស់​ ​៣៥០,០០០​ ​គ្រួសារ​។

​ជំនួយ​នេះ​ក៏​នឹង​រួមមាន​ការ​បន្ធូរបន្ថយ​បំណុល​ ​និង​ការ​គាំទ្រ​ធាតុ​ចូល​កសិកម្ម​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​ផងដែរ​។

​ប្រាក់​កម្ចី ​២៥០​ ​លាន​ដុល្លារ​របស់​ ​ADB​ ​នឹង​ត្រូវបាន​បំពេញ​បន្ថែម​ដោយ​ហិរញ្ញប្បទាន​ដែល​មាន​ទំហំ​ស្មើនឹង​រហូតដល់​ ​២៥០​ ​លាន​ដុល្លារ​ ពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ​(​AIIB​) ​និង​រហូតដល់​ ​១៨៨​ ​លាន​ដុល្លារ​ ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ ​(​JICA​)​។

​ជាមួយនឹង​ការ​រួមបញ្ចូល​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​ ​កញ្ចប់​ហិរញ្ញប្បទាន​សរុប​សម្រាប់​កម្មវិធី​នេះ​អាច​ឈានដល់​ ​៦៨៨​ ​លាន​ដុល្លារ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post ADB​ ​នឹង​ផ្តល់​ប្រាក់​កម្ចី ​២៥០​ ​លាន​ដុល្លារ ​ដើម្បី​ការពារ​កម្ពុជា​ពី​ផលប៉ះពាល់​នៃ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា appeared first on Millions times.

ADB អនុម័តកម្ចីជាង ៦៣ លានដុល្លារ ដើម្បីសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម ២៥០ មេហ្គាវ៉ាត់នៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា ពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងសន្តិសុខថាមពល និងជំរុញពាណិជ្ជកម្មថាមពលឆ្លងដែន។

គម្រោងផ្ទុកថាមពលថ្មខ្នាតធំភ្ជាប់បណ្តាញអគ្គិសនីនៅកម្ពុជា នេះ នឹងគាំទ្រដល់ការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម (battery energy storage system) ដែលមានកម្រិតថាមពល ២៥០ មេហ្គាវ៉ាត់ ជាមួយនឹងសមត្ថភាពផ្ទុក ៥០០ មេហ្គាវ៉ាត់ម៉ោងនៅស្ថានីយ៍រងខេត្តតាកែវ។ ប្រព័ន្ធនេះនឹងរក្សាទុកថាមពលកកើតឡើងវិញដែលសល់ ហើយបញ្ជូនវាត្រឡប់ទៅបណ្តាញវិញនៅពេលតម្រូវការថាមពលកើនឡើង និងជួយរក្សាស្ថេរភាពថាមពល។

ការណ៍នេះនឹងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងដោយសារ តំបន់ឧស្សាហកម្ម ទីតាំងកែច្នៃកសិផល និងសង្កាត់ក្នុងទីក្រុង ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ វាក៏នឹងជំរុញពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងការតភ្ជាប់បណ្តាញអគ្គិសនីជាមួយប្រទេសវៀតណាម រួមទាំងការនាំចូលថាមពលរបស់កម្ពុជា ដែលរួមចំណែកដល់គោលដៅនៃបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ក្នុងការសម្រេចបាននូវប្រតិបត្តិការបណ្តាញអគ្គិសនីរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅទូទាំងអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០៤៥។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi មានប្រសាសន៍ថា «ចំពេលមានវិបត្តិថាមពលសកល គម្រោងនេះពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកអន្តរកម្មថាមពលស្អាត។ តាមរយៈការពង្រឹងបណ្តាញថាមពលជាមួយនឹងការផ្ទុកថាមពលថ្មខ្នាតធំ យើងកំពុងជួយប្រទេសកម្ពុជាទាញប្រយោជន៍ពីថាមពលកកើតឡើងវិញបន្ថែមទៀត ហើយធានាថាក្រុមគ្រួសារ កសិករ និងអាជីវកម្មនានា ទទួលបានអត្ថប្រយោជន៍ពីអគ្គិសនីដែលមានសុវត្ថិភាព ស្ថិរភាព និងតម្លៃសមរម្យ។»

វិស័យថាមពលកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងឥន្ធនៈសម្រាប់ផលិតថាមពល។ ទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកសមត្ថភាពផលិត ការចូលប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនក៏ដោយ ក៏ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅតែប្រឈមនឹងការប្រែប្រួលតម្លៃបង្កដោយកត្តាខាងក្រៅ និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពី ភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិអន្តរជាតិផ្សេងទៀត ដែលគំរាមកំហែងដល់ស្ថិរភាព និងនិរន្តរភាពបណ្តាញអគ្គិសនី។

គម្រោងនេះគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការសម្រេចបាននូវសមត្ថភាពថាមពលកកើតឡើងវិញ ៧០% នៅឆ្នាំ ២០៣០ ដែលអនុញ្ញាតឱ្យមានការធ្វើសមាហរណកម្មថាមពលពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញផ្សេងទៀតកាន់តែច្រើន។ នៅពេលដំណើរការ វាត្រូវបានគេរំពឹងថានឹងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ២៧,៧០០ តោនជារៀងរាល់ឆ្នាំ។

គម្រោងនេះនឹងពង្រឹងសមត្ថភាពរបស់ អគ្គិសនីកម្ពុជា (EDC) ដែលជាស្ថាប័នផ្គត់ផ្គង់ថាមពលរបស់រដ្ឋ ដើម្បីគ្រប់គ្រងប្រព័ន្ធថាមពលកម្រិតខ្ពស់។ វាក៏នឹងគាំទ្រដល់ការអភិវឌ្ឍបទប្បញ្ញត្តិទាក់ទងនឹងការផ្ទុកថាមពលថ្ម និងលើកកម្ពស់ការអភិវឌ្ឍជំនាញ ជាពិសេសសម្រាប់ស្ត្រី ដើម្បីបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យថាមពល ក៏ដូចជាតួនាទីបច្ចេកទេស និងភាពជាអ្នកដឹកនាំរបស់ពួកគាត់។

កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៤០ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ៥ លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈមូលនិធិអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ១៨,៤៤ លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) និងចក្រភពអង់គ្លេស មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន(ASEAN Catalytic Green Finance Facility)។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

តាមដានជាមួយយើង៖   Million Times

អត្ថបទ៖ ប៊ី

second...

x

The post ADB អនុម័តកម្ចីជាង ៦៣ លានដុល្លារ ដើម្បីសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម ២៥០ មេហ្គាវ៉ាត់នៅកម្ពុជា appeared first on Millions times.

ADB សម្រេចផ្តល់កម្ចី ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានអនុម័តវិធីសាស្រ្តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយផ្តោតលើទាំងគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

កម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងនិរន្តរភាពនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព ស្ថិរភាព និង ការអនុវត្តប្រតិបត្តិការរបស់វិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយបរិយាបន្ន និងភាពធន់។

នាយកស្តីទីរបស់ ADB ប្រចាំប្រទេសកម្ពុជា លោក Anthony Gill មានប្រសាសន៍ថា ៖«ដំណើររបស់កម្ពុជា ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាបន្ននិងនិរន្តរភាព បានចាក់ឫសក្នុងចក្ខុវិស័យរបស់ប្រទេសដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

លោកបានថ្លែងបន្តថា ៖«តាមរយៈការវិនិយោគលើកម្មវិធីនេះ ADB គាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាព ស្ថិរភាព និងការអនុវត្តប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់ប្រទេស កសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនដែលធន់ ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និង ជំរុញសក្តានុពលវិស័យឯកជន។ តាមរយៈការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយថាមពល និង បរិយាបន្ន ADB មានគោលបំណងផ្តល់អំណាចដល់     ស្ថានប័នអាជីវកម្ម ទាក់ទាញការវិនិយោគ និងធានាថាវិបុលភាពគ្របដណ្តប់គ្រប់ជ្រុងនានាក្នុងសង្គម។»

តាមដានជាមួយយើង៖   Million Times

ខណៈពេលដែលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ការអភិវឌ្ឍបន្ថែមគឺចាំបាច់ដើម្បីជំរុញសក្តានុពលពេញលេញរបស់ប្រទេស។ បញ្ហាប្រឈមដូចជា សកម្មភាពទីផ្សារមិនទាន់ខ្លាំងក្លា ការទទួលបានសេវានៅមានកម្រិត និង ចន្លោះប្រហោងក្នុងការការពារអ្នកវិនិយោគ នៅតែមាន ទន្ទឹមនឹងក្របខ័ណ្ឌបទប្បញ្ញត្តិដែលមិនទាន់បានអភិវឌ្ឍពេញលេញ ចំណេះដឹងផ្នែកហិរញ្ញវត្ថុទាប និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលមិនទាន់គ្រប់គ្រាន់។ លើសពីនេះ អវត្ដមាននៃក្របខ័ណ្ឌនិរន្តរភាពរួម រារាំងវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអាកាសធាតុនិងហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន។

ដំណាក់កាលដំបូងនៃកម្មវិធីដែលបានអនុម័តនេះ ផ្តោតលើការពង្រឹងបរិយាកាសបទប្បញ្ញត្តិ ស្ថិរភាពហិរញ្ញវត្ថុ សកម្មភាពទីផ្សារ និង ការការពារអ្នកប្រើប្រាស់ ជាមួយនឹងការបង្កើតផែនការយុទ្ធសាស្រ្តសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ទ្រព្យឌីជីថល និងរូបិយប័ណ្ណគ្រីបតូ និងការផ្តល់ហិរញ្ញប្បទានទៅវិញទៅមកតាមវិស័យ។

ការអនុវត្តយុទ្ធសាស្ត្រអប់រំផ្នែកហិរញ្ញវត្ថុ នឹងជួយបង្កើតបរិយាកាស អំណោយផលសម្រាប់ហិរញ្ញវត្ថុដែលមានបរិយាបន្ន និងគាំទ្រដោយបច្ចេកវិទ្យា។ ដើម្បីបង្កើនក្របខ័ណ្ឌនិរន្តរភាពនៅទូទាំងវិស័យហិរញ្ញវត្ថុ ការបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ការចេញគោលការណ៍ណែនាំសម្រាប់ការចែករំលែកព័ត៌មានអំពីនិរន្តរភាពសាជីវកម្ម និង ការបង្កើតយន្តការសម្រាប់ការចេញសញ្ញាបណ្ណនិរន្តរភាពសម្រាបវិស័យសាធារណៈក៏គោលដៅនៃការវិនិយោគលើកម្មវិធីនេះដែរ។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

អត្ថបទ៖ ប៊ី

second...

x

The post ADB សម្រេចផ្តល់កម្ចី ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា appeared first on Millions times.

កម្ចីអចលនទ្រព្យ កើនដល់ជិត ៨ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២៥
គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២៥ នេះ កម្ចីអចលនទ្រព្យនៅកម្ពុជា នៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនសរុប ពោលគឺមានទំហំទឹកប្រាក់ជិត ៨ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) ដែលបានចេញផ្សាយកាលពីថ្មីនេះ។

របាយការណ៍ បានឱ្យដឹងថា សមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ក៏បានបន្តកើនឡើង​ជាលំដាប់ក្នុងកម្រិត +១,២២% គិតត្រឹមពីខែកញ្ញា ឆ្នាំ២០២៥​។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ១៦,១៧ ពាន់លានដុល្លារអាមេរិក (ស្មើនឹងប្រមាណ ៧,៩៩ ពាន់លានដុល្លារ)។

បើទោះបីជា​ ចំនួនគណនី​​នៃកម្ចី​អចលនទ្រព្យមាន​​ត្រឹមតែ​ ៨,៩៦% នៃ​ចំនួន​គណនី​សរុបក៏ដោយ កម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនសរុប ៤៩,៤៣% ចំណែកឯសមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៨៣,១៣% និងសមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួន មានចំណែក ៤៨,៨៩%។

តាមដានជាមួយយើង៖   Million Times

សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ ១,៦៨% តែប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានការកើន​ឡើងជាវិជ្ជមាននៅតំបន់​ដូចជា +៣,៧% នៅតំបន់ខ្ពង់រាប +០,៨% នៅតំបន់ទំនាប +៣,៤% នៅតំបន់ឆ្នេរ និង +២,២% នៅតំបន់ទន្លេសាប។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា ៖«តម្រូវការពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានការកើនឡើង ជាមួយនឹងសមិទ្ធផលឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅតែវិជ្ជាមាន ជាមួយនឹងចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសទីបីនេះ បើប្រៀបធៀបនឹងត្រីមាសមុន»។

លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះតិចតួចបើធៀបនឹងត្រីមាសមុន ជាមួយនឹងការធ្លាក់ចុះនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៩០ថ្ងៃហួសកាលបរិច្ឆេទកំណត់ពី ៥,៤១% ក្នុងត្រីមាសទីពីរក្នុងឆ្នាំ២០២៥ មក ៥,៦៩% ក្នុងត្រីមាសនេះ៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ចីអចលនទ្រព្យ កើនដល់ជិត ៨ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២៥ appeared first on Millions times.

អ្នកជំនាញលើកឡើងពីបញ្ហាធនាគារមិនសូវផ្ដល់ប្រាក់កម្ចីដល់អ្នកទិញអចលនទ្រព្យ
បន្ទាប់​ពី​ជួបវិបត្តិផ្ទួនៗគ្នា ពិសេសវិបត្តិ​​កូវីដ-១៩ វិបត្តិសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាម និង​ការ​ធ្លាក់​ចុះ​នៃជំនួញ​ផ្នែក​អចលនទ្រព្យ​រួច​មក អ្នក​ជំនាញបាន​សង្កេត​ឃើញ​ថា ខាង​ធនាគារ​មិន​សូវ​ទម្លាក់​កញ្ចប់​ប្រាក់​កម្ចី​ឲ្យ​អតិថិជន សម្រាប់​ទិញ​អចលនទ្រព្យ​ឡើយ។

អ្នក​ឧកញ៉ា​ សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញអចលនទ្រព្យ បាន​គូសបញ្ជាក់ថា ការណ៍ដែលខាង​ធនាគារ​មិន​សូវ​ទម្លាក់​ប្រាក់​កម្ចី​ជូន​អតិថិជន ឬ​អាច​និយាយ​បាន​ថា ការ​ផ្ដល់​ប្រាក់​កម្ចី​តិច​ជាង​ពី​មុនដល់អ្នកអភិវឌ្ឍន៍ និងអតិថិជន។

តាមដានជាមួយយើង៖   Million Times

អ្នក​ឧកញ៉ាមានប្រសាសន៍៖ «ពី​មុន​ខាង​ធនាគារ អាច​ផ្ដល់​កម្ចី​ទិញ​ផ្ទះ ឬ​ដី បាន ៧០ ភាគរយ​ដល់​អតិថិជន។ ប៉ុន្តែ​ក្រោយ​ជួប​វិបត្តិ​កូវីដ-១៩ វិបត្តិ​សេដ្ឋកិច្ចសកល​លោក ក៏​ដូចជា​ការ​ជាប់​គាំង​វិស័យ​អចលនទ្រព្យ​ទាំង​មូល ខាង​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ចំនួន​ធំ មិន​បាន​ទម្លាក់​កម្ចី​ដល់​ការ​ទិញ​អចលនទ្រព្យ​ឡើយ ពិសេស​ខាង​ដី​ធ្លី​តែម្ដង បើ​ទោះ​ជា​មាន៣០ ភាគរយ​ហើយ​ក៏​ដោយ»។

យ៉ាងណាសម្រាប់បញ្ហា​នេះ ត្រូវ​បាន​រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកំពុងចូលរួម​ដោះស្រាយ រហូត​ដល់​ពេលនេះ​ហាក់មាន​សង្ឃឹម​ឡើង​វិញ​ហើយ សម្រាប់​អ្នក​ចង់​ទិញ​លក់​លំនៅឋាន។ ថ្មីៗនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ក្នុងគោលដៅផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានផ្ទះសម្បែងរស់នៅសមរម្យ

ដំណឹងនៃការរៀបចំកញ្ចប់ជួយដល់អ្នកអភិវឌ្ឍន៍ និងអតិថិជនទទួលបានកម្ចីក្នុងអត្រាការប្រាក់សមរម្យ ​អ្នកឧកញ៉ា សំ សុខនឿន បាន​វាយតម្លៃខ្ពស់ដល់ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ដែល​បាន​ចេញ​មុខ​​ចុះ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​ផ្នែក​ដីធ្លី បញ្ហា​ជម្លោះ និង​បញ្ហា​អចលនទ្រព្យ​ផ្សេង​ៗ​ជាច្រើន​កន្លង​មក​នេះ។ ពិសេស​ការ​ចុះ​ប្លង់​ដី​ជា​ប្រព័ន្ធ​តាម​បែប​បច្ចេកវិទ្យា​មួយ​ចំនួន​ជួយ​ឲ្យ​មាន​ភាព​ងាយស្រួល ដើម្បី​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​មាន​កំណើន​ឡើង​វិញ។

កិច្ចប្រជុំ​ពេល​នៅ​ក្រសួងរៀបចំ​ដែនដីកាលពី​ថ្ងៃទី៣ ខែ​មករា ឆ្នាំ២០២៥ ដែល​មាន​ការ​ចូលរួម​ពី​តំណាងធនាគារ​ជាតិនៃកម្ពុជា, សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋានកម្ពុជា អ្នក​អភិវឌ្ឍន៍ ព្រម​ទាំង​តំណាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ សម្រេច​បាន​ផ្លែផ្កាចំនួន ២ ទី១ ជួយ​អ្នក​អភិវឌ្ឍន៍​ដែល​ជាប់​គាំង បាន​ទុន​ទាំង​ដុលយក​ទៅ​បង្វិល និងសាងសង់​ផ្ទះ​បន្ត។ ​ទី​២ ការ​ផ្ដល់​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់​សមរម្យ ក្នុង​គោលដៅ​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ទទួល​បាន​លំនៅឋាន​សមរម្យ ព្រោះ​ពេល​ដែល​អតិថិជន​មាន​លុយ​ដុំ​ទៅ​ទិញ​ផ្ទះ ម្ចាស់​គម្រោង ក៏​មាន​ទុន​ទៅ​សាងសង់​ផ្ទះ​រឹងមាំ​ឲ្យ​វិញ​បាន។ ដោយ​​អតិថិជន​អាច​បង់​រំលោះ​រយៈពេល ២៥ ទៅ​៣០ ឆ្នាំ ដែល​អាច​បង់​បន្តិច​ម្ដង​ៗ​ទៅ​ឲ្យ​ធនាគារ ហើយ​អត្រា​ការ​ប្រាក់​ទាប​ជាង​ខាង​អភិវឌ្ឍ​លំនៅឋាន​។

សម្រាប់យន្តការដោះស្រាយ​របស់រដ្ឋាភិបាល និងតំណាងស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅពេលនេះ អ្នកឧកញ៉ា សំ សុខនឿន គូសបញ្ជាក់បន្ថែមថា ជា​រឿង​ដ៏​ល្អ​បំផុត ដែលអាចជួយ​ឲ្យ​វិស័យ​អចលនទ្រព្យ​ដើរ​បាន​ល្អ​ឡើង​វិញ។ ព្រោះ​បើ​អតិថិជន​ចង់​ទិញ​ផ្ទះ តែ​គ្មាន​ប្រាក់​គ្រប់គ្រាន់ នឹង​ត្រូវ​ខ្ចី​ពី​ខាង​ធនាគារ ហើយ​បើ​ធនាគារ​មិន​ឲ្យ​ខ្ចី គឺ​មិន​អាច​មាន​ចលនា​ទិញ​លក់​បាន​ទេ ដែល​នោះ​ធ្វើឲ្យ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ជាច្រើន​ត្រូវ​ជាប់​គាំង។ តែ​ពេលនេះ ក្រោយ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ជាច្រើន​រួច​មក វិស័យ​អចលនទ្រព្យ អាច​នឹង​ងើប​ឡើង​វិញ​កាន់តែ​ប្រសើរ​ក្នុង​ពេល​ឆាប់​ៗ៕

អត្ថបទ៖ មេរ៉ា រូបភាព៖ ប្រអប់ខ្មៅ

second...

x

The post អ្នកជំនាញលើកឡើងពីបញ្ហាធនាគារមិនសូវផ្ដល់ប្រាក់កម្ចីដល់អ្នកទិញអចលនទ្រព្យ appeared first on Millions times.

ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារនៅកម្ពុជាមានទំហំ ៨៦.៣ពាន់លានដុល្លារត្រឹមឆ្នាំ២០២៣
គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤.៣ពាន់លានដុល្លារអាមេរិក ឬជាង ២៦៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ នេះបើតាមប្រធានសមាគមធនាគារនៅកម្ពុជា។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា៖  «ក្នុងរយៈពេល៣ទស្សវត្សរ៍ចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ឈានទៅរករបត់នៃកំណើនមួយ ប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤.៣ប៊ីលានដុល្លារអាមេរិក ឬជាង២៦៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)»។

តាមដានជាមួយយើង៖   Million Times

លោកថ្លែងថា ក្នុងនោះឥណទានអតិថិជនកើនដល់ ៥៧.៦ប៊ីលានដុល្លារអាមេរិក ឬជាង១៨០ភាគរយ នៃផលិតផលិតផលក្នុងស្រុកសរុប មានប្រជាជនប្រើប្រាស់ប្រមាណជា ៣.៨លានគណនី។ ចំណែកប្រាក់បញ្ញើក៏បានកើនឡើងដល់ ៤៧.៩ប៊ីលានដុល្លារអាមេរិក ដែលមានប្រមាណជា ១៨.៦លានគណនី។

លោកគូសបញ្ជាក់ថា កត្តាទាំងនេះហើយបង្ហាញថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាននឹងកំពុងចូលរួមចំណែក ក្នុងការសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា វិស័យធនាគារ ជាវិស័យមួយដែលអនុលោមយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅកម្ពុជា ក៏ដូចជាក្រិតក្រមរបាយការណ៍ហិរញ្ញវត្ថុ កំរិតថ្នាក់ជាតិ និងអន្តរជាតិ និងជាវិស័យដ៏ចម្បងមួយដែលបានចូលរួមចំណែក បង់ពន្ធជូនរដ្ឋយ៉ាងខ្ជាប់ខ្ជួន៕

អត្ថបទ៖ ផល កុសល

second...

x

The post ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារនៅកម្ពុជាមានទំហំ ៨៦.៣ពាន់លានដុល្លារត្រឹមឆ្នាំ២០២៣ appeared first on Millions times.