កម្ចីអនឡាញ Archives - Millions times

ស្ថាប័នជំនាញ បន្តប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នការឆបោក ក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ
ស្ថាប័នជំនាញ បានបន្តប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆបោក ក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ ខណៈនៅតែមានប្រជាពលរដ្ឋមួយចំនួនបានចាញ់បោកជនឆបោក។

តាមដានជាមួយយើង៖   Million Times

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៣ ខែកុម្ភៈនេះថា បានឱ្យដឹងថា កន្លងមកនាយកដ្ឋានបានធ្វើការផ្សព្វផ្សាយនូវការឆបោបោក ក្រោមរូមភាពផ្តល់ប្រាក់កម្ចីអនឡាញ។ ប៉ុន្តែនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋមួយចំនួន បានចាញ់បោកជនអនាមិកក្រោមរូបភាពការផ្តល់កច្ចីអនឡាញ។

ដោយហេតុនេះហើយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សារធារណជនជាថ្មីម្តងទៀត ជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ត្រូវមានការប្រុងប្រយ័ត្នចំពោះការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធ និងការផ្តល់ប្រាក់កម្ចីអនទ្បាញ តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា ជាពិសេសតាមទំព័រហ្វេសប៊ុក និងតេលេក្រាម ដែលបានបង្ហោះផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីអនឡាញ ក្រោមលក្ខខណ្ឌដាក់ស្នើកម្ចីងាយស្រួល ក្នុងគោលបំណងទាក់ទាញឱ្យប្រជាពលរដ្ឋ មានចំណាប់អារម្មណ៍ និងដាក់ស្នើកម្ចីអនឡាញ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្ថែមថា នៅពេលដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ និងទាក់ទងទៅតាមរយៈគណនីហ្វេសប៊ុក (Messenger) ជនអនាមិក នឹងតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាមវិញ។ ក្រោយពួកគាត់ជជែកព្រមព្រៀង តាមតម្លៃស្នើប្រាក់កម្ចីរួច ជនអនាមិកតម្រូវឱ្យថតផ្ញើឯកសារមួយចំនួនមានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ និងថតរូបកន្លែងធ្វើការ ជាដើម។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ទៀតថា បន្ទាប់មកជនអនាមិកបានផ្ញើ QR Code មកឱ្យពួកគាត់ដើម្បីវេរលុយ ជាថ្លៃរត់ឯកសារ ឬថ្លៃរដ្ឋបាល ជាដើម និងបន្តឱ្យវេរលុយជាបន្តបន្ទាប់ក្រោមមូលហេតុផ្សេងៗ រហូតផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ និងបានលុបសារទាំងអស់ចោល ដោយជនអនាមិកមិនបានផ្តល់ប្រាក់កម្ចីដល់ជនរងគ្រោះឡើយ ថែមទាំងអាចយកឯកសារដែលជនរងគ្រោះផ្ញើឱ្យ ធ្វើការគំរាម និងយករូបថតមិត្តភក្កិ បងប្អូន របស់ជនរងគ្រោះនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកយកទៅបង្ហោះ បរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការធានាកម្ចីនេះថែមទៀតផង៕

អត្ថបទ៖ វីរៈ​ រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

The post ស្ថាប័នជំនាញ បន្តប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នការឆបោក ក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ appeared first on Millions times.

ពលរដ្ឋដែលជំពាក់កម្ចីអនឡាញ និងលុយរាប សូមរាយការណ៍ផ្ទាល់មកលោក គួច ចំរើន ដើម្បីធ្វើការពិនិត្យនិងសម្របសម្រួល
អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬមកលោកផ្ទាល់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានមានជំពាក់កម្ចីអនឡាញ និងសម្រាប់អ្នកកម្ចីលុយពីជនជាតិឥណ្ឌា ដើម្បីលោកធ្វើការពិនិត្យ និងសម្របសម្រួល។

ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ឆ្នូ លើកទី ១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” កាលថ្ងៃទី២៤ ខែធ្នូ នៅសាលាស្រុកស្អាង លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងថា កម្ចីអនឡាញគឺពិតជាគ្រោះថ្នាក់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ មានការខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់មានការកើនឡើងទ្វេដង ដូច្នេះប្រសិនបើប្រជាពលរដ្ឋណា មានការជំពាក់កម្ចីអនឡាញ សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានក្នុងការពិនិត្យ និងសម្របសម្រួល ជៀសវាងបំណុលអនឡាញមានការកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។

ជាមួយគ្នានេះលោកបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា(លុយរាប់) ហើយក្នុងករណីដែលនៅមានប្រជាពលរដ្ឋមានការខ្ចីលុយពីជនជាតិឥណ្ឌា សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ផងដែរ។

លោកបញ្ជាក់ថា ការខ្ចីរបស់ជនជាតិឥណ្ឌានេះមានការប្រាក់ថ្លៃ ហើយមិនមានច្បាប់អនុញ្ញាតឡើយ។ ហើយការខ្ចីនេះ មានរយៈពេលកាន់តែយូរទៅ បំណុលរបស់យើងកាន់តែកើនឡើងឥតឈប់ឈរ ដែលធ្វើឲ្យយើងសងពួកគេមិនចេះអស់។ ដូច្នេះប្រសិនបើមានប្រជាពលរដ្ឋណាបានខ្ចីពីជនជាតិឥណ្ឌា សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ ដើម្បីធ្វើការពិនិត្យ និងសម្របសម្រួលជូនបងប្អូនកុំឱ្យមានការជំពាក់កាន់តែច្រើនជាងនេះបន្ថែមទៀត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តកណ្តាល

The post ពលរដ្ឋដែលជំពាក់កម្ចីអនឡាញ និងលុយរាប សូមរាយការណ៍ផ្ទាល់មកលោក គួច ចំរើន ដើម្បីធ្វើការពិនិត្យនិងសម្របសម្រួល appeared first on Millions times.