ថ្លែងចេញពីខេត្តព្រះសីហនុ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា មានកោះមួយចំនួនត្រូវបានដកហូត ពីវិស័យឯកជនមកវិញ
Tag: សម្តេច ហ៊ុន ម៉ាណែត
កម្ពុជា ស្នើរដ្ឋបាល Trump ចរចារលេីការអនុវត្តពន្ធនាំចូល ដោយយល់ព្រមបន្ថយពន្ធនាំចូលទំនិញ ១៩ប្រភេទ ៣៥% មកត្រឹម ៥%
នៅថ្ងៃទី៣ ខែមេសា រដ្ឋបាលអាមេរិករបស់លោក Donald Trump បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជាដល់ទៅ ៤៩%
បង្ហើបតម្រុយសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គពីកោះនរា ទៅកាន់ទីក្រុងអរិយក្សត្រ
តម្រុយនៃការសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គដែលតភ្ជាប់ពីផ្លូវជាតិលេខ១ តំបន់កោះនរា ទៅកាន់ក្រុងអរិយក្សត្រ
សម្ដេច ហ៊ុន សែន ទទួលជួបរាជទាយាទ លុចហ្សាំបួរ ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន
នៅរសៀលថ្ងៃទី១ ខែមេសានេះ សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានទទួលព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រាជទាយាទ
រដ្ឋាភិបាល គ្រោងចាយជិត១ពាន់លានដុល្លារអភិវឌ្ឍន៍កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ជំហានទី៣
កំពង់ផែអន្តរជាតិខេត្តព្រះសីហនុនឹងមានទុនវិនិយោគប្រមាណជិត ១ ០០០ លានដុល្លារអាម៉េរិកបន្ថែមទៀតនៅឆ្នាំ២០២៩ខាងមុខ
ធនាគារពិភពលោក ប្តេជ្ញាបន្តគាំទ្រកម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចមហិច្ឆតាប្រទេសកំណូលខ្ពស់ ឆ្នាំ២០៥០
ស្របពេលរាជរដ្ឋាភិបាល បានកំណត់មហិច្ឆតាក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០
ធនាគារជាតិ និងក្រសួងរៀបចំដែនដី ឯកភាពប្រែក្លាយដីឱ្យទៅជាធនាគារដី ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ
ធនាគារជាតិនៃកម្ពុជា បានឯកភាពក្នុងការធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកម្រិតសមស្របណាមួយដើម្បីជំរុញសេដ្ឋកិច្ចជាតិ
សម្តេច ហ៊ុន ម៉ាណែត ប្រាប់អ្នកវិនិយោគកុំសង់បុរីបន្ថែមនៅលើភ្នំដែលគោលដៅទេសចរណ៍ធម្មជាតិ
ឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ប្រជាពលរដ្ឋកុំព្រួយឱ្យសោះ រដ្ឋមិនអនុញ្ញាតឱ្យក្រុមហ៊ុនធំ
នាយករដ្ឋមន្រ្តី៖ រាជរដ្ឋាភិបាលមិនកញ្ជើធ្លុះនោះទេមានប្រាក់បើកជូនមន្ត្រីរាជការមិនឱ្យយឺតយ៉ាវនោះឡើយ
«រាជរដ្ឋាភិបាលកម្ពុជាមិនកញ្ជើធ្លុះនោះទេ យើងមានប្រាក់ខែបើកជូនមន្រ្ដីរាជការមិនឲ្យយឺតយ៉ាវនោះឡើយ។ ជាក់ស្ដែងសម្រាប់ខែមេសា ឆ្នាំ២០២៥នេះ យើងនឹងបើកប្រាក់ខែជូនមន្រ្ដីរាជការ លោកគ្រូ-អ្នកគ្រូ ដែលជាការបើកប្រាក់ខែឌុប បូករួមទាំងប្រាក់ឧបត្ថម្ភ យើងមិនកញ្ជើធ្លុះនោះទេ ព្រោះការគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុរបស់យើង គឺច្បាស់លាស់ណាស់»។ នេះជាការលើកឡើងបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសចូលរួមសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ សម្ដេចមានប្រសាសន៍ថា ឥឡូវនេះយើងកំពុងរៀបចំប្រាក់សោធន សម្រាប់អ្នកគ្រូ-លោកគ្រូ សង្ឃឹមថា នៅថ្ងៃខាងមុនយើងនឹងជួយដោះស្រាយឲ្យកាន់តែល្អប្រសើរឡើង។ ជាការពិតលោកគ្រូ-អ្នកគ្រូ ដែលចូលសោធនយើងមិនបានបោះបង់គាត់ចោលនោះឡើយ ដូចមន្រ្ដីរាជការដំបូងដែលជាបន្ទករបស់យើង ដែលត្រូវរែកទាំង២គឺទាំងមន្រ្ដីថ្មី និងមន្រ្ដីចាស់ ដោយបានគិតគូរទាំងសុខភាព ប្រាក់បៀវត្ស និងសោធន ដោយបានតម្លើងប្រាក់បៀរវត្ស ជាប្រចាំផងដែរ។ សម្ដេចគូសបញ្ជាក់ថា សម្រាប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ក៏យើងមិនភ្លេចដែរគឺប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល សម្រាប់ខែមេសានេះ។ សម្រាប់ខែមេសានេះផងដែរ យើងនឹងបើកប្រាក់ខែឌុបតែម្ដងជូនអ្នកគ្រូលោកគ្រូ មន្រ្ដីរាជការទាំងអស់ និងបូកបន្ថែមប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល របស់រាជរដ្ឋាភិបាលបន្ថែមទៀត ដោយបើមិនឲ្យយឺតពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នោះទេ។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា៖ «អ្នកខ្លះថា រាជរដ្ឋាភិបាលដាច់យៃ អស់លុយ បានទៅបោះពុម្ពក្រដាស់ប្រាក់២០ម៉ឺនរៀលតែមែនទែនទៅក្រដាសប្រាក់២០ម៉ឺនរៀលនេះ គឺយើងបោះពុម្ភដើម្បីអបអរសារទរពិធី ឡើងគ្រងរាជ្យគ្រប់២០ព្រះវស្សារបស់ព្រះមហាក្សត្រប៉ុណ្ណោះ ប្រសិនជាយើងដាច់យ៉ៃពិតប្រាកដមែន ម្លេះក្រដាសប្រាក់២០ម៉ឺនរៀលដែលបានបោះពុម្ពនោះ នឹងចរាចរពេញទីក្រុងទៅហើយ តែជាក់ស្ដែងមិនមានក្រដាស់២០ម៉ឺនរៀលចរាចរនោះទេ។ ខ្ញុំសូមជម្រាបជូនថា ប្រសិនបើគេចង់បោះពុម្ពក្រដាសប្រាក់ ម្លេះគេមិនបោះពុម្ពក្រដាសប្រាក់២០ម៉ឺនរៀល ដែលពិបាកចាយនោះទេ ប្រាកដជាបោះពុម្ពក្រដាសប្រាក់តូចៗជាការស្រេចទៅហើយ តែនេះមិនមានការចាំបាច់ក្នុងការបោះពុម្ពនោះទេ»។...
ក្រុមហ៊ុនសេដ្ឋីម៉ាឡេស៊ី ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងទេសចរមកកម្ពុជា
ដោយមើលឃើញ កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអាកាសចរណ៍ សេដ្ឋីម៉ាឡេស៊ី Tan Sri Tony Fernandes












