នៅទីក្រុងហ័ងសាន ប្រទេសចិន អភិបាលខេត្តព្រះសីហនុ បានប្រកាសធានាជូនអ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
Tag: ម៉ាង ស៊ីណេត
វិស័យឧស្សាហកម្មខេត្តព្រះសីហនុ មានការរីកចំរើនខ្លាំង ក្រោមការជ្រោមជ្រែងពីចិន
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយលោក XU KUNLIN
អភិបាលខេត្ត ៤រូបដឹកដៃគ្នាទៅរកភ្ញៀវនៅចិនដើម្បីមកវិនិយោគនៅកម្ពុជា
អភិបាលខេត្តជាប់មាត់សមុទ្រកម្ពុជាចំនួន ៤រូប សហការដឹកដៃគ្នាជិះយន្តហោះបំពេញបេសកកម្មទៅកាន់ទីក្រុងស៊ិនជិន
ខេត្តព្រះសីហនុ កំពុងរៀបចំពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ៥ថ្ងៃ
ក្រសួងទេសចរណ៍ បើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា»
ចិនឯកភាព ពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ
ប្រទេសចិនជាសម្ព័ន្ធមិត្តដែកថែប ដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចលេចធ្លោមួយ និងមានអ្នកវិនិយោគមកបណ្តាក់ទុនឈរនៅលំដាប់ទី១នៅប្រទេសកម្ពុជា។ ក្រៅពីរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចស្នូររបស់កម្ពុជា ខេត្តព្រះសីហនុ ស្ទើរតែ៩០% ដែលមានវិនិយោគិនចិនកំពុងបណ្តាក់ទុននៅទីនោះ។ មុនវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល ក្រុមវិនិយោគិនចិនបាននឹងកំពុងរកស៊ីយ៉ាងច្រើននៅខេត្តព្រះសីហនុ ពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអចលនទ្រព្យ។ អំឡុងកើតជំងឺរាត្បាតកូវីដ១៩ និងការរឹតបន្តឹងការអនុវត្តច្បាប់គ្រប់គ្រងល្បែងអនឡាញ ក្រុមវិនិយោគិន និងភ្ញៀវទេសចរណ៍ចិន បានចាប់ផ្តើមត្រឡប់ទៅស្រុកវិញ ដោយបន្សល់ទុកហេដ្ឋារចនាសម្ព័ន្ធអគារពាណិជ្ជកម្ម សណ្ឋារគារ ខុនដូរមិនទាន់មានការសាងសង់ចប់ឈរជ្រោងឃើញតែគ្រោងដែក និងសរសរដុះស្និមពេញក្រុងព្រះសីហនុ។ ដើម្បីស្រោចស្រង់អគារខ្មោច និងសកម្មភាពសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ទសាស្រ្តជាច្រើនសម្រួលឲ្យមានការសាងសង់ឡើងវិញ និងទាក់ទាញវិនិយោគិនចិនត្រឡប់មកវិនិយោគបន្ត។ ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានជជែកគ្នាច្រើនពាក់ព័ន្ធការពង្រឹងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការប្រយុទ្ធប្រឆាំងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ជាដើម។ លោក វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងលើបណ្តាញសង្គមផ្ទាល់ខ្លួនថា លោក និងលោក ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ បានរៀបចំជំនួបពិភាក្សាប្រកបដោយផ្លែផ្កា។ លោកក៏បានអបអរសាទរ ខេត្តព្រះសីហនុ ដែលសម្រេចបានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់លើសពី ៤០០០ ដុល្លារ។...
ខេត្តព្រះសីហនុ មានរោងចក្រចំនួន ២៧០រោងចក្រ ដែលមានទុនវិនិយោគប្រមាណ ២.៦០០លានដុល្លារ
ខេត្តព្រះសីហនុដែលជាខេត្តសក្តានុពលរបស់កម្ពុជានាទិសនារតី មានរោងចក្រចំនួន ២៧០រោងចក្រ ដែលមានទុនវិនិយោគប្រមាណ ២ ៦០០លានដុល្លារ
ថ្ងៃទី៣ខែក្រោយប្រកាសផ្លូវការអភិបាលខេត្តព្រះសីហនុថ្មីជំនួសលោក គួច ចំរើន
លោក ម៉ាង សុីណេត ឡើងកាន់តំណែងជាអភិបាលខេត្តព្រះសីហនុសម្រាប់អាណត្តិថ្មី។











