ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន ២ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ប្រហាក់ប្រហែលគ្នា ខណៈនៅសល់ ៣ខែទៀត នឹងដាច់ឆ្នាំ ២០២៥។ ស្ថាប័នហិរញ្ញវត្ថុទាំងនោះ រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ កាលពីថ្ងៃទី ៣០ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយការណ៍មួយ ដោយបង្ហាញពីការរក្សាបានរបស់កម្ពុជានូវភាពធន់ផ្នែកសេដ្ឋកិច្ច បើទោះជាបានព្យាករកំណើនទាបជាងមុន។ របាយការណ៍ ADB បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% កាលពីខែមេសា មក ៤,៩% នៅខែកញ្ញា សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា...
Tag: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
Home » មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
by ទីន Tin
July 17, 2024July 17, 2024របៀបរស់នៅ, សេដ្ឋកិច្ច
IMF បង្កើនការព្យាករកំណើនសេដ្ឋកិច្ចចិនដល់ ៥ ភាគរយ ខណៈពិភពលោកនៅដដែល
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារបានកែសម្រួលការព្យាករនៃកំណើនសេដ្ឋកិច្ចប្រទេសចិនសម្រាប់ឆ្នាំ ២០២៤ នេះពី ៤.៦ ភាគរយឡើងដល់ ៥ ភាគរយ
by ទីន Tin
May 30, 2024May 30, 2024របៀបរស់នៅ, សេដ្ឋកិច្ច
IMF ចេញការព្យាករណ៍ថ្មីថា ចិននឹងមានកំណើនសេដ្ឋកិច្ចដល់ ៥ ភាគរយក្នុងឆ្នាំនេះ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញការព្យាករណ៍ថ្មីពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនថានឹងកើនឡើងជាមធ្យម ៥ ភាគរយក្នុងឆ្នាំ ២០២៤ និង







