ចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណជាង ១៥លានដុល្លារពីវិស័យឧស្សាហកម្មភាពយន្តដែលបានមកពីការទិញសំបុត្រចូលទស្សនាភាពយន្តរបស់ប្រជាជនជាង៤លាននាក់ ក្នុងឆ្នាំ២០២៣ ខណៈវិស័យនេះចូលរួមផ្តល់ការងារក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដល់ប្រជាជនជាង ៧ពាន់កន្លែង។ ក្នុងពិធីបើកម្មវិធីមហោ ស្រពភាពយន្តអន្តរជាតិកម្ពុជា(CIFF) លើកទី១៣ កាលពីថ្ងៃទី២៥ ខែមិថុនា នៅសាលសន្និសីទចតុមុខ លោកស្រី ភឿន សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា នៅឆ្នាំ២០២៣ វិស័យឧស្សាហកម្មភាពយន្តបានផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិប្រមាណជាង១៥លានដុល្លារ ដែលបានមកពីការទិញសំបុត្រចូលទស្សនាភាពយន្តរបស់ប្រជាជនជាង ៤លាននាក់។ លោកស្រីបន្តថា វិស័យឧស្សាហកម្មភាពយន្តដែលមានដូចជា ការផលិតភាពយន្ត ការចែកចាយភាពយន្ត និងរោងភាពយន្ត បានផ្តល់ការងារក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដល់ប្រជាជន ជាពិសេសយុវជនប្រមាណជាង ៧.០០០កន្លែង។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ នៅកម្ពុជាមានរោងភាពយន្តចំនួន២៥ និងមានបន្ទប់បញ្ចាំងចំនួន១១៤ ស្មើនឹង ១៨ ៩០០កៅអី។ ក្នុងចំណោមបន្ទប់បញ្ចាំងទាំង១១៤ មានអ្នកចាប់អារម្មណ៍ចូលទស្សនាភាពយន្តនៅតាមរោងភាពយន្តមានប្រមាណជាង ៣លាននាក់។ លោកលើកឡើងថា ឆ្នាំ២០២៣ ចំនួននៃការផលិតភាពយន្តរបស់ផលិតករក្នុងស្រុកមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយមានចំនួនប្រហាក់ប្រហែលទៅបរិមាណ ផលិតមុនតំណាក់កាលកូវីដ-១៩ គឺមានចន្លោះពី២០ ទៅ ៣០ស្នាដៃក្នុង១ឆ្នាំ ដើម្បីចាក់បញ្ចាំងតាមបណ្តារោងភាពយន្ត។ ជាមួយគ្នានេះការផលិតភាពយន្តភាគសម្រាប់ចាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍មានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០១៩...





