លោកដូណាល់ ត្រាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតស្វែងរកប្រធានាធិបតីអាមេរិកថ្មី ខណៈបច្ចុប្បន្នរូបលោកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ទាក់ទងនឹងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជាច្រើនករណី។ សារព័ត៌មាន CNN បានចុះផ្សាយថា ក្នុងប្រវត្តិសាស្ត្រអាមេរិករាប់រយឆ្នាំនេះ មិនធ្លាប់មានជនជាប់ចោទណាម្នាក់ ដែលមានតំណែងកំពូលក្នុងជួររដ្ឋាភិបាលឡើយ ហើយលោកត្រាំ គឺជាបុគ្គលតែម្នាក់គត់ បង្កើតទំព័រប្រវត្តិសាស្ត្រនេះឡើង។ តុលាការក្រុង New York បានកំណត់យកថ្ងៃទី២៦ ខែវិច្ឆិកា កោះហៅលោកត្រាំ ឡើងសវនាការបំភ្លឺ ជុំវិញករណីចោទប្រកាន់ចំពោះរូបលោកចំនួន ៣៤ករណី ទាក់ទងនឹងការធ្វើអាជីវកម្ម និងបទល្មើសព្រហ្មទណ្ឌដទៃទៀត។ កន្លងមកលោកត្រាំ តែងតែច្រានចោលនូវការចោទប្រកាន់ទាំងនោះ ហើយបានហៅវាថា ជាល្បិចនយោបាយ ដែលគូប្រជែងចោទមកលើលោកតែប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាសំណុំរឿងធំៗ ដែលជាប់ពាក់ព័ន្ធជាមួយលោកដូណាល់ ត្រាំ និងមិនទាន់បានដោះស្រាយរួចរាល់៖ ការឲ្យលុយបំបិទមាត់ សំណុំរឿងមួយនេះ គឺទាក់ទងនឹងតារាសិច Stormy Daniels ដែលប្ដឹងលោកត្រាំថា បានរំលោភនាងកាលពីជាង១០ឆ្នាំមុន និងអះអាងថា លោកត្រាំបានផ្ដល់លុយចំនួន ១៣០ ០០០ដុល្លារ សម្រាប់មេធាវីរបស់នាង ដើម្បីបំបិទមាត់មុនការបោះឆ្នោតឆ្នាំ២០១៦។ រឿងក្ដីមួយនេះ ត្រូវបានតុលាការពន្យារពេលកាត់ទោសចំនួន ២លើករួចមកហើយ ខណៈបច្ចុប្បន្នមេធាវីរបស់លោកត្រាំ ទំនងស្នើឲ្យតុលាការពន្យារពេលម្ដងទៀត ដ្បិតការតែងតាំងប្រធានាធិបតីអាមេរិកថ្មី កំពុងខិតកៀកមកដល់នៅថ្ងៃទី២០...
Tag: ប្រធានាធិបតីអាមេរិក
លោកដូណាល់ ត្រាំ បង្កើតទំព័រប្រវត្តិសាស្ត្រថ្មីស្រឡាង ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក
លោកដូណាល់ ត្រាំ បង្កើតទំព័រប្រវត្តិសាស្ត្រថ្មីស្រឡាង ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក
លោកត្រាំ នាំមុខលោកស្រីហារីសដាច់ ខណៈការបោះឆ្នោតនៅរដ្ឋចំនួន១៥ បានបញ្ចប់
លោកត្រាំ នាំមុខលោកស្រីហារីសដាច់ ខណៈការបោះឆ្នោតនៅរដ្ឋចំនួន១៥ បានបញ្ចប់
អ្នកជំនាញ៖ អ្នកណាអាចយកឈ្នះនៅក្នុងរដ្ឋ Pennsylvania អ្នកនោះនឹងក្លាយជាប្រធានាធិបតី
អ្នកជំនាញ៖ អ្នកណាអាចយកឈ្នះនៅក្នុងរដ្ឋ Pennsylvania អ្នកនោះនឹងក្លាយជាប្រធានាធិបតី
តើការរាប់សន្លឹកឆ្នោតប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅបែបណា?
តើការរាប់សន្លឹកឆ្នោតប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅបែបណា?
អ្នកជំនាញអះអាងថា លោកស្រីហារីស នឹងផ្ដួលលោកត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក
អ្នកជំនាញអះអាងថា លោកស្រីហារីស នឹងផ្ដួលលោកត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក
តើប្រធានាធិបតីអាមេរិក ទទួលបានប្រាក់ខែប៉ុន្មានក្នុងមួយឆ្នាំ?
តើប្រធានាធិបតីអាមេរិក ទទួលបានប្រាក់ខែប៉ុន្មានក្នុងមួយឆ្នាំ?
មិនថាអ្នកណាក្លាយជាប្រធានាធិបតី អាមេរិកនឹងបង្កើតកំណត់ត្រាថ្មីស្រឡាងមួយ
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិទី៤៧ កាន់តែខិតជិតមកដល់មែនទែនហើយ ដោយតាមរដ្ឋមួយចំនួនបានរៀបចំរួចរាល់ ខណៈការបោះឆ្នោតសម្រេចជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ។ មិនថាលោកដូណាល់ ត្រាំ ឬក៏លោកស្រីកាម៉ាឡា ហារីស ជាប់ឆ្នោតក្លាយជាមេដឹកនាំឡើយ ប្រធានាធិបតីថ្មីរូបនោះ នឹងបង្កើតប្រវត្តិសាស្ត្រថ្មីស្រឡាងមួយ ក្នុងសៀវភៅកំណត់ត្រារបស់អាមេរិក។ ក្នុងករណីលោកស្រី ហារីស ទទួលបានសម្លេងគាំទ្រច្រើន ក្លាយជាមេដឹកនាំមហាអំណាចសេដ្ឋកិច្ចធំជាងគេលើលោក នោះលោកស្រី នឹងក្លាយជាប្រធានាធិបតីស្រីដំបូងបំផុត ប្រចាំប្រវត្តិសាស្ត្រអាមេរិក តាំងពីការបោះឆ្នោតបានធ្វើឡើងដំបូងក្នុងឆ្នាំ១៧៨៩ មកទល់ពេលបច្ចុប្បន្ន។ បច្ចុប្បន្ន លោកស្រី ហារីស ក៏ជាស្ត្រីដំបូងបំផុតដែលបានក្លាយជាអនុប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០ នៅក្នុងជួររដ្ឋាភិបាល ដែលដឹកនាំដោយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកទី៤៦ ផងដែរ។ ចំពោះករណី លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកវិញ នោះមហាសេដ្ឋីរូបនេះ នឹងជាប់ឈ្មោះជាមេដឹកនាំអាមេរិកមានវ័យចំណាស់បំផុត ដោយបច្ចុប្បន្នលោកមានអាយុ ៧៨ឆ្នាំហើយ។ មួយវិញទៀត លោកត្រាំ ក៏នឹងក្លាយជាបុគ្គលទី២ ដែលវិលមកអង្គុយកៅអីប្រធានាធិបតីវិញ បន្ទាប់ពីខកខានអស់រយៈពេល ៤ឆ្នាំ ពោលធ្លាប់ជាមេដឹកនាំអាមេរិកទី៤៥ ចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។ នៅក្នុងសៀវភៅកំណត់ត្រារបស់អាមេរិក មានតែលោក Grover...
ទឹកប្រាក់ជិត ២២០លានដុល្លារ គណបក្សលោកដូណាល់ ត្រាំ ទទួលបានពីមហាសេដ្ឋីអាមេរិក ៣រូប
ទឹកប្រាក់ជិត ២២០លានដុល្លារ គណបក្សលោកដូណាល់ ត្រាំ ទទួលបានពីមហាសេដ្ឋីអាមេរិក ៣រូប
អតីតប្រធានាធិបតីអាមេរិកវ័យ ១០០ឆ្នាំ បានបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរួចរាល់
អតីតប្រធានាធិបតីអាមេរិកវ័យ ១០០ឆ្នាំ បានបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរួចរាល់