ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យប្រណីតមួយ គឺក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក ត្រូវបានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អនុម័តឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ខ្លួន។ ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកទី ២៦ អាណតិ្តទី១ ក្រោមអធិបតីភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥។ ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអនុម័តលើការស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក នៅក្នុងទីផ្សារកំណើននៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក គឺជាក្រុមហ៊ុនដែលមានអាជីវកម្មចម្បងខាងអភិវឌ្ឍអចលនទ្រព្យប្រណីតនៅកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍអគារសម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម និងការប្រើប្រាស់ចម្រុះ ហើយអតិថិជនគោលដៅ គឺផ្តោតលើប្រជាជនដែលមានចំណូលខ្ពស់។ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក បានស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ដែលជាប្រភេទមូលបត្រកម្មសិទ្ធិដែលមានសិទ្ធិបោះឆ្នោតចំនួន...






