វៀតណាមស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការបំពេញទស្សនកិច្ចផ្លូវការ ៣ថ្ងៃ
Tag: នាយករដ្ឋមន្រ្តីជប៉ុន
លោក Shigeru Ishiba រក្សាតំណែងនាយករដ្ឋមន្ត្រីជប៉ុនបានទាំងប្រផិតប្រផើយ
នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba នៅតែអាចរក្សាតំណែងកំពូលក្នុងឆាកនយោបាយ បន្ទាប់ពីទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសភានៅថ្ងៃទី១១ ខែវិច្ឆិកា។ សារព័ត៌មាន Independent បានចុះផ្សាយថា លោក Ishiba ទទួលបានសម្លេងគាំទ្រ ២២១ ច្រើនជាងបេក្ខភាពដទៃទៀត និងទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីជប៉ុន បើទោះជាមិនមានសម្លេងគាំទ្រគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលថ្មី ក្នុងការបោះឆ្នោតសភាមានសមាជិក ៤៦៥អាសនៈ។ ទោះជាអាចរក្សាតំណែងនាយករដ្ឋមន្ត្រីក៏ពិតមែន តែលោក Ishiba ទំនងជួបភាពលំបាក ក្នុងការដឹកនាំរដ្ឋបាលរបស់ខ្លួន ដ្បិតគណបក្ស LDP បានបាត់បង់សម្លេងគាំទ្រនៅសភាជាន់ខ្ពស់ សម្រាប់ការបោះឆ្នោតកាលពីខែមុន ដោយទទួលបានការគាំទ្រត្រឹម ២១៥អាសនៈ ស្របពេលដើម្បីអាចបង្កើតរដ្ឋាភិបាលថ្មីបាន គណបក្សមួយត្រូវការសម្លេងគាំទ្រយ៉ាងតិច ២៣៣សម្លេង។ លទ្ធផលនៃការបោះឆ្នោតនាពេលនោះ ត្រូវបានកត់ត្រាថា ជាលទ្ធផលអាក្រក់បំផុតសម្រាប់គណបក្ស LDP ក្នុងរយៈពេល ៦៩ឆ្នាំចុងក្រោយ។ នាយករដ្ឋមន្ត្រីជប៉ុន Ishiba បានទាមទារឲ្យមានការបោះឆ្នោតឡើងវិញភ្លាមៗ ក្រោយកាន់តំណែងបានមួយរយៈខ្លី បន្ទាប់ពីប្រជាប្រិយភាពរបស់លោកបានដាំក្បាលចុះខ្លាំង បន្ទាប់ពីប្រកាសគាំទ្រច្បាប់រៀបការភេទដូចគ្នា និងអនុញ្ញាតិឲ្យគូស្វាមីភរិយា ដែលរៀបការរួចមានសិទ្ធរក្សានាមត្រកូលផ្សេងគ្នា ជាពិសេសគឺការព្យាយាមបង្កើតសម្ព័ន្ធភាពប៉ាស៊ីហ្វិក ដែលមានលក្ខណៈស្រដៀងអង្គការណាតូ ឬគេហៅថា Asian Nato។ លោក Shigeru Ishiba...
នាយករដ្ឋមន្ត្រីជប៉ុន ហ្វូម៉ូ គីហ្សីដា ប្រកាសដើរចេញពីតំណែងនៅខែក្រោយ
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានធ្វើឱ្យប្រជាជនមានការភ្ញាក់ផ្អើលកាលពីថ្ងៃពុធ ដោយបានប្រកាសថា លោកនឹងចុះចេញពីតំណែង